ដោយ EKATERINA
ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៥
បើសិនជាអ្នក កើតក្នុងខែ កុម្ភៈ ឬ ស្គាល់នរណាម្នាក់ដែលកើតនៅក្នុង
ខែ កុម្ភៈ អ្នកប្រហែលជាចង់ដឹងពី បុគ្គលិកលក្ខណៈខ្លះៗ នៃមនុស្ស ដែលកើតក្នុងខែ នេះ។ ប្រហែលជាអ្នកមិនជឿ ក្នុងការទស្សទា ហើយក៏មិនជឿ លើ
អត្ថបទ របៀបនេះដែរ ។ យើងដឹងថា មនុស្សទាំងអស់គឺ ខុសគ្នា ប៉ុន្តែមនុស្សដែលកើត ក្នុង ខែជាក់លាក់មួយ
គឺ មានចំណុចរួមរបស់គេ ហើយវាជាការពិតដែលមាន ភស្តុតាង រួចទៅហើយ ។
រូបថត៖ Facebook Source |
ខាងក្រោមនេះ ជាបុគ្គលិកលក្ខណៈ សំគាល់ទាំង ៨ នៃ មនុស្សដែលកើត
ក្នុង ខែ កុម្ភៈ ៖
១- ត្រង់ (Frankness)
មនុស្សកើតក្នុងខែ កុម្ភៈ នេះ ជាមនុស្សទៀងត្រង់ខ្លាំង ណាស់ ។
ពួកគេមិនខ្លាច នឹងប្រាប់ការពិត មិនថាក្នុងស្ថានភាព និង កាលៈទេសៈណាទេ ។ ពួកគេនឹង ចង្អុលកំហុសឆ្គង
របស់អ្នក ដោយមិនបង្អែបង្អង់ ។ ពួកគេគឺជាមិត្តល្អប្រសើរ ដែលអាចផ្តល់នូវការរិះគន់ស្ថាបនា
នៅគ្រប់ជំហ៊ាននៃជីវិត ។ ពេលអ្នកមាន មិត្តដែល
ធ្វើខួបកំណើតក្នុងខែ កុម្ភៈ អ្នកអាចទុកចិត្តបានថា ពួកគេជា “មិត្តពិត”
។
២- សារជាតិ (Originality)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាប្រភេទមនុស្ស ដែលរក្សាសារជាតិ
ដើមពីកំណើត របស់ខ្លូន ។ ពួកគេ ជាអ្នកប្រាកដនិយម និង ជឿជាក់ ក្នុងរៀនសូត្រពី ពិសោធន៏ផ្ទាល់ខ្លួន
ជាជាង ដើរតាម មនុស្សដទៃ យ៉ាងងងឹតងងុល ។ ពួកគេរីករាយនឹងសិក្សាអ្វីដែលថ្មី និង អភិវឌ្ឍន៏
សារជាតិ របស់គេ ។
៣- អាថ៌កំបាំង (Mystery)
គេពិបាកប្រាប់ខ្លាំងណាស់ ថាតើមានអ្វីកើតឡើងក្នុងគំនិត នៃមនុស្សកើត
ខែ កុម្ភៈ? ពួកគេ បង្កើតបរិយាកាសមួយ ដែលអាថ៌កំបាំង
ហើយធ្វើអោយពួកគេ មានភាពទាក់ទាញ ពីមនុស្សដែលមានភេទផ្ទុយគ្នា ។ នៅពេលដែល ពួកគេ ស្មោះត្រង់
ពួកគេ ក៏លាក់បាំងអ្វីៗជាច្រើន អំពី ខ្លួនឯង ។ នេះមិនមែនមានន័យ ថា ពួកគេ មិនចង់ប្រាប់អ្នក
អំពី ខ្លួនគេទេ ប៉ុន្តែ មកពីពួកគេគិតថា វាមិនមាន អ្វី គួរអោយចាប់អារម្មណ៏ ។
៤- ច្នៃប្រឌិត (Innovation)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាអ្នកអភិវឌ្ឍន៏ ក្នុងជំនាញរបស់ខ្លួន
។ ហើយក៏ អាចគិតអ្វីក្រៅពីជំនាញរបស់ខ្លួនដែរ ។ វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដែល មានអ្នកវិទ្យាសាស្ត្រជាច្រើន
កើតក្នុងខែ កុម្ភៈ ។ បើទោះបីជាអ្នក និង មិត្ត របស់អ្នកមិនមែនជាអ្នកអភិវឌ្ឍន៏ ក៏ដោយ
ក៏អ្នកមានជំនាញនោះដែរ គ្រាន់ តែអ្នកមិនបានកត់សំគាល់ប៉ុណ្ណោះ ។
៥- ទោល ឬ តែមួយ (Uniqueness)
បើអ្នកបានជួប
មនុស្សដែលកើតក្នុងខែ កុម្ភៈ អ្នកប្រហែលជាអាចកត់សំគាល់
បានថា ពួកគេ ខុសប្លែកពីអ្នកដទៃស្រលាស់ ។ ទាំងរបៀបនៃការស្លៀកពាក់ និង ដេក ដើរ ឈរ អង្គុយ
ខុសប្លែកពីគេ ។ ពួកគេភាគច្រើន មិនខ្លាចក្នុងការ បង្ហាញភាពខុសប្លែក របស់ខ្លួន ខណៈដែលអ្នកផ្សេង
ខ្មាស់អៀន និង មិនទុក ចិត្ត។
៦- អំណាចឆន្ទៈ (Will Power)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ត្រូវបានគេស្គាល់ថា មាន អំណាចឆន្ទៈដ៏ខ្លាំងក្លា
និង ស៊ូ ក្រាញននេល ក្នុងស្ថានភាពដ៏លំបាក ដែលធ្វើអោយមនុស្សជាច្រើន ច្រណែន ។ មាន ឆន្ទៈខ្លាំង
គឺ ជាការចាំបាច់ ដើម្បីមានជីវិតដ៏ជោគជ័យ និង រីករាយ។ មនុស្សជាច្រើន រាប់បញ្ចូលទាំង
មនុស្សដែលកើតក្នុងខែ កុម្ភៈ ផង មិនជឿជាក់ លើថាមពល និង មិនសំលៀង អំណាចឆន្ទៈ ទេ ។
៧- ឧទ្ទិស (Devotion)
មនុស្សដែលកើតក្នុងខែ កុម្ភៈ ជាមនុស្សដែល លះបង់ខ្ពស់ចំពោះគ្រួសារ
និង ដៃគូរ ។ ការលះបង់នេះ ធ្វើអោយពួកគេក្លាយជា ក្លាយជាដៃគូ និង ជាប្តីប្រពន្ធ ដ៏ ឥតខ្ចោះ
។ នេះជាបុគ្គលិកលក្ខណៈ ដ៏ ពិសេសមួយនៃមនុស្ស កើត ខែ កុម្ភៈ។ អ្នកនាង កញ្ញា ទាំងឡាយ គួរ
រកដៃគូរ ដែលកើតខែ កុម្ភៈ lol
៨- វិភាគទាន
មនុស្សដែលកើតក្នុងខែ កុម្ភៈ មានសសៃឈាមវិភាគទាន នៅក្នុងខ្លួន
ហើយ ពួកគេ អាចធ្វើគ្មានឈប់ឈរ ដើម្បី ភាពស្មើរគ្នា និង ភាពជាបងប្អូន និង អ្វី ដែលពួកគេជឿថា
អាចជួយដល់មនុស្សម្នា ។ ពួកគេ មិនមែនជាមនុស្ស អាត្មា និយម ហើយអកប្បកិរិយា ដ៏ ចិត្តល្អរបស់ពួកគេ
ទទួលបានការកោត សរសើរ ពីមិត្តភក្តិ ។
No comments:
Post a Comment