By Khmer HD
Personal Blog
មហាទេព ទាំង៤ ដែលពួនជាប់ក្លៀកលោក កឹម សុខា ជានរណា ?
១ លោក លន់ ភុន ជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង កូតាគណបក្ស សម រង្ស៊ី កាលឆ្នាំ១៩៩៨។ លន់ ភុន មានឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាតំណាងរាស្រ្តដែលមិនបានបោះឆ្នោតឲ្យខ្លួនឯង ព្រោះក្នុងថ្ងៃបោះឆ្នោត លន់ ភុន រត់ទៅថៃ។ លន់ ភុន ជាតំណាងរាស្រ្តអត់ចេះធ្វើការ ទៅកន្លែងណាស្រីកន្លែងហ្នឹង បង្ករជម្លោះ ធ្វើឲ្យសកម្មជនបាក់ទឹកចិត្ត ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ២០០២ ខេត្តបាត់ដំបង ដែល លន់ ភុន ដឹកនាំបានបាត់សម្លេង៥០០០០សម្លេង គឺបានទទួលតែ២០០០០សម្លេងប៉ុណ្ណោះ ក្នុងចំនួនសម្លេងបោះឆ្នោតជាតិ៧០០០០សម្លេង។ លន់ ភុន ត្រូវបានគណបក្ស សម រង្ស៊ី ដកពី ខេត្ត បាត់ដំបង ឲ្យទៅកាន់ខេត្តស្វាយរៀងនៅឆ្នាំ២០០៣ អ្វីដែល លន់ ភន់ បានធ្វើនៅ ស្វាយរៀងគឺ រឿងអស្ចារ្យមួយដែលគ្មានអ្នកធ្វើដូចគឺ “ ម្តាយ កូន ពីរនាក់ ដាក់មេក្រូប្រកាស់ទាមទារឲ្យ លន់ ភន់ ទទួលខុសត្រូវ ព្រោះ លន់ ភុន ចង់ដោះដៃពីកូនស្រីគាត់ “ ហើយទីបំផុត លន់ ភុន បងលុយ ៣ពាន់ដុល្លារ បញ្ចប់រឿង។ ព្រោះតែ លន់ ភុន ជាមនុស្សមានសីលធ៌មអន់ ទៅកន្លែងណាមានស្រីញ៉ី បង្កជម្លោះ អត់ចេញធ្វើការ គណបក្ស សម រង្ស៊ី ក៏លែងប្រើការ។ ដល់ឆ្នាំ ២០០៨ លន់ ភុន រត់ចូល CPP បានតួនាទីជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តែដោយសារ លន់ ភុន ជាមនុស្សមិនចេះធ្វើការ ប្រើការមិនបាន CPP ក៏លែងប្រើការ។ ដល់ឆ្នាំ២០១៣ លន់ ភុន ក៏រត់ចូលមកសង្គ្រោះជាតិ និង បន្ទាប់មក បានក្លាយជាមនុស្សស្និទ្ធ កៀកកិតលោក កឹម សុខា រហូតបច្ចុប្បន្ន។
២ Linakviroth Um ជាមនុស្សដែល លោក យឹម សុខា ធ្លាប់យកមកបណ្តុះបណ្តាលក្នុងគណបក្ស សម រង្ស៊ី តែមនុស្សនេះជាប្រភេទមនុស្សបណ្តុះមិនឡើង ឆេវឆាវ ឡេមឡឺម មិនចេះធ្វើការ ក៏បក្សមិនប្រើការ។ Linakviroth Um រត់ចូល CPP នៅ ឆ្នាំ ២០០៨ តែ CPP មិនប្រើការ ព្រោះគេគ្មានសមត្ថភាពអី្វ ក្រៅពីលុតក្រាបលីមលឺម ញញឹមញញែម យកចិត្តគេ។ ក្រោយពី CPP មិនប្រើការក៏រត់មក CNRP វិញក្នុងឆ្នាំ២០១៤ ។
៣ សេង វីរះ អំឡុងឆ្នាំ២០០៦ ធ្លាប់ជាបុគ្គលិកបំរើការនៅខុទ្ទការល័យលោក សម រង្ស៊ី តែគេជាមនុស្ស អំនួត ចូលចិត្តបង្ហាញមុខចំពោះមុខមេដឹកនាំ អែបអប តែការងាររកជាសាច់ការមិនបាន ក៏ត្រូវរងនូវការស្តីបន្ទោស។ បន្ទាប់មកក៏រត់ទៅចុះចូលជាមួយ កឹម មនោវិទ្យា នឹងធ្វើជាសេកបញ្ចេញកំហឹង ជេរប្រមាថលោក សម រង្ស៊ី ជំនួស កឹម មនោវិទ្យា រហូតមក។
No comments:
Post a Comment