Showing posts with label បោះឆ្នោតឃុំ២០១៧. Show all posts
Showing posts with label បោះឆ្នោតឃុំ២០១៧. Show all posts

Wednesday, 31 May 2017

ទស្សនៈពលរដ្ឋ ចំពោះ កំណែទំរង់ការដឹកនាំនៅឃុំសង្កាត់

By Khmer HD
Personal Blog

ដកស្រង់ពីទស្សនៈ លោក Pen Sangha 

ទស្សនៈខ្ញុំអំពីការអភិវឌ្ឍន៏ ឃុំ-សង្កាត់
ជាដំបូងខ្ញុំយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមាន ១៦៤៦ ឃុំ-សង្កាត់ គួរបន្ថយមកនៅត្រឹម​១,២៣៤ឃុំ-សង្កាត់ និយាយដូច្នេះមិនមែនមានន័យថាធ្វើឲ្យបាត់បងទឹកដីទេ គឺព្រំដែនត្រូវការពារឲ្យបានគង់វង្ស។ការបន្ថយចំនួនឃុំ-សង្កាត់ គឺដើម្បីពង្រីក វិសាលភាពរបស់ឃុំនីមួយៗ សំដៅបង្កើនប្រសិទ្ធិភាពការងារ និងកាត់បន្ថយការចំណាយរដ្នបាល

ក្រៅពីការបោះឆ្នោតជ្រើសរើស មេឃុំ ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋត្រូវមានកាតព្វកិច្ចជ្រើសរើសមន្រ្តីរាជការសាធារណៈ ដើម្បីបំរើការនៅតាមឃុំសង្កាត់ទាំងអស៉ មិនត្រឹមតែស្មៀនឃុំម្នាក់នោះទេ ។​ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលនិស្សិតបញ្ចប់បរិញ្ញាប័ត្រទាំងពីសាលារដ្ន និងសាលាឯកជន ជាច្រើនពាន់ម៉ឺននាក់រៀងរាល់ឆ្នាំ វាមិនមែនជាការឧបសគ្គឡើយ ក្នុងជ្រើសរើសពួកគាត់ទៅធ្វើការនៅតាមសាលាឃុំសង្កាត់។ 

ឃុំសង្កាត់នីមួយៗ ត្រូវមានមន្រ្តីរាជាការយ៉ាងតិចណាស់ ២០រូប ទៅតាមជំនាញដែលត្រូវការ ហើយជំនាញដែលសំខាន់បំផុតនោះគឺ រដ្ឋបាលសាធារណៈ (ហិរញ្ញវត្ថុសាធាណៈ) អភិវឌ្ឍសេដ្នកិច្ច និងកសិកម្មជាដើម ព្រមទាំងផ្តល់ប្រាក់បៀវត្សយ៉ាងតិច ១,២០០,០០០រៀល ដល់ពួកគាត់។

ក្រៅពីនេះ រដ្ឋត្រូវបន្ថែមចំនួននគរបាលជាតិ (Police)​ ក្នុងមួយឃុំសង្កាត់យ៉ាងតិចឲ្យទៅដល់ ២០រូបដែរ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងសន្តិសុខសុវត្ថិភាពភូមិឃុំជាដើម ។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់ គួរលើកទឹកចិត្តពួកគាត់ឲ្យចូលបំរើការជានគរបាលជាតិ និងធ្វើការតាមឃុំសង្កាត់ជាដើម។

ក្នុងន័យនេះ ឃុំ-សង្កាត់ត្រូវមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីដំណើរការ និងអនុវត្តគម្រោងអភិវឌ្ឍមូលដ្នានរបស់ខ្លូួន។
បន្ថែមពីលើចំណុចខាងដើម សម្ភារៈឧបករណ៏ បរិក្ខា ត្រូវតែបំពាក់ជូនឃុំសង្កាត់ ព្រមទាំងយានជំនិះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ជាតិ ត្រូវមានតួនាទីជួយមេដឹកនាំថ្នាក់ឃុំ ដើម្បីឲ្យការងារទទួលបានជោគជ័យ។​

Wednesday, 24 May 2017

ការធ្វើទុកបុកម្នេញ មកលើបក្សប្រឆាំង ពីថ្ងៃទី ២០-២៤ ឧសភា ២០១៧

ដោយ Khmer HD
Personal Blog


យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ បានចាប់ផ្តើមនៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៧ ហើយនឹងបញ្ចប់ដោយកំហិត នៅថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៧។ ទិដ្ឋភាពទូទៅនៃថ្ងៃទី១ នៃយុទ្ធនាការ ត្រូវបានគេមើលឃើញថា មានភាពរលូន មានការសំរបសំរួលពីអាជ្ញាធរ មានរបៀបរៀបរយ និង គោរពតាមការកំណត់របស់ គជប ។ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ជាបក្សធំៗតែ២ គត់ដែលបានចាប់ផ្តើម ក្បួនឃោសនា ថ្ងៃដំបូងធំជាងគេ ក្នុងចំណោមគណបក្សដែលចូលរួម ការបោះឆ្នោតចំនួន ១២។ 
CNRP first day of commune electoral campaign
បើទោះជាមានទស្សនៈ សុដ្ឋិនិយម ពីប្រជាពលរដ្ឋជាច្រើន ចំពោះយុទ្ធនាការថ្ងៃទី១ (ថ្ងៃ ២០ ឧសភា) ក៏ដោយ ក៏គណបក្សប្រឆាំង នៅតែទទួលរងសំពាធ ជាច្រើនករណីក្នុងរយៈពេល ៤ ថ្ងៃ នៃការចាប់ផ្តើម យុទ្ធនាការនេះដែរ ។ ក្នុងនោះ រួមមាន ៖ 
រូបភាព អាសុីសេរី
ករណីទី២៖ កញ្ញា Pey Pey Ly អ្នកគាំទ្រដ៏សកម្មម្នាក់នៃគណបក្សសង្គ្រោះជាតិ ត្រូវរងការព្រមាន ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ដោយចោទប្រកាន់ថា នាងបាននិយាយដៀមដាម ដល់បក្សដទៃ ដែលរំលោភដល់ច្បាស់ ឃោសនាបោះឆ្នោត។ 
រូបភាព DNT News
ករណីទី៣៖ នៅថ្ងៃទី ២៣ ឧសភា បេក្ខជន​លេខ​រៀង​ទី​២ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ត្រូវបានជនមិនស្គាល់មុខ លួចដុតផ្ទះរបស់គាត់ ។ 
រូបភាព ៖ អាសុីសេរី
ករណីទី៤៖ នៅថ្ងៃទី ២៤ ឧសភា បេក្ខនារី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្រុង​ពោធិ៍សាត់ មក​ពី​គណបក្ស​ប្រឆាំង ១​រូប ត្រូវ​ម៉ូតូ​បុក​ស្លាប់​ ។ តើមនុស្ស ២ នាក់ដែលជិះម៉ូតូបុក លោកស្រី ង៉ែត សុភាព ពីក្រោយជា នណា? នេះជាអំពើរព្រៃផ្សៃ ដែលមិនអាចលើកលែងអោយបាន ។ 
រូបភាព៖ អាសុីសេរី
ករណីទី៥៖ ថ្ងៃទី ២៤ ឧសភា យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ ត្រូវរងការរំខាន និងបំពានយ៉ាងធ្ងន់ធ្ងរ ពីសំណាស់អាជ្ញាធរ មូលដ្ឋាន។ ហេតុការនេះបានកើតឡើង នៅខ័ណ្ឌសែនសុខ ដោយក្រុមសន្តិសុខ បានបំផ្លាញស្លាកសញ្ញា និង ឧបករណ៏ឃោសនារបស់គណបក្សសង្គ្រោះជាតិ ។ 
រូបភាព៖ Facebook
ករណីទី៦៖ ថ្ងៃទី ២៤ ឧសភា នៅឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានជនអានាមិគ បានប្រព្រឹត្តនូវអំពើរថោកទាប ដោយយកដែកគោលទៅរាយតាមផ្លូវ មុនពេលដែលគណបក្សសង្គ្រោះជាតិ ដង្ហែរក្បួនឃោសនា។ 
រូបភាព ៖ Facebook
ករណីទី៧៖ ថ្ងៃទី២៤ ឧសភា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ចំពោះ​ការ​រំលោភ​បទបញ្ជា និង​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត រួម​មាន​ឃុំ​ង៉ន ឃុំ​ឈើទាល ឃុំ​ក្លែង ក្នុង​ស្រុក​សណ្ដាន់ ឃុំ​សាគ្រាម ឃុំ​ក្រយា ស្រុក​ប្រាសាទបល្ល័ង្គ ឃុំ​ច្រនៀង ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ 
រូបភាព៖ អាសុីសេរី
ករណីទី៨៖ ន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៤ ឧសភា គឺ​មាន​មួយ​ករណី​នៅ ​ឃុំ​គគីរ ស្រុក​មេមត់ ដែល​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត។ ក្រៅ​ពី​នេះ ករណី​មួយ​ចំនួន​ទៀត​នៅ ​ស្រុក​តំបែរ ស្រុក​ពញាក្រែក គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​បាន​ណែនាំ​គណបក្ស​ប្រឆាំង ឲ្យ​គោរព​តាម​បទបញ្ជា និង​ប្រតិទិន​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត ជាដើម។
រូបភាព៖ អាសុីសេរី 

ករណីទី៩៖ ថ្ងៃទី ២៤ ឧសភា យោងតាមគេហទំព័រ Facebook ផ្លូវការ របស់លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណកម្មការប្រតិបត្តិបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានអោយដឹងថា ទាំងអាជ្ញាធរ មូលដ្នាន និង អាជ្ញាធរខេត្ត បានចេញមករារាំង ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ។ 
រូបភាព: Facebook
នេះជាសំរង់ព្រឹត្តិការណ៏ គំរាម រារាំង អំពើរឧក្រិដ្ឋ ដែលកើតឡើង ទៅលើគណបក្សប្រឆាំងក្នុងរយៈពេល ៤ ថ្ងៃ ។ 

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...