Tuesday, 23 May 2017

ខឹម វាសនា មានលក្ខណៈជាអ្នកដឹកនាំ សីល្បៈ មិនមែនអ្នកដឹកនាំគណបក្ស ទេ

ដោយ Khmer HD
Personal Blog

ប្រជាជនកម្ពុជា ស្គាល់ ខឹម វាសនា ជាប្រធានគណបក្ស ដែល យំច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា។ ខឹម វាសនា អះអាងថា គាត់ស្រក់ទឹកភ្នែក ព្រោះមនោសញ្ចេតនា។ ប៉ុន្តែ ព្រះតេជគុណ ប៊ុត ប៊ុនតិញ យល់ផ្ទុយទៅវិញ។ 

ដោយសង្ឃដីការផ្ទាល់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានរៀបរាប់ ពី បុគ្គលិកលក្ខណៈ ខឹម វាសនា ថា៖



"ខឹម វាសនា មិនមែនអ្នកដឹកនាំបក្សទេ តែជាអ្នកដឹកនាំ សិល្បៈ"។ អ្នកដឹកនាំបក្ស មានបុគ្គលិក លក្ខណៈផ្សេង និង អ្នកដឹកនាំសិល្បៈ ដឹកនាំតួល្ខោនផ្សេង។ ខឹម វាសនា អាចយំបាន អាចសំដែងសំរក់ទឹកភ្នែកបាន ដូច្នេះប្រាកដណាស់ថា កាត់ជា អ្នកដឹកនាំសិល្បៈ ។ 
ខឹម វាសនា យំដោយសារលុយ មិនមែនយំដោយសារការស្រលាញ់ប្រទេសជាតិ និង មានបំណងជួយសង្គ្រោះប្រទេសជាតិ អោយរួចផុតពីបញ្ហានៃការគៀបសង្កត់អ្វីនោះទេ។ សូម្បីតែយំនឹងការបាត់បង់ ពល របស់ខ្លួន ដែលហៅថា "ពលស្រួច" ដែលត្រូវបានគេចាប់ដាក់គុក ដោយសារ ការពារដីរបស់ ខឹម វាសនា ក៏ ខឹម វាសនា យំរកលុយ ទៀត។ 
ខឹម វាសនា បានដើរផ្ទុយពីគោលការណ៏ នៃLDP ដែលគាត់បានបង្រៀនថា "យើងមិនត្រូវជាប់ជំពាក់ នឹងផលប្រយោជន៏បុគ្គល ត្រូវធ្វើយ៉ាងណាអោយស្តើង អញ"។ ប៉ុន្តែ ក្រុមសមាជិក LDP មិនបានយល់ច្បាស់ពីគោលការណ៏ ដែល ខឹម វាសនា ព្យាយាមបោកប្រាស់អ្នកដើរតាមខ្លួននោះទេ។ ហើយ ខឹម វាសនា បានប្រើភាសាក្រលិចក្រឡុច ដែលអាត្មានឹងបកស្រាយទាំងអស់។ ខឹម វាសនា តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែ ខឹម វាសនា មិនមែនជាអ្នកប្រជាធិបតេយ្យ ព្រោះបុគ្គលនេះ មាន អញ ជាធំ ។   
ខឹម វាសនា មិនអាចក្លាយជាអ្នកដឹកនាំប្រទេស បានទេ !  
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានពន្យល់ថា ៖ 
ខឹម វាសនា ជាបុគ្គល គ្មានសាសនា។ សំរាប់ប្រទេសមួយ (កម្ពុជា) ដែលមានជំនឿជឿជាក់ ក្នុងសាសនាយ៉ាងរឹងមាំ ជាពិសេសជឿជាក់ក្នុងព្រះពុទ្ធសាសនា ដែលយកការគោរព ត្រ័យសរណគម ជាធំ មានព្រះសង្ឃ ជាដើម។ ហើយបើសិនអ្នកនយោបាយណា ឬ ថ្នាក់ដឹកនាំគណបក្សបយោបាយ ណាដែលយកការជេរប្រមាថជាធំ ហើយប្រមាថ ត្រ័យសរណគម របស់ជនរួមជាតិរបស់ខ្លួន តើអ្នកដឹកនាំនោះអាចមានមាយាទ ទៅដឹកនាំប្រទេសបានទេ?  ប្រសិនបើ ត្រ័យសរណគម របស់ប្រជាពុទ្ធបរិស័ទ ត្រូវបានគេប្រមាថជិះជាន់ ខ្ទេចខ្ទីក្លាយជាសំរាម តើយើងអាចមានសុដ្ឋិនិយម ថា តើអ្នកដឹកនាំ គណបក្សនយោបាយនោះ អាចដឹកនាំប្រទេស ដោយមានភាពសុខដម បានទេ? មិនអាចទេ ។ 
តួអង្គអ្នកនយោបាយ នៅក្នុងប្រទេសដែលមាន ជំនឿសាសនា និង អារ្យធ៌មមុតមាំ បើ ជំនឿសាសនា និង តំលៃអារ្យធ៌ម ត្រូវគេកំទេចហើយ ក្លាយជាសំរាមហើយ បុគ្គលរូបនោះគ្មាន សមត្ថភាពដឹកនាំ ជនរួមជាតិរបស់ខ្លួន ឆ្ពោះទៅរកភាពសុខដមរួមម្នាទេ។ 

