Sunday, 11 June 2017

អោក វ៉ែត៖ ខឹម វាសនា ជាមនុស្សមិនទទួលខុសត្រូវ


By Khmer HD 
Personal Blog

ដកស្រង់ចេញពីសំណេរផ្ទាល់ របស់លោក អោក វ៉េត(Read More)

ការទទួលខុសត្រូវ ជាលក្ខណៈសម្បត្តិមូលដ្ឋានមួយរបស់មនុស្ស មិនចាំបាច់ជាប្រមុខក្រុមឡើយ ប៉ុន្តែ លោក ខឹម វាសនា អត់មានទេ ជាក់ស្តែងនៅក្នុងប្រជុំអចិន្ត្រៃយថ្ងៃមួយក្រោយដក អុិត សារម្យ(អានបន្ថែម) រួច គាត់បាននិយាយថា លក្ខន្តិកៈបក្សដែលសមាជបានអនុម័តរួច ហើយនោះ គាត់មិនបានអានទេ គាត់ទុកចិត្តគ្នាយើងហើយ មិនគួរគេសរសេរផ្តេសផ្តាស់ចឹងសោះ ខ្ញុំហួសចិត្តណាស់ ព្រោះ លក្ខន្តិកៈ នេះបានពិភាក្សា ឯកភាពក្នុងអចិន្រ្តៃយរួចឆ្លងគណៈកម្មាធិការនាយក តំណាងខេត្ត និង អង្គសមាជ បានអនុម័តទៀត បែជាប្រធានអត់បានដឹង..ហាហាហា......

តើគួរអោយអស់សំណើចទេ ??? ខឹម វាសនា ជាមនុស្សដែលចូលចិត្តអោយគេសរសើរណាស់ អញធំណាស់ ចឹងហើយ បានជាគាត់ចាញ់បោក យុវជនម្នាក់រហូតដល់បាត់មាត់ឈឹង។ យុវជន ឈ្មោះ ចំរើន មកបោកគាត់ថាជានិស្សិតពេទ្យ រៀនពូកែ នៅសឹង្ហបូរី និងជាកូនធ៌ម លោក លី ក្វាន់យូ អតីតប្រធានាធិបតីសឹង្ហបូរី តាមរយៈចំរើន លី ក្វាន់យូ ចង់ជួយ ldp និងចង់ជួបស្នាក់នៅជាមួយ ខឹម វាសនា នៅស្នាក់ការគណបក្ស និង អោយខឹម វាសនា ចូលសញ្ជាតិសឹង្ហបូរីទៀត បើ ខឹម វាសនា យល់ព្រម....(...មានរឿងច្រើនទៀតតែសុំសង្ខេបខ្លីៗ)

លោក ខឹម វាសនា ត្រេកអរណាស់ ប្រជុំក្នុងអចិន្រ្តៃយ៍ និងនិយាយប្រាប់គេឯងពីបញ្ហានេះ ខ្ញុំមិនសូវលូកមាត់ច្រើនទេ គ្រាន់តែប្រាប់គាត់ថាកុំនិយាយទៅក្រៅខ្ញុំគិតថា គាត់កំពុងតែយល់សប្តិជ្រៅណាស់ បើខ្ញុំនិយាយអី ក៏គាត់មិនជឿដែរ ថែមទាំងអាចចោទខ្ញុំជាអ្នករាំងស្ទះ ទំនាក់ទំនងល្អរបស់គាត់ផង។ ក្រោយមករឿងនេះគឺ មេបក្សដ៏ពូកែគ្មានពីរបានចាញ់បោក យុវជនឈ្មោះ ចំរើន នោះ មិនហ៊ានចេញស្តីមួយម៉ាត់ ហើយមិនបាននិយាយពាក្យសុំទោស ឬសោកស្ដាយមួយម៉ាត់ប្រាប់អចិន្រ្តៃយ៍ផង។ 

លោក ខឹម វាសនា ជាមនុស្សឆេវ ឆាវខ្លាំងណាស់ មិនបាច់ខ្ញុំនិយាយច្រើនទេលើចំណុចនេះ។ កូនក្មេងម្នាក់ក៏ អាចធ្វើអោយគាត់ឈ្លោះប្រកែកបានដែរ ជេរ ដៀលគេ មិនរើសមុខ...............

