Monday 30 January 2017

បុគ្គលិកលក្ខណៈសំគាល់ ៨ នៃមនុស្សដែលកើត នៅ ខែ កុម្ភៈ

ដោយ EKATERINA
ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៥

បើសិនជាអ្នក កើតក្នុងខែ កុម្ភៈ ឬ ស្គាល់នរណាម្នាក់ដែលកើតនៅក្នុង ខែ កុម្ភៈ អ្នកប្រហែលជាចង់ដឹងពី បុគ្គលិកលក្ខណៈខ្លះៗ នៃមនុស្ស ដែលកើតក្នុងខែ នេះ។  ប្រហែលជាអ្នកមិនជឿ ក្នុងការទស្សទា ហើយក៏មិនជឿ លើ អត្ថបទ របៀបនេះដែរ ។ យើងដឹងថា មនុស្សទាំងអស់គឺ ខុសគ្នា ប៉ុន្តែមនុស្សដែលកើត ក្នុង ខែជាក់លាក់មួយ គឺ មានចំណុចរួមរបស់គេ ហើយវាជាការពិតដែលមាន ភស្តុតាង រួចទៅហើយ ។

រូបថត៖ Facebook Source

ខាងក្រោមនេះ ជាបុគ្គលិកលក្ខណៈ សំគាល់ទាំង ៨ នៃ មនុស្សដែលកើត ក្នុង ខែ កុម្ភៈ ៖

- ត្រង់ (Frankness)
មនុស្សកើតក្នុងខែ កុម្ភៈ នេះ ជាមនុស្សទៀងត្រង់ខ្លាំង ណាស់ ។ ពួកគេមិនខ្លាច នឹងប្រាប់ការពិត មិនថាក្នុងស្ថានភាព និង កាលៈទេសៈណាទេ ។ ពួកគេនឹង ចង្អុលកំហុសឆ្គង របស់អ្នក ដោយមិនបង្អែបង្អង់ ។ ពួកគេគឺជាមិត្តល្អប្រសើរ ដែលអាចផ្តល់នូវការរិះគន់ស្ថាបនា នៅគ្រប់ជំហ៊ាននៃជីវិត ។  ពេលអ្នកមាន មិត្តដែល ធ្វើខួបកំណើតក្នុងខែ កុម្ភៈ អ្នកអាចទុកចិត្តបានថា ពួកគេជា មិត្តពិត
២- សារជាតិ (Originality)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាប្រភេទមនុស្ស ដែលរក្សាសារជាតិ ដើមពីកំណើត របស់ខ្លូន ។ ពួកគេ ជាអ្នកប្រាកដនិយម និង ជឿជាក់ ក្នុងរៀនសូត្រពី ពិសោធន៏ផ្ទាល់ខ្លួន ជាជាង ដើរតាម មនុស្សដទៃ យ៉ាងងងឹតងងុល ។ ពួកគេរីករាយនឹងសិក្សាអ្វីដែលថ្មី និង អភិវឌ្ឍន៏ សារជាតិ របស់គេ ។
- អាថ៌កំបាំង (Mystery)
គេពិបាកប្រាប់ខ្លាំងណាស់ ថាតើមានអ្វីកើតឡើងក្នុងគំនិត នៃមនុស្សកើត ខែ កុម្ភៈ? ពួកគេ បង្កើតបរិយាកាសមួយ ដែលអាថ៌កំបាំង ហើយធ្វើអោយពួកគេ មានភាពទាក់ទាញ ពីមនុស្សដែលមានភេទផ្ទុយគ្នា ។ នៅពេលដែល ពួកគេ ស្មោះត្រង់ ពួកគេ ក៏លាក់បាំងអ្វីៗជាច្រើន អំពី ខ្លួនឯង ។ នេះមិនមែនមានន័យ ថា ពួកគេ មិនចង់ប្រាប់អ្នក អំពី ខ្លួនគេទេ ប៉ុន្តែ មកពីពួកគេគិតថា វាមិនមាន អ្វី គួរអោយចាប់អារម្មណ៏ ។