Monday, 22 May 2017

ទស្សនៈបញ្ញាវ័ន្ត ចំពោះ ខឹម វាសនា ប្រធានបក្ស LDP

ដោយ Khmer HD
Personal Blog


ក្រោយពីការពិត នៃរឿងរាវដ៏អាក្រក់មិនគួរអោយជឿ ត្រូវបានបើកកកាយដោយ អតីតអនុប្រធានគណបក្ស LDP លោក Ith Sarum មក មានមនុស្សជាច្រើនបានចេញមុខ បញ្ចេញទស្សនៈផ្ទាល់ខ្លួនតាម comment អំពី បុគ្គល ខឹម វាសនា។ 

ក្នុងនោះម្ចាស់ Facebook account លោក Sotheara Kung បាន សរសេរថា ៖

សម្រង់ពាក្យថ្មីៗ ២០១៦-២០១៧
ព្រះ គី ពូ ពូ គឺ អញ
បដិបត្តិធម៌ គឺ ជេរ
ឪ ម៉ែ គឺ គ្មានគុណ
ជេរអ្ហែងហើយ រួចក្រឡាស់ថា ជេរអ្នកដែលគួរជេរ គឺ ជេរម៉ាឆ្ងាញ់
- នៅជាមួយពូ អំណាច គឺ អត់ប្រមូលផ្តុំទេ តែបើពូនិយាយមិនតាម ហាមមិនស្តាប់ ពូមិនត្រឹមតែ Unfriend ចោលទេ គឺ ពូ Block ចោលតែម្តង ពូសុំប្រាប់មុនអោយហើយ ម៉េចយល់នៅ ពួកអាដែង ...??? 

លោក Sotheara Kung បានសរសេរ ចំអក អោយ ខឹម វាសនា ថា ៖ 
សំណាងហើយ ដែលយើងអានសៀវភៅទស្សនៈ និង បដិបត្តធ៌ម បានតិចតួច កុំអីប្រហែលមិនខុស ពី អាកាបីងោះ ៥៧០ នោះទេមើទៅ ...!!! ព្រោះកាលណាអានសៀវភៅទស្សនៈច្រើន យូរៗទៅវាយកអាទស្សនៈគេមកកែខៃ កាឡៃ ធ្វើជារបស់ខ្លួន ហើយខំប្រឹងបង្កបង្កើតទ្រឹស្តី ដោយខ្លួនឯងដោយគិតថាខ្លួនមានគំនិតល្អ គំនិតថ្មីៗ និយាយទៅគឺ មានតែអញ គិត រឿងប្លែកៗ និយាយស្តីចម្លែកៗ ក្បាលរឹង ចចេស មានះ និង ជាមនុស្សឯកោ ផុតលេខ ក្នុងលោក អាចោលម្សៀតនេះពូកែ ងក់ ង ទៀតផងណា និយាយអោយចំ អាណាមិនយល់ដូចអញ "ថោក" ។ អាណាប្រឆាំង នឹងអញនោះគឺ "សត្រូវរបស់អញ" សូមបញ្ជាក់ថា បុថុច្ឋន វាទាល់តែដាក់ខ្យល់ បុិត វៃ ដែកគោលប៉ូក បានវាអស់អញ ...!!! 