ប៉ុន្តែអ្វីដែលសំខាន់ គឺគាត់ពូកែសម្តែងណាស់ មនោសញ្ចេតនា ជ្រាលជ្រៅ ប៉ុន្តែលាក់មិនជិតទេបើបងប្អូនតាមដានសកម្មភាពរបស់គាត់ និងពាក្យសម្តីអោយបានយូរបន្តិចបងប្អូន នឹងបានដឹង បងប្អូនមិនឆ្ងល់ទេឬ? រឿងអីបានជាបាត់មនុស្សដែលគាត់ផ្ទាល់ធ្លាប់សរសើរថាល្អៗៗៗ នោះអស់ទៅណា? អ្នកស្ថាបនិក គណបក្សពីដើមៗមកបាត់ទៅណា???

ពួកគេទាំងនោះក្បត់ ល្ងង់ ឬក៏សម្រាម ????? ខ្ញុំសូមរំលឹកឈ្មោះខ្លះៗ បង កឹម ពេជ្រ បង ឈុន សៀមរាបគន្ធា សៀមរាប សាន្ត អូស្រ្តាលី មីង ផាន់ណា អ្នកលឿង លីម បាត់ដំបង សុវត្ថារ៉ា  គាត់ (ខឹម វាសនា) ជាមនុស្ស មានល្បិចខ្ពស់ណាស់ និងគ្មាន មនោសញ្ចេតនាអីទេ សរសើរ និងធ្វើជាស្និតស្នាលណាស់ ជាមួយអ្នកថ្មី តែទាត់ចោលអ្នកចាស់ដែលដឹងរឿងគាត់ច្រើន។ ហត់ហើយៗ..............

សូមផ្អាកត្រឹមនេះសិនចុះ និងបន្តក្រោយទៀត
មានបងប្អូនខ្លះឆ្ងល់ថា ម៉េចបានខ្ញុំសរសេររឿងនេះ ????
ខ្ញុំនឹងឆ្លើយនៅពេលក្រោយ ..................

Saturday, 10 June 2017

មូលហេតុដកតំណែង អ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP

By Khmer HD
Personal Blog

ដកស្រង់ទាំងស្រុងចេញពីសំណេរ លោក អោក វ៉េត (read more)

ករណីដកអ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP មួយរយៈធំក្រោយពេលដក អុិត សារម្យ(read more) ពីអនុប្រធាន រួចក៏មានការបញ្ចូល សមាជិកអចិន្រ្តៃយ៍ថ្មីៗសុទ្ធតែជាមនុស្សដើរតាមហែរហម លោក ខឹម វាសនា ទាំងអស់ ខ្ញុំគ្មានជំទាស់អ្វីទេ ព្រោះបានគិតថា នឹងដកខ្លួនជាបណ្តើរៗ។ 

ក្នុងថ្ងៃប្រជុំអចិន្ត្រៃយ៍ ម្តងនោះ ( ពុំមានវត្ត អ្នកស្រី ប៉ាង វ៉ាន់ថោន ទេ ) លោក ខឹម វាសនា បានស្នើដកអ្នកស្រី ប៉ាង វ៉ាន់ថោន ចេញពីអចិន្រ្តៃយ៍ និងអគ្គលេខាធិការរង ដោយហេតុផលថា ប៉ាង វ៉ាន់ថោនតែងតែប្រឆាំងនឹងគាត់ អ្វីដែលហួសហេតុនោះ គឺ លោក ខឹម វាសនា បានហៅ ប៉ាង វ៉ាន់ថោន សុទ្ទតែមីនេះ មីនោះ រហូតដល់ ដៀលពូជ ប៉ាង វ៉ាន់ថោន ទៀត នៅក្នុងអង្គប្រជុំអចិន្រ្តៃយ៍ផ្សេងទៀតក្នុងនោះក៏មាន នារីម្នាក់ដែរ គឺ អ្នកស្រី ម៉េង វរលក្ខ ពេលនោះដោយឃើញអកប្បកិរិយាមិនប្រក្រតី ចារិកដូចមនុស្សគ្មានការអប់រំ ខ្ញុំក៏បានឃាត់ និង សុំអោយលោក ខឹម វាសនា ប្រើពាក្យសម្តីអោយបានសមរម្យ ក្នុងអង្គប្រជុំ។ 

មូលហេតុចំបង ដែលដក ប៉ាង វ៉ាន់ថោន បើ តាមខ្ញុំដឹងគឺ ប៉ាង វ៉ាន់ថោន ចង់អោយធ្វើបញ្ជី ចំណូល ចំណាយរបស់បក្ស អោយបានត្រឹមត្រូវ ដែលធ្វើអោយប៉ះពាល់ លោក ខឹម វាសនា យ៉ាងខ្លាំង។ ដោយរួមនឹងហេតុការ និងព៌តមានផ្សេងៗទៀតដែលទទួលបាន ព្រមទាំងការសង្កេតរបស់ខ្ញុំផ្ទាល់ ខ្ញុំចាប់ផ្តើមស្គាល់ អត្តចារិកលោក ខឹម វាសនា កាន់តែច្បាស់ និង រកឱកាសដកខ្លួនពីលោក ខឹម វាសនា តែមិនចង់អោយ ប៉ះពាល់ដល់ ldpឡើយ។ 

ពេលមួយក្នុងអង្គប្រជុំអចិន្រ្តៃយ៍ ខ្ញុំបានសុំលាលែង ពីអគ្គលេខាធិការ លោក ខឹម វាសនា សួរខ្ញុំថាពេលខ្ញុំលាឈប់ថាគួរអោយអ្នកណាជំនួស ខ្ញុំស្នើអោយ លោក កូវ គា តែ កូវ គា អត់ព្រម ដូច្នេះខ្ញុំក៏ជូនយោបល់ ស្នើលោក ហ៊ុន ទិត្យា ហៅភ្នែកតូចកាន់នាទីជា អគ្គលេខា ខ្ញុំនៅជាសមាជិកអចិន្រ្តៃយ៍។ ខ្ញុំកាន់តែនឿយណាយ នឹងបាត់បង់ជំនឿបន្តិចម្ដងៗ លើលោក ខឹម វាសនា តែមិនទាន់អស់សង្ឃឹមទាំងស្រុងនៅឡើយ។ 

ថ្ងៃមួយក្រោយពេលប្រជុំគណៈកម្មាធិការនាយក (ជាថ្ងៃចុងក្រោយដែលខ្ញុំចូលរួមប្រជុំក្នុងldp) ខ្ញុំ បានជួបខឹម វាសនា ក្នុងបន្ទប់ដេករបស់គាត់ ពិភាក្សាពី ចរន្តនយោបាយថ្មីរបស់ក្រុមបញ្ញាវន្ត យ៉ង់ សាំងកុមារ កែម ឡី និង ចង់អោយគាត់ជួបពិភាក្សាគ្នា តែ ខឹម វាសនា ជំទាស់ដាច់អហង្កា ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំនឹង ទៅជួបពួកគេ ព្រោះយើងត្រូវការមនុស្សដែលមាន សមត្ថភាព ជួយចូលរួមកសាងប្រទេស ពេលនោះ គាត់បានយល់ព្រម ហើយបាននិយាយបើមានព៌តមាន អ្វីជួយប្រាប់គាត់ផង។ 

សូមសង្ខេបត្រឹមនេះ និងនៅមានបន្តទៀតលើកក្រោយ...............

មូលហេតុ ដកតំណែង លោក អុិត សារម្យ អតីត អនុប្រធាន គណបក្ស LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) បាន សរសេរ ថា ៖ 

ការដក លោក អុិត សារម្យ ចេញពី អនុប្រធានបក្ស LDP ថ្ងៃមួយ ខ្ញុំបានទទួលទូរស័ព្ទ ពីសមាជិកម្នាក់ថា មានការប្រកែក គ្នាខ្លាំងណាស់រវាង លោក ខឹម វាសនា និងលោក អុិត សារម្យ នៅ ទីស្នាក់ការបក្ស ដែលជាកន្លែងរស់នៅរបស់ លោក ខឹម វាសនា ថ្ងៃបន្ទាប់ខ្ញុំបានកោះប្រជុំ លោក ខឹម វាសនា ពុំបានចូលរួមទេ តែបានផ្តាំខ្ញុំថា គាត់ស្នើអចិន្រ្តៃយ៍ដក អុិត សារម្យ ចេញ។


