ដោយ Khmer HD
Personal Blog
ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ឲ្យស្លាប់២នាក់ និង របួសធ្ងន់ម្នាក់២នាក់ ម្នាក់ផ្សេងទៀតរត់គិចខ្លួនបានសម្រេច
បន្ទាយមានជ័យ ៖ ពលករខ្មែរដែលចូលទៅសុីឈ្នួលកាប់អំពៅ៥នាក់ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលអោយស្លាប់ពីរនាក់នៅនឹងកន្លែងនិងរបួសធ្ងន់រួចផុតពីការស្លាប់ ។ ពួកគេទាំង៥នាក់គឺជាមិត្តភក្តិមានស្រុកកំណើតនៅខេត្តកំពង់ធំជាមួយគ្នា ។
តាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងកាលពីកន្លងមកថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ មវេលាម៉ោង៦ល្ងាចត្រង់ចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំ ផ្លាប់ផ្លាឆៃស្រុក អ៊ូថងខេត្តសុផាន់បុរី ប្រទេសថៃ ។
របាយការណ៍បានបន្តថាក្រោយពីហេតុការណ៏កើតឡើងសមត្ថកិច្ចថៃបានចុះដល់ទីតាំងខាងលើ ប្រទះឃើញសពយុវជនម្នាក់ មានឈ្មោះ ភឹងអាយុ៣០ឆ្នាំ ជាកម្មករសុីឈ្នួលកាប់អំពៅបានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ក្បាល ។
ហើយនៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះតម្រួតថៃក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទប្រុសអាយុ២០ឆ្នាំជាកម្មករខ្មែរដូចគ្នាដេកស្លាប់នៅក្នុងចំការអំពៅ គឺបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ចំនួន០២គ្រាប់ រីឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវត្រង់មាត់មានក្បាលគ្រាប់ចំនួនមួយគ្រាប់បានបៀមជាប់គល់ករសង្ស័យពិបាកសង្គ្រោះឲ្យរួចផុតពីស្លាប់ ។
តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីការបាញ់សម្លាប់បាននិយាយរឿងរ៉ាវទាំងអស់ថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជន ម្នាក់ដែលជាជនជាតិថៃឈ្មោះបែង អាយុប្រហែល២៦ឆ្នាំដើម្បីបញ្ជាក់ប្រាប់ថាឈើដែលឈ្មោះ បែង ចង់យកទៅលក់អោយឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញ ហើយរួចខ្លួនក៏បាន វិលត្រឡប់ មកកាន់ទីកន្លែងស្នាក់នៅវិញ ។
ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាក HONGDA WEAV ពណ៌ទឹកសមុទ្រពាក់ស្លាក លេខ២១១៥ ដោយគេបានជិះមកស្ទាក់ពីមុខ ហើយដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការ ដូចជាចង់បាញ់មកលើពួកខ្លួនប៉ុន្តែខ្លួនបានគិតថាប្រហែលជា គេធ្វើលេងព្រោះសុទ្ធតែ ជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកសុីជាមួយគ្នាទៀត ។ មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មកលើ មិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនោះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតត្រូវបណ្តាលឲ្យពលករស្លាប់០២ និង របួសធ្ងន់ម្នាក់២នាក់ផ្សេងទៀតរត់រួច ។
ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាមនុស្សចូលចិត្តផឹកស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការ ដោយគ្រប់គ្រងសតិខ្លួនឯងមិនបាន ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផង ជនសង្ស័យក៏ត្រូវបានកម្លាំងរបស់ថៃ តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន ដើម្បី យកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ។
មកទល់នឹងថ្ងៃទី១១ មេសា ២០១៧ នេះជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីការបាញ់ប្រហារនោះបានមកដល់ប្រទេសកម្ពុជាវិញហើយ គឺភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និង បុគ្គលិកស្ថានទូតខ្មែរបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះចក់បាននិយាយថា ពួកគេមិនបានទទួលសំណងរដ្ឋប្បវេណីពីជនល្មើស ដែលជាជនជាតិនៅឡើយទេ ហើយក៏មិនសង្ឃឹមថា នឹងទទួលបានប្រាក់សំណងនោះដែរ ព្រោះពួកគេជាពលករក្រីក្រ មិនមានអំណាចអ្វីដើម្បីទៅតតាំងជាមួយគេបាននោះទេ ៕
No comments:
Post a Comment