Wednesday 19 April 2017

ព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រះបរមរាជវាំង

Khmer HD
Personal Note

នៅក្នុងរូបភាពនេះ គឺជា ព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពស ២៥៦១ គស ២០១៧ វេលាម៉ោង ៣:១២ នាទី តាមព្រះរាជបវេណីនៃនគរក្រុងកម្ពុជាធិបតី ក្នុងហោព្រះទីនាំង ទេវាវិនិឆ្ឆ័យ ព្រះបរមរាជវាំង ក្រុងភ្នំពេញ ៕
រូបភាព Facebook
ព្រះរាជពិធីនេះ ត្រូវបានសព្វព្រះហរទ័យ ស្តេចយាងចូលរួមជាព្រះរាជអធិបតី ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះស្រីលោកធម្មករាជ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ដង្ហែដោយសមាជិករាជវង្សានុវង្ស ជាច្រើនអង្គផង។ 
ដោយសេចក្តីគោរពស្រលាញ់ ពីកូនចៅ ..... 

បែកធ្លាយ ការចំណាយ លើ Facebook Page លោក ហ៊ុន សែន

By Khmer HD
Personal Blog

ព៌តមានស្តីពី ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានបន្តបែកធ្លាយ នឹងលេចចេញរូបរាងកាន់តែច្បាស់។ 
រូបនេះត្រូវបានទម្លាយចេញ ដោយម្ចាស់ Page ធ្លាយហើយ ដែលជារឿយៗ Page នេះតែងបង្ហោះ រូបភាពពាក់ព័ន្ធ នឹងក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្មាននណាម្នាក់ បានដឹងអោយប្រាកដ ពី និន្នការរបស់ ម្ចាស់ផេក ធ្លាយហើយ តើមានបំណងអ្វី ក្នុងការទំលាយរូបភាពគ្រួសារ លោក ហ៊ុន សែន? 


Dara Duong បដិសេធ ប្រាប់កាសែត Phnom Penh Post ថា e-mail ដែលបែកធ្លាយនោះ មិនមែនជា e-mail របស់ខ្លួនក្តី តែការពិតបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីម៉ែលនោះពិតជា E-mail របស់គាត់ពិតប្រាកដមែន។


យោងតាមការចុះផ្សាយរបស់ អាសុីសេរី ស្តីពីការចុច Like លើ Facebook លោក ហ៊ុន សែន បានសរសេររាប់រៀប ពីប្រភពនៃចំនួន Like តិច​ជាង​ពាក់​កណ្ដាល ឬ​ស្មើ​នឹង​ជាង ៣,៦​លាន (៣.៦២៤.២៣១) ឬ​ស្មើ​នឹង ៤៩,៩% បាន​មក​ពី​ក្នុង​ប្រទេស​កម្ពុជា។ ចំនួន​ជាង​ពាក់​កណ្ដាល​ទៀត​នៃ​អ្នក​ចុច likes ឬ​ស្មើ​នឹង​ជិត ៣,៧​លាន (៣.៦៣៧.៨៦៦) ឬ​ស្មើ​នឹង ៥០,១% គឺ​បាន​មក​ពី​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌា (India) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) មីយ៉ាន់ម៉ា (Myanmar) ប៉ាគីស្ថាន (Pakistan) អាហ្វហ្គានីស្ថាន (Afghanistan) បង់ក្លាដេស (Bangladesh) អ៊ីរ៉ាក់ (Iraq) និង​នីហ្សេរីយ៉ា (Nigeria) ជាដើម។





Thursday 13 April 2017

Facebook Page លោក ហ៊ុន សែន បានចំនួន Like ពី បរទេស

By Khmer HD
Personal Blog

បច្ចុប្បន្នគិតត្រឹមថ្ងៃទី ១៣ មេសា ឆ្នាំ ២០១៧ នេះ ចំនួន Like នៅក្នុង Facebook Page ផ្លូវការ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានដល់ទៅ 7,425,917 Like ជា Page ដែលមានចំនួន Like ច្រើនជាងគេបំផុត នៅកម្ពុជា។ 
Screenshot in April 13, 2017
លោក ហ៊ុន សែន ធ្លាប់បានប្រកាសខ្លួនថា ជាអធិរាជ Facebook ពេលដែលផេករបស់លោក ទទួលបាន ចំនួន Like ច្រើនជាង Page លោក សម រង្សុី ប្រធានបក្សប្រឆាំង ក្នុងរយៈពេលដ៏ខ្លី។ 