ក្នុងពេលប្រជុំ លោក អុិត សារម្យ បានរាយការណ៍ពីមូលហេតុ ដែលនាំអោយមានទំនាស់ គឺគាត់មើលឃើញថា ខឹម វាសនា មិនសុចរិត មានរឿងជំពាក់លុយគេ និង ទង្វើឈានទៅរកភាពផ្តាច់ការ ក្នុងបក្ស ខ្ញុំបានបន្ទោស អុិត សារម្យ ថាមិនគួរមកឈ្លោះឡូឡា ក្នុងស្នាក់ការទេ គួរយករឿងនេះមកជជែកគ្នាក្នុង អចិន្រ្តៃយ នេះ ជាកំហុសមួយយ៉ាងធំ។ ពេលនោះ ជំហររបស់អចិន្រ្តៃយមានការអល់ឯក។ ថ្ងៃក្រោយមកខ្ញុំបានអញ្ជើញលោក ខឹម វាសនា មកហូបបាយផ្ទះខ្ញុំ តែពីរនាក់ ដើម្បីពិគ្រោះប្តូរយោបល់គ្នា និង ជំរាបពី ជំហរ របស់អចិន្រ្តៃយ៍ ខ្ញុំស្នើអោយគាត់បន្ទន់ជំហរបន្តិច។ 

ក្រោយមកអចិន្រ្តៃ កោះប្រជុំម្ដងទៀត ដោយគ្មានវត្តមានលោក អុិត សារម្យ ។ លោក ខឹម វាសនា បានធ្វើសំណើដកលោក អុិត សារម្យ ពីអនុប្រធាន ដោយលើកមូលហេតុយ៉ាងច្រើន ខ្ញុំអត់ចាំទេ តែចំណុចមួយ ចោទថា អុិត សារម្យ មានសីលធ៌មមិនស្អាតស្អំ គឺផ្តើមលេងល្បែងរឿងនេះ អុិត សារម្យ បានរាយការណ៍ប្រាប់អចិន្រ្តៃយរួចម្ដងហើយៗយើងបានអោយ អុិត សារម្យ បញ្ឈប់។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពដក លោក អុិត សារម្យយ ពីអនុប្រធាន តែរក្សាជាសមាជិកអចិន្រ្តៃយ៍ គឺលោក ខឹម វាសនា ព្រមថយក្រោយមួយជំហ៊ាន។ 

ខ្ញុំ លោក ហេង សុវត្ថារ៉ា និងអ្នកស្រី ប៉ាង វ៉ាន់ថោន ទៅជួប អុិត សារម្យ និយាយរឿងនេះ និងសុំអោយគាត់សម្របសម្រួលទៅ ជាចុងក្រោយគាត់ក៏ព្រមស្ដាប់ពួកយើង។ តែរឿងនេះអត់ស្ងប់ស្ងាត់ដូចការសន្យាគ្នាទេ គេទាំងពីរ នៅបន្តដៀមដាមដាក់គ្នារហូតកើតជាបញ្ហាម្តងទៀត ដោយគ្មានគិតពី មនោសញ្ចេតនា ការលំបាកលំបិនជាមួយគ្នាឡើយ។ ទន្ទឹមនេះខ្ញុំបានទទួលទូរសព្ទពី សមាជិកសកម្មៗរបស់បក្សខ្លះ ដែលគេមិនឯកភាព នឹង ឥរិយាបថរបស់លោក ខឹម វាសនា ក្នុងនោះមានលោក សាន្ត នៅអូស្រ្តាលី ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់ លោក ខឹម វាសនា និងជាអ្នកឧបត្ថម្ភដ៏សំខាន់ម្នាក់ដល់ ldp ខ្ញុំក៏ចាប់ផ្តើមហត់នឿយបណ្តើរៗហើយ ........ក្នុងការងារ មួយនេះ.........ប៉ុណ្ណឹងសិនហើយ..(នៅមានបន្តទៀត)