៤- ច្នៃប្រឌិត (Innovation)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាអ្នកអភិវឌ្ឍន៏ ក្នុងជំនាញរបស់ខ្លួន ។ ហើយក៏ អាចគិតអ្វីក្រៅពីជំនាញរបស់ខ្លួនដែរ ។ វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដែល មានអ្នកវិទ្យាសាស្ត្រជាច្រើន កើតក្នុងខែ កុម្ភៈ ។ បើទោះបីជាអ្នក និង មិត្ត របស់អ្នកមិនមែនជាអ្នកអភិវឌ្ឍន៏ ក៏ដោយ ក៏អ្នកមានជំនាញនោះដែរ គ្រាន់ តែអ្នកមិនបានកត់សំគាល់ប៉ុណ្ណោះ ។
- ទោល ឬ តែមួយ (Uniqueness)
បើអ្នកបានជួប មនុស្សដែលកើតក្នុងខែ កុម្ភៈ អ្នកប្រហែលជាអាចកត់សំគាល់ បានថា ពួកគេ ខុសប្លែកពីអ្នកដទៃស្រលាស់ ។ ទាំងរបៀបនៃការស្លៀកពាក់ និង ដេក ដើរ ឈរ អង្គុយ ខុសប្លែកពីគេ ។ ពួកគេភាគច្រើន មិនខ្លាចក្នុងការ បង្ហាញភាពខុសប្លែក របស់ខ្លួន ខណៈដែលអ្នកផ្សេង ខ្មាស់អៀន និង មិនទុក ចិត្ត។
- អំណាចឆន្ទៈ (Will Power)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ត្រូវបានគេស្គាល់ថា មាន អំណាចឆន្ទៈដ៏ខ្លាំងក្លា និង ស៊ូ ក្រាញននេល ក្នុងស្ថានភាពដ៏លំបាក ដែលធ្វើអោយមនុស្សជាច្រើន ច្រណែន ។ មាន ឆន្ទៈខ្លាំង គឺ ជាការចាំបាច់ ដើម្បីមានជីវិតដ៏ជោគជ័យ និង រីករាយ។ មនុស្សជាច្រើន រាប់បញ្ចូលទាំង មនុស្សដែលកើតក្នុងខែ កុម្ភៈ ផង មិនជឿជាក់ លើថាមពល និង មិនសំលៀង អំណាចឆន្ទៈ ទេ ។
- ឧទ្ទិស (Devotion)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាមនុស្សដែល លះបង់ខ្ពស់ចំពោះគ្រួសារ និង ដៃគូរ ។ ការលះបង់នេះ ធ្វើអោយពួកគេក្លាយជា ក្លាយជាដៃគូ និង ជាប្តីប្រពន្ធ ដ៏ ឥតខ្ចោះ ។ នេះជាបុគ្គលិកលក្ខណៈ ដ៏ ពិសេសមួយនៃមនុស្ស កើត ខែ កុម្ភៈ។ អ្នកនាង កញ្ញា ទាំងឡាយ គួរ រកដៃគូរ ដែលកើតខែ កុម្ភៈ lol
- វិភាគទាន

មនុស្សដែលកើតក្នុងខែ កុម្ភៈ មានសសៃឈាមវិភាគទាន នៅក្នុងខ្លួន ហើយ ពួកគេ អាចធ្វើគ្មានឈប់ឈរ ដើម្បី ភាពស្មើរគ្នា និង ភាពជាបងប្អូន និង អ្វី ដែលពួកគេជឿថា អាចជួយដល់មនុស្សម្នា ។ ពួកគេ មិនមែនជាមនុស្ស អាត្មា និយម ហើយអកប្បកិរិយា ដ៏ ចិត្តល្អរបស់ពួកគេ ទទួលបានការកោត សរសើរ ពីមិត្តភក្តិ ។

