អង្គការ
SEATO
មានឈ្មោះពេញថា
Southeast
Asia Treaty Oragnization អង្គការសន្ធិសញ្ញា អាស៊ីអាគ្នេយ៏។ អង្គការនេះត្រូវបានបង្កើតឡើងនៅ
ខែ កញ្ញា ឆ្នាំ១៩៥៤ ដោយអាមេរិក និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន៖ បារាំង ចក្រភពអង់គ្លេស
ញូវស៊ីលែន អូស្រ្តាលី ហ្វីលីពីន ថៃ និង ប៉ាគីស្តាន។ គោលបំណងនៃការបង្កើត អង្គការនេះគឺដើម្បីបង្ការ
ឥទ្ធិពលនៃលិទ្ធិកុម្មុនិស្ត មិនអោយ ចូលជ្រៀតជ្រែកក្នុងតំបន់អាស៊ីអាគ្នេយ៏។
ត្បិតតែអង្គការនេះ
ត្រូវបានគេហៅថា អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៏ពិតមែន តែយើងសង្កេត ឃើញថា មានសមាជិកតំបន់នេះតែ២គត់
ដែលចូលជាសមាជិក គឺ ហ្វីលីពីន និង ថៃ។ ប្រទេសហ្វីលីពីន បានសុខចិត្តចូលជាផ្នែកមួយ របស់អង្គការនេះព្រោះ
ខ្លួនជាសម្ព័ន្ធមិត្តជិត ស្និទ្ធជាមួយអាមេរិក ហើយក៏ដោយសារមានការព្រួយបារម្ភ ពីវត្តមានសកម្មរបស់ក្រុមកុម្មុនិស្ត
ដែលគំរាមកំហែងរដ្ឋាភិបាលផ្ទាល់របស់ខ្លួន។ រីឯប្រទេសថៃ ក៏មានហេតុផលស្រដៀងគ្នាដែរ បន្ទាប់ពីបានសិក្សា
ពីតំបន់ស្វ័យតរបស់ថៃ មួយកន្លែងដែលទើបតែក៏កើត នៅក្នុង ខេត្តយូណាន ភាគខាងត្បូងរបស់ប្រទេសចិន
ថៃចាប់មានការបារម្ភអំពី សក្តានុពលរបស់ចិន កុម្មុនិស្ត នៅលើ ដែនដីស្វ័យតរបស់ខ្លួន។ រីឯសមាជិកអាស៊ានផ្សេងទៀត
មិនមានការព្រួយបារម្ភ អំពី ការគំរាមកំហែង នៃពួកកុម្មនិស្តនិយមទៅក្នុងស្ថេរភាព ផ្ទៃក្នុងរបស់ពួកគេទេ។
ប្រទេសម៉ាឡេស៊ី
រាប់បញ្ចូលទាំងសិង្ហបូរី ផង (មិនទាន់ទទួលឯករាជ្យផ្តាច់ខ្លួនចេញពី ម៉ាឡេស៊ី នៅឡើយ) បានយល់ឃើញថា
គេមានការលំបាកជានយោបាយ ដើម្បីគាំទ្រអង្គការ នេះជាផ្លូវការ។ ហើយតាមរយៈចំណងមិត្តភាពរបស់
ប្រទេសនេះជាមួយនឹងចក្រភពអង់គ្លេស ម៉ាឡេស៊ី បានរៀនសូត្រពីគន្លឹះនៃការអភិវឌ្ឍន៏។
ចុងក្រោយ
ក្រោយការដួលរលំនៃឥណ្ឌូចិន សន្ធិសញ្ញាទីក្រុង ហ្សើណែវ ត្រូវបានចុះហត្ថលេខា ហើយសន្ធិសញ្ញានេះបាន
បង្ការ ប្រទេសវៀតណាម កម្ពុជា និង ឡាវ មិនអោយចូលរួមនៅក្នុង អង្គការយោធាអន្តរជាតិណាទាំងអស់
ដោយចាត់ទុកថា ប្រទេសទាំង៣នេះ ឋិតក្នុងតំបន់ រាប់បញ្ចូលក្រោមការ ការពាររបស់ សេអាតូ ហើយបានទទួលឋានៈជា
“ប្រទេសសង្កេតការ”។
ភាគច្រើនៃបណ្តាប្រទេសសមាជិក
សេអាតូ ជារដ្ឋដែលមានទីតាំងនៅតំបន់ផ្សេង ប៉ុន្តែមាន ផលប្រយោជន៏នៅក្នុងតំបន់ ឬ អង្គការនេះ។
ប្រទេស អូស្រ្តាលី និង ញូវហ្សីលែន មានផល ប្រយោជន៏នៅក្នុងកិច្ចការអាស៊ាន ពីព្រោះតែទីតាំងភូមិសាស្រ្តរបស់ប្រទេសនេះ
នៅនឹង សមុទ្រប៉ាស៊ីហ្វិច។ ចក្រភពអង់គ្លេស និងបារាំង មានដែនដីអាណានិគម នៅតំបន់អាស៊ីនេះ
យូរមកហើយ ហើយក៏មានចំណាប់អារម្មណ៏ ក្នុងការអភិវឌ្ឍន៏តំបន់ឥណ្ឌូចិន។ សំរាប់ប្រទេស ប៉ាគីស្ថាន