សុខ ត្រសុំ អតីតសមាជិកអគ្គណកម្មការអចិន្ត្រៃ LDP


By Khmer HD
Personal Blog

1. លោក សុខ ត្រសុំ ជាមនុស្សម្នាក់ដែលស្គាល់ លោក ខឹម វាសនា ក្នុងពេលដែលលោកវាសនាធ្វើជា អ្នករត់ការបំពេញបែបបទ អោយពលរដ្ឋខ្មែរទៅរស់នៅបរទេស និង ជាតំណាងរាស្រ្តគណបក្ស សម រង្សី ។ អ្នកទាំងពីរ រស់នៅជាមួយគ្នា ស្គាល់គ្នាទៅវិញ ទៅមក  សុខ ត្រសុំ  ជួយការងាររកស៊ីផ្សេងៗដល់ លោក ខឹម វាសនា ជាពិសេស ការរត់ការទិញដី ដូច្នេះ រឿងរ៉ាវទាក់ទងលុយកាក់ទាំងប៉ុន្មាន លោក សុខ ត្រសុំ ដឹងស្ទើរទាំងអស់។ 


លោក  សុខ ត្រសុំ  ត្រូវបាន លោក ខឹម វាសនា ស្នើ ចូលអចិន្រ្តៃយ៍ នៅពេលរៀបចំរចនាសម្ព័ន្ធជាលើកដំបូង។ ក្រោយសមាជលើកទី1រួច លោក ខឹម វាសនា បានបដិសេធ សមាសភាព  សុខ ត្រសុំ  ពីអចិន្រ្តៃយ៍ថ្មី ដែលផ្ទុយពីការឯកភាព របស់ពួកយើងមុនពេលសមាជ ដោយលើកពីមូលហេតុយ៉ាងច្រើន សរុបគឺការមិនស្មោះត្រង់ កំហុសខ្លះមានតាំងពីយូរយារណាស់មកហើយ........។ 

ពេលនោះយើងបានពិភាក្សាគ្នាយ៉ាងយូរ ហើយខ្ញុំឯកភាព ដោយនឹកគិតថា ប្រហែលលោក ខឹម វាសនា ធ្វើសំណើដោយកំហឹង រងចាំបាត់ខឹង ខ្ញុំនឹងបញ្ចុះបញ្ចូលគ្នាវិញ ទន្ទឹម នោះខ្ញុំក៏បានឃាត់  សុខ ត្រសុំ សូមអោយនៅស្ងៀមសិន។ 

តើលោក អោក វ៉េត អតីត អគ្គលេខាធិការ LDP ជានណា?

By Khmer HD 
Personal Blog


បន្ទាប់ពីបង្ហោះប្រាប់ពីមូលហេតុ ដែលលោកសំរេចលាលែងចេញពី LDP លោក អោយក៏បានបង្ហាញពីប្រវត្តិរបស់ លោកនៅក្នុង ចលនា LDP ផងដែរ ។ លោកបាន សរសេររៀបរាប់ នៅ ថ្ងៃ ទី ០១ មិថុនា ឆ្នាំ ២០១៧ ថា៖
ដោយសារបងប្អូនខ្លះអត់បានស្គាល់ខ្ញុំ ហើយចោទខ្ញុំថារត់ចេញ ពី LDP ដើម្បី រកតំណែងក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដល់រកមិនបានក៏ចង់មកចូល LDP វិញ វាជារឿង ដែលគួរអោយអស់សំណើចណាស់។ 

លោក អោក វ៉េត បានបន្តថា៖ ខ្ញុំចង់ជំរាបពីប្រវត្តិខ្ញុំខ្លះៗ ដើម្បីបងប្អូនវិភាគមើល តើខ្ញុំជាមនុស្សប្រភេទណា? មុនចូលរួមបង្កើតគណបក្ស ldp ខ្ញុំជាប្រធាននាយកដ្ឋាននៅ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិពេលនោះ ldp មិនទាន់មានរូបរៀងនៅឡើយ។ ក្រោយពី ldp បានបង្កើតហើយ funcinpec បានទំនាក់
ទំនងមកពួកយើងអោយចូលរួមជាមួយ និងសន្យា អោយមុខតំណែង តែពួកយើងមិនព្រម រឿងនេះ លោកខឹម វាសនាដឹងច្បាស់ណាស់ ក្រោយមកទៀតខ្ញុំមានទំនាក់ទំនងល្អជាមួយ ឯ.ឧ យ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាបក្ស សិទ្ធិមនុស្ស និងខ្ញុំបានទៅជួយបង្រៀន យុវជនរបស់គណបក្ស សិទ្ធិមនុស្សពីជំនាញ ការងាររដ្ឋបាល លោក ខឹម វាសនា ក៏បានជ្រាប និង បានឯកភាពទៀតផងនៅពេល គណបក្ស សម រង្សី បង្រួបបង្រួមជាមួយ គណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ពួកយើង ldp ក៏បានជួប ឯ.ឧ.អ៊ូ ចន្ទរិទ្ធ តែយើងមិនត្រូវគ្នា ។ 

លោក បានបន្ថែមថា ៖ ឱកាសមាន សំរាប់ខ្ញុំ ដើម្បីឈោងចាប់តំណែងណា ក្នុងគណបក្សធំ ប្រសិនជាខ្ញុំស្រឡាញ់ តួនាទី មុខមាត់នោះ ហេតុអ្វីបានជាខ្ញុំមកចង់បានតួនាទី ក្នុងគណបក្សមួយដែលទើបបង្កើតទៅវិញ......????? មុននឹងទៅជួបក្រុមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំ ក៏បានប្រាប់លោក វាសនា ដែរនៅបន្ទប់ដេករបស់គាត់។ សូមបងប្អូនជ្រាបនិង ធ្វើការវិនិច្ឆ័យខ្លួនឯង ចុះ តើខ្ញុំជាមនុស្សប្រភេទណា ?????? 

លោកថា ៖ សូមជំរាបថា ខ្ញុំមានជំនាញជាអ្នកការទូត ដូច្នេះការជួបជជែក រកដំណោះស្រាយវាជារឿងត្រូវធ្វើ ជាពិសេសនោះ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ .....

លោក អោក វ៉េត ប្រាប់ពីមូលហេតុ លោកដើរចេញពី LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) ជាអតីតអគ្គលេខាធិការ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអក្សរកាត់ថា LDP ដឹកនាំដោយ ខឹម វាសនា ។ 


អត្ថបទនេះ ដកស្រង់ចេញទាំងស្រុងពី ទំព័រ Facebook របស់លោក អោក វ៉េត ផ្ទាល់ដែល បង្ហោះកាលពី ថ្ងៃ ទី ៣១ ឧសភា ឆ្នាំ ២០១៧ មានខ្លឹមសារដូច ខាងក្រោម ៖ 

មានមូលហេតុជាច្រើនដែលធ្វើអោយខ្ញុំសំរេចលាលែងពីអគ្គលេខា ldp។ ខ្ញុំនឹងបក ស្រាយមួយចំណុចម្តងៗពីហេតុការទាំងអស់នេះ៖

1.លោក ខឹម វាសនា បដិសេធមិនអោយលោក សុខ ត្រសុំ (Read more) បន្តជា សមាជិកអចិន្ត្រៃយ៍ តើលោក សុខ ត្រសុំ ជាអ្នកណា ?

2.ការដកលោក អ៊ិត សារម្យ (read more) ពី អនុប្រធានបក្ស

3.ការដក អ្នកស្រី ប៉ាង វ៉ាន់ថោន(read more) ពីអគ្គលេខារង

4.លោក ខឹម វាសនា ជាមនុស្សមិនទទួលខុសត្រូវ (អានបន្ថែម) មនុស្សឆេវឆាងច្រង៉េងច្រង៉ាង តែចូលចិត្តពាក្យបញ្ជោ មាន ល្បិចកលច្រើន ពូកែសំដែង និង មិនសុចរិតដូចពាក្យ ដែលខ្លួននិយាយ