Sunday 29 January 2017

ក្រុមហ៊ុន យួន ចិន ជីកយករ៉ៃមាស ដោយមានទាហានខ្មែរ កាង ការពារ


ដោយទូរស្សន៏ PNN
ខែ មករា ២០១៧

បើយ៉ោងតាមរសេចក្តីរាយកាណ៏ ដែលរៀបរាងដោយ ទូរទស្សន៏ PNN ក្រុមហ៊ុនទាំង២នេះ បានធ្វើសកម្មភាព ជីករយករ៉ែ រាប់ឆ្នាំមកហើយ ដោយមាន ការដ្ឋាន ជីយករ៉ែដ៏ធំ និង មានការការពារពី ក្រុមទាហានផង ។ លើសពីនេះ ក្រុមទាហានដែល កាងការពារក្រុមហ៊ុន បានវាយធ្វើបាប សំឡុតគំរាម សំលាប់ប្រជាជន ដែលទៅកើបអាចម៏ដី ក្នុងរណ្តៅចាស់ៗ ដែលក្រុមហ៊ុននោះបានជីករួចទៅហើយ ។ 


សំនួរ សួរថា ៖ 
- បើក្រុមហ៊ុន ចិន យួន នេះ ជាក្រុមហ៊ុនស្របច្បាប់ មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ហេតុអ្វីចាំបាច់ប្រើប្រាស់កំលាំងទាហាន កាងការពារ? 
- បើក្រុមហ៊ុន ចិន យួន នេះ ជាក្រុមហ៊ុនខុសច្បាប់ តើមនុស្សប៉ុន្មានក្រុម ដែល សំគំនិត ប្រព្រឹត្តអំពើរ ពុករលួយ និង បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ធនធានធម្មជាតិ នេះ ? 
សូមជួយ ចែកចាយអោយបាន ទូលំទូលាយ ... 

១៥ ឃ្លា របស់ ខុង ជី ផ្លាស់ប្តូរជីវិតរបស់អ្នក

តាម​អក្សរសាស្ត្រ​ចិន ខុង ជឺ​ ត្រូវ​បាន​គេ​ស្គាល់​ថា "លោកគ្រូ​ខុង" (តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង ​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។

ខាងក្រោមនេះ ជាសំរង់សំដី ទាំង ១៥ ប្រយោគ ខុង ជឺ ដែលផ្លាស់ប្តូរ ជីវិត បាន ៖ 

១-ដើរយឺតមិនសំខាន់ សំខាន់ត្រូវបន្តដើរទៅមុខកុំឈប់ ។
២-កុំបង្កើតមិត្តជាមួយមនុស្សដែលអន់ជាងអ្នក ។
៣-ពេលខឹងខ្លាំង សូមគិតអំពីផល វិបាកជាមុនសិន ។
៤-ពេលមិនអាចសម្រេចគោលដៅបាន កុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ និង សកម្មភាព ។
៥-ប្រសិនបើអ្នកស្អប់មនុស្សណាម្នាក់ មានន័យថា អ្នក ចាញ់គេហើយ ។
៦-មនុស្សខ្លាំងគេស្វែងរកអ្វីដែលខ្លាំង ក្នុងខ្លួនគេ មនុស្សអន់ស្វែងរកអ្វីដែលមានក្នុងខ្លួនអ្នកដទៃ ។
៧-ទៅទីណាក៏ដោយ គឺ ត្រូវទៅទាំងបេះដូង។
៨-ណែនាំមនុស្សណាដែលចង់ចេះ ពេលដែលពួកគេភ្ញាក់ខ្លួន ដឹងពីភាពល្ងង់ខ្លៅ។
៩-សម្លឹងតែប្រយោជន៏តូច ធ្វើអោយខូចប្រយោជន៏ធំ ។
១០-បើសិនគេស្តោះទឹកមាត់ដាក់ខ្នងអ្នក មានន័យថា អ្នកកំពុងដើរនៅពីមុខគេ ។
១១-លើលោកនេះសូម្បីតែទាវតា ក៏ មិនអស្ចារ្យដូចមនុស្សដែរ ។
១២-អ្វីទាំងអស់សុទ្ធតែមានកន្លែងស្អាតរបស់រវា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញចំណុចស្អាតទាំងអស់នោះទេ។ 
១៣-មនុស្សដែលអាចរើភ្នំមួយចេញពីផ្លូវបាន គឺ ចាប់ផ្តើមពីការយកដុំថ្មតូចៗ ម្តងម្តុំចេញពីភ្នំនោះ ។
១៤-មនុស្សអាក្រក់យល់ថា ធ្វើអំពើរល្អ គ្មានបានផលប្រយោជន៏ ដូច្នេះពួកគេមិនធ្វើទេ។ ពួកគេគិតថា ធ្វើអំពើរអាក្រក់តិចតួចមិនបាបទេ ដូច្នេះពួកគេក៏ធ្វើវា។ ហេតុហើយទើបអំពើអាក្រក់របស់ពួកគេមានកាន់តែច្រើនឡើងៗ រហូតដល់លាក់បាំងលែងជិត ហើយកំហុសរបស់ពួកគេ ធំធេងពេករហូតដល់អត់អោនទោសអោយមិនបាន ។ 
១៥-មានតែមនុស្សឆ្លាតបំផុត និង មនុស្សល្ងង់បំផុត ទើបមិនចេះផ្លាស់ប្តូរ ។ 

