រឿងរាវរបស់ Ray C Dam មានភាពស្មុគស្មាញ និង ពិបាកយល់សំរាប់មនុស្សសាមញ្ញជាច្រើន ពីព្រោះតែ ក្រុមមនុស្សដែលជាប់ពាក់ព័ន្ធ រូមទាំងអង្គការ ក្រុមហ៊ុនសប្បនិម្មិតជាច្រើន ដែលគេបង្កើតឡើងប្រទាក់ក្រឡាគ្នា រូមទាំងបណ្តាញផ្សព្វផ្សាយ ដែលគេរៀបចំឡើង ដើម្បីធ្វើអោយមនុស្សមានទំនុកចិត្តកាន់តែខ្លាំង។
ខាងក្រោមនេះ គឺជារចនាសម្ព័ន្ធ ដែលគេរៀបចំដើម្បីបោកប្រាស់ ក្រោមរូបភាពស្ថាប័នមួយដែល មានឈ្មោះថា "ការិយាល័យគ្រប់គ្រងរតនាគាអន្តរជាតិ" ឬ ជាភាសាអង់គ្លេស Office of International Treasury Control.

រចនាសម្ព័ន្ធបោកប្រាស់ កំរិតខ្ពស់ ខាងក្រោមនេះជា Link ដើម្បីនាំលោកអ្នកទៅស្គាល់ ថាតើ ពួកគេពិតជា សាកសម កាន់កាប់លុយរាប់ពាន់លានដុល្លា ដូចដែលពួកគេប្រកាស ដែរឬទេ? ទី១- Neil Francis Scott / ទី២- Keith Francis Scott / ទី៣ Ray C Dam |
Ray C Dam និង បក្សពួកបានបង្កើតគេហទំព័ររបស់ Office of International Treasury Control ដើម្បីធ្វើអោយដូចការពិត។ ពួកគេបានបង្កើតឯកសារក្លែងក្លាយ បង្ហោះក្នុងបណ្តាញអ៊ីនធើណែត ដើម្បីអោយអ្នកស្រាវជ្រាវអំពីពួកគេមានទំនុកចិត្ត ដោយប្រើប្រាស់ឈ្មោះស្ថាប័ន OITC នេះ។ Ray C Dam បានតែងតាំងខ្លួនជាមេដឹកនាំកំពូល នៃ ស្ថាប័នបោកប្រាស់នេះ។
តើ Office of International Treasury Control គឺជាអ្វី?
យោងតាមគេហទំព័រ Wikipedia បានសរសេរថា OITC គឺជាអង្គការបោកប្រាស់ ដែលបានប្រកាសថា មានទំនាក់ទំនងជាមួយ អង្គការសហប្រជាជាតិ(UN) និងធនាគាកណ្តាលនៃសហរដ្ឋអាមេរិក(Federal Reserve)។ OITC ដឹកនាំដោយ Ray C Dam បានព្យាយាមបោកបញ្ជោត មនុស្ស និង អង្គការមួយចំនួន នៅប្រទេស អេគ្វាឌ័រ សាធារណរដ្ឋ ហ្វីជី និង ចក្រភពអង់គ្លេស។ អង្គការសហប្រជាជាតិ និង ធនាគាកណ្តាលសហរដ្ឋអាមេរិក បានច្រានចោល ថា មិនបានដឹង ហើយក៏គ្មានទំនាក់ទំងជាមួយនឹង OITC ដែរ។
ដកស្រង់ចេញពី គេហទំព័រ Wikipedia ដែលជាប្រភព ព៌តមានពិត |
Ray C Dam និងបក្សពួកបានបង្កើតឯកសារក្លែងក្លាយជាច្រើន ដោយប្រើប្រាស់ ឡូហ្គូ របស់អង្គការ សហប្រជាជាតិ (លោកអ្នកអាចស្រាវជ្រាវរកមើល ឯកសារក្លែងក្លាយទាំងនេះនៅក្នុង Google បានដោយងាយ)។