ចូលរួមក្នុងអង្គការនេះដើម្បី ទទួលបានការគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំង និង ឥណ្ឌា ដែលខ្លួនទើបបំបែករដ្ឋ
ចេញមកនោះ ថ្វីបើប្រទេសនេះមិនមានទីតាំង នៅក្នុងតំបន់អាស៊ាន ក៏ដោយ។
ទីបញ្ចប់
មន្រ្តីសហរដ្ឋអាមេរិក ជឿជាក់ថា តំបន់អាស៊ីអាគ្នេយ៏ ជាខ្សែត្រៀមជួរមុខក្នុងការ ប្រឆាំងនឹ ងការពង្រីកខ្លួននៃក្រុមកុម្មុនិស្ត។
ដូច្នេះហើយ សហរដ្ឋអាមេរិកក៏ចាត់ទុក សេអាតូ ថា ចាំបាច់ខ្លាំណាស់ សំរាប់គោលនយោបាយសង្គ្រាមត្រជាក់របស់ខ្លួន។
សេអាតូ
មានទីស្នាក់ការកណ្តាលនៅទីក្រុង បាងកក ប្រទេសថៃ និង មានតួនាទីផ្លូវការមួយ ចំនួនតូចប៉ុណ្ណោះ។
សេអាតូ មិនមានកងកំលាំងកងទ័ពផ្ទាល់ទេ ប៉ុន្តែអង្គការនេះដើរតួរៀបចំ សមយុទ្ធយោធាអោយសមាជិកនីមួយៗរបស់ខ្លួនជារៀងរាល់ឆ្នាំ។
សេអាតូ បំពេញភារកិច្ច ដើម្បីពង្រឹងមូលដ្ឋានគ្រឹស្តសេដ្ឋកិច្ច និងស្តង់ដានៃការរស់នៅ
នៃបណ្តារដ្ឋនៅតំបន់អាស៊ី អាគ្នេយ៏។ សេអាតូ បានឧបត្ថម្ភគាំទ្ររាល់កិច្ចប្រជុំនានា និងការតាំងពិព៌ណ
អំពីវប្បធ៌ម សាសនា និង ប្រធានបទប្រវត្តិសាស្រ្ត។ បើបណ្តារដ្ឋដែលមិនមែនជាសមាជិករបស់
អាស៊ាន ឧបត្ថម្ភ ទំនាក់ទំនងល្អសំរាប់អាហារូបករណ៏អាស៊ីអាគ្នេយ៏។
នៅពីក្រោយសកម្មភាពរបស់ ធម្មនុញ្ញសេអាតូ មានសារៈសំខាន់ខ្លាំងផងដែរ ចំពោះមូលដ្ឋាន អាមេរិកាំង សំរាប់សង្រ្គាមវៀតណាម។ សហរដ្ឋអាមេរិក បានប្រើប្រាស់អង្គការ សេអាតូ ជា យុត្តាធិការដើម្បីច្រានចោល ការបោះឆ្នោត ១៩៥៦ ដើម្បីបង្រួបបង្រួមវៀតណាមទាំង២។ ផ្ទុយទៅវិញ អាមេរិក នៅតែចង់រក្សា វៀតណាម ខាងជើង និង ខាងត្បូង ត្រឹមខ្សែស្របទី១៧។ ពេលដែលការប្រទូស្តរាយនៅវៀតណាម មិនអាចដោះស្រាយចេញ ការដាក់បញ្ចូល វៀតណាម ជាដែនដីនៅក្រោមការការពាររបស់ សេអាតូ បានផ្តល់អោយសហរដ្ឋអាមេរិក នូវ ភាពស្របច្បាប់ ដើម្បីចូលទៅពាក់ព័ន្ធបន្តទៀតនៅទីនោះ។
ដោយសារទីតាំងភូមិសាស្ត្រនៃប្រទេស របស់ពួកគេ ងាយទទួលរងការគំរាមកំហែងពី កុម្មុនីស្ត។ រីឯប្រទេស ប៉ាគីស្តាន ជាប្រទេស ក្រៅតំបន់ បានសុខចិត្តចូលជាសមាជិក ដោយរំពឹងថា អង្គការនេះនឹងអាចការពារ ឬ ឧបត្ថម្ភ ខ្លួនពីការគំរាមកំហែងរបស់ប្រទេស ឥណ្ឌា ក្រោយមក ប៉ាគីស្ថាន បានដកខ្លួនចេញទៅវិញ ក្រោយពីបានដឹងថា អង្គការនេះមិនអាចការពារផលប្រយោជន៏ ប៉ាគីស្តាន បាន។
សហរដ្ឋអាមេរិក ជឿជាក់ថា តំបន់ អាស៊ីអាគ្នេយ៏ ជាសមរភូមិជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹង ការរីករាលដាលនៃពួកកុម្មុនីស្ត។ ដូច្នេះសហរដ្ឋអាមេរិក ប្រើប្រាស់អង្គការ SEATO នេះជា ខែលបំរើនយោបាយពិភពលោករបស់ខ្លួន កំឡុងពេលសង្គ្រាមត្រជាក់។

ដោយសារមើលឃើញគោលគំនិតបែបនេះហើយ ទើបបានប្រទេសសមាជិកអាស៊ានផ្សេង
ទៀតមិនបានចូលរួម និង គាំទ្រអង្គការនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជា នៃសម្តេច នរោត្តម
សីហនុផង។
No comments:
Post a Comment