Tuesday, 11 April 2017

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ ស្លាប់២ របួស២ រត់គេចខ្លួនម្នាក់

ដោយ Khmer HD
Personal Blog

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ឲ្យស្លាប់២នាក់ និង របួសធ្ងន់ម្នាក់២នាក់ ម្នាក់ផ្សេងទៀតរត់គិចខ្លួនបានសម្រេច 

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលចូលទៅសុីឈ្នួលកាប់អំពៅ៥នាក់ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលអោយស្លាប់ពីរនាក់នៅនឹងកន្លែងនិងរបួសធ្ងន់រួចផុតពីការស្លាប់ ។ ពួកគេទាំង៥នាក់គឺជាមិត្តភក្តិមានស្រុកកំណើតនៅខេត្តកំពង់ធំជាមួយគ្នា ។ 

តាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងកាលពីកន្លងមកថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ មវេលាម៉ោង៦ល្ងាចត្រង់ចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំ ផ្លាប់ផ្លាឆៃស្រុក អ៊ូថងខេត្តសុផាន់បុរី ប្រទេសថៃ ។

របាយការណ៍បានបន្តថាក្រោយពីហេតុការណ៏កើតឡើងសមត្ថកិច្ចថៃបានចុះដល់ទីតាំងខាងលើ ប្រទះឃើញសពយុវជនម្នាក់ មានឈ្មោះ ភឹងអាយុ៣០ឆ្នាំ ជាកម្មករសុីឈ្នួលកាប់អំពៅបានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ក្បាល ។
ហើយនៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះតម្រួតថៃក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទប្រុសអាយុ២០ឆ្នាំជាកម្មករខ្មែរដូចគ្នាដេកស្លាប់នៅក្នុងចំការអំពៅ គឺបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ចំនួន០២គ្រាប់ រីឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវត្រង់មាត់មានក្បាលគ្រាប់ចំនួនមួយគ្រាប់បានបៀមជាប់គល់ករសង្ស័យពិបាកសង្គ្រោះឲ្យរួចផុតពីស្លាប់ ។
តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីការបាញ់សម្លាប់បាននិយាយរឿងរ៉ាវទាំងអស់ថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជន ម្នាក់ដែលជាជនជាតិថៃឈ្មោះបែង អាយុប្រហែល២៦ឆ្នាំដើម្បីបញ្ជាក់ប្រាប់ថាឈើដែលឈ្មោះ បែង ចង់យកទៅលក់អោយ​ឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញ ហើយរួចខ្លួនក៏បាន វិលត្រឡប់ មកកាន់ទីកន្លែងស្នាក់នៅវិញ ។

ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាក HONGDA WEAV ពណ៌ទឹកសមុទ្រពាក់ស្លាក លេខ២១១៥ ដោយគេបានជិះមកស្ទាក់ពីមុខ ហើយដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការ ដូចជាចង់បាញ់មកលើពួកខ្លួនប៉ុន្តែខ្លួនបានគិតថាប្រហែលជា គេធ្វើលេងព្រោះសុទ្ធតែ ជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកសុីជាមួយគ្នាទៀត ។ មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មកលើ មិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនោះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតត្រូវបណ្តាលឲ្យពលករស្លាប់០២ និង របួសធ្ងន់ម្នាក់២នាក់ផ្សេងទៀតរត់រួច ។ 

ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាមនុស្សចូលចិត្តផឹកស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការ ដោយគ្រប់គ្រងសតិខ្លួនឯងមិនបាន ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផង ជនសង្ស័យក៏ត្រូវបានកម្លាំងរបស់ថៃ តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន ដើម្បី យកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ។ 
មកទល់នឹងថ្ងៃទី១១ មេសា ២០១៧ នេះជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីការបាញ់ប្រហារនោះបានមកដល់ប្រទេសកម្ពុជាវិញហើយ គឺភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និង បុគ្គលិកស្ថានទូតខ្មែរបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះចក់បាននិយាយថា ពួកគេមិនបានទទួលសំណងរដ្ឋប្បវេណីពីជនល្មើស ដែលជាជនជាតិនៅឡើយទេ ហើយក៏មិនសង្ឃឹមថា នឹងទទួលបានប្រាក់សំណងនោះដែរ ព្រោះពួកគេជាពលករក្រីក្រ មិនមានអំណាចអ្វីដើម្បីទៅតតាំងជាមួយគេបាននោះទេ ៕

ហួសចិត្ត ខ្មែរ ធ្វើបាប ខ្មែរគ្នាឯង នៅលើទឹកដីថៃ


ដោយ Khmer HD
Personal Blog

យោងតាមការចុះផ្សាយរបស់ account facebook ឈ្មោះ Daily Sabay បានបង្ហោះវីដេអូរបស់បុរសម្នាក់ ជាង ១ នាទី និយាយរាប់រៀប ពីអ្វីដែលគាត់បានជួប ក្នុងពន្ធនាគានៅប្រទេសថៃ។ Daily Sabay បានសរសេរថា "ពលករខ្មែរ ដែលធ្លាប់ជាប់ឃុំនៅគុក សួនប្លួ ប្រទេសថៃ បាននិយាយថា៖ ខ្មែរពីរនាក់ធើ្វការនៅក្នុងគុកនោះធើ្វទារុណកម្មខ្មែរគ្នាឯងគ្មានធម៌មេត្តាទេ សូមអង្គទូតខ្មែរជួយអន្តររាគមន៏ផង" ៕
ពិតជាគួរអោយហួសចិត្ត ពេលស្តាប់លឺសំដី ផ្ទាល់អតីតពលករ ម្នាក់នេះ ។ បើថា នៅក្នុងប្រទេសកម្ពុជា ទៅ វាប្រជែងគ្នារស់ទៅហើយ។ តែនេះ រសាត់អណ្តែត ផ្ញើរខ្លួនស្រុកគេហើយមិនចេះជួយគ្នាទៀត ។ ពិតជាគួរអោយអនិច្ចាណាស់។ 

ធី សុវណ្ណថា ធ្វើខួបកំណើត នៅកម្ពុជា ដោយគ្មានការបារម្ភ ពីសុវត្ថិភាព

By Khmer HD
For Personal Notes 📝

ដំណើរ រឿងបង្ហាញថា ក្រុម ធី សុវណ្ណថា កំពុងព្រួតគ្នាលេងល្បែង បំភ័ន្តភ្នែក មហាជន យ៉ាងច្បាស់ ...

ធី សុវណ្ណថា ដែរត្រូវបានគេស្គាល់ ថា បានកិច្ចការជាច្រើន ក្រោមផែនការរៀបចំ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលដៅបំផ្លាញបក្សប្រឆាំងដ៏ធំ នៃប្រទេសកម្ពុជា នោះ បានប្រារព្វពិធីខួបកំណើតរបស់នាង គំរប់ ២២ឆ្នាំ យ៉ាងអធិកអធម។ យ៉ោងតាម ការបែកធ្លាយសារសំលេងឆ្លើយឆ្លង របស់នាង និង កូនប្រុស លោក ហ៊ុន សែន បង្ហាញថា ធី សុវណ្ណថា កាកកប និងទទួលបានប្រយោជន៏ ជាច្រើន ពីផែនការបំផ្លាញ បក្សប្រឆាំង។
រូបភាព ៖ Facebook
ធី សុវណ្ណថា ក្រោមបានធ្វើដំណើរទៅប្រទេស កូរ៉េខាងត្បូង ដើម្បីកែសម្ផស្ស និង ដើរកំសាន្តយ៉ាងរីករាយ នៅក្រៅប្រទេស ជាមួយដៃគូ ឈ្មោះ ផែ សុវណ្ណរិទ្ធិ ។ 

ថ្ងៃទី ១១ មេសា ២០១៧ រូបភាពថ្មីចុងក្រោយបំផុត របស់ ធី សុវណ្ណថា ត្រូវបានបង្ហោះក្រុមអ្នកប្រើប្រាស់ បណ្តាញសង្គម Facebook ក្នុងពិធីខួបកំណើតរបស់នាង។ រូបភាពនោះ បង្ហាញថា នាងមានវត្តមាននៅប្រទេសកម្ពុជា ដោយ គ្មានការភ័យខ្លាច ឬ បារម្ភ ពីសន្តិសុខ ក្រោយបែកធ្លាយ សារឆ្លើយឆ្លងរបស់នាង និង កូនប្រុស ហ៊ុន សែន។ 