5.លោក ខឹម វាសនា ប្រមាថមើលងាយគេ(អានបន្ថែម) ជាពិសេសមនុស្សចាស់ក្នុង ក្រុមជាមួយ។ ទោះជាយ៉ាងនេះក្តី លោក ខឹម វាសនា ក៏មានលក្ខណៈសម្បត្តិ ខ្លះដែលខ្ញុំនឹងរៀបរាប់ជាបន្តៗ។ 






Wednesday, 31 May 2017

ទស្សនៈពលរដ្ឋ ចំពោះ កំណែទំរង់ការដឹកនាំនៅឃុំសង្កាត់

By Khmer HD
Personal Blog

ដកស្រង់ពីទស្សនៈ លោក Pen Sangha 

ទស្សនៈខ្ញុំអំពីការអភិវឌ្ឍន៏ ឃុំ-សង្កាត់
ជាដំបូងខ្ញុំយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមាន ១៦៤៦ ឃុំ-សង្កាត់ គួរបន្ថយមកនៅត្រឹម​១,២៣៤ឃុំ-សង្កាត់ និយាយដូច្នេះមិនមែនមានន័យថាធ្វើឲ្យបាត់បងទឹកដីទេ គឺព្រំដែនត្រូវការពារឲ្យបានគង់វង្ស។ការបន្ថយចំនួនឃុំ-សង្កាត់ គឺដើម្បីពង្រីក វិសាលភាពរបស់ឃុំនីមួយៗ សំដៅបង្កើនប្រសិទ្ធិភាពការងារ និងកាត់បន្ថយការចំណាយរដ្នបាល

ក្រៅពីការបោះឆ្នោតជ្រើសរើស មេឃុំ ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋត្រូវមានកាតព្វកិច្ចជ្រើសរើសមន្រ្តីរាជការសាធារណៈ ដើម្បីបំរើការនៅតាមឃុំសង្កាត់ទាំងអស៉ មិនត្រឹមតែស្មៀនឃុំម្នាក់នោះទេ ។​ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលនិស្សិតបញ្ចប់បរិញ្ញាប័ត្រទាំងពីសាលារដ្ន និងសាលាឯកជន ជាច្រើនពាន់ម៉ឺននាក់រៀងរាល់ឆ្នាំ វាមិនមែនជាការឧបសគ្គឡើយ ក្នុងជ្រើសរើសពួកគាត់ទៅធ្វើការនៅតាមសាលាឃុំសង្កាត់។ 

ឃុំសង្កាត់នីមួយៗ ត្រូវមានមន្រ្តីរាជាការយ៉ាងតិចណាស់ ២០រូប ទៅតាមជំនាញដែលត្រូវការ ហើយជំនាញដែលសំខាន់បំផុតនោះគឺ រដ្ឋបាលសាធារណៈ (ហិរញ្ញវត្ថុសាធាណៈ) អភិវឌ្ឍសេដ្នកិច្ច និងកសិកម្មជាដើម ព្រមទាំងផ្តល់ប្រាក់បៀវត្សយ៉ាងតិច ១,២០០,០០០រៀល ដល់ពួកគាត់។

ក្រៅពីនេះ រដ្ឋត្រូវបន្ថែមចំនួននគរបាលជាតិ (Police)​ ក្នុងមួយឃុំសង្កាត់យ៉ាងតិចឲ្យទៅដល់ ២០រូបដែរ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងសន្តិសុខសុវត្ថិភាពភូមិឃុំជាដើម ។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់ គួរលើកទឹកចិត្តពួកគាត់ឲ្យចូលបំរើការជានគរបាលជាតិ និងធ្វើការតាមឃុំសង្កាត់ជាដើម។

ក្នុងន័យនេះ ឃុំ-សង្កាត់ត្រូវមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីដំណើរការ និងអនុវត្តគម្រោងអភិវឌ្ឍមូលដ្នានរបស់ខ្លូួន។
បន្ថែមពីលើចំណុចខាងដើម សម្ភារៈឧបករណ៏ បរិក្ខា ត្រូវតែបំពាក់ជូនឃុំសង្កាត់ ព្រមទាំងយានជំនិះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ជាតិ ត្រូវមានតួនាទីជួយមេដឹកនាំថ្នាក់ឃុំ ដើម្បីឲ្យការងារទទួលបានជោគជ័យ។​

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...