យោងតាមការចេញផ្សាយរបស់ Phnom Penh Post ថ្ងៃទី ០៩ មិនា ឆ្នាំ ២០១៦ បានបង្ហាញពីទិន្នន័យ និង ប្រភពនៃចំនួន Like លើ Page លោក ហ៊ុន សែន ថា ភាគច្រើននៃចំនួន Like មានប្រភពមកពី ឥណ្ឌា ហ្វីលីពីន ភូមា ឥណ្ឌូនេសុី ហើយ មួយចំនួនតូច មកពី ប្រេសុីល មុិចសុិចកូ តួគី យូណាយធីតអារ៉ាប់អាមីរ៉ាត់។ 
Screenshot From Phnom Penh Post

ពាក់ព័ន្ធនឹងចំនួន Like លើ Facebook លោក ហ៊ុន សែន បាននាំទៅដល់ការប្តឹងផ្តល់ចោទប្រកាន់ លោក សម រង្សុី ប្រធានគណបក្សប្រឆាំង ដោយ សម រង្សុី បន្ទរតាមការចុះផ្សាយរបស់ សារព៌តមាន Phnom Penh Post។ លោក សម រង្សុី ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសអោយចាញ់ក្តី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦។ 


Tuesday 11 April 2017

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ ស្លាប់២ របួស២ រត់គេចខ្លួនម្នាក់

ដោយ Khmer HD
Personal Blog

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ឲ្យស្លាប់២នាក់ និង របួសធ្ងន់ម្នាក់២នាក់ ម្នាក់ផ្សេងទៀតរត់គិចខ្លួនបានសម្រេច 

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលចូលទៅសុីឈ្នួលកាប់អំពៅ៥នាក់ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលអោយស្លាប់ពីរនាក់នៅនឹងកន្លែងនិងរបួសធ្ងន់រួចផុតពីការស្លាប់ ។ ពួកគេទាំង៥នាក់គឺជាមិត្តភក្តិមានស្រុកកំណើតនៅខេត្តកំពង់ធំជាមួយគ្នា ។ 

តាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងកាលពីកន្លងមកថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ មវេលាម៉ោង៦ល្ងាចត្រង់ចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំ ផ្លាប់ផ្លាឆៃស្រុក អ៊ូថងខេត្តសុផាន់បុរី ប្រទេសថៃ ។

របាយការណ៍បានបន្តថាក្រោយពីហេតុការណ៏កើតឡើងសមត្ថកិច្ចថៃបានចុះដល់ទីតាំងខាងលើ ប្រទះឃើញសពយុវជនម្នាក់ មានឈ្មោះ ភឹងអាយុ៣០ឆ្នាំ ជាកម្មករសុីឈ្នួលកាប់អំពៅបានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ក្បាល ។
ហើយនៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះតម្រួតថៃក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទប្រុសអាយុ២០ឆ្នាំជាកម្មករខ្មែរដូចគ្នាដេកស្លាប់នៅក្នុងចំការអំពៅ គឺបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ចំនួន០២គ្រាប់ រីឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវត្រង់មាត់មានក្បាលគ្រាប់ចំនួនមួយគ្រាប់បានបៀមជាប់គល់ករសង្ស័យពិបាកសង្គ្រោះឲ្យរួចផុតពីស្លាប់ ។
តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីការបាញ់សម្លាប់បាននិយាយរឿងរ៉ាវទាំងអស់ថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជន ម្នាក់ដែលជាជនជាតិថៃឈ្មោះបែង អាយុប្រហែល២៦ឆ្នាំដើម្បីបញ្ជាក់ប្រាប់ថាឈើដែលឈ្មោះ បែង ចង់យកទៅលក់អោយ​ឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញ ហើយរួចខ្លួនក៏បាន វិលត្រឡប់ មកកាន់ទីកន្លែងស្នាក់នៅវិញ ។

ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាក HONGDA WEAV ពណ៌ទឹកសមុទ្រពាក់ស្លាក លេខ២១១៥ ដោយគេបានជិះមកស្ទាក់ពីមុខ ហើយដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការ ដូចជាចង់បាញ់មកលើពួកខ្លួនប៉ុន្តែខ្លួនបានគិតថាប្រហែលជា គេធ្វើលេងព្រោះសុទ្ធតែ ជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកសុីជាមួយគ្នាទៀត ។ មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មកលើ មិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនោះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតត្រូវបណ្តាលឲ្យពលករស្លាប់០២ និង របួសធ្ងន់ម្នាក់២នាក់ផ្សេងទៀតរត់រួច ។ 

ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាមនុស្សចូលចិត្តផឹកស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការ ដោយគ្រប់គ្រងសតិខ្លួនឯងមិនបាន ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផង ជនសង្ស័យក៏ត្រូវបានកម្លាំងរបស់ថៃ តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន ដើម្បី យកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ។ 
មកទល់នឹងថ្ងៃទី១១ មេសា ២០១៧ នេះជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីការបាញ់ប្រហារនោះបានមកដល់ប្រទេសកម្ពុជាវិញហើយ គឺភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និង បុគ្គលិកស្ថានទូតខ្មែរបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះចក់បាននិយាយថា ពួកគេមិនបានទទួលសំណងរដ្ឋប្បវេណីពីជនល្មើស ដែលជាជនជាតិនៅឡើយទេ ហើយក៏មិនសង្ឃឹមថា នឹងទទួលបានប្រាក់សំណងនោះដែរ ព្រោះពួកគេជាពលករក្រីក្រ មិនមានអំណាចអ្វីដើម្បីទៅតតាំងជាមួយគេបាននោះទេ ៕

ហួសចិត្ត ខ្មែរ ធ្វើបាប ខ្មែរគ្នាឯង នៅលើទឹកដីថៃ


ដោយ Khmer HD
Personal Blog

យោងតាមការចុះផ្សាយរបស់ account facebook ឈ្មោះ Daily Sabay បានបង្ហោះវីដេអូរបស់បុរសម្នាក់ ជាង ១ នាទី និយាយរាប់រៀប ពីអ្វីដែលគាត់បានជួប ក្នុងពន្ធនាគានៅប្រទេសថៃ។ Daily Sabay បានសរសេរថា "ពលករខ្មែរ ដែលធ្លាប់ជាប់ឃុំនៅគុក សួនប្លួ ប្រទេសថៃ បាននិយាយថា៖ ខ្មែរពីរនាក់ធើ្វការនៅក្នុងគុកនោះធើ្វទារុណកម្មខ្មែរគ្នាឯងគ្មានធម៌មេត្តាទេ សូមអង្គទូតខ្មែរជួយអន្តររាគមន៏ផង" ៕
ពិតជាគួរអោយហួសចិត្ត ពេលស្តាប់លឺសំដី ផ្ទាល់អតីតពលករ ម្នាក់នេះ ។ បើថា នៅក្នុងប្រទេសកម្ពុជា ទៅ វាប្រជែងគ្នារស់ទៅហើយ។ តែនេះ រសាត់អណ្តែត ផ្ញើរខ្លួនស្រុកគេហើយមិនចេះជួយគ្នាទៀត ។ ពិតជាគួរអោយអនិច្ចាណាស់។ 

ធី សុវណ្ណថា ធ្វើខួបកំណើត នៅកម្ពុជា ដោយគ្មានការបារម្ភ ពីសុវត្ថិភាព

By Khmer HD
For Personal Notes 📝

ដំណើរ រឿងបង្ហាញថា ក្រុម ធី សុវណ្ណថា កំពុងព្រួតគ្នាលេងល្បែង បំភ័ន្តភ្នែក មហាជន យ៉ាងច្បាស់ ...