អ្នកនាំពាក្យរបស់អង្គការបោកប្រាស់ OITC លោក Keith Scott បានកុហក់ថា "OITC ត្រូវបានរៀបចំដោយ អង្គការសហប្រជាជាតិ ក្រោមពិធីការសំងាត់មូយ ដែលរហូតមកដល់ពេលនេះ មានតែមនុស្សជាក់លាក់មួយចំនួន នៅក្នុងធនាគាថ្នាក់ខ្ពស់បំផុត ដែលស្គាល់ OITC"។ គេក៏បានកុហក់ទៀតថា "OITC ត្រូវបានបង្កើតឡើង ដោយបណ្តាររដ្ឋាភិបាល ប្រជាធិបតេយ្យស្របច្បាប់នៃពិភពលោក"។ ដោយសារទង្វើបោកប្រាស់របស់ខ្លួន OITC បដិសេធ ផ្សព្វផ្សាយជាសាធារណៈ នូវឯកសារបញ្ជាក់បញ្ជាក់ពីភាពត្រឹមត្រូវរបស់អង្គការនេះ ហើយ បែរជានិយាយថា មានតែមនុស្សដែលមានលំដាប់ថ្នាក់ សន្តិសុខ ថ្នាក់ទី៣ ឬ ៥ ទើបអាចបានមើលឯកសារ បញ្ជាក់របស់ OITC.
អ្នកនាំពាក្យអង្គការបោកប្រាស់នេះ បាននិយាយទៀតថា Protocol for verification អាចនឹងត្រូវ អនុវត្តន៏បានតែ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ឬ ធនាគាកណ្តាល តែប៉ុណ្ណោះ។ អ្នកនាំពាក្យបានដោះសារថា "ហេតុនេះហើយបានជាអ្នក មិនអាចស្វែងរកព៌តមានអ្វីពី OITC នៅក្នុងអ៊ីធើណែតឡើយ"។ Keith Scott [ជានាយកខុទ្ទកាល័យនៃ OITC ជាបេសកជនពិសេស និងជានាយកចាត់ចែងរបស់ Ray Chhat Dam] និយាយថា "មធ្យោបាយតែមួយគត់ ដើម្បីស្នើរសុំមើល សេចក្តីបញ្ជាក់របស់ OITC គឺ ការស្នើរសុំ ត្រូវធ្វើតាមរយៈ ទីស្នាក់របស់អង្គការសហប្រជាជាតិ នៅទីក្រុង New York ឬ ហ្សឺណែវ"
ការអះអាងខាងលើនេះ ត្រូវបានទាត់ចោលដោយអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ ថា "មិនដែលមាន អ្វីដែលហៅថា UN Charter Control Number សំរាប់បញ្ជាក់ពីភាពពិត របស់អង្គការមួយនោះទេ"។ តំណាង UN នៅ កូឡំបី បានប្រកាសថា ភ្នាក់ងាររបស់ UN មានរាយនៅក្នុងញ្ជី ដែលក្នុងគេហទំព័រ របស់ UN ហើយមិនមានភ្នាក់ងារសំងាត់អ្វីនោះទេ។
Keith Scott បានបោកប្រាស់ថា "OITC ត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រដាស់មួយសន្លឹក ដែលលោកបង្ហាញទៅ ធនាគាកណ្តាលសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៨ ស្នើរសុំតែងតាំង Ray Chhat Dam ជាអាជ្ញាកណ្តាលស្នូល នៃមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៃពិភពលោក ដែលត្រួតត្រាដោយធនាគាកណ្តាល និង Bank of International Settlements"។ Scoot ថា មូលនិធិរបស់ OITC ត្រូវបានរក្សាទុក នៅក្នុងអង្គការមួយដែលគេហៅថា Institutional Parent Administration Account.
ចំណែក សហរដ្ឋអាមេរិកបានប្រកាសថា នៅក្នុងធនាគនាគារកណ្តាលអាមរិក មិនមានអង្គការ ឬ ផ្នែក មានឈ្មោះ ឬស្រដេងទៅនឹង Bank of International Settlements ហើយគ្មានអង្គការស្ថាប័នណាមួយតំណាងអោយធនាគាកណ្តាលដែរ។ អាមេរិក ក៏បានប្រកែកថា មិនបានដឹង ឬ ស្គាល់ OITC នោះទេ។
អង្គការបោកប្រាស់ OITC មិនមានទីតាំងច្បាស់លាស់អ្វីឡើយ។ នៅខែ មីនា ២០០៦ អង្គការនេះបានសរសេរ នៅក្នុងឯកសារផ្លូវការរបស់ខ្លួនថា មានទីតាំងនៅ ម៉ាឡេស៊ី Netherlands USA អូស្ត្រាលី និង អេគ្វាឌ័រ។ ជាបន្តបន្ទាប់ អង្គការបោកប្រាស់របស់ Ray Chhat Dam ក៏អះអាងថា OITC មានការិយាយល័យធំ នៅ សឹង្ហបូរី និង កម្ពុជា ផងដែរ។
ទោះបីយ៉ាងណា កាសែត Daily Telegraph របស់អង់គ្លេស បានធ្វើកំណត់សំគាល់ឆ្នាំ ២០០៥ថា "លេខ ក្រុងបាងកក ដែលមានក្នុងលិខិត OITC ការពិតគឺ មិនមានទេ។ ហើយនៅ ខែ មេសា ឆ្នាំ ២០០៦ ការរិយាល័យវិនិយោគ និង ពាណិជ្ជកម្ម នៃកោះ FIJI បានរកឃើញថា OITC គ្មានទាំងអាស័យដ្ឋាន និង ករិយាល័យជាក់លាក់ឡើយ ហើយក៏គ្មាន ព៌តមានសំរាប់ទំនាក់ទំនងដែលគួរអោយជឿជាក់បានដែរ។

នៅមានរឿងរ៉ាវបោកប្រាស់ជាច្រើនដែលក្រុម Ray C Dam បានធ្វើរួចមកហើយ ប៉ុន្តែពលរដ្ឋខ្មែរជាច្រើន មិនបានដឹង ហើយកំពុងត្រូវបានជននេះបោកប្រាស់ ពីព្រោះតែគ្មានព៌តមានជាភាសាខ្មែរ ដែលពួកគេអាចអានបាន ជាពិសេសមិនបានតាមដាន ឬ ស្រាវជ្រាវ និង ពិចារណាអោយដិតដល់ ។
Ray C Dam បានចេញមុខក្នុងបណ្តាញសង្គម Facebook ប្រមែលប្រមូលពលរដ្ឋខ្មែរ កំពុងរស់នៅក្រៅប្រទេសអោយគាំទ្រខ្លួន ក្រោយស្លាក ក្រុមមួយដែលគេដាក់ឈ្មោះថា "ឧត្តមក្រុមប្រឹក្សា ខ្មែរជួយខ្មែរ រំដោះជាតិ និង អង្គការចាត់តាំងមហាអំណាចស្រមោលក្រុម៣០០"។
ដើម្បីចូលរួមទប់ស្កាត់ នូវទង្វើបោកប្រាស់ ឆន្ទៈស្មោះត្រង់របស់ពលរដ្ឋខ្មែរចំពោះជាតិ ខ្ញុំ នឹងព្យាយាមបកប្រែ ព៌តមានបោកប្រាស់ របស់ក្រុម Ray C Dam ពីភាសាអង់គ្លេស មកជាភាសាខ្មែរអោយបានច្រើន ដើម្បីជាទុនសំរាប់ពូមីងបងប្អូនយកទៅពិចារណា កុំអោយធ្លាក់ខ្លួនក្នុងអន្ទាក់ ក្រុមបោកប្រាស់ជាន់ខ្ពស់របស់ ហ៊ុន ម៉ាណែត អោយសោះ!