បោះពុម្ភលើកទី២ ដោយលោក ស៊ាន ម៉ាសាវ៉ាង
អគ្គលេខាធិការ គណៈកម្មាធិការព្រំដែនកម្ពុជា
សន្ធិសញ្ញាសំរេចនៅទីក្រុងបាងកក ពីថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧ រវាងរដ្ឋាភិបាលសាធារណៈរដ្ឋ បារាំង និង រាជរដ្ឋាភិបាល ព្រះចៅប្រទេសសៀម (ធ្វើសច្ចានុម័តិ នៅទីក្រុងប៉ារីស នៅថ្ងៃទី ២១ មិថុនា ១៩៧)។
ប្រការមួយ ៖ រាជរដ្ឋាភិបាលប្រទេសសៀម បានផ្ទេរការគ្រប់គ្រងមកអោយ ប្រទេសបារាំងនូវ ដែនដី បាត់ដំបង សៀមរាប និង សេរីសោភ័ណ្ឌ ដែលមានកំរិតតាម មាត្រា២ នៃពិធីការ ស្តីពី ការកំរិតព្រំប្រទល់ ដាក់ភ្ជាប់មកជាមួយនេះស្រាប់។
ប្រការពីរ ៖ រដ្ឋាភិបាលប្រទេសបារាំង បានផ្ទេរ គ្រប់គ្រង ទៅឪ្យប្រទេសសៀម នូវដែនដី ដានសាយ និង ត្រាត ដែលមានព្រំប្រទល់ បញ្ជាក់តាម មាត្រា១ និង មាត្រា២ នៃពិធីការ នេះ មួយអន្លើដោយ កោះ នានា ខាងត្បូង ជ្រោយឡេមលឹង រហូតដល់ កោះគុត ក៏នៅក្នុងនោះផងដែរ។
ប្រការបី ៖ ការប្រគល់ដែនដីទាំងនេះ នឹងប្រព្រឹត្តទៅ ទាំងអស់គ្នា ទាំងសងខាងក្នុងកំឡុងរយៈពេល ២០ ថ្ងៃ បន្ទាប់ពីសន្ធិសញ្ញានេះ បានទទួលអោយសច្ចានុម័តិ។
ប្រការបួន ៖ គណៈកម្មការចំរុះមួយ ដែលមាននាយទាហាន និង អ្នករដ្ឋការបារាំង និង សៀម នឹងត្រូវបានចាត់តាំងឡើង ពីសំណាក់ប្រទេសគូភាគីទាំងពីរ ក្នុងកំឡុង៤ខែ បន្ទាប់ពីបានចុះអោយសច្ចានុម័តិលើសន្ធិសញ្ញានេះ ហើយទទួលបន្ទុកកំរិតព្រំប្រទល់ថ្មី។ គណៈកម្មការនឹងចាប់ផ្តើម ធ្វើការនៅពេលណាដែលឪកាសហុចអោយ ហើយបន្តធ្វើការអោយស្របទៅតាមពិធីការ កំរិតព្រំប្រទល់ដែលបានដាក់ភ្ជាប់ មកជាមួយសន្ធិសញ្ញានេះស្រាប់។
ប្រការប្រាំ ៖ បទបញ្ញាត្តិទាំងឡាយនៃសន្ធិសញ្ញាចាស់ កិច្ចព្រមព្រៀង និង អនុសញ្ញានានា រវាងប្រទេសបារាំង និង សៀម ណាដែលមិនបានកែប្រែ ដោយសន្ធិសញ្ញានេះ ត្រូវឋិននៅជាធរមានពេញបន្ទុក។
ធ្វើឡើងជាពីរច្បាប់ នៅទីក្រុងបាងកក
ថ្ងៃទី ២៣ មិនា ឆ្នាំ ១៩០៧
ហត្ថលេខា . វ. កុល្លាំង (ដឺប្ល៉ង់សុី)
ឌេវវង្សេ វរោប្រការ
ដើម្បីចែកចំលង៖
ស៊ាន ប៉េងសែ
No comments:
Post a Comment