លោក Sotheara Kung បានសរសេរបន្តទៀតថា ៖ 
នេះជាទ្រឹស្តី ៣ ឃ្លារបស់យើង ឯងយកទៅដេកគិតទៅអាក្របី ៥៧០ 
ទី១ លើកតម្កើងអ្នកដទៃដើម្បីខ្លួនឯង និយាយអាក្រក់ពីអ្នកដទៃ ដើម្បីខ្លួនឯង 
ទី២ ដើម្បីជោគជ័យក្នុងទំនាក់ទំនង ដំបូង ត្រូវធ្វើអោយគេមានជំនឿ មកលើយើង បន្ទាប់មកគឺការនិយាយតម្រូវ 
ទី៣ អ្នកដែលសំបូរវោហារ ផ្កាសម្តី វចីកោសល្យ និង ពូកែលើហេតុផល គឺ ជា មនុស្សដែលគួរអោយប្រុងប្រយ័ត្ន បំផុត ហើយអ្នកដែលមិនសូវចេះមាត់ ក មិន ប្រាកដថា មិនចេះខិលខូចដែរ ។ 

មិនទាន់សំរេចធ៌មដល់ថ្នាក់ពាល់ត្រូវទេ តែនៅមានទៀត នេះក៏ដោយសារធ្លាប់អានសៀវភៅ ទស្សនៈ និង ចិត្តវិទ្យា  ខ្លះៗដែរ តែមិនបានអានច្រើន ព្រោះយូរៗទៅ កុំថាដល់ថ្នាក់អានសៀវភៅ ២ មុខហ្នឹង សូម្បីតែ ស្តាប់ការនិយាយ របស់អាអ្នក ធ្លាប់អានសៀវភៅអស់ហ្នឹង បើមិនធ្លាប់បានដឹង បាលលឺ ពីមុនមកទេ គឺ បែកកម្មដ្ឋាន ប្រតិកម្ម វិជ្ជាគុន ដូចអាកាបី ៥៧០ នេះអញ្ចឹង។ ព្រោះសៀវភៅទាំងហ្នឹង ដូចជាមានអានុភាពអ្វីម្យ៉ាងស្រូបទាញចិត្ត អ្នកអានទាំងអស់ ហើយអ្នកដែលបានអានវា ឃើញមនុស្សជំវិញខ្លួន គ្មានអីស្ចារ្យទេ គឺ គេ មានទំនុកចិត្ត និង ជឿជាក់លើខ្លួនគេជាង នរណាៗទាំងអស់ ភាគច្រើនគឺ គិតថា "មានតែអញ" ។ 




Friday, 19 May 2017

ខឹម វាសនា ត្រូវបាន អតីតអនុប្រធាន LDP ដាក់ងារ "អាគុកPJ"

ដោយ KHMER HD 
Personal Documentation 


នៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១៧ នេះ វីដេអូមួយដែលមានរយៈពេលប្រហែល ៤៧ នាទីត្រូវបានគេផ្សាយផ្ទាល់នៅក្នុងអាខោន Facebook ឈ្មោះ Ith Sarum ដែលអះអាងថា លោកជាអតីតអនុប្រធាន ចលនាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP និង ជាស្ថាបនិក LDP ផងដែរ។ 
លោក Ith Sarum អតីតអនុប្រធាន និងជាស្ថាបនិក ចលនា LDP
ដែលត្រូវ ខឹម វាសនា បណ្តេញយ៉ាងផ្តាច់ការ
វីដេអូ លោក Ith Sarum ត្រូវបានគេចំលង និង ចែកចាយតាមបណ្តាញសង្គម Facebook យ៉ាងទូលំទូលាយ និង គួរអោយភ្ញាក់ផ្អើល ។ តើ លោក Ith Sarum បាននិយាយអ្វីខ្លះពី លោក ខឹម វាសនា ប្រធាន LDP? 
លោក Ith Sarum បានហៅ លោក ខឹម វាសនា ថា "អាគុកPJ" ។ លោកបានពន្យល់មូលដ្ឋាន នៃការដាក់ងារអោយ ខឹម វាសនា ថា "អាគុកPJ" ថា ៖ នៅក្នុងកំឡុងឆ្នាំ ២០០០ លោក ខឹម វាសនា បានប្រព្រឹត្តអំពើរល្មើសទាក់ទងនឹងការក្លែងបន្លំឯកសារ រដ្ឋបាលមួយចំនួន ក្នុងការរៀបចំឯកសារ ទៅរស់នៅក្រៅ ប្រទេស ដែលជាមុខរបរ របស់ ខឹម វាសនា។ ហើយ ខឹម វាសនា ត្រូវបានចាប់ខ្លួនបញ្ជូនទៅ គុកPJ ឬ គុកនគរបាលយុត្តិធ៌ម ។ លោក Ith Sarum បានរៀបរាប់ ពីទង្វើអាក្រក់ របស់ ខឹម វាសនា ហើយមិនមានមនុស្សច្រើនទេ ដែលបានដឹងរឿងទាំងអស់នេះ ។ 

តើទង្វើ និង ពុតត្បុតរបស់ ខឹម វាសនា មានអ្វីខ្លះ?

- ខឹម វាសនា បានក្លែងក្លាយ លិខិតរដ្ឋបាល ឯកសារបញ្ជាក់ ។ ធ្វើសៀវភៅ គណនីធនាគា Transection ដោយប្រើប្រាស់ត្រាក្លែងក្លាយ ដែលខ្លួនមាន។ ថតរូបភាព សំដែង ដើម្បីប្រើប្រាស់ក្នុង ឯកសារក្លែងក្លាយនោះ។ 
- ខឹម វាសនា ខ្ចីលុយមិត្តភក្តខ្លួននៅ អូស្ត្រាលី មិនព្រមសង ហើយថែមទាំងជេរប្រមាថ ម្ចាស់លុយ ដោយប្រើពាក្យថា "ប្តីអូនឯងថោកមិនស្មើរនឹងរោមជើងបងផង" ។ 
- ខឹម វាសនា ខ្ចីលុយមិត្តភក្ត ម្នាក់ ឈ្មោះ សាន្ត ហើយគេចមិនព្រមសង។ គួរបញ្ជាក់ថា ភរិយា លោក សាន្ត បានទៅទារលុយ ខឹម វាសនា ខណៈនោះ ខឹម វាសនា បានលាក់ខ្លួន នៅក្នុងបន្ទប់ឡៅតឿផ្ទះល្វែងមួយ រួចរត់គេចចេញតាមទ្វាក្រោយ បន្ទាប់មកទើបអោយអ្នកបើកឡាន យកឡានគាត់ចេញតាមទ្វាមុខ។ 
- ខឹម វាសនា ខ្ចីលុយលោក Ith Sarom ចំនួន ២០០០ ដុល្លា អាមេរិក ។ លោក អុិត សារម្យ ខ្លួនឯង បាននិយាយថា ខឹម វាសនា បានហៅលោក ចូលក្នុងបន្ទប់ហើយធ្វើពុតជាយំ សុំខ្ចីលុយលោក ដោយនិយាយថា "ត្រូវការខ្ចីលុយ ២ពាន់ដុល្លា" ។ 
- ខឹម វាសនា បានប្រឌិតរឿង ដើម្បីបណ្តេញ លោក អុិត សារម្យ អនុប្រធាន LDP ចេញពីមុខតំណែង ដោយអត្តនោម័ត ដោយគ្រាន់តែប្រើពាក្យថា "អុិត សារម្យ ធ្វើការមិនកើត ចូលតាមណា ចេញតាមហ្នឹង"។ 

នៅក្នុងវីដេអូដដែលនេះ លោក អុិត សារម្យ បានប្រមានថា នឹងបន្តទំលាយការពិត នៃទង្វើថោកទាប របស់ លោក ខឹម វាសនា ប្រមុខបក្ស LDP នៅក្នុងបុព្វហេតុមួយដែលលោកហៅថា "LDP កំពុងបង្កគ្រោះថ្នាក់ ដល់សង្គម" ។ 

បន្ទាប់ពីវីដេអូរបស់ លោក អុិត សារម្យ ត្រូវាបនបង្ហោះចែកចាយ ពេញបណ្តាញសង្គម និង មានអ្នកល្បីល្បាញ ក្នុង Facebook ខ្លះបានយករឿងនេះ ទៅកំប្លែងលេងសើច និង វាយប្រហារ... បានធ្វើអោយមាន ការព្រួយបារម្ភដល់ក្រុម LDP រហូតដល់មានការដាក់ចេញនូវបញ្ជា តឹងរឹង ដែលគេហៅថា "វិន័យគ្រួសារ"។ សារនេះត្រូវបានបង្ហោះនៅថ្ងៃទី ១៩ ឧសភា ២០១៧ ដោយអាខោនឈ្មោះ បងស្រី សម្ព័ន្ធ ៖

បើយោងតាមការចុះផ្សាយ របស់កាសែត online ឈ្មោះ មនោរម្យ បង្ហាញថា ការបង្ហោះនៅក្នុង អាខោន ឈ្មោះ "បងស្រី សម្ព័ន្ធ" ធ្វើឡើងក្រោមបញ្ជារបស់ ខឹម វាសនា ។ កាសែត Online ដដែលក៏បាន បន្ត ចុះផ្សាយ ដោយដកស្រង់ វីដេអូ លោក Ith Sarom ខាងលើ ដោយដាក់ចំណងជើងថា ៖ អតីតអនុប្រធានបក្សLDP និយាយអ្វីខ្លះពីបក្សនេះក្រោយពីសម្រេចចិត្តដើរចេញ ?


សូម រងចាំបន្ត តាមដាន រឿងពិត របស់ ខឹម វាសនា ! 

Wednesday, 19 April 2017

ព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រះបរមរាជវាំង

Khmer HD
Personal Note

នៅក្នុងរូបភាពនេះ គឺជា ព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពស ២៥៦១ គស ២០១៧ វេលាម៉ោង ៣:១២ នាទី តាមព្រះរាជបវេណីនៃនគរក្រុងកម្ពុជាធិបតី ក្នុងហោព្រះទីនាំង ទេវាវិនិឆ្ឆ័យ ព្រះបរមរាជវាំង ក្រុងភ្នំពេញ ៕
រូបភាព Facebook
ព្រះរាជពិធីនេះ ត្រូវបានសព្វព្រះហរទ័យ ស្តេចយាងចូលរួមជាព្រះរាជអធិបតី ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះស្រីលោកធម្មករាជ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ដង្ហែដោយសមាជិករាជវង្សានុវង្ស ជាច្រើនអង្គផង។ 
ដោយសេចក្តីគោរពស្រលាញ់ ពីកូនចៅ ..... 

បែកធ្លាយ ការចំណាយ លើ Facebook Page លោក ហ៊ុន សែន

By Khmer HD
Personal Blog

ព៌តមានស្តីពី ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានបន្តបែកធ្លាយ នឹងលេចចេញរូបរាងកាន់តែច្បាស់។ 
រូបនេះត្រូវបានទម្លាយចេញ ដោយម្ចាស់ Page ធ្លាយហើយ ដែលជារឿយៗ Page នេះតែងបង្ហោះ រូបភាពពាក់ព័ន្ធ នឹងក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្មាននណាម្នាក់ បានដឹងអោយប្រាកដ ពី និន្នការរបស់ ម្ចាស់ផេក ធ្លាយហើយ តើមានបំណងអ្វី ក្នុងការទំលាយរូបភាពគ្រួសារ លោក ហ៊ុន សែន? 


Dara Duong បដិសេធ ប្រាប់កាសែត Phnom Penh Post ថា e-mail ដែលបែកធ្លាយនោះ មិនមែនជា e-mail របស់ខ្លួនក្តី តែការពិតបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីម៉ែលនោះពិតជា E-mail របស់គាត់ពិតប្រាកដមែន។


យោងតាមការចុះផ្សាយរបស់ អាសុីសេរី ស្តីពីការចុច Like លើ Facebook លោក ហ៊ុន សែន បានសរសេររាប់រៀប ពីប្រភពនៃចំនួន Like តិច​ជាង​ពាក់​កណ្ដាល ឬ​ស្មើ​នឹង​ជាង ៣,៦​លាន (៣.៦២៤.២៣១) ឬ​ស្មើ​នឹង ៤៩,៩% បាន​មក​ពី​ក្នុង​ប្រទេស​កម្ពុជា។ ចំនួន​ជាង​ពាក់​កណ្ដាល​ទៀត​នៃ​អ្នក​ចុច likes ឬ​ស្មើ​នឹង​ជិត ៣,៧​លាន (៣.៦៣៧.៨៦៦) ឬ​ស្មើ​នឹង ៥០,១% គឺ​បាន​មក​ពី​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌា (India) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) មីយ៉ាន់ម៉ា (Myanmar) ប៉ាគីស្ថាន (Pakistan) អាហ្វហ្គានីស្ថាន (Afghanistan) បង់ក្លាដេស (Bangladesh) អ៊ីរ៉ាក់ (Iraq) និង​នីហ្សេរីយ៉ា (Nigeria) ជាដើម។





Thursday, 13 April 2017

Facebook Page លោក ហ៊ុន សែន បានចំនួន Like ពី បរទេស

By Khmer HD
Personal Blog

បច្ចុប្បន្នគិតត្រឹមថ្ងៃទី ១៣ មេសា ឆ្នាំ ២០១៧ នេះ ចំនួន Like នៅក្នុង Facebook Page ផ្លូវការ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានដល់ទៅ 7,425,917 Like ជា Page ដែលមានចំនួន Like ច្រើនជាងគេបំផុត នៅកម្ពុជា។ 
Screenshot in April 13, 2017
លោក ហ៊ុន សែន ធ្លាប់បានប្រកាសខ្លួនថា ជាអធិរាជ Facebook ពេលដែលផេករបស់លោក ទទួលបាន ចំនួន Like ច្រើនជាង Page លោក សម រង្សុី ប្រធានបក្សប្រឆាំង ក្នុងរយៈពេលដ៏ខ្លី។ 

យោងតាមការចេញផ្សាយរបស់ Phnom Penh Post ថ្ងៃទី ០៩ មិនា ឆ្នាំ ២០១៦ បានបង្ហាញពីទិន្នន័យ និង ប្រភពនៃចំនួន Like លើ Page លោក ហ៊ុន សែន ថា ភាគច្រើននៃចំនួន Like មានប្រភពមកពី ឥណ្ឌា ហ្វីលីពីន ភូមា ឥណ្ឌូនេសុី ហើយ មួយចំនួនតូច មកពី ប្រេសុីល មុិចសុិចកូ តួគី យូណាយធីតអារ៉ាប់អាមីរ៉ាត់។ 
Screenshot From Phnom Penh Post

ពាក់ព័ន្ធនឹងចំនួន Like លើ Facebook លោក ហ៊ុន សែន បាននាំទៅដល់ការប្តឹងផ្តល់ចោទប្រកាន់ លោក សម រង្សុី ប្រធានគណបក្សប្រឆាំង ដោយ សម រង្សុី បន្ទរតាមការចុះផ្សាយរបស់ សារព៌តមាន Phnom Penh Post។ លោក សម រង្សុី ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសអោយចាញ់ក្តី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦។ 


Tuesday, 11 April 2017

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ ស្លាប់២ របួស២ រត់គេចខ្លួនម្នាក់

ដោយ Khmer HD
Personal Blog

ពលករខ្មែរ៥នាក់ ត្រូវជនជាតិថៃបាញ់ឲ្យស្លាប់២នាក់ និង របួសធ្ងន់ម្នាក់២នាក់ ម្នាក់ផ្សេងទៀតរត់គិចខ្លួនបានសម្រេច 

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលចូលទៅសុីឈ្នួលកាប់អំពៅ៥នាក់ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលអោយស្លាប់ពីរនាក់នៅនឹងកន្លែងនិងរបួសធ្ងន់រួចផុតពីការស្លាប់ ។ ពួកគេទាំង៥នាក់គឺជាមិត្តភក្តិមានស្រុកកំណើតនៅខេត្តកំពង់ធំជាមួយគ្នា ។ 

តាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងកាលពីកន្លងមកថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ មវេលាម៉ោង៦ល្ងាចត្រង់ចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំ ផ្លាប់ផ្លាឆៃស្រុក អ៊ូថងខេត្តសុផាន់បុរី ប្រទេសថៃ ។

របាយការណ៍បានបន្តថាក្រោយពីហេតុការណ៏កើតឡើងសមត្ថកិច្ចថៃបានចុះដល់ទីតាំងខាងលើ ប្រទះឃើញសពយុវជនម្នាក់ មានឈ្មោះ ភឹងអាយុ៣០ឆ្នាំ ជាកម្មករសុីឈ្នួលកាប់អំពៅបានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ក្បាល ។
ហើយនៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះតម្រួតថៃក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទប្រុសអាយុ២០ឆ្នាំជាកម្មករខ្មែរដូចគ្នាដេកស្លាប់នៅក្នុងចំការអំពៅ គឺបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ចំនួន០២គ្រាប់ រីឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវត្រង់មាត់មានក្បាលគ្រាប់ចំនួនមួយគ្រាប់បានបៀមជាប់គល់ករសង្ស័យពិបាកសង្គ្រោះឲ្យរួចផុតពីស្លាប់ ។
តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីការបាញ់សម្លាប់បាននិយាយរឿងរ៉ាវទាំងអស់ថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជន ម្នាក់ដែលជាជនជាតិថៃឈ្មោះបែង អាយុប្រហែល២៦ឆ្នាំដើម្បីបញ្ជាក់ប្រាប់ថាឈើដែលឈ្មោះ បែង ចង់យកទៅលក់អោយ​ឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញ ហើយរួចខ្លួនក៏បាន វិលត្រឡប់ មកកាន់ទីកន្លែងស្នាក់នៅវិញ ។

ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាក HONGDA WEAV ពណ៌ទឹកសមុទ្រពាក់ស្លាក លេខ២១១៥ ដោយគេបានជិះមកស្ទាក់ពីមុខ ហើយដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការ ដូចជាចង់បាញ់មកលើពួកខ្លួនប៉ុន្តែខ្លួនបានគិតថាប្រហែលជា គេធ្វើលេងព្រោះសុទ្ធតែ ជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកសុីជាមួយគ្នាទៀត ។ មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មកលើ មិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនោះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតត្រូវបណ្តាលឲ្យពលករស្លាប់០២ និង របួសធ្ងន់ម្នាក់២នាក់ផ្សេងទៀតរត់រួច ។ 

ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាមនុស្សចូលចិត្តផឹកស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការ ដោយគ្រប់គ្រងសតិខ្លួនឯងមិនបាន ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផង ជនសង្ស័យក៏ត្រូវបានកម្លាំងរបស់ថៃ តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន ដើម្បី យកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ។ 
មកទល់នឹងថ្ងៃទី១១ មេសា ២០១៧ នេះជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីការបាញ់ប្រហារនោះបានមកដល់ប្រទេសកម្ពុជាវិញហើយ គឺភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និង បុគ្គលិកស្ថានទូតខ្មែរបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះចក់បាននិយាយថា ពួកគេមិនបានទទួលសំណងរដ្ឋប្បវេណីពីជនល្មើស ដែលជាជនជាតