Friday 18 January 2019

Ray C Dam ជនបោកប្រាស់ជាន់ខ្ពស់

ដោយ Khmer.HD


រឿងរាវរបស់ Ray C Dam មានភាពស្មុគស្មាញ និង ពិបាកយល់សំរាប់មនុស្សសាមញ្ញជាច្រើន ពីព្រោះតែ ក្រុមមនុស្សដែលជាប់ពាក់ព័ន្ធ រូមទាំងអង្គការ ក្រុមហ៊ុនសប្បនិម្មិតជាច្រើន ដែលគេបង្កើតឡើងប្រទាក់ក្រឡាគ្នា រូមទាំងបណ្តាញផ្សព្វផ្សាយ ដែលគេរៀបចំឡើង ដើម្បីធ្វើអោយមនុស្សមានទំនុកចិត្តកាន់តែខ្លាំង។ 

ខាងក្រោមនេះ គឺជារចនាសម្ព័ន្ធ ដែលគេរៀបចំដើម្បីបោកប្រាស់ ក្រោមរូបភាពស្ថាប័នមួយដែល មានឈ្មោះថា "ការិយាល័យគ្រប់គ្រងរតនាគាអន្តរជាតិ" ឬ ជាភាសាអង់គ្លេស Office of International Treasury Control.

រចនាសម្ព័ន្ធបោកប្រាស់ កំរិតខ្ពស់
ខាងក្រោមនេះជា Link ដើម្បីនាំលោកអ្នកទៅស្គាល់ ថាតើ ពួកគេពិតជា សាកសម កាន់កាប់លុយរាប់ពាន់លានដុល្លា
ដូចដែលពួកគេប្រកាស ដែរឬទេ?
ទី១- Neil Francis Scott / ទី២- Keith Francis Scott / ទី៣ Ray C Dam

Ray C Dam និង បក្សពួកបានបង្កើតគេហទំព័ររបស់ Office of International Treasury  Control ដើម្បីធ្វើអោយដូចការពិត។ ពួកគេបានបង្កើតឯកសារក្លែងក្លាយ បង្ហោះក្នុងបណ្តាញអ៊ីនធើណែត  ដើម្បីអោយអ្នកស្រាវជ្រាវអំពីពួកគេមានទំនុកចិត្ត ដោយប្រើប្រាស់ឈ្មោះស្ថាប័ន  OITC នេះ។ Ray C Dam បានតែងតាំងខ្លួនជាមេដឹកនាំកំពូល នៃ ស្ថាប័នបោកប្រាស់នេះ។ 

តើ Office of International Treasury Control គឺជាអ្វី? 

យោងតាមគេហទំព័រ Wikipedia បានសរសេរថា OITC គឺជាអង្គការបោកប្រាស់ ដែលបានប្រកាសថា មានទំនាក់ទំនងជាមួយ អង្គការសហប្រជាជាតិ(UN) និងធនាគាកណ្តាលនៃសហរដ្ឋអាមេរិក(Federal Reserve)។ OITC ដឹកនាំដោយ Ray C Dam បានព្យាយាមបោកបញ្ជោត មនុស្ស និង អង្គការមួយចំនួន នៅប្រទេស អេគ្វាឌ័រ សាធារណរដ្ឋ ហ្វីជី និង ចក្រភពអង់គ្លេស។ អង្គការសហប្រជាជាតិ និង ធនាគាកណ្តាលសហរដ្ឋអាមេរិក បានច្រានចោល ថា មិនបានដឹង ហើយក៏គ្មានទំនាក់ទំងជាមួយនឹង OITC ដែរ។ 
ដកស្រង់ចេញពី គេហទំព័រ Wikipedia ដែលជាប្រភព ព៌តមានពិត

Ray C Dam និងបក្សពួកបានបង្កើតឯកសារក្លែងក្លាយជាច្រើន ដោយប្រើប្រាស់ ឡូហ្គូ របស់អង្គការ សហប្រជាជាតិ (លោកអ្នកអាចស្រាវជ្រាវរកមើល ឯកសារក្លែងក្លាយទាំងនេះនៅក្នុង Google បានដោយងាយ)។ 

អ្នកនាំពាក្យរបស់អង្គការបោកប្រាស់ OITC លោក Keith Scott បានកុហក់ថា "OITC ត្រូវបានរៀបចំដោយ អង្គការសហប្រជាជាតិ ក្រោមពិធីការសំងាត់មូយ ដែលរហូតមកដល់ពេលនេះ មានតែមនុស្សជាក់លាក់មួយចំនួន នៅក្នុងធនាគាថ្នាក់ខ្ពស់បំផុត ដែលស្គាល់ OITC"។ គេក៏បានកុហក់ទៀតថា "OITC ត្រូវបានបង្កើតឡើង ដោយបណ្តាររដ្ឋាភិបាល ប្រជាធិបតេយ្យស្របច្បាប់នៃពិភពលោក"។ ដោយសារទង្វើបោកប្រាស់របស់ខ្លួន OITC បដិសេធ ផ្សព្វផ្សាយជាសាធារណៈ នូវឯកសារបញ្ជាក់បញ្ជាក់ពីភាពត្រឹមត្រូវរបស់អង្គការនេះ ហើយ បែរជានិយាយថា មានតែមនុស្សដែលមានលំដាប់ថ្នាក់ សន្តិសុខ ថ្នាក់ទី៣ ឬ ៥ ទើបអាចបានមើលឯកសារ បញ្ជាក់របស់ OITC. 

អ្នកនាំពាក្យអង្គការបោកប្រាស់នេះ បាននិយាយទៀតថា Protocol for verification អាចនឹងត្រូវ អនុវត្តន៏បានតែ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ឬ ធនាគាកណ្តាល តែប៉ុណ្ណោះ។ អ្នកនាំពាក្យបានដោះសារថា "ហេតុនេះហើយបានជាអ្នក មិនអាចស្វែងរកព៌តមានអ្វីពី OITC នៅក្នុងអ៊ីធើណែតឡើយ"។ Keith  Scott [ជានាយកខុទ្ទកាល័យនៃ OITC ជាបេសកជនពិសេស និងជានាយកចាត់ចែងរបស់ Ray Chhat Damនិយាយថា "ធ្យោបាយតែមួយគត់ ដើម្បីស្នើរសុំមើល សេចក្តីបញ្ជាក់របស់ OITC គឺ ការស្នើរសុំ ត្រូវធ្វើតាមរយៈ ទីស្នាក់របស់អង្គការសហប្រជាជាតិ នៅទីក្រុង New York ឬ ហ្សឺណែវ"

ការអះអាងខាងលើនេះ ត្រូវបានទាត់ចោលដោយអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ ថា "មិនដែលមាន អ្វីដែលហៅថា UN Charter Control Number សំរាប់បញ្ជាក់ពីភាពពិត របស់អង្គការមួយនោះទេ"។ តំណាង UN នៅ កូឡំបី បានប្រកាសថា ភ្នាក់ងាររបស់ UN មានរាយនៅក្នុងញ្ជី ដែលក្នុងគេហទំព័រ របស់ UN ហើយមិនមានភ្នាក់ងារសំងាត់អ្វីនោះទេ។ 

Keith  Scott បានបោកប្រាស់ថា "OITC ត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រដាស់មួយសន្លឹក ដែលលោកបង្ហាញទៅ ធនាគាកណ្តាលសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៨ ស្នើរសុំតែងតាំង Ray Chhat Dam ជាអាជ្ញាកណ្តាលស្នូល នៃមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៃពិភពលោក ដែលត្រួតត្រាដោយធនាគាកណ្តាល និង Bank of International Settlements"។ Scoot ថា មូលនិធិរបស់ OITC ត្រូវបានរក្សាទុក នៅក្នុងអង្គការមួយដែលគេហៅថា Institutional Parent Administration Account.

ចំណែក សហរដ្ឋអាមេរិកបានប្រកាសថា នៅក្នុងធនាគនាគារកណ្តាលអាមរិក មិនមានអង្គការ ឬ ផ្នែក មានឈ្មោះ ឬស្រដេងទៅនឹង Bank of International Settlements ហើយគ្មានអង្គការស្ថាប័ន​ណាមួយតំណាងអោយធនាគាកណ្តាលដែរ។ អាមេរិក  ក៏បានប្រកែកថា មិនបានដឹង ឬ ស្គាល់ OITC នោះទេ។

អង្គការបោកប្រាស់ OITC មិនមានទីតាំងច្បាស់លាស់អ្វីឡើយ។ នៅខែ មីនា ២០០៦ អង្គការនេះបានសរសេរ នៅក្នុងឯកសារផ្លូវការរបស់ខ្លួនថា មានទីតាំងនៅ ម៉ាឡេស៊ី Netherlands USA អូស្ត្រាលី និង អេគ្វាឌ័រ។  ជាបន្តបន្ទាប់ អង្គការបោកប្រាស់របស់ Ray Chhat Dam ក៏អះអាងថា OITC មានការិយាយល័យធំ នៅ សឹង្ហបូរី និង កម្ពុជា ផងដែរ។ 

ទោះបីយ៉ាងណា កាសែត Daily Telegraph របស់អង់គ្លេស បានធ្វើកំណត់សំគាល់ឆ្នាំ ២០០៥ថា "លេខ ក្រុងបាងកក ដែលមានក្នុងលិខិត OITC ការពិតគឺ មិនមានទេ។ ហើយនៅ ខែ មេសា ឆ្នាំ ២០០៦ ការរិយាល័យវិនិយោគ និង ពាណិជ្ជកម្ម នៃកោះ FIJI បានរកឃើញថា OITC គ្មានទាំងអាស័យដ្ឋាន និង ករិយាល័យជាក់លាក់ឡើយ ហើយក៏គ្មាន ព៌តមានសំរាប់ទំនាក់ទំនងដែលគួរអោយជឿជាក់បានដែរ។  

នៅមានរឿងរ៉ាវបោកប្រាស់ជាច្រើនដែលក្រុម Ray C Dam បានធ្វើរួចមកហើយ ប៉ុន្តែពលរដ្ឋខ្មែរជាច្រើន មិនបានដឹង ហើយកំពុងត្រូវបានជននេះបោកប្រាស់ ពីព្រោះតែគ្មានព៌តមានជាភាសាខ្មែរ ដែលពួកគេអាចអានបាន ជាពិសេសមិនបានតាមដាន ឬ ស្រាវជ្រាវ និង ពិចារណាអោយដិតដល់ ។ 

Ray C Dam បានចេញមុខក្នុងបណ្តាញសង្គម Facebook ប្រមែលប្រមូលពលរដ្ឋខ្មែរ កំពុងរស់នៅក្រៅប្រទេសអោយគាំទ្រខ្លួន ក្រោយស្លាក ក្រុមមួយដែលគេដាក់ឈ្មោះថា "ឧត្តមក្រុមប្រឹក្សា ខ្មែរជួយខ្មែរ រំដោះជាតិ និង អង្គការចាត់តាំងមហាអំណាចស្រមោលក្រុម៣០០"។ 

ដើម្បីចូលរួមទប់ស្កាត់ នូវទង្វើបោកប្រាស់ ឆន្ទៈស្មោះត្រង់របស់ពលរដ្ឋខ្មែរចំពោះជាតិ ខ្ញុំ នឹងព្យាយាមបកប្រែ ព៌តមានបោកប្រាស់ របស់ក្រុម Ray C Dam ពីភាសាអង់គ្លេស មកជាភាសាខ្មែរអោយបានច្រើន ដើម្បីជាទុនសំរាប់ពូមីងបងប្អូនយកទៅពិចារណា កុំអោយធ្លាក់ខ្លួនក្នុងអន្ទាក់ ក្រុមបោកប្រាស់ជាន់ខ្ពស់របស់ ហ៊ុន ម៉ាណែត អោយសោះ!   

4 comments:

  1. ខ្ញុំបាទឈ្មោះនូ មុន្នី (Nou Mony) Honolulu, Hawaii សូមឆ្លើយតបទៅ ម្ចាស់ Blog: Khmer HD, ចុះនៅថ្ងៃទី ខែ18 មករា ឆ្នាំ 2019, រឿង“រចនាសម្ព័ន្ធបោកប្រាស់ កំរិតខ្ពស់” http://documentroom.blogspot.com/2019/01/ray-c-dam.html ។
    ព័ត៌មាន (information) ដែលអ្នក (Blogger) នេះបានចុះនោះមិនពិតទេ ដោយសារ ព័ត៌មានេះ បានដកស្រង់ចេញមកពី គេហទំព័រ(website-Wikipedia) វីគីភីឌា ដែលបានបង្កើតឡើង ឬបានចុះផ្សាយដោយ ក្រុមដែលមានគោបំណង ផ្សាយព័ត៌មានមិនពិត ឬចង់បង្ខូចឈ្មោះឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។
    ខ្ញុំបាទមានសេចក្តីសោកស្ដាយ ដែល លោកមានគោលបំណងអាក្រក់។ យើងទាំងអស់គ្នាជាខ្មែរដូចគ្នា មិនគួរណាវាយប្រហារកូនខ្មែរម្នាក់ទៀត ដែលមានឥទ្ធិពលដ៏ខ្ពង់ខ្ពស់លើឆាកអន្តរជាតិ ដូចជា ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។
    យើងគួរតែអបអរសាទរ, ហើយមានមោទនភាព ដោយសារមានកូនខ្មែម្នាក់បានទៅកាន់ តំណែងអន្តរជាតិផ្នែកហិរញ្ញវត្ថុដល់កំពូល ហើយមានអាជ្ញាប័ណ្ណផ្ដល់ចេញមកពី”ប្រព័ន្ធឋបនីយភណ្ឌសហព័ន្ធ” Federal Reserve License Level 5 ថែមទៀត។
    ដូច្នេះលោកមិនគួរ ចុះផ្សាយរឿងមិនពិត របស់ឯកឧត្តម នោះទេ, គួរតែចំណាយពេលវេលាបន្តិចទៀតដើម្បីស្រាវជ្រាវរកពត៌មានផ្សេងៗបន្ថែមទៀតដែលមានចុះផ្សាយរឿងពិតរបស់ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ដើម្បីយកមកប្រៀបធៀប ស្វែងរកការពិត ផ្ដល់សុច្ចរិតភាព ដល់កូនខ្មែរនេះផងដែរ។
    សូមអស់លោកអ្នកដែលបានអាន អត្ថបទ(message) របស់ ខ្មុំហើយ សូមលោកចូលទៅអាននូវគេហទំព័ររបស់ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ និង គេហទំព័រ (website) ផ្សេងៗដ៏ទៃទៀត ដែលបានចុះផ្សាយរឿងពិតប្រាកដរបស់ ឯកឧត្តម ដូចនៅខាងក្រោមនេះ។
    1. www.raycdam.org
    2. http://www.unoitc.org/
    3. https://www.bibliotecapleyades.net/sociopolitica/sociopol_globalbanking96.htm
    4. http://indonesian-treasury.blogspot.com/search?q=Ray+C+Dam

    ReplyDelete
  2. ជាការពិតប្រាកដណាស់ រឿងហិរញ្ញវត្ថុអន្តរជាតិ ជារឿងស្មុគស្មាញ ហើយស៊ីជម្រៅណាស់ សម្រាប់មនុស្សសាមញ្ញដែលគ្មានសមត្ថភាព ឬគ្មានចំណេះចេះដឹងពិតប្រាកដ ពីរឿងហិរញ្ញវត្ថុអន្តរជាតិ គឺមិនអាចយល់បានដោយងាយស្រួលនោះឡើយ។
    សូម្បីតែខ្ញុំបាទ មានបទពិសោធន៍ 42 ឆ្នាំមកហើយ ក្នុងវិស័យហិរញ្ញវត្ថុនេះ (១២ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ) ក៏ពេលខ្លះ ខ្ញុំមានផលពិបាកតាមដានបញ្ហានេះដែរ , ប៉ុណ្តែដោយសារ ខ្ញុំបាទមាន ឧបនិស្ស័យ មានភ័ពសំណាង បានទំនាក់ទំនងជាមួយ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ លោកបានណែនាំ ពន្យល់ ពីមុខងារ សាជីវកម្មហិរញ្ញវត្ថុមួយចំនួនធំ ទើបខ្ញុំបាទបានយល់ច្បាស់។ ខ្ញុំសូមជម្រាបជូនផងដែរថា “ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍” លោកមានសញ្ញាប័ត្រជាសាស្ត្រាចារ្យ បណ្ឌិត ចេញមកពី “UNIVERSITY OF CAMBRIDGE, Department of Political Sciences Economics” ជា “PROFESSOR ODER DOCTORATE OF POLITICAL SCIENCES ECONOMICS”, នៅ “SAM HOUSTON STATE UNIVERSITY” សញ្ញាប័ត្រ “DOCTORATE OF LAWS (INTERNATIONAL LAWS) និងមានសញ្ញាប័ត្របណ្ឌិតផ្សេងៗជាច្រើនទៀត ផ្នែក ធនាគារ, ហិរញ្ញវត្ថុ នៅ EUROPE, AUSTRALIA ETC…
    ដូច្នេះ ខ្ញុំបាទសូមបញ្ជាក់ថា ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ជាកូនខ្មែរមួយរូបដែលមានឥទ្ធិពលជាអ្នកគ្រប់គ្រង ហិរញ្ញវត្ថុពិភពលោក(Sole Arbiter of Combine Global Collateral Asset Accounts)ពិតប្រាកដ ដែលអន្តរជាតិ នឹង the United States Congress បានផ្ដល់ជូន ឯកឧត្តម នៅឆ្នាំនៅ 1995, ដូចបានចុះក្នុងគេហទំព័រ :
    http://www.unoitc.org/ https://www.bibliotecapleyades.net/sociopolitica/sociopol_globalbanking96.htm
    មនុស្សពីរនាក់ ដែលមានឈ្មោះនៅក្នុង Blog, (Mr. Keith Scott and Mr. David Sale) គឺជាអតីតបុគ្គលិករបស់ UNOITC។ឥឡូវនេះ អ្នកទាំងពីរនាក់នេះ ឥតមានមុខនាទីអ្វីទៀតនៅក្នុង UNOITC នោះ ទេ។
    ដូចអ្វីៗដែលអ្នក Blogger បានចុះផ្សាយ អំពីរឿង UNOITC នេះ គឺមានខ្វះការពិចារណា ខ្វះការស្រាវជ្រាវពិតប្រាកដ ហើយខ្វះមូលដ្ឋានពិតប្រាកដ។
    អ្នក (Blogger) ដែលបានចុះផ្សាយនៅក្នុង Wikipedia (នៅលើអ៊ីនធឺណិត-internet) ជាគោលបំណងរបស់ជនបរទេស ដែលគេចង់ដណ្ដើម បានតំណែងរបស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។ គេបានប្រឌិតរឿងមិនពិត ដើម្បីប្រយុទ្ធយកតំណែងរបស់ ឯកឧត្តម តែប៉ុណ្ណោះ។ ដូច្នេះយើងជាកូនខ្មែរទាំងអស់គ្នាត្រូវតែការពារឈាមកូនខ្មែរ ដែលមានសិទ្ធិពិតប្រាកដ ជាអ្នកមានឥទ្ធិពលមួយដ៏ខ្លាំងក្លាក្នុងឆាកអន្តរជាតិ ផ្នែកហិរញ្ញវត្ថុ។
    លោក Blogger, សូមលោកកុំព្រួយបារម្ភថាជារឿងមិនពិតនោះ ហើយក៏មិនត្រូវមករារាំងទប់ស្កាត់ ការធ្វើបដិវត្ត៍របស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ផងដែរ ពីព្រោះលោកមិនមានគោលបំណង ឬ បានប៉ងប្រាថ្នាបំផ្លាញជាតិខ្មែរនោះដែរ។
    រឿង Hun Manet, លោកBlogger គ្មានមូលដ្ឋានច្បាស់លាស់អំពីឯកឧត្តមនោះ ទេ, ដូច្នេះ សូមលោកជឿជាក់ចុះថា សមត្ថភាព របស់ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ មិនត្រូវការកូនក្មេងមិនទាន់រឹងបង្ហើយរលាក្បាល Hun Manet នោះទេ។
    ឯកឧត្តម មានអ្វីៗគ្រប់យ៉ាង ដូចជា អំណាចហិរញ្ញវត្ថុ ហើយនិង សម្ព័ន្ធភាពនយោបាយក្នុងពិភពលោក គ្រប់គ្រាន់អស់ហើយ ដើម្បីដកពឹសអាចោរយួន ចិន និងពូជអាយ៉ង ហ៊ុនសែនូបនីយកម្ម ក្រវាត់ចោល ដូច្នេះ ឯកឧត្តម មាន មហិច្ឆិតា មានការព្យាយាម យកប្រទេសខ្មែរយកមកជូនកូនខ្មែរវិញនៅក្នុងពេល ឆាប់ៗនេះ ពីររបបតិរច្ឆាន នោះទេ។
    សូមអរគុណ: Mony Nou @ monynou@thenakagroup.com www.thenakagroup.com

    ReplyDelete
  3. អ្នក (Blogger) ដែលបានចុះផ្សាយនៅក្នុង Wikipedia (នៅលើអ៊ីនធឺណិត-internet) ជាគោលបំណងរបស់ជនបរទេស ដែលគេចង់ដណ្ដើម បានតំណែងរបស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។ គេបានប្រឌិតរឿងមិនពិត ដើម្បីប្រយុទ្ធយកតំណែងរបស់ ឯកឧត្តម តែប៉ុណ្ណោះ។ច្បាស់ណាស់ពួកក្រុមក្បត់ជាតិតែងតែរកវិធីបំបែកខ្មែរ។ពិសេសពួកគេត្រូវប្រឌិតរឿងបំភ្លៃរឿងពិតរបស់កុលបុត្រខ្មែរមួយរូបគឺឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតដាំឆ័ត្រ្តរីយ៍ដែលលោកមានសមត្ថភាពគ្រប់យ៉ាងក្នុងអន្តរជាតិ។ពួកគេប្រឹងប្រែងមិនឱ្យកូនខ្មែរមកស្គាល់ឬមកជួបឯកឧត្តមឡើយ។ ខ្ញុំប្រឆាំងដាច់ខាតចំពោះពត៌មានបំភ្លៃការពិរបស់ជនអគតិទាំងនេះ។ សូមខ្មែរស្នេហាជាតិដែលមានមនសិការៈរំដោះជាតិពីរបបតិរច្ឆានសព្វថ្ងៃអញ្ជើញចូលមើលតាមដានតាមរយៈ Mony Nou @ monynou@thenakagroup.com www.thenakagroup.com សូមអរគុណ

    ReplyDelete
  4. ជំរាបមកលោក Khmer.HD លោកបានដកស្រងអត្ថបទអំពីពីគេហទំព័រ Wikipedia និង ឯកសារផ្សេងៗមកធ្វើបំណកស្រាយ ដោយមិនបានស្វែងរកថាជនប្រភេទណាជាអ្នកសសេរ ឬផ្សាយ ? ។ ការផ្សាយបំភាន់របៀបនេះ នៅមានច្រើនទៀត បើលោក Khmer.HD ចង់បន្តរការស្រាវជ្រាវ ។ តែសូមលោកជ្រាបថា លោកកំពុងជួយបំពងសម្លេង បំភ្លៃការពិត មិនមែនទប់ស្កាត់ឆន្ទៈស្មោះត្រង់របស់ពលរដ្ឋខ្មែរចំពោះជាតិកុំឱយធ្លាក់ខ្លួនក្នុងអន្ទាក់ ក្រុមបោកប្រាស់ជាន់ខ្ពស់របស់ ហ៊ុន ម៉ាណែត នោះទេ ។
    ខ្ញុំសូមឆ្លៀតឱកាសនេះ ជំរាបអ្នកអានអត្ថបទនេះថា ខ្ញុំជាបញ្ញវ័នខ្មែរម្នាក់ មានជីវភាពសមរម្យថ្លៃថ្នូ ដោយសារប្រាក់ឧបត្ថម្ភពេលចូលនិវត្តន៍គ្រប់គ្រាន់ អស់មហិច្ឆតាផ្ទាល់ខ្លួន ខ្ញុំមិនអាចទៅចាញ់បោក លក់មនសិការជាតិ ឱយក្រុម ហ៊ុនម៉ាណែត ដែលយក ប្រាក់កាស បុណ្យសក្ដិ និងស្រីស្អាត ជាមធ្យោបាយបានទេ ។
    តែផ្ទុយទៅវិញខ្ញុំមានជំនឿយ៉ាងមុតមាំ ចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ដាំឆ័ត្ត្ររីយ៍ ។ ហើយមានមោទនភាព ដោយសារមានកូនខ្មែម្នាក់នេះ បានទៅកាន់តំណែងដ៏ខ្ពង់ខ្ពស់ លើឆាកអន្តរជាតិ ដែលជាប្រភពនៃលទ្ធភាពដ៏មាំមួន ក្នុងបេសកកម្ម ចលនារំដោះជាតិ គឺរំដោះមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ពីអាណានិគម ចិន-យួន សព្វថ្ញៃ ។
    បើសិនជាលោក Khmer.HD មានមនសិការជាតិពិតប្រាកដ គួរតែលោក យល់ដឹង ហើយជួយពន្យល់កូនខ្មែរ អំពីហានិភ័យ របស់ប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដោយរបប ហ៊ុនសែន អាយ៉ង យួន-ចិន សព្វថ្ងៃទៅវិញ ។
    ជាបញ្ចប់ខ្ញុំសូមអញ្ជើញអ្នកអានអត្ថបទនេះ ស្វែងរកការពិត ក្នុងប្រភពខាងក្រោមនេះ។
    1. www.raycdam.org
    2. http://www.unoitc.org/
    3. https://www.bibliotecapleyades.net/sociopolitica/sociopol_globalbanking96.htm
    4. http://indonesian-treasury.blogspot.com/search?q=Ray+C+Dam

    ReplyDelete

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...