Showing posts with label ប៊ុត ប៊ុនតិញ. Show all posts
Showing posts with label ប៊ុត ប៊ុនតិញ. Show all posts

Thursday, 25 May 2017

ខឹម វាសនា មានវិបត្តិផ្លូវចិត្ត ធ្ងន់ធ្ងរ ក្រោយការបណ្តេញចេញពីបក្ស សម រង្សុី

ដោយ Khmer HD
Personal Blog


ជាបន្តបន្ទាប់ រឿងរាវអាស្រូវរបស់ ខឹម វាសនា ត្រូវបានបែកធ្លាយ ហើយនឹងបន្តបែកធ្លាយតទៅទៀត ដោយសារ ក្រុមអ្នកដែលទំលាយរឿងនេះ យល់ថា ខឹម វាសនា កំពុងតែបំផ្លាញក្រុមយុវជន ប្រើប្រាស់ "ជាតិ" ជាត្រីមុខដើម្បីតែផលប្រយោជន៏ ផ្ទាល់ខ្លួន។ កាលពីពាក់កណ្តាលខែ ឧសភា ២០១៧ នេះ រឿងអាគុកPJ ត្រូវបានទំលាយ ដោយលោក Ith Sarum ។ 

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលរងការប្រមាថ យ៉ាងធ្ងន់ធ្ងរពីក្រុម សមាជិក LDP ក៏បានបញ្ចេញអោយដឹង ពីរឿងរាវ វគ្គខ្លះ ក្នុងដំណើរជីវិត ខឹម វាសនា ដែលមហាជនមិនធ្លាប់បានដឹង។ ខាងក្រោមនេះជា សង្ឃដីកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាសកម្មជន បរិស្ថាន ដ៏ល្បីល្បាញ ។ 

ប្រវត្តិ ខឹម វាសនា និង វិបត្តិផ្លូវចិត្ត 
ខឹម វាសនា បានត្រូវបណ្តេញចេញ ពី គណបក្ស សម សរង្សុី នៅឆ្នាំ ២០០៥ ដោយសារតែ បុគ្គល ខឹម វាសនា នេះបានលើកដៃគាំទ្រ សន្ធិសញ្ញាបំពេញបន្ថែម ដែលជាហេតុធ្វើអោយកម្ពុជា បានបាត់បង់ "កោះត្រល់" ទៅប្រទេសយួនជាផ្លូវការ។ ការបណ្តេញចេញនេះ បានធ្វើអោយ ខឹម វាសនា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ 


ព្រះតេជគុណ បានមានសង្ឃដីកាថា ដោយសារវិបត្តិផ្លូវចិត្ត ធ្ងន់ធ្ងរនេះហើយ ទើប ខឹម វាសនា បានទាក់ទង ទៅព្រះតេជគុណ អោយជួយនាំយករូបគេ ទៅធ្វើ វិប្បសនា នៅទីក្រុង អុីកាតប៉ូលី រដ្ឋ មហារាស្ត្រៈ ប្រទេសឥណ្ឌា។ ខឹម វាសនា បានសហការជាមួយនឹងមនុស្ស ៣នាក់ ដើម្បីជួយគាត់ក្នុងរឿងនេះ ។ អ្នកទាំង ៣ នាក់នោះរួមមាន ៖ 
១-អ្នករៀបចំឯកសារ គឺ លោក Ith Sarum អតីតអនុប្រធានបក្ស ជាស្ថាបនិក គណបក្ស LDP ដែលកាលនោះ លោក Ith Sarum មានងារ ថា សំណាង កូនខ្មែរ
២-អ្នករៀបចំការធ្វើដំណើរ គឺ លោក អ៊ុក សុភារិន ។ បច្ចុប្បន្ន អ៊ុក សុភារិន ជាមេបញ្ជាការនៅភូមិភាគ៤។ កាលណោះ លោក អ៊ុក សុភារិន ជាគ្រូ វិប្បសនា អន្តរជាតិ របស់មជ្ឈមណ្ឌល លោកគ្រូ កូ អ៊ីនកា នៅប្រទេស ឥណ្ឌា។ លោក អ៊ុក សុភារិន បានពឹងពាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ (លោក អ៊ុក សុភារិន ជាមិត្ត ព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីនៅជាអ្នកបួស) ដើម្បីចាត់ចែង កក់សណ្ឋាគារ និង ចុះឈ្មោះ ខឹម វាសនា ដើម្បីបានធ្វើ វិប្បសនា។ សូមបញ្ជាក់ថា ថវិកាដែលចំណាយលើដំណើរការទាំងអស់នេះ ខឹម វាសនា បានសន្យាថា នឹង សងវិញគ្រប់ចំនួន។ 
កាលនោះ លោក អ៊ុក សុភារិន បានយល់ពី ឥរិយាបថ ខឹម វាសនា គាត់ក៏សំរេចចិត្តលះបង់ គំរោងនោះចោលទៅ។ ហើយ ខឹម វាសនា ក៏មិនបានសង់វិញរាល់ការចំណាយ (កក់ឡាន កក់សណ្ឋាគារ) ទាំងអស់ ដូចបាន សន្យានោះទេ។ 
៣-ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសហការជាមួយ លោក អ៊ុក សុភារិន កាលណោះ ហើយបានចំណាយបច្ច័យ ៥០ដុល្លា ថ្លៃកក់ឡាន កក់សណ្ឋាគារ។ ខឹម វាសនា មិនដែលបានរំលឹកពី ថវិកា ៥០ដុល្លាដែលជំពាក់ព្រះតេជគុណ នោះទេ។ 
តើ ខឹម វាសនា ហ៊ានទទួលស្គាល់ការពិតទាំងអស់នេះដែរ ឬ ទេ? 

Tuesday, 23 May 2017

ខឹម វាសនា មានលក្ខណៈជាអ្នកដឹកនាំ សីល្បៈ មិនមែនអ្នកដឹកនាំគណបក្ស ទេ

ដោយ Khmer HD
Personal Blog

ប្រជាជនកម្ពុជា ស្គាល់ ខឹម វាសនា ជាប្រធានគណបក្ស ដែល យំច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា។ ខឹម វាសនា អះអាងថា គាត់ស្រក់ទឹកភ្នែក ព្រោះមនោសញ្ចេតនា។ ប៉ុន្តែ ព្រះតេជគុណ ប៊ុត ប៊ុនតិញ យល់ផ្ទុយទៅវិញ។ 

ដោយសង្ឃដីការផ្ទាល់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានរៀបរាប់ ពី បុគ្គលិកលក្ខណៈ ខឹម វាសនា ថា៖



"ខឹម វាសនា មិនមែនអ្នកដឹកនាំបក្សទេ តែជាអ្នកដឹកនាំ សិល្បៈ"។ អ្នកដឹកនាំបក្ស មានបុគ្គលិក លក្ខណៈផ្សេង និង អ្នកដឹកនាំសិល្បៈ ដឹកនាំតួល្ខោនផ្សេង។ ខឹម វាសនា អាចយំបាន អាចសំដែងសំរក់ទឹកភ្នែកបាន ដូច្នេះប្រាកដណាស់ថា កាត់ជា អ្នកដឹកនាំសិល្បៈ ។ 
ខឹម វាសនា យំដោយសារលុយ មិនមែនយំដោយសារការស្រលាញ់ប្រទេសជាតិ និង មានបំណងជួយសង្គ្រោះប្រទេសជាតិ អោយរួចផុតពីបញ្ហានៃការគៀបសង្កត់អ្វីនោះទេ។ សូម្បីតែយំនឹងការបាត់បង់ ពល របស់ខ្លួន ដែលហៅថា "ពលស្រួច" ដែលត្រូវបានគេចាប់ដាក់គុក ដោយសារ ការពារដីរបស់ ខឹម វាសនា ក៏ ខឹម វាសនា យំរកលុយ ទៀត។ 
ខឹម វាសនា បានដើរផ្ទុយពីគោលការណ៏ នៃLDP ដែលគាត់បានបង្រៀនថា "យើងមិនត្រូវជាប់ជំពាក់ នឹងផលប្រយោជន៏បុគ្គល ត្រូវធ្វើយ៉ាងណាអោយស្តើង អញ"។ ប៉ុន្តែ ក្រុមសមាជិក LDP មិនបានយល់ច្បាស់ពីគោលការណ៏ ដែល ខឹម វាសនា ព្យាយាមបោកប្រាស់អ្នកដើរតាមខ្លួននោះទេ។ ហើយ ខឹម វាសនា បានប្រើភាសាក្រលិចក្រឡុច ដែលអាត្មានឹងបកស្រាយទាំងអស់។ ខឹម វាសនា តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែ ខឹម វាសនា មិនមែនជាអ្នកប្រជាធិបតេយ្យ ព្រោះបុគ្គលនេះ មាន អញ ជាធំ ។   
ខឹម វាសនា មិនអាចក្លាយជាអ្នកដឹកនាំប្រទេស បានទេ !  
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានពន្យល់ថា ៖ 
ខឹម វាសនា ជាបុគ្គល គ្មានសាសនា។ សំរាប់ប្រទេសមួយ (កម្ពុជា) ដែលមានជំនឿជឿជាក់ ក្នុងសាសនាយ៉ាងរឹងមាំ ជាពិសេសជឿជាក់ក្នុងព្រះពុទ្ធសាសនា ដែលយកការគោរព ត្រ័យសរណគម ជាធំ មានព្រះសង្ឃ ជាដើម។ ហើយបើសិនអ្នកនយោបាយណា ឬ ថ្នាក់ដឹកនាំគណបក្សបយោបាយ ណាដែលយកការជេរប្រមាថជាធំ ហើយប្រមាថ ត្រ័យសរណគម របស់ជនរួមជាតិរបស់ខ្លួន តើអ្នកដឹកនាំនោះអាចមានមាយាទ ទៅដឹកនាំប្រទេសបានទេ?  ប្រសិនបើ ត្រ័យសរណគម របស់ប្រជាពុទ្ធបរិស័ទ ត្រូវបានគេប្រមាថជិះជាន់ ខ្ទេចខ្ទីក្លាយជាសំរាម តើយើងអាចមានសុដ្ឋិនិយម ថា តើអ្នកដឹកនាំ គណបក្សនយោបាយនោះ អាចដឹកនាំប្រទេស ដោយមានភាពសុខដម បានទេ? មិនអាចទេ ។ 
តួអង្គអ្នកនយោបាយ នៅក្នុងប្រទេសដែលមាន ជំនឿសាសនា និង អារ្យធ៌មមុតមាំ បើ ជំនឿសាសនា និង តំលៃអារ្យធ៌ម ត្រូវគេកំទេចហើយ ក្លាយជាសំរាមហើយ បុគ្គលរូបនោះគ្មាន សមត្ថភាពដឹកនាំ ជនរួមជាតិរបស់ខ្លួន ឆ្ពោះទៅរកភាពសុខដមរួមម្នាទេ។ 

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...