Friday 28 January 2022

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD

Personal Blog

តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន?

បណ្តាញសង្គមបានក្លាយទៅជាម៉ាសុីន គ្រប់គ្រងផ្នែកខ្លះនៃជីវិតរបស់មនុស្សសម័យថ្មី។ មនុស្សខ្លះប្រើប្រាស់វាអោយ មានប្រយោជន៏ និង មនុស្សខ្លះទៀត ប្រើប្រាស់វាដោយមិនយល់ពីអត្ថប្រយោជន៏ បង្ហិនពេលវេលា លុយ និង បង្កើតផលវិបាកអោយខ្លួនឯង ទាំងផ្លូវអារម្មណ៏ សុខភាពផ្លូវកាយ និង ពេលខ្លះ បំផ្លាញខ្លួនឯងថែមទៀត។ ខាងក្រោមនេះ ជាឧទាហរណ៍ ជាក់ស្តែងនៃការប្រើប្រាស់ Facebook ដែលគ្មានប្រយោជន៍ទាល់តែសោះ។ 

បុរសម្នាក់ ឈ្មោះ ឈិន សារ៉េត នៅពីក្រោយអាខោនហ្វេសប៊ុកក្លែងក្លាយរាប់មិនអស់ ក្នុងគោលដៅតែម្យ៉ាងគត់ គីវាយប្រហារ លោក សម រង្សុី សហស្ថាបនិកនៃគណបក្សប្រឆាំងដ៏ធំនៅ កម្ពុជា។ 

សារ ឬ Comment របស់បុគ្គល ឈិន សារ៉េត និង ក្រុមបក្សពួក គឺ សារប្រមាថ ចំអក មួលបង្កាច់ ដែលគ្មាន លក្ខណៈជាទស្សនៈ ស្ថាបនា ដែលមានប្រយោជន៍ សំរាប់ខ្លួនឯង និង សង្គម ការតស៊ូមតិបែបវិជ្ជាមាន និង រិតតែ គ្មានប្រយោជន៏ សំរាប់ដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា ថែមទៀត។ 

លើសពីនេះនៅពេលដែល ឈិន សារ៉េត និង បក្សពួក ហៅខ្លួនឯងថា ជាអ្នកគាំទ្រ លោក កឹម សុខា សហស្ថាបនិក គណបក្សសង្គ្រោះជាតិ រឹតតែធ្វើអោយចម្ងល់កាន់តែខ្លាំង។ តើពួកគេទទួលបានផលប្រយោជន៏អ្វី ពីការប្រើ ប្រាស់អាខោនហ្វេសប៊ុកក្លែងក្លាយ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ

ច្បាស់ណាស់ថា ទង្វើរបស់ពួកគេ មិនអាចបំបាក់ប្រជាប្រិយភាព និង ជីវិតនយោបាយរបស់ លោក សម រង្សុី បានឡើយ សូម្បីតែ ហ៊ុន សែន នៅមានការលំបាក ក្នុងការកាច់បំបាក់ លោក សម រង្សុី។ តើ ពួកគេ ចំណាយពេល និង លុយកាក់ ព្រោះធ្វើទៅតាម អារម្មណ៏នយោបាយ ឬ ជា បេសកម្ម?   


មនុស្ស ជុំវិញ លោក កឹម សុខា

By Khmer HD

Personal Blog


Chham


មហាទេព ទាំង៤ ដែលពួនជាប់ក្លៀកលោក កឹម សុខា ជានរណា ?

១ លោក លន់ ភុន ជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង កូតាគណបក្ស សម រង្ស៊ី កាលឆ្នាំ១៩៩៨។ លន់ ភុន មានឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាតំណាងរាស្រ្តដែលមិនបានបោះឆ្នោតឲ្យខ្លួនឯង ព្រោះក្នុងថ្ងៃបោះឆ្នោត លន់ ភុន រត់ទៅថៃ។ លន់ ភុន ជាតំណាងរាស្រ្តអត់ចេះធ្វើការ ទៅកន្លែងណាស្រីកន្លែងហ្នឹង បង្ករជម្លោះ ធ្វើឲ្យសកម្មជនបាក់ទឹកចិត្ត ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ២០០២ ខេត្តបាត់ដំបង ដែល លន់ ភុន ដឹកនាំបានបាត់សម្លេង៥០០០០សម្លេង គឺបានទទួលតែ២០០០០សម្លេងប៉ុណ្ណោះ ក្នុងចំនួនសម្លេងបោះឆ្នោតជាតិ៧០០០០សម្លេង។ លន់ ភុន ត្រូវបានគណបក្ស សម រង្ស៊ី ដកពី ខេត្ត បាត់ដំបង ឲ្យទៅកាន់ខេត្តស្វាយរៀងនៅឆ្នាំ២០០៣ អ្វីដែល លន់ ភន់ បានធ្វើនៅ ស្វាយរៀងគឺ រឿងអស្ចារ្យមួយដែលគ្មានអ្នកធ្វើដូចគឺ “ ម្តាយ កូន ពីរនាក់ ដាក់មេក្រូប្រកាស់ទាមទារឲ្យ លន់ ភន់ ទទួលខុសត្រូវ ព្រោះ លន់ ភុន ចង់ដោះដៃពីកូនស្រីគាត់ “ ហើយទីបំផុត លន់ ភុន បងលុយ ៣ពាន់ដុល្លារ បញ្ចប់រឿង។ ព្រោះតែ លន់ ភុន ជាមនុស្សមានសីលធ៌មអន់ ទៅកន្លែងណាមានស្រីញ៉ី បង្កជម្លោះ អត់ចេញធ្វើការ គណបក្ស សម រង្ស៊ី ក៏លែងប្រើការ។ ដល់ឆ្នាំ ២០០៨ លន់ ភុន រត់ចូល CPP បានតួនាទីជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តែដោយសារ លន់ ភុន ជាមនុស្សមិនចេះធ្វើការ ប្រើការមិនបាន CPP ក៏លែងប្រើការ។ ដល់ឆ្នាំ២០១៣ លន់ ភុន ក៏រត់ចូលមកសង្គ្រោះជាតិ និង បន្ទាប់មក បានក្លាយជាមនុស្សស្និទ្ធ កៀកកិតលោក កឹម សុខា រហូតបច្ចុប្បន្ន។
២ Linakviroth Um ជាមនុស្សដែល លោក យឹម សុខា ធ្លាប់យកមកបណ្តុះបណ្តាលក្នុងគណបក្ស សម រង្ស៊ី តែមនុស្សនេះជាប្រភេទមនុស្សបណ្តុះមិនឡើង ឆេវឆាវ ឡេមឡឺម មិនចេះធ្វើការ ក៏បក្សមិនប្រើការ។ Linakviroth Um រត់ចូល CPP នៅ ឆ្នាំ ២០០៨ តែ CPP មិនប្រើការ ព្រោះគេគ្មានសមត្ថភាពអី្វ ក្រៅពីលុតក្រាបលីមលឺម ញញឹមញញែម យកចិត្តគេ។ ក្រោយពី CPP មិនប្រើការក៏រត់មក CNRP វិញក្នុងឆ្នាំ២០១៤ ។
៣ សេង វីរះ អំឡុងឆ្នាំ២០០៦ ធ្លាប់ជាបុគ្គលិកបំរើការនៅខុទ្ទការល័យលោក សម រង្ស៊ី តែគេជាមនុស្ស អំនួត ចូលចិត្តបង្ហាញមុខចំពោះមុខមេដឹកនាំ អែបអប តែការងាររកជាសាច់ការមិនបាន ក៏ត្រូវរងនូវការស្តីបន្ទោស។ បន្ទាប់មកក៏រត់ទៅចុះចូលជាមួយ កឹម មនោវិទ្យា នឹងធ្វើជាសេកបញ្ចេញកំហឹង ជេរប្រមាថលោក សម រង្ស៊ី ជំនួស កឹម មនោវិទ្យា រហូតមក។
 
៤ បោយ រ៉ើយ ជាកូនអ្នកឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បោយ រ៉ើយ ក៏ជាមនុស្សដែលលោក យឹម សុខា បណ្តុះបណ្តាលដែរ ដែលដើមឡើយគេជាអ្នកវាយកុំព្យូទ័រសរសេរអត្ថបទឲ្យអ្នកពត៌មានក្នុងអំឡុងឆ្នាំ១៩៩៤ លុះដល់ឆ្នាំ១៩៩៨ បោយ រ៉ើយ អាចសរសេរពត៌មានខ្លួនឯងបាន តែ ជំនាញពិសេសរបស់ បោយ រ៉ើយ គឺ គោះលុយ ។ អ្នកឲ្យលុយ បោយ រ៉ើយ សរសេរល្អ អ្នកមិនឲ្យលុយ បោយ រ៉ើយ សរសេរអាក្រក់។ បច្ចុប្បន្ន បោយ រ៉ើយ ជាមនុស្សពិការមួយចំហៀងខ្លួន ដោយជម្ងឺ Strok ហើយជម្ងឺនេះបណ្តាលមកពីចិត្តចង្អៀតចង្អល់ លោភលន់ ក្នុងមុខរបរដីឡូដ៍របស់គាត់។ បោយ រ៉ើយ បានរត់តាម លន់ ភុន ចូលទៅ CPP កាលពីឆ្នាំ២០០៨ ហើយមកចូល CNRP នៅឆ្នាំ២០១៤។

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...