Thursday, 16 March 2017

ល្បិច ទល់ មេឃ

ដោយ Khmer HD 
For Personal Notice 

មហាជនធ្លាប់ស្គាល់ ធី សុវណ្ណថា តាមរយៈ Facebook ឬ ហៅថា តារា Facebook។ ធី សុវណ្ណថា បានលេចមុខដំបូងជា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាងត្រូវបានលើកតម្កើងអោយល្បីល្បាញ ដោយក្រុម ការងារយុវជនគណបក្សសង្គ្រោះជាតិ ក្នុងកំឡុងពេលបាតុកម្ម តវ៉ាលទ្ធផលបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ ធី សុវណ្ណថា បានទទួលការគាំទ្រ ភ្លូកទឹកភ្លូកដី ពីសំណាក់បងប្អូនខ្មែរ នៅក្រៅ និង ក្នុងប្រទេសកម្ពុជា រហូត ដល់ក្លាយជានិមិត្តរូបរបស់ យុវជន ជំទង់ មួយចំនួនផង។ 
ព្យុះក្នុងយុវជនសង្គ្រោះជាតិ
មិនយូរប៉ុន្មាន ក៏មានភាពរកាំរកូសផ្ទៃក្នុង រវាងនាង ធី សុវណ្ណថា និងយុវជនមួយចំនួន នៅក្នុងគណបក្ស ស្របពេលគ្នា នឹងផែនការជ្រៀតជ្រែក បំបែកផ្ទៃក្នុងរបស់ បុរសម្នាក់ឈ្មោះ ផែ សុវណ្ណារិទ្ធិ ដែលជាសកម្មជនយុវជន នៃគណបក្សប្រជាជនកម្ពុជា។ 
១ខែមុនពេលចាប់ផ្តើមប្រតិបត្តិការណ៏ ផែ សុវណ្ណារិទ្ធិ បានធ្វើការប្តាជ្ញាចិត្ត ជាឧឡារិក ថា "នឹងប្រើជីវិតរបស់ខ្លួន ការពារស្នាដៃគណបក្សប្រជាជនកម្ពុជា។
ផែ សុវណ្ណារិទ្ធិ បានធ្វើកិច្ចការជាច្រើន និង ទទួលបានផលច្រើនក្រាស់ក្រែង ពីសកម្មភាពរបស់ខ្លួន
ការចាប់ផ្តើមនៃទំនាក់ទំនងរបស់ពួកគេ ដែលនាំអោយមានការបែកបាក់ក្រុម
ផែ សុវណ្ណារិទ្ធិ ក្រោយមកបាន ពន្យល់ថា ការប្រមាថរបស់គេទៅលើ ថ្នាក់ដឹកនាំសង្គ្រោះជាតិ គឺដើម្បី
ពង្រឹងសមត្តភាព យុវជនសង្គ្រោះជាតិ ក្នុងការការពារមេរបស់ខ្លួន។ 
មានពាក្យចរចាមអារាមជាច្រើន បានក្លាយជាប្រធានបទក្តៅ ក្នុង Facebook រហូតដល់មានកិច្ចសម្ភាសន៏ ពី វិទ្យុអាសុីសេរី ភ្នំពេញប៉ុស្តិ៍ អំពីទំនាក់ទំនង រវាង ផែ សុវណ្ណារិទ្ធិ និង ធី សុវណ្ណថា។ ប៉ុន្តែ អ្នកទាំង២ ព្យាយាម សំដែង និង លាក់បាំង ពីភ្នែកមហាជន។ ទោះបីក្រុមយុវជន ដែលធ្វើការជាមួយ ធី សុវណ្ណថា ប្រឹងប្រែងពន្យល់ និងបញ្ចេញភស្តុតាងយ៉ាងណាក្តី ក៏ ពិបាកសន្សាបជំនឿរបស់មហាជន ចំពោះ ធី សុវណ្ណថា ក្នុងរយៈពេលយូរគ្រាន់បើ ដែលនេះបាននាំទៅដល់ការបែកបាក់ ក្នុងចំណោមយុវជន និង អ្នកគាំទ្រ អស់មួយរយៈពេលខ្លី។  
ផែនការបំផ្លាញបក្សប្រឆាំងចាប់ផ្តើម
លោក អ្នក អាចរកបាន ព៌តមាន ពី ធី សុវណ្ណថា បានដោយងាយ នៅតាមបណ្តាញសារព៌តមាន online នានា។ ប៉ុន្តែ ក៏ មានរឿងអាស្រូវជាច្រើន ដែលសារព៌តមានទាំងនេះ មិនបានចុះផ្សាយ ដែរ។ 
សកម្មភាព អុកឡុក (នៅខេត្តព្រះសីហុន)របស់ ក្រុយុវជន ធី សុវណ្ណថា ដឹកនាំដោយ ស្រី ចំរើន និងក្រុមយុវជន នៃគណបក្សប្រជាជន
រូបភាព Facebook
ប្រភព ក្រុមយុវជន ធី សុវណ្ណាថា មាន ផែ សុវណ្ណារិទ្ធិ ជាក្បាលម៉ាសុីនដឹកនាំ រីឯអ្នកឯទៀត សុទ្ធសឹងជា សកមាជិកគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ 
ធី សុវណ្ណថា ផែ សុវណ្ណារិទ្ធិ និង ស្រី ចំរឿន បានដឹកនាំក្រុមយុវជន មួយក្រុមដោយមានការឧបត្ថម្ភ គាំទ្រ បក្សប្រជាជន ទាំងផ្លូវចិត្ត មធ្យោបាយ ថវិកា ក្នុងគោលដៅបំផ្លាញគណបក្សសង្គ្រោះជាតិ។ ជាថ្នូរនឹងកិច្ចការនេះ នាងបានទទួលការដូរ ជារថយន្ត Lexus 570 មួយគ្រឿង។ ចាប់ពីពេលនោះមក មនុស្សម្នាបានមើលឃើញ ពីសារជាតិពិសពុល ពុតត្បុតរបស់នាង តាមរយៈឯកសារ ភស្តុតាងបង្ហាញពី ប្រភពនៃក្រុមយុវជន ធី សុវណ្ណថា គឺ សុទ្ធសឹងតែជាយុវជន នៃគណបក្សប្រជាជនកម្ពុជា សាខា រាជធានីភ្នំពេញ ។ ក្រុមនេះបានចំណាយ លុយអស់ជាច្រើន ធ្វើដំណើរតាមអុកឡុកគ្រប់វាទិកា គណបក្សសង្គ្រោះជាតិ ដែលមានព៌តមានលោក កឹម សុខា ដោយពួកគេប្រើប្រាស់ ព៌តមានអាស្រូវបុគ្គល ជាត្រីមុខ។ 

