Showing posts with label គណបក្ស. Show all posts
Showing posts with label គណបក្ស. Show all posts

Friday, 10 March 2017

បញ្ជី ឈ្មោះគណបក្សនយោបាយ ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧

By Khmer HD
For personal documentary 

នៅថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤។ តាមច្បាប់យុទ្ធនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ ថ្ងៃ ដែលនឹងត្រូវប្រកាសជាផ្លូវការដោយ គជប។ 

បញ្ជីឈ្មោះផ្លូវការ ចេញដោយ គជប
យោងតាមការចេញផ្សាយជាផ្លូវការរបស់ គជប កាលពីថ្ងៃទី ១០ មិនា ២០១៧ នេះ បង្ហាញថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលប្រកួត ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នេះ។ ក្នុងនោះមានតែ គណបក្សធំៗ ២ប៉ុណ្ណោះ (គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ) ដែលបានរៀបចំបេក្ខជនរបស់ខ្លួន នៅគ្រប់ឃុំសង្កាត់ទាំងអស់  ១៦៤៦ ឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា។ 
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាដ៏តូច ដែលមានចំនួនប្រជាជនសរុប ប្រហែលចន្លោះពី ១៥លាន ទៅ ១៦ លាននាក់ មានគណបក្សនយោបាយ រហូតដល់ទៅ ៤៥ គណបក្ស។ 

Tuesday, 28 February 2017

សេចក្តីព្រាងវិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា ០៦ ថ្មី

Personal Opinion 

ទីបំផុត សេចក្តីព្រាងវិសោធនកម្មច្បាប់ដ៏ចំរូងចំរាស់ និង ប្រកបដោយការរិះគន់ គ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ បានត្រូវ ព្រឹទ្ធសភា អនុម័តទាំងស្រុងដោយលើដៃ សូមអាន ព៌តមានលំអិត នៅ ទីនេះ ។ 

បើទោះបីជាមានការបកស្រាយ របស់អ្នកនាំពាក្យ គណបក្សកាន់អំណាចយ៉ាងណាក្តី នណាក៏ដឹងដែរថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណង សំដៅរំលាយ គណបក្សគូរប្រកួត(គណបក្សសង្គ្រោះជាតិ) ដែលមានអានុភាពប្រកួតនឹងគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច ជាង ៣ ទសវត្ស) ។  

ដើម្បីចង់ដឹងថា តើហេតុអ្វីច្បាប់នេះត្រូវបានគេរិះគន់ យ៉ាងខ្លាំងក្លា ចូរ យើងពិនិត្យ និង ពិចារណា លើមាត្រា ៦ ថ្មី នៃច្បាប់នេះ ៖ 
  • ចំណុច ២ នៃមាត្រា ៦ ថ្មី  ចែងថា "...... ធ្វើវិទ្ធង្សនា ប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ....... " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាសកម្មភាព វិទ្ធង្សនា? ក្រុមប្រឹក្សាធម្មនុញ្ញ និង ស្ថាប័នតុលាការ ដែលជាស្ថាប័ន ធានានូវការអនុវត្តន៏ច្បាប់ បកស្រាយច្បាប់ ឋិតក្រោយម ឥទ្ធិពលនយោបាយជាពិសេស ក្រោមឥទ្ធិពលរបស់ គណបក្សកាន់អំណាច ។ ដូច្នេះ ពាក្យ "វិទ្ធង្សនា" នេះនឹងក្លាយជាពាក្យគន្លឹះ ដើម្បីបំរើផលប្រយោជន៏ គណបក្សប្រជាជន កម្ពុជា តែប៉ុណ្ណោះ ។ គេអាចប្រើពាក្យ វិទ្ធង្សនា នេះ ក្រសោបលើក ការរិះគន់រដ្ឋាភិបាល(គោលនយោបាយ បញ្ហាព្រំដែន សិទ្ធិមនុស្ស) ការទំលាយឯកសារពុករលួយ ដែលសកម្មភាពទាំងអស់នេះ សុទ្ធសឹងជាសកម្មភាពប្រក្រតីរបស់បក្សប្រឆាំង និង ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ដែលសិទ្ធិត្រូវបានធានា ។ 

  • ចំណុច ៣ នៃមាត្រា ៦ ថ្មី ចែងថា ".....ប៉ះពាល់សន្តិសុខ នៃរដ្ឋ។ " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា ប៉ះពាល់សន្តិសុខ នៃ រដ្ឋ ? កន្លងមក បាតុកម្មអហឹង្សា នៃ អ្នកគាំទ្រគណបក្សប្រឆាំង បាតុកម្មនៃជនរងគ្រោះដោយការរំលោភបំពានដីធ្លី តែងត្រូវបានគេបង្ក្រាប ក្រោមលេសថា "ប៉ះពាល់សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ" ។ អ្វីដែលគួរអោយអស់សំណើចជាងនេះ ទៅទៀតនោះ គឺ មានប្រពន្ធចុង ក៏ ប៉ះពាល់សន្តិសុខជាតិ  ដែរ ។ 
  • ចំណុច ៥ នៃមាត្រា ៦ ថ្មី ចែងថា "..... ញុះញង់ ដែលនាំអោយបែកបាក់ជាតិ "។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាការ ញុះញង់ អោយបែកបាកត់ជាតិ ? ជាថ្មីម្តងទៀត ការបកស្រាយត្រូវបានគេធ្វើឡើង ដើម្បីបំរើតែផលប្រយោជន៏ របស់គណបក្សកាន់អំណាច ។ ជាក់ស្តែង ការបកស្រាយពីបញ្ហាព្រំដែន របស់លោក អ៊ុំ សំអាន ត្រូវបានគេចាត់ទុកថាជា អំពើរញុះញង់
បើ ដូច្នេះ តើគណបក្សមិនមែនរដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៅមានសិទ្ធិអំណាចអ្វី ដើម្បី និយាយការពិត ត្រួតពិនិត្យការអនុវត្តន៏ របស់រដ្ឋអំណាច និង ការពារខ្លួនពីការរំលោភបំពាន ?
ហេតុនេះហើយទើបខ្ញុំ គិតថា ច្បាប់នេះ ជា ច្បាប់បិសាច

Wednesday, 15 February 2017

សេចក្តីព្រាងវិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា ១៨ថ្មី

ខែ កុម្ភៈ ឆ្នាំ ២០១៧ 

ទីបំផុត សេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បានលេចចេញជារូបរាង តាមការផ្តួចផ្តើមគំនិត របស់ លោក ហ៊ុន សែន ក្នុងគោលបំណង កំទេចដៃគូប្រកួតនយោបាយ ដ៏ធំបំផុត នៅកម្ពុជា គឺ គណបក្សសង្គ្រោះជាតិ ។ ទោះបីអ្នកនាំពាក្យគណបក្សប្រជាជន បានប្រកែក និងមានលេសជាច្រើន ថាច្បាប់នេះគ្មានមហិច្ឆិតា គៀបសង្កត់បក្សប្រឆាំងក្តី ក៏ ប្រជាពលរដ្ឋខ្មែរទូទៅ ក្រុមអ្នកវីភាគ តាមដានសង្គម និង បណ្តាអ្នកឃ្លាំមើលអន្តរជាតិ មើលឃើញយ៉ាងច្បាស់ពី មហិច្ឆិតា រក្សាអំណាចរបស់ គណបក្សប្រជាជន រួចទៅហើយ ។ 

យើងលើកយក មានត្រា ច្បាប់ម្តងមួយៗ មកពិចារណា ។ 

នៅត្រង់ ចំណុច លេខ ១ ការដាក់ ឪសាន្តវាទ ៩០ ថ្ងៃ បង្ខំអោយគណបក្សនយោបាយ ត្រូវជ្រើសរើស ប្រធានបក្ស ថ្មី មកជំនួស តំណែង ដែលទំនេរនោះ មានន័យថា ៖
  • ទី១ ៖ ច្បាប់នេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ គណបក្ស នយោបាយ ដែលមាន លក្ខន្តិកៈរបស់គណបក្សរួចទៅហើយ ដែលមានចែក ពីនីតិវិធីក្នុងការជ្រើសរើស ថ្នាក់ដឹកនាំរបស់ខ្លួន
  • ទី២ ៖ នៅក្នុងស្ថានការណ៏នយោបាយបច្ចុប្បន្ន ច្បាប់នេះ មានចរន្ត ប្រឆាំងនឹងឆន្ទៈ នៃ គណបក្សសង្គ្រោះជាតិ ដែល ចង់រក្សាតំណែងប្រធានគណបក្ស អោយនៅទំនេររហួតដល់ ពាក់កណ្តាល ឆ្នាំ ២០១៨ ។ សូម បញ្ជាក់ថា លោក សម រង្សុី បានប្រកាសលាលែងពីតំណែងប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី ១១ កុម្ភៈ ២០១៧ ថ្មីៗនេះ ។ យើងយោងតាម ឪសាន្តវាទ រយៈពេល ៣ ខែ មានន័យថា តំណែងប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែបំពេញ ជាកំហិត យ៉ាងយូរបំផុតត្រឹម ដើម ខែ ឧសភា ឆ្នាំ ២០១៧យ៉ោងតាមសំដី លោក សុខ ទូច បានអោយដឹងថា គណបក្សដែលគ្មានប្រធាន ដឹកនាំ នឹងឈានទៅដល់ការ រំលាយ ....
នៅត្រង់ ចំណុច លេខ ២ ច្បាប់នេះសរសេរ មិនបានច្បាស់លាល់ទាល់តែសោះ ពីមុខតំណែង និង តួនាទី ដែល មាត្រា នេះ នឹងត្រូវយកទៅអនុវត្តន៏ ។ 
  • ទី១ ៖ ភាពស្រពិចច្រពិលនៃច្បាប់នេះ អនុញ្ញាតអោយតុលាការ ដែលមិនឯករាជ្យ (នៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច) អាចបកស្រាយ ដើម្បី បំរើមហិច្ឆិតា នយោបាយរបស់ពួកគេ ។
  • ទី២ ៖ ច្បាប់នេះ ចូលទៅកកូ កកាយ កិច្ចការផ្ទៃក្នុងរបស់គណបក្ស នយោបាយ ដោយចំហ ។ ឋិនក្នុងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលដឹកនាំ បក្សកាន់អំណាច គណបក្សកាន់អំណាច មានសិទ្ធិអំណាច ទាំងស្រុង លើរដ្ឋាភិបាល ដូច្នេះ មានន័យស្មើ បក្សកាន់អំណាច ជ្រៀតជ្រែកកិច្ចការគណបក្សផ្សេងៗ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៏ និង យន្តការរដ្ឋ ជាអ្នកអនុវត្តន៏
ជា សរុបសេចក្តី កម្ពុជា កំពុង ឆ្ពោះទៅរក របប ឯកបក្ស ....

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...