សូមបញ្ចាក់ថា ធី សុវណ្ណថា បានប្រកាសប្តឹង ផែ សុវណ្ណរិទ្ធិ និង ស្រី ចំរើន ក្នុងរឿងធ្វើអោយបែកធ្លាយ សារឆ្លើយឆ្លង របស់នាង និង ហ៊ុន សែន។ ប៉ុន្តែ ក្រោយមក គេឃើញ នាង និង ផែ សុវណ្ណរិទ្ធិ ដើរលេងជាមួយគ្នាយ៉ាងមានសេចក្តីសុខ ហាក់គ្មានរឿងអ្វីកើតឡើង។ ចំណែក ស្រី ចំរើន ក៏នៅបំពេញការងារ តំណាងនាង ធី សុវណ្ណថា ជាដដែល។

Wednesday, 5 April 2017

ជីវិតពលករឆ្លងដែន ច្រក ឡែម


Khmer HD
Personal Note


អ្វីដែលអ្នកបានឃើញនេះ ជាទិដ្ឋភាព ពលករខ្មែរដែលឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ តាមច្រកព្រំដែន ឡែម ។ រូបភាពនឹងវីដេអូនេះ ត្រូវបានបង្ហោះដោយ Facebook Account ឈ្មោះ Tima Battambang នៅថ្ងៃទី ០៦ មេសា ឆ្នាំ ២០១៧ ។ 

មើលហើយ សូម កុំច្រលំថា ជាជនភៀសសឹក។ នេះជាប្រជាពលករខ្មែរ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ទេ។ 
ដកស្រង់ចេញពី Facebook account Time Battambang

ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនត្រឡប់ពីធ្វើការនៅប្រទេស ថៃ តាមច្រក ឡែម 




Thursday, 30 March 2017

ធី សុវណ្ណថា មានកូនស្រីម្នាក់ តើ អ្នកណា ជាឪពុករបស់កូនតូចនោះ?

ដោយ Khmer HD
Personal Note

យោងតាមការចុះផ្សាយ តាម Facebook Page របស់លោក ស្រី ចំរើន កាលពីថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១៦ បានសរសេរថា "ធី សុវណ្ណថា មានកូនមួយហើយ តែបែជាប្រកែកថាអត់។ បើកូនប្រាប់ថាកូនទៅនាង ឈប់កុហក គេទៅ។ "។ 
Screenshot from Srey Chamroeun Facebook Page
March 30 2017
Facebook Page របស់ ស្រី ចំរើន ដដែល ក៏បានបន្តបង្ហោះសារ កាលពីថ្ងៃទី ១៤ កុម្ភៈ ២០១៧ ដោយទំលាយនូវតំរុយ ថា តើ នណាអាចជាឪពុករបស់កូនតូចនេះ? សូមមហាជន ពិចារណាតាមការគួរ។ 
Screenshot From Srey Chamroeun Facebook Page
March 30 2017

ចាប់តាំងពីព្យុះភ្លៀង បែកធ្លាយសារឆ្លើយឆ្លង តា និង ចៅ ធី សុវណ្ណថា បានប្រកាសប្តឹង ផែ សុវណ្ណរិទ្ធិ (គូស្នេហ៏លួចលាក់)ប៉ុន្តែ ការប្តឹងផ្តល់នេះមិនបានកើតឡើងទេ ផ្ទុយទៅវិញ ធី សុវណ្ណថា បានបាត់មុខពីពិភព Facebook និង លេចចេញព៌តមាន តាមបណ្តាញសង្គម Tweeter (ហើយត្រូវបានសារព៌តមាន Online យកមកចុះផ្សាយបន្ត) ពីព៌តមានកែសម្ផស្ស និង ដើរកំសាន្ត នៅក្រៅប្រទេស ជាមួយ ផែ សុវណ្ណរិទ្ធិ ដែលនាងបានប្រកាសប្តឹង នោះទៅវិញ។ 
រូបភាព ធី សុវណ្ណថា ក្រោយពេល កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង
អ្វី ដែលសំខាន់ ព៌តមានស្តីពីទារកតូចនេះ ត្រូវបានបិទជិត ហើយក៏ មិនមានព៌តមានណាមួយ បញ្ជាក់ថា ទារិកា នេះកំពុងនៅជាមួយ នឹង ធី សុវណ្ណថា ឬ យ៉ាងណានោះទេ។ 


បែកធ្លាយ សារឆ្លើយឆ្លង តា និង ចៅ ពិត ឬ សំដែង?

ដោយ Khmer HD
Personal Note

វគ្គថ្មី មួយឈុតទៀត បានចាប់ផ្តើម នៅចុងឆ្នាំ ២០១៦។ គឺ ការបែកធ្លាយ សារសន្ទនា រវាង តា (ហ៊ុន សែន) និង ចៅ (ធី សុវណ្ណថា)។ 
POST ទី១
Facebook អាខោនផ្ទាល់ខ្លួន របស់ ផែ សុវណ្ណារិទ្ធិ បង្ហោះសារឆ្លើយឆ្លង ជាង ៤រយទំព័រ ជា លក្ខណៈ Shortscreen
ចេញពីទូរស័ព្ទដៃ។ ក្នុង Status នេះបានសរសេរថា "សន្ទនារវាងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង កញ្ញា ធី សុវណ្ណថា នៅក្នុងកម្មវិធី Line"
ខ្ញុំ សូមលើកយក ព្រឹត្តិការណ៏មួយសំរាប់ពិចារណា។ ប្រហែលជា ២ ទៅ ៣ ថ្ងៃ មុនពេល ផែ សុវណ្ណារិទ្ធិ បង្ហោះសារឆ្លងឆ្លើយនេះ នៅលើទំព័រ Facebook របស់ខ្លួន បុគ្គលនេះ បានផ្ញើរ កញ្ចប់ឯកសារមួយ ចូល inbox ហ្វេសប៊ុក យុវជនដែលធ្លាប់មានទំនាក់ទំនង និងស្គាល់ ធី សុវណ្ណថា ហើយក៏ធ្លាប់មាន រកាំរកូសជាមួយគ្នាដែរ។ ប៉ុន្តែ ពួកគេមិនបានយកចិត្តទុកដាក់ ដោយគិតថា អាចជាកញ្ចប់កម្មវិធីមេរោគ។ បានប្រហែល ២ ទៅ ៣ ថ្ងៃក្រោយមកទើប ផែ សុវណ្ណារិទ្ធិ បង្ហោះសារសន្ទនានេះ នៅលើ Facebook ផ្ទាល់របស់ខ្លួន។ ទើបខ្ញុំ សន្និដ្ឋានថា គញ្ចប់ឯកសារនោះ គឺ ជា សារសន្ទនានេះហើយ ។ សួរថា ហេតុអ្វី ផែ សុវណ្ណារិទ្ធិ ចាំបាច់ផ្ញើរកញ្ចប់ឯកសារនោះទៅអ្នកផ្សេង ម្តេច មិនបង្ហោះខ្លួនឯងពេលនោះទៅ? ខ្ញុំយល់ថា ផែ សុវណ្ណារិទ្ធិ មិនចង់ក្លាយជាអ្នកដុតភ្លើង ទើបចង់អោយអ្នកដទៃដុតជំនួស និង ទទួលខុសត្រូវជំនួស។

បន្ទាប់មក ........
POST ទី២
Facebook account មួយនេះជា Facebook ផ្ទាល់ខ្លួនរបស់ ធី សុវណ្ណថា ប៉ុន្តែប្រើប្រាស់រួមគ្នា ជាមួយ នឹង ផែ សុវណ្ណារិទ្ធិ។ ខ្ញុំ យល់ថា សំណេរក្នុងប្រអប់ក្រហមនេះ ជាសំណេររបស់ ផែ សុវណ្ណារិទ្ធិ 
បើយើងអាច និង គិត ពីអត្ថន័យនៅក្នុងប្រអប់ក្រហមនេះ បង្ហាញថា ផែ សុវណ្ណារិទ្ធិ ដឹងខ្លួនខុស ក្នុងការបំពេញបេសកម្មបំផ្លាញសង្គ្រោះជាតិ កន្លងមក។ ខ្ញុំ នៅតែមានការសង្ស័យថា នេះជាសំណេរពិតចេញពីបេះដូង ឬ ជាការសំដែងទេ? 
បន្ទាប់មក.........
មួយថ្ងៃបន្ទាប់មក គេថតបាន ធី សុវណ្ណថា និង ផែ សុវណ្ណារិទ្ធិ អង្គុយហូបអាហារនៅហាងមួយ មានឈ្មោះថា Bottom Up។ ក្នុងសារនោះសរសេរថា ៖ សូមបញ្ជាក់ថា Phe និង Thy មិនមានឈ្លោះទាស់ទែងគ្នា ទេ ខ្ញុំបានឃើញពួកគេ ដោយភ្នែកផ្ទាល់ល្ងាចមិញនេះ ពួកគេអង្គុយជាប់តុរបស់ខ្ញុំ ដូច្នេះអ្វីៗ គឺជា ល្បិច ។ 

បន្ទាប់មក.........
យោងតាមការចុះផ្សាយរបស់ Cambodia Daily ដែលមានចំណងជើងថា ៖ ធី សុវណ្ណថា ប្រកាសបែកចេញពីគូរកន ...
បន្ទាប់មក............ 
ព្យុះ សង្គ្រោម ក្នុង Facebook ធី សុវណ្ណថា និង ស្រី ចំរើន... 
ក្រោយប្រកាសប្តឹង ផែ សុវណ្ណរិទ្ធិ និង បក្សពួក ដែលមាន ស្រី ចំរើន ផងនោះ។ ស្រី ចំរើនខ្លួនឯងបានចេញមុខប្រកាស ថា ខ្លួននៅតែមានទំនាក់ទំនងល្អ ជាមួយនឹង ធី សុវណ្ណថា ជាដដែល។ មកដល់ពេលនេះ (ថ្ងៃទី ៣០ មិនា ២០១៧) Facebook Page របស់ ធី សុវណ្ណថា ពុំមានបង្ហោះព៌តមាន ណាមួយស្តីពីសកម្មភាពរបស់ខ្លួន ឬ ទស្សនៈអ្វីគួរអោយចាប់អារម្មណ៏ឡើយ ហើយ certified mark ក៏ត្រូវបានដកចេញដែរ។ 

រី ឯ Facebook Page របស់ ស្រី ចំរើន វិញ បន្តចែកចាយ (Share)  រូបភាពបែកធ្លាយ ជីវភាពឯកជន របស់ ក្រុមគ្រួសារលោក ហ៊ុន សែន ចេញពី Page មួយដែលមានឈ្មោះថា ធ្លាយហើយ ។

Facebook Page របស់ ស្រី ចំរឿន ដែលមាន ផែ សុវណ្ណរិទ្ធ ជា Admin
យ៉ោងតាមការសិក្សារបស់ខ្ញុំ Page នេះកំពុងត្រូវបានកាន់កាប់ទាំងស្រុង ដោយ ផែ សុវណ្ណារិទ្ធិ ដែលជា គូរស្នេហ៏ របស់ ធី សុវណ្ណថា
Facebook Page ដែលទើបបង្កើតថ្មី ដោយជនអនាមិក បង្ហោះរូបភាពក្រុមគ្រួសារ លោក ហ៊ុន សែន ហើយ ជារឿយៗ ត្រូវបាន Share ដោយ Facebook Page របស់ ស្រី ចំរើន។ ខ្ញុំ យល់ថា Page នេះ ជា Page របស់ ផែ សុវណ្ណរិទ្ធិ
ផ្ទុយទៅវិញ Facebook account របស់ ស្រី ចំរើន កំពុងបង្ហោះយ៉ាងសកម្ម ពីកិច្ចការរបស់ខ្លួន ក្នុងនាមជាតំណាង អោយ ធី សុវណ្ណថា ទៅវិញ។ 
Account Facebook ផ្ទាល់ខ្លួនរបស់ ស្រី ចំរឿន ដែលកំពុងបន្តធ្វើកិច្ចការ របស់ ធី សុវណ្ណថា  ខណៈដែលនាង អវត្តមាន និង កំពុងឋិននៅក្រៅប្រទេស។ 
បើយើងសង្កេតមើល ការបង្ហោះនៅក្នុង Facebook Page និង Facebook Account របស់ ស្រី ចំរើន យើងឃើញមាននិន្នាការផ្ទុយគ្នា។ 

KHMER HD អាចធ្វើសេចក្តីសន្និដ្ឋានថា ៖ ធី សុវណ្ណថា និង ផែ សុវណ្ណរិទ្ធិ បានបែកខ្ញែកក្រុម ពី ស្រី ចំរើន ហើយពួកគេ បានវិលលុយរត់ចេញពីកម្ពុជា ទៅ សោយសុខនៅក្រៅប្រទេស។ បើយ៉ោងតាម ព៌តមាន ចុងក្រោយបំផុត ធី សុវណ្ណថា ក្រោយពីបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បី កែសម្រស់ និង ធ្វើដំណើរកំសាន្ត យ៉ាងរីករាយជាមួយ នឹងគូរស្នេហ៏របស់នាង ដោយមិនមានបញ្ជាក់ទីកតាំងពិតប្រាកដ ឡើង។ 

Friday, 24 March 2017

គោលនយោបាយ ១៣ ចំណុច នៃ គណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៤


ដោយ Khmer HD
Personal Note
ប្រភព Facebook

គោលនយោបាយ សម្រាប់ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា មាន ១៣ ចំណុច៖


  1. បញ្ហាថវិកាឃុំសង្កាត់ ៖ ឃុំ/សង្កាត់ នឹងទទួលបានថវិកាមិនតិចជាង ២,៨ ភាគរយនៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ
  2. កសិកម្ម ៖ រដ្ឋនឹងគាំទ្រ ធានាបង្កើនផលិតកម្មកសិកម្ម និងរកទីផ្សារជូនកសិករ
  3. កាត់បន្ថយភាពក្រីក្រ និង បំណុល ៖ ខិតខំបន្ថយការប្រាក់ក្នុងមីក្រូហិរញ្ញវត្ថុក្នុងកម្រិតសមរម្យ និងការពារប្រជាជនក្រីក្រដែលជាអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ
  4. ដីធ្លី ៖ ប្រជាជនដែលគ្មានដី ខ្វះដី នឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផល តាមរយៈកម្មវិធីសម្បទានសង្គមកិច្ច។
  5. សេវារដ្ឋបាល ៖ លុបចោលនូវថ្ងៃសេវាចុះបញ្ជីអត្រានុកូលដ្ឋាន 
  6. សេវាសុខភាព ៖ ពលរដ្ឋនឹងទទួលបានសេវាពិនិត្យ និងព្យាបាលកាន់តែប្រសើរ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។ ប្រជាជនក្រីក្រ និងខ្វះលទ្ធភាព នឹងទទួលបានសេវាព្យាបាលតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
  7. សេវាអប់រំ ៖ ឃុំ/សង្កាត់មួយ មានអនុវិទ្យាល័យមួយយ៉ាងតិច និងស្រុក/ខណ្ឌ ក្រុងមានវិទ្យាល័យមួយយ៉ាងតិចដែរ។
  8. ប្រព័ន្ធធរាសាស្រ្ត ទឹកស្អាត និង កសិកម្ម ៖ កសាងប្រព័ន្ធស្រោចស្រពកសិកម្ម និងទឹកស្អាតសម្រាប់ជីវភាពពលរដ្ឋក្នុងឃុំសង្កាត់។
  9. ថាមពល ៖ តបណ្តាញអគ្គិសនីគ្រប់ភូមិ និងតំលៃថោក ត្រឹមតែ ៦១០រៀលមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើតិចជាង៥០គីឡូវ៉ាត់ម៉ោង។
  10. ប្រព័ន្ធគមនាគមន៍ ៖ តភ្ជាប់ផ្លូវគមនាគមន៍ ទីប្រជុំជន ទៅគ្រប់ភូមិ និងកែលម្អពីផ្លូវពីដីទៅកៅស៊ូ និងបេតុង។
  11. ព្រំដែន ៖ កសាងសន្តិភាព និងការអភិវឌ្ឈ និងសហប្រតិបត្តិការល្អ ឃុំសង្កាត់ដែលនៅជាប់ព្រំដែន 
  12. កម្មសិទ្ធិដីធ្លី ៖ អាជីវករលក់ដូរតាមផ្សារដែលស្ថិតនៅលើដីរដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន ដោយគ្មានអាណត្តិកំណត់
  13. សន្តិសុខ ៖ ពង្រឹងប្រសិទ្ធភាព គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយដាក់ចេញនូវវិធានការបន្ថែម និងលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធដែលមានស្នាដៃល្អ និងអនុវត្តវិធានការវិន័យចំពោះសមត្ថកិច្ចអសកម្ម និងខុសឆ្គង។ 
គោលនយោបាយទាំង ១៣ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ល្អល្អាច់ណាស់ ក៏ប៉ុន្តែ ចូលយើងក្រលេកមើការអនុវត្តន៏ជាក់ស្តែង ក្នុងរយៈពេលជាង ៣ ទសវត្សកន្លងមក ក្រោយការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តើអាចមានលទ្ធភាពធ្វើអោយជោគជ័យ គោលនយោបាយ ១៣ ចំណុច ឬទេ? 

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...