ក្រុម យុវជន ធី សុវណ្ណថា ដែលដឹកនាំដោយ ស្រី ចំរើន {មហាជនអោយសរហនាមថា យុវជន សុិចសាស្ត្រ} បានធ្វើអ្វីៗគ្រប់យ៉ាង រុញ លោក កឹម សុខា ដល់ស្ថានភាព ឃុំខ្លួនក្នុងទីស្នាក់ការគណបក្ស អស់រយៈពេលជិតកន្លះឆ្នាំ។ 
ផែនការប្រមូលយុវជន
- កម្មវិធី អារ៉ែង ៖ ក្រុម ធី សុវណ្ណថា បានឆក់យកគ្រប់ឱកាស បំបែកផង ប្រមូលផង។ ជាក់ស្តែង ក្រុមនាងបានលោតចូល ក្នុង យុទ្ធនាការផ្សព្វផ្សាយ និងការពារតំបន់អារ៉ែង ក្រុមរបស់នាង ព្យាយាមនាំមុន និង លុបលើក្រុមផ្សេងៗទៀត ដែលជាស្ថាបនិកការពារបរិស្ថាន ដែលបានចំណាយពេល ស្ម័គ្រចិត្ត ប្រថុយគ្រោះ ប្រឆាំងគំរោងវារីអគ្គីសនី អារ៉ែង តាំងតែពីដើមមក។ 
- អង្គការ យុវជន និង កម្មវិធី ផ្តល់ អាហារូបករណ៏ ៖ អង្គការ របស់ ធី សុវណ្ណថា បានបើសម្ភោធន៏ យ៉ាង គគ្រឹកគគ្រេង ដោយនាងប្រកាសថា ទទួលបានប្រាក់បរិច្ចាក ចំនួន ១០ម៊ឺនដុល្លា ពីអ្នកជំនាញនៅ សឹង្ហបូរី។ តែគ្មាននណាម្នាក់ ឬ ស្ថាប័នណាមួយដឹងអោយប្រាកដ ពីប្រភពលុយ យកមកបង្កើតអង្គការនោះទេ។ 
- នាយិកា សាកលវិទ្យាល័យ ៖ ការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលត្រូវបានគេឃើញ ផ្សាយនៅលើបណ្តាញ Facebook ហើយបានក្លាយជាប្រធានបទ ជជែក និង កំប្លែង "ធី សុវណ្ណថា ស្នើបង្កើតសាកលវិទ្យាល័យ"។ នាងបានប្រកាសថា នឹងផ្តល់អាហារូបករណ៏ ចំនួន ១ពាន់កន្លែង សំរាប់និស្សិតក្រីក្រ ទើបតែប្រលងជាប់ មានឱកាសសិក្សា។ ធាតុពិតនៅពីក្រោយផែនការនេះ គឺ ប្រមូលយុវជន ដើម្បី បំរើផែនការ គណបក្សប្រជាជន។ 