ធី សុវណ្ណថា ដែរត្រូវបានគេស្គាល់ ថា បានកិច្ចការជាច្រើន ក្រោមផែនការរៀបចំ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលដៅបំផ្លាញបក្សប្រឆាំងដ៏ធំ នៃប្រទេសកម្ពុជា នោះ បានប្រារព្វពិធីខួបកំណើតរបស់នាង គំរប់ ២២ឆ្នាំ យ៉ាងអធិកអធម។ យ៉ោងតាម ការបែកធ្លាយសារសំលេងឆ្លើយឆ្លង របស់នាង និង កូនប្រុស លោក ហ៊ុន សែន បង្ហាញថា ធី សុវណ្ណថា កាកកប និងទទួលបានប្រយោជន៏ ជាច្រើន ពីផែនការបំផ្លាញ បក្សប្រឆាំង។
រូបភាព ៖ Facebook
ធី សុវណ្ណថា ក្រោមបានធ្វើដំណើរទៅប្រទេស កូរ៉េខាងត្បូង ដើម្បីកែសម្ផស្ស និង ដើរកំសាន្តយ៉ាងរីករាយ នៅក្រៅប្រទេស ជាមួយដៃគូ ឈ្មោះ ផែ សុវណ្ណរិទ្ធិ ។ 

ថ្ងៃទី ១១ មេសា ២០១៧ រូបភាពថ្មីចុងក្រោយបំផុត របស់ ធី សុវណ្ណថា ត្រូវបានបង្ហោះក្រុមអ្នកប្រើប្រាស់ បណ្តាញសង្គម Facebook ក្នុងពិធីខួបកំណើតរបស់នាង។ រូបភាពនោះ បង្ហាញថា នាងមានវត្តមាននៅប្រទេសកម្ពុជា ដោយ គ្មានការភ័យខ្លាច ឬ បារម្ភ ពីសន្តិសុខ ក្រោយបែកធ្លាយ សារឆ្លើយឆ្លងរបស់នាង និង កូនប្រុស ហ៊ុន សែន។ 

សូមបញ្ចាក់ថា ធី សុវណ្ណថា បានប្រកាសប្តឹង ផែ សុវណ្ណរិទ្ធិ និង ស្រី ចំរើន ក្នុងរឿងធ្វើអោយបែកធ្លាយ សារឆ្លើយឆ្លង របស់នាង និង ហ៊ុន សែន។ ប៉ុន្តែ ក្រោយមក គេឃើញ នាង និង ផែ សុវណ្ណរិទ្ធិ ដើរលេងជាមួយគ្នាយ៉ាងមានសេចក្តីសុខ ហាក់គ្មានរឿងអ្វីកើតឡើង។ ចំណែក ស្រី ចំរើន ក៏នៅបំពេញការងារ តំណាងនាង ធី សុវណ្ណថា ជាដដែល។

Wednesday 5 April 2017

ជីវិតពលករឆ្លងដែន ច្រក ឡែម


Khmer HD
Personal Note


អ្វីដែលអ្នកបានឃើញនេះ ជាទិដ្ឋភាព ពលករខ្មែរដែលឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ តាមច្រកព្រំដែន ឡែម ។ រូបភាពនឹងវីដេអូនេះ ត្រូវបានបង្ហោះដោយ Facebook Account ឈ្មោះ Tima Battambang នៅថ្ងៃទី ០៦ មេសា ឆ្នាំ ២០១៧ ។ 

មើលហើយ សូម កុំច្រលំថា ជាជនភៀសសឹក។ នេះជាប្រជាពលករខ្មែរ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ទេ។ 
ដកស្រង់ចេញពី Facebook account Time Battambang

ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនត្រឡប់ពីធ្វើការនៅប្រទេស ថៃ តាមច្រក ឡែម 




មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...