Friday 28 January 2022

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD

Personal Blog

តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន?

បណ្តាញសង្គមបានក្លាយទៅជាម៉ាសុីន គ្រប់គ្រងផ្នែកខ្លះនៃជីវិតរបស់មនុស្សសម័យថ្មី។ មនុស្សខ្លះប្រើប្រាស់វាអោយ មានប្រយោជន៏ និង មនុស្សខ្លះទៀត ប្រើប្រាស់វាដោយមិនយល់ពីអត្ថប្រយោជន៏ បង្ហិនពេលវេលា លុយ និង បង្កើតផលវិបាកអោយខ្លួនឯង ទាំងផ្លូវអារម្មណ៏ សុខភាពផ្លូវកាយ និង ពេលខ្លះ បំផ្លាញខ្លួនឯងថែមទៀត។ ខាងក្រោមនេះ ជាឧទាហរណ៍ ជាក់ស្តែងនៃការប្រើប្រាស់ Facebook ដែលគ្មានប្រយោជន៍ទាល់តែសោះ។ 

បុរសម្នាក់ ឈ្មោះ ឈិន សារ៉េត នៅពីក្រោយអាខោនហ្វេសប៊ុកក្លែងក្លាយរាប់មិនអស់ ក្នុងគោលដៅតែម្យ៉ាងគត់ គីវាយប្រហារ លោក សម រង្សុី សហស្ថាបនិកនៃគណបក្សប្រឆាំងដ៏ធំនៅ កម្ពុជា។ 

សារ ឬ Comment របស់បុគ្គល ឈិន សារ៉េត និង ក្រុមបក្សពួក គឺ សារប្រមាថ ចំអក មួលបង្កាច់ ដែលគ្មាន លក្ខណៈជាទស្សនៈ ស្ថាបនា ដែលមានប្រយោជន៍ សំរាប់ខ្លួនឯង និង សង្គម ការតស៊ូមតិបែបវិជ្ជាមាន និង រិតតែ គ្មានប្រយោជន៏ សំរាប់ដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា ថែមទៀត។ 

លើសពីនេះនៅពេលដែល ឈិន សារ៉េត និង បក្សពួក ហៅខ្លួនឯងថា ជាអ្នកគាំទ្រ លោក កឹម សុខា សហស្ថាបនិក គណបក្សសង្គ្រោះជាតិ រឹតតែធ្វើអោយចម្ងល់កាន់តែខ្លាំង។ តើពួកគេទទួលបានផលប្រយោជន៏អ្វី ពីការប្រើ ប្រាស់អាខោនហ្វេសប៊ុកក្លែងក្លាយ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ

ច្បាស់ណាស់ថា ទង្វើរបស់ពួកគេ មិនអាចបំបាក់ប្រជាប្រិយភាព និង ជីវិតនយោបាយរបស់ លោក សម រង្សុី បានឡើយ សូម្បីតែ ហ៊ុន សែន នៅមានការលំបាក ក្នុងការកាច់បំបាក់ លោក សម រង្សុី។ តើ ពួកគេ ចំណាយពេល និង លុយកាក់ ព្រោះធ្វើទៅតាម អារម្មណ៏នយោបាយ ឬ ជា បេសកម្ម?   


No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...