Sunday 22 January 2017

ហេតុអ្វី មានរដ្ធប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ នៅថ្ងៃ ១៨ មិនា ១៩៧០?

សំនួរនេះនៅ ក្នុងបរិបទនយោបាយជាន់ខ្ពស់(High-policy)។ 

ឆ្លៀតឱកាសកំពុងមានជំលោះ ជម្លោះ ចិន-សូវៀត USA រៀបចំ ការដកទព័ចេញពី វៀតណាមខាងត្បូង ដើម្បីយក ចិន និង សូវៀត វាយប្រហារគ្នាតាមរយៈ ខ្មែរ និង យួន គោលដៅនយោបាយ អាមេរិកាំង គឹកម្ទេច សហភាពសូវៀត(សត្រូវទី១)របស់អាមេរិកាំង។ យុទ្ធសាស្ត្រ សហរដ្ឋអាមេរិកមានដូចតទៅនេៈ៖
  1. ពង្រឹងកងទព័ វៀតណាមខាងត្បូង អោយមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធតទល់ កម្លាំងទព័ហាណូយ និងយៀកកុង
  2. បញ្ចូល កម្ពុជា ក្នុងសង្គ្រាម វៀតណាម ដូច្នេះ ត្រូវទម្លាក់ សម្តេចសីហនុ ដើម្បី អោយខ្មែរក្រហម ចិន និយម រីកធំធាត់ឆាប់រហស័
  3. ចាប់ផ្តើមទម្លាក់គ្រាប់ផ្ទុៈ ដោយ US Airforce គ្មានគិតថាទីលំនៅដ្ធានប្រជាពលរដ្ធ ឬបន្ទាយទាហ៊ានលោកលននល់ ដើម្បីធ្វើអោយប្រជារាស្ត្រចងកំហឹង នឹងរបប លោក លន់ ណុល រត់ចូលព្រៃរាប់ម៉ឺននាក់ ដើម្បីទៅពង្រឹងកម្លាំងខ្មែរក្រហមចិននិយម ដឹកនាំដោយប៉ុលពត នៅឆ្នាំ1973 ។ គួរបញ្ជាក់ផងដែរថា  USA មិនដែលសារភាពជាចំហរថា US Air Force បានទម្លាក់គ្រាប់ បែកផ្ទុៈចំនួន 275000 តោន មកលើទឹកដីកម្ពុជា បណ្តាលអោយរបួស និង ស្លាប់ ចំនួនជាង 60 000 នាក់ ព្រមទាំងបាត់បង់ជីវិត និង របួសខ្មែរជិត 500.000នាក់ រវាងឆ្នាំ 1970 ដល់ 1975 បើយោងតាមប្រពន្ធ័ពត៌មាន លោកសេរី ខាងលិច ។ 
  4. សហរដ្ឋអាមេរិក បានបង្វែរការប៉ុនប៉ងជំនួប លោកលន់នល់-សម្តេច សីហនុ ផ្ទាល់ដូចករណីនៅប៉េកាំងនៅឆ្នាំ1972 ពីព្រោៈកម្លាំងខ្មែរក្រហម មិនទាន់បានរីកធំ ធាត់
  5. គេអាចកត់សម្គាល់បានថា ក្នុងយុទ្ធសាស្ត្រនយោបាយ "រយៈពេលមធ្យម" សហរដ្ធអាមេរិក និង ចិន មានទិសដៅរួមគឺកំចាត់ សហភាពសូវៀត និង ប្លុកវ៉ាសូវី។ នៅឆ្នាំ1975 កម្ពុជាធ្លាក់ក្នុងកណ្តាប់ខ្មែរក្រហមប៉ុលពត និន្នាការចិន។ វៀតណាម និង លាវ ធ្លាក់ក្នុងកណ្តាប់ដៃ យួនហាណូយ និន្នាការសហភាពសូវៀត និង ប្លុកខាងកើត ។ ឆ្នាំ1979 កម្ពុជា ធ្លាក់ក្នុងកណ្តាប់ដៃ ហាណូយ ដែលមាន សូវៀត នៅក្រោយខ្នងរហូតដល់ឆ្នាំ1991 យួនត្រួតត្រាកម្ពុជា និង ប្រទេសលាវមកទល់ នឹង សព្វថ្ងៃនេៈ។

ហេតុអ្វី សម្តេចព្រះ នរោត្តម សីហនុ បដិសេធ មិនចូលរួម ក្នុងអង្គការ សេអាសូ?

អង្គការ SEATO មានឈ្មោះពេញថា Southeast Asia Treaty Oragnization អង្គការសន្ធិសញ្ញា អាស៊ីអាគ្នេយ៏។ អង្គការនេះត្រូវបានបង្កើតឡើងនៅ ខែ កញ្ញា ឆ្នាំ១៩៥៤ ដោយអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន៖ បារាំង ចក្រភពអង់គ្លេស ញូវស៊ីលែន អូស្រ្តាលី ហ្វីលីពីន ថៃ និង ប៉ាគីស្តាន។ គោលបំណងនៃការបង្កើត អង្គការនេះគឺដើម្បីបង្ការ ឥទ្ធិពលនៃលិទ្ធិកុម្មុនិស្ត មិនអោយ ចូលជ្រៀតជ្រែកក្នុងតំបន់អាស៊ីអាគ្នេយ៏។

ត្បិតតែអង្គការនេះ ត្រូវបានគេហៅថា អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៏ពិតមែន តែយើងសង្កេត ឃើញថា មានសមាជិកតំបន់នេះតែ២គត់ ដែលចូលជាសមាជិក គឺ ហ្វីលីពីន និង ថៃ។ ប្រទេសហ្វីលីពីន បានសុខចិត្តចូលជាផ្នែកមួយ របស់អង្គការនេះព្រោះ ខ្លួនជាសម្ព័ន្ធមិត្តជិត ស្និទ្ធជាមួយអាមេរិក ហើយក៏ដោយសារមានការព្រួយបារម្ភ ពីវត្តមានសកម្មរបស់ក្រុមកុម្មុនិស្ត ដែលគំរាមកំហែងរដ្ឋាភិបាលផ្ទាល់របស់ខ្លួន។ រីឯប្រទេសថៃ ក៏មានហេតុផលស្រដៀងគ្នាដែរ បន្ទាប់ពីបានសិក្សា ពីតំបន់ស្វ័យតរបស់ថៃ មួយកន្លែងដែលទើបតែក៏កើត នៅក្នុង ខេត្តយូណាន ភាគខាងត្បូងរបស់ប្រទេសចិន ថៃចាប់មានការបារម្ភអំពី សក្តានុពលរបស់ចិន កុម្មុនិស្ត នៅលើ ដែនដីស្វ័យតរបស់ខ្លួន។ រីឯសមាជិកអាស៊ានផ្សេងទៀត មិនមានការព្រួយបារម្ភ អំពី ការគំរាមកំហែង នៃពួកកុម្មនិស្តនិយមទៅក្នុងស្ថេរភាព ផ្ទៃក្នុងរបស់ពួកគេទេ។

ប្រទេសម៉ាឡេស៊ី រាប់បញ្ចូលទាំងសិង្ហបូរី ផង (មិនទាន់ទទួលឯករាជ្យផ្តាច់ខ្លួនចេញពី ម៉ាឡេស៊ី នៅឡើយ) បានយល់ឃើញថា គេមានការលំបាកជានយោបាយ ដើម្បីគាំទ្រអង្គការ នេះជាផ្លូវការ។ ហើយតាមរយៈចំណងមិត្តភាពរបស់ ប្រទេសនេះជាមួយនឹងចក្រភពអង់គ្លេស ម៉ាឡេស៊ី បានរៀនសូត្រពីគន្លឹះនៃការអភិវឌ្ឍន៏។

ចុងក្រោយ ក្រោយការដួលរលំនៃឥណ្ឌូចិន សន្ធិសញ្ញាទីក្រុង ហ្សើណែវ ត្រូវបានចុះហត្ថលេខា ហើយសន្ធិសញ្ញានេះបាន បង្ការ ប្រទេសវៀតណាម កម្ពុជា និង ឡាវ មិនអោយចូលរួមនៅក្នុង អង្គការយោធាអន្តរជាតិណាទាំងអស់ ដោយចាត់ទុកថា ប្រទេសទាំង៣នេះ ឋិតក្នុងតំបន់ រាប់បញ្ចូលក្រោមការ ការពាររបស់ សេអាតូ ហើយបានទទួលឋានៈជា ប្រទេសសង្កេតការ

ភាគច្រើនៃបណ្តាប្រទេសសមាជិក សេអាតូ ជារដ្ឋដែលមានទីតាំងនៅតំបន់ផ្សេង ប៉ុន្តែមាន ផលប្រយោជន៏នៅក្នុងតំបន់ ឬ អង្គការនេះ។ ប្រទេស អូស្រ្តាលី និង ញូវហ្សីលែន មានផល ប្រយោជន៏នៅក្នុងកិច្ចការអាស៊ាន ពីព្រោះតែទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះ នៅនឹង សមុទ្រប៉ាស៊ីហ្វិច។ ចក្រភពអង់គ្លេស និងបារាំង មានដែនដីអាណានិគម នៅតំបន់អាស៊ីនេះ យូរមកហើយ ហើយក៏មានចំណាប់អារម្មណ៏ ក្នុងការអភិវឌ្ឍន៏តំបន់ឥណ្ឌូចិន។ សំរាប់ប្រទេស ប៉ាគីស្ថាន ចូលរួមក្នុងអង្គការនេះដើម្បី ទទួលបានការគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំង និង ឥណ្ឌា ដែលខ្លួនទើបបំបែករដ្ឋ ចេញមកនោះ ថ្វីបើប្រទេសនេះមិនមានទីតាំង នៅក្នុងតំបន់អាស៊ាន ក៏ដោយ។

ទីបញ្ចប់ មន្រ្តីសហរដ្ឋអាមេរិក ជឿជាក់ថា តំបន់អាស៊ីអាគ្នេយ៏ ជាខ្សែត្រៀមជួរមុខក្នុងការ ប្រឆាំងនឹ ងការពង្រីកខ្លួននៃក្រុមកុម្មុនិស្ត។ ដូច្នេះហើយ សហរដ្ឋអាមេរិកក៏ចាត់ទុក សេអាតូ ថា ចាំបាច់ខ្លាំណាស់ សំរាប់គោលនយោបាយសង្គ្រាមត្រជាក់របស់ខ្លួន។

សេអាតូ មានទីស្នាក់ការកណ្តាលនៅទីក្រុង បាងកក ប្រទេសថៃ និង មានតួនាទីផ្លូវការមួយ ចំនួនតូចប៉ុណ្ណោះ។ សេអាតូ មិនមានកងកំលាំងកងទ័ពផ្ទាល់ទេ ប៉ុន្តែអង្គការនេះដើរតួរៀបចំ សមយុទ្ធយោធាអោយសមាជិកនីមួយៗរបស់ខ្លួនជារៀងរាល់ឆ្នាំ។ សេអាតូ បំពេញភារកិច្ច ដើម្បីពង្រឹងមូលដ្ឋានគ្រឹស្តសេដ្ឋកិច្ច និងស្តង់ដានៃការរស់នៅ នៃបណ្តារដ្ឋនៅតំបន់អាស៊ី អាគ្នេយ៏។ សេអាតូ បានឧបត្ថម្ភគាំទ្ររាល់កិច្ចប្រជុំនានា និងការតាំងពិព៌ណ អំពីវប្បធ៌ម សាសនា និង ប្រធានបទប្រវត្តិសាស្រ្ត។ បើបណ្តារដ្ឋដែលមិនមែនជាសមាជិករបស់ អាស៊ាន ឧបត្ថម្ភ ទំនាក់ទំនងល្អសំរាប់អាហារូបករណ៏អាស៊ីអាគ្នេយ៏។


នៅពីក្រោយសកម្មភាពរបស់ ធម្មនុញ្ញសេអាតូ មានសារៈសំខាន់ខ្លាំងផងដែរ ចំពោះមូលដ្ឋាន អាមេរិកាំង សំរាប់សង្រ្គាមវៀតណាម។    សហរដ្ឋអាមេរិក បានប្រើប្រាស់អង្គការ សេអាតូ ជា យុត្តាធិការដើម្បីច្រានចោល ការបោះឆ្នោត ១៩៥៦ ដើម្បីបង្រួបបង្រួមវៀតណាមទាំង២។ ផ្ទុយទៅវិញ អាមេរិក នៅតែចង់រក្សា វៀតណាម ខាងជើង និង ខាងត្បូង ត្រឹមខ្សែស្របទី១៧។ ពេលដែលការប្រទូស្តរាយនៅវៀតណាម មិនអាចដោះស្រាយចេញ ការដាក់បញ្ចូល វៀតណាម​ ជាដែនដីនៅក្រោមការការពាររបស់ សេអាតូ បានផ្តល់អោយសហរដ្ឋអាមេរិក នូវ ភាពស្របច្បាប់ ដើម្បីចូលទៅពាក់ព័ន្ធបន្តទៀតនៅទីនោះ។ 

ដោយសារទីតាំងភូមិសាស្ត្រនៃប្រទេស របស់ពួកគេ ងាយទទួលរងការគំរាមកំហែងពី កុម្មុនីស្ត។ រីឯប្រទេស ប៉ាគីស្តាន ជាប្រទេស ក្រៅតំបន់ បានសុខចិត្តចូលជាសមាជិក ដោយរំពឹងថា អង្គការនេះនឹងអាចការពារ ឬ ឧបត្ថម្ភ ខ្លួនពីការគំរាមកំហែងរបស់ប្រទេស ឥណ្ឌា ក្រោយមក ប៉ាគីស្ថាន បានដកខ្លួនចេញទៅវិញ ក្រោយពីបានដឹងថា អង្គការនេះមិនអាចការពារផលប្រយោជន៏ ប៉ាគីស្តាន បាន។

សហរដ្ឋអាមេរិក ជឿជាក់ថា តំបន់ អាស៊ីអាគ្នេយ៏ ជាសមរភូមិជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹង ការរីករាលដាលនៃពួកកុម្មុនីស្ត។ ដូច្នេះសហរដ្ឋអាមេរិក ប្រើប្រាស់អង្គការ SEATO នេះជា ខែលបំរើនយោបាយពិភពលោករបស់ខ្លួន កំឡុងពេលសង្គ្រាមត្រជាក់។
           

ដោយសារមើលឃើញគោលគំនិតបែបនេះហើយ ទើបបានប្រទេសសមាជិកអាស៊ានផ្សេង ទៀតមិនបានចូលរួម និង គាំទ្រអង្គការនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជា នៃសម្តេច នរោត្តម សីហនុផង។

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...