Wednesday, 15 March 2017

អហោសិកម្ម

ដោយ Khmer HD 
Personal Note 

យោងតាម វចនានុក្រម សម្តេច សង្ឃ ជួន ណាត ពាក្យ​ "អហោសិកម្ម" មាន​ថ្នាក់​ពាក្យ​(​ន​) មានន័យថា កម្ម​ដែល​គ្រាន់​តែមាន​ហើយ​ចេញ​ឲ្យ​ផល​មិនកើត គឺ​កម្ម​ដែល​រលុបរលាយ​សោះសូន្យ​ទទេ​ទៅ ព្រោះ​កម្ម​ឯទៀត​ណាមួយ​ចេញ​ឲ្យ​ផល​បំបិទផ្លូវ​ផ្ដាច់មុខ​, កម្ម​ដែល​អស់កម្លាំង​ឬ​អស់អំណាច​ឲ្យ​ផល​ពុំ​កើត​...​។ 

ព​. ប្រ​. ដំណើរ​អស់កម្ម​ពៀរ​នឹង​គ្នា​ឬ​អស់​សេចក្ដីស្រឡាញ​រាប់រក​គ្នា​ត្រឹម​ប៉ុណ្ណោះ លែងមាន​តទៅទៀត​ ឧ៖ គេ​ហើយ​និង​ខ្ញុំ​ជា​អហោសិកម្ម​ទៅហើយ​, សូម​ឲ្យ​ជា​អហោសិកម្ម​ត្រឹមណឹង​ទៅ​ចុះ​។​

Friday, 10 March 2017

បញ្ជី ឈ្មោះគណបក្សនយោបាយ ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧

By Khmer HD
For personal documentary 

នៅថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤។ តាមច្បាប់យុទ្ធនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ ថ្ងៃ ដែលនឹងត្រូវប្រកាសជាផ្លូវការដោយ គជប។ 

បញ្ជីឈ្មោះផ្លូវការ ចេញដោយ គជប
យោងតាមការចេញផ្សាយជាផ្លូវការរបស់ គជប កាលពីថ្ងៃទី ១០ មិនា ២០១៧ នេះ បង្ហាញថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលប្រកួត ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នេះ។ ក្នុងនោះមានតែ គណបក្សធំៗ ២ប៉ុណ្ណោះ (គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ) ដែលបានរៀបចំបេក្ខជនរបស់ខ្លួន នៅគ្រប់ឃុំសង្កាត់ទាំងអស់  ១៦៤៦ ឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា។ 
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាដ៏តូច ដែលមានចំនួនប្រជាជនសរុប ប្រហែលចន្លោះពី ១៥លាន ទៅ ១៦ លាននាក់ មានគណបក្សនយោបាយ រហូតដល់ទៅ ៤៥ គណបក្ស។ 

កាន់តែចាស់ មិនមែនចាំបាច់ កាន់តែឆ្លាតទេ

ដោយ Khmer HD
ដកស្រង់ចេញពី Rule of Life 
កាន់តែចាស់ មិនមែនចាំបាច់ កាន់តែឆ្លាតទេ
You will get older but not necessarily wiser

មានការសន្និដ្ឋានមួយ តែងលើកឡើងថា កាន់តែចាស់ កាន់តែឆ្លាត តែខ្ញុំខ្លាចថា ក្រែងវាមិនពិត។ បើទោះបីជាយើងប្រឹង អនុវត្តន៏វិធាននោះយ៉ាងណាក៏ដោយ ក៏យើងនៅតែមានកំហុស ផ្សេងៗ រាប់មិនអស់ ។ យើងរៀនសូត្រពីបទពិសោធន៏ និង កុំធ្វើកំហុសដដែលៗនោះម្តងទៀត ប៉ុន្តែ នៅតែមានកំហុសជាច្រើនកំពុង រងចាំយើង។ រឿងដែលសំខាន់នោះ គឺ ទទួលស្គាល់កំហុស កុំខឹងដាក់ទណ្ឌកម្មខ្លួនឯង ពេលដែលយើងធ្វើកំហុសមួយផ្សេងទៀត  ។ វិធានត្រង់នេះមានន័យថា អនុគ្រោះអោយខ្លួនឯងពេលដែលមានកំហុស
ព្រៃ កោងកាង ខេត្តកោះកុង 
បើយើងមើលទៅក្រោយ យើងតែងមើលឃើញកំហុស ដែលយើងបានធ្វើ ។ ឆ្លាត មិនមែនមានន័យថា មិនចេះខុសនោះទេ ប៉ុន្តែបានសេចក្តីថា រៀន គេចចេញដោយ សេចក្តីថ្លៃថ្នូរ និង សតិស្មារតី ពេញបរិបូរណ៏។

គ្មាននណាម្នាក់អាចគេចផុត វ័យចាស់ជរា ទេ យើងមានជំរើសតែ១គត់ គឺទទួលស្គាល់នឹងរស់នៅជាមួយ វ័យ រួមទាំងលក្ខណៈសម្បត្តិ លទ្ធភាពរបស់យើងនៅពេលនោះ។ ពេលដែលយើងកាន់តែចាស់ ពេលនោះ យើងមានអារម្មណ៏ថា ពេលវេលាទៅមុខកាន់តែលឿន។


ត្រូវគិតថា កាលណាអ្នកកាន់តែចាស់ ចូលរួមពាក់ព័ន្ធផ្នែកផ្សេង កាន់តែច្រើន ឪកាសធ្វើកំហុសក៏ច្រើន ដែរ។ ពិសោធន៏ថ្មីៗតែងតែមាន ជាពិសេស កន្លែងដែលយើងគ្មានការណែនាំ អោយធ្វើកិច្ចការអ្វីមួយ។ ដូចពាក្យថា ធ្វើច្រើនខុសច្រើន

វិធាន នៃ ជីវិត

វិធាន នៃ ជីវិត

មាតិការ 

ធ្វើជាមនុស្សអាក្រក់ មិនពិបាកទេ ប៉ុន្តែ ធ្វើជាមនុស្សទេ ដែលពិបាកនោះ។ បរាជ័យ អាចត្រូវការកំហុសតែមួយ ប៉ុន្តែ ជោគជ័យ វិញ ត្រូវការគ្រឿងផ្សំច្រើនណាស់ ។ Link ខាងលើ មានវិធានរហូតដល់ ៥៧ សំរាប់អ្នកអានពិចារណាទុកជា គតិ ។  
II. វិធាន របស់អ្នក សំរាប់គ្រួសារ និង មិត្ត
III. វិធាន របស់អ្នក សំរាប់សង្គម
IIII. វិធាន នៃ សុភមង្គល
ទំព័រនេះ ឋិតក្រោមការស្ថាបនា
This post is under construction

វិធាន សំរាប់អ្នក អនុវត្តន៏ផ្ទាល់ (វិធាន នៃ ជីវិត)

I. វិធាន សំរាប់អ្នក អនុវត្តន៏ផ្ទាល់
  1. កុំ បង្ហាញ អ្នកដ៏ទៃ 
  2. កាន់តែចាស់ មិនចាំបាច់ ត្រូវតែ កាន់តែឆ្លាតទេ
  3. ទទួលស្គាល់ អ្វី ដែលកន្លងហួស
  4. ទទួលស្គាល់ខ្លួនឯង 
  5. ដឹងថា អ្វី ដែលត្រូវរាប់ និង អ្វី ដែលមិនត្រូវរាប់ 
  6. ឧទ្ទិស ជីវិតរបស់អ្នក សំរាប់អ្វីមួយ 
  7. ត្រូវមានភាព បត់បែនក្នុងការគិត 
  8. ទាញយកផលប្រយោជន៏ ពី ពិភពលោក ខាងក្រៅ 
  9. នៅខាងសភាវល្អ កុំនៅខាងសភាវអាក្រក់ 
  10. មានតែត្រីងាប់ ដែលហូរតាមទឹក 
  11. អត់ធន់ អោយដល់កំរិត មុននឹងតំឡើងសំលេង
  12. ជាអ្នកប្រឹក្សាយោបល់អោយខ្លួនឯង
  13. កុំខ្លាច កុំភ្ញាក់ផ្អើល កុំអល់អែក កុំសង្ស័យ
  14. ធ្វើអោយបាន នូវបំណងប្រថ្នាដែលអ្នកខកខាន មិនបានបំពេញ 
  15. មិនអីទេ ! បោះបង់ចោលចុះ 
  16. រាប់ ដល់ ១០ 
  17. ប្តូរ តែអ្វី ដែលអ្នកអាចប្តូរបាន លើពីនេះទុកវាចោលចុះ 
  18. សំដៅធ្វើអោយល្អបំផុត លើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ កុំនៅលេខរៀងទី២
  19. កុំរំពឹង ភាពឥតខ្ចោះ
  20. កុំខ្លាច នឹង សុបិន្ត
  21. បើសិន អ្នកនឹងលោតពីលើស្ពាន អ្នកត្រូវតែដឹងថា ទឹកនោះជំរៅប៉ុណ្ណា?
  22. កុំ អំនួត នឹង អតីតកាល
  23. កុំ រស់នៅ ក្នុង អនាគត
  24. រស់ក្នុងបច្ចុប្បន្ន
  25. នៅ ជាធរមាន 
  26. ស្លៀកពាក់ អោយដូចជាថ្ងៃនេះ ជាថ្ងៃពិសេស 
  27. ត្រូវមាន ប្រព័ន្ធ ជឿជាក់ 
  28. អោយពេលទៅខ្លួនឯងជាប្រចាំថ្ងៃ 
  29. មានគំរោង 
  30. ចេះលេងសើច 
  31. រៀបចំគ្រែដេក តាមតែអ្នកចង់បាន 
  32. ជីវិត ពេលខ្លះ អាចដូចជាការផ្សាយពាណិជ្ជកម្ម 
  33. ត្រូវ ស៊ំាង នឹង ការសាកល្បងដើរចេញពីភាពស្រណុក
  34. រៀនសួរសំនួរ
  35. មាន សេចក្តីថ្លៃថ្នូរ
  36. មានអារម្មណ៏ កំសត់ ជារឿងធម្មតា 
  37. រក្សា ទំនុកចិត្ត 
  38. អ្នក នឹង មិនសុទ្ធតែយល់អ្វីៗគ្រប់យ៉ាងនោះទេ 
  39. ត្រូវដឹងថា សេចក្តីរីករាយដល់ពិតប្រាកដកើតមកពីណា 
  40. ជីវិត ជា នុំ Pizza
  41. ត្រូវមាននណាម្នាក់ ឬ អ្វីមួយ ដែលតែងតែ រីករាយ នឹង ចង់ជួបអ្នក 
  42. ត្រូវដឹងថា ពេលណាត្រូវអនុគ្រោះ ពេលណាត្រូវដើរចេញ 
  43. ជំលោះ នាំមកនូវ ភាពតានតឹង 
  44. ថែរក្សាខ្លួនឯង 
  45. រក្សាសុជីវធ៌ម លើគ្រប់អ្វីៗ 
  46. ឧស្សាហ៏ត្រួតពិនិត្យមើល ចំណុច មិនល្អ ហើយ ជំរុះ វាចោល 
  47. ត្រូវចាំ មូលដ្ឋាន របស់អ្នក ថា អ្នកមកពីណា 
  48. គូរបន្ទាត់ជំវិញខ្លួនអ្នក 
  49. ទិញទំនិញ មានគុណភាព មិនមែនផ្អែកលើតំលៃ 
  50. បារម្ភចុះ ! មិនអីទេ 
  51. រក្សាភាពក្មេង 
  52. បាច លុយ ដាក់បញ្ហា មិនមែនសុទ្ធតែអាចដោះស្រាយបានទេ 
  53. គិត ពី ខ្លួនឯង
  54. អ្នកមិនមាន ភារកិច្ចទទួលខុសត្រូវ 
  55. គួរមានអ្វីមួយក្នុងជីវិតយើង ដែលអាច នាំអ្នកចេញពីជីវភាពប្រចាំថ្ងៃ ម្តងម្កាល 
  56. មានតែមនុស្សល្អទេ ដែលចេញមានអារម្មណ៏ ថា ខ្លួនមានកំហុស 
  57. បើអ្នកមិនអាចនិយាយពាក្យល្អទេ សូមកុំនិយាយតែម្តង 
ទំព័រនេះនៅក្រោមការស្ថាបនា
This post is under construction 

Thursday, 9 March 2017

កុំ បង្ហាញ អ្នកដ៏ទៃ

ដោយ Khmer HD
ដកស្រង់ចេញពី Rule of Life


កុំ បង្ហាញ អ្នកដ៏ទៃ
KEEP IT UNDER YOUR HAT 

អ្នកជិតក្លាយជាអ្នកអនុវត្តន៏ច្បាប់ អ្នកជិតចេញដំណើរផ្សងព្រេង ផ្លាស់ប្តូរជីវិតមួយនេះ ហើយវាអាចទៅរួច បើសិនជាអ្នកជ្រើសរើសធ្វើបេសកម្មរបស់អ្នក។ អ្នកអាចរកឃើញនូវមធ្យោបាយ ក្លាយជាមនុស្សម្នាក់ដែល គិតវិជ្ជមាន សប្បាយរីករាយជាងមុន និង ជោគជ័យលើគ្រប់អ្វីៗដែលអ្នកធ្វើ។ ដូច្នេះ អ្នកមិនចាំបាច់និយាយប្រាប់ នណាម្នាក់អំពីរឿងនេះទេ។ រក្សាភាពស្ងៀមស្ងាត់ ។ មិនមាននណាចូលចិត្តមនុស្សឆ្លាតទេ (no one liks a smart arse)។ នេះជាច្បាប់ទី១ "កុំបង្ហាញ"។ 

ក្រុងព្រះសីហនុ ដំណើរទៅកាន់ កោះរ៉ុង
អាចមានពេលវេលាខ្លះអ្នកចង់និយាយ ប្រាប់មនុស្សដទៃអំពីអ្វីដែលអ្នកកំពុងធ្វើ ពីព្រោះថា ជួនកាលស្ងាត់ៗ អ្នកអាចចង់ចែករំលែក កិច្ចការ ឬ ពិសោធន៏នេះ ជាមួយនឹងមនុស្សផ្សេងទៀត។ ប៉ុន្តែ យកល្អ កុំប្រាប់គេអោយដឹង ហើយ ទុកអោយគេរកឃើញដោយខ្លួនឯងចុះ ។ អ្នកប្រហែលជាគិតថា វាមិនមែនជារឿងត្រឹមត្រូវ ប៉ុន្តែ ការពិតទៅ វាត្រឹមត្រូវជាអ្វីដែលអ្នកជឿទៅទៀត។ បើសិនជាអ្នកប្រាប់ពួកគេ នោះពួកគេនឹង អៀន ឬ មិនចង់បន្តមានទំនាក់ទំនងជាមួយអ្នក។ 

វាអញ្ចឹងមែន យើងគ្រប់គ្នាមិនចង់អោយអ្នកណា មកប្រដៅទូន្មាននោះទេ។ ឧទាហរណ៏ថា អ្នកឈប់ជក់បារី ហើយអ្នករកឃើញនូវ របៀបរស់នៅប្រកបដោយសុខមាលភាព។ ហើយជាធម្មតា អ្នកក៏ចង់ផ្លាស់ប្តូរ មិត្តភ័ក្រ របស់អ្នក អោយឈប់ជក់បារីដែរ។ បញ្ហានៅត្រង់ថា ពួកគេនៅមិនទាន់ត្រៀមខ្លួន ឈប់ជក់ ទាល់តែសោះ ពេលហ្នឹង អ្នកឃើញថា មិត្តភក្រទាំងនោះ មើលទៅ អ្នកថា "មោទនភាពជ្រុល ឬ អស្ចារ្យ  អាចអាក្រក់ជាងនេះទៅទៀត"។ ហើយ យើងគ្រប់គ្នាពិតជាមិនចង់បានដូច្នេះទេ។  

ដូច្នេះ វិធានទី១ គឺ រក្សាភាពស្ងៀមស្ងាត់ធម្មតា កុំប្រដៅ កុំឃោសនា កុំព្យាយាមផ្លាស់ប្តូរនណាម្នាក់ កុំសូម្បីតែនិយាយអំពីអ្វី ដែលអ្នកធ្វើ ។ 

អ្នក នឹងទទួលបានភាពកក់ក្តៅ ពីការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកចំពោះជីវិត ហើយ នឹងមានមនុស្សសួរនាំអ្នក អំពីអ្វីដែលអ្នកបានធ្វើ និង កំពុងធ្វើ ពេលហ្នឹងអ្នកអាចនិយាយថា "ប៉ុណ្ណឹង មានស្អីប្លែក"។ អ្នកមិនចាំបាច់ ឆ្លើយក្បោះក្បាយច្រើនទេ ព្រោះថាការពន្យល់នោះ មិនមែនជាអ្វីដែលគេចង់ដឹង។ ការពិត គឺ ផ្ទុយទៅវិញ ទេ។ វាមិនខុសអីពី គេសួរអ្នកថា "សុខសប្បាយទេ?" អ្វីដែលគេចង់ដឹងគឺពាក្យខ្លី ១ មាត់ "សុខធម្មតា"។ បើទោះបីជាអ្នក មើលទៅដូចពិបាកចិត្តក៏ដោយ ។ ហើយបើសិន អ្នក មិនឆ្លើយថា "សុខធម្មតា" បែរជាបញ្ចេញ ទុក្ខព្រួយ ពួកគេនឹងដកខ្លួនចេញយ៉ាងប្រញាប់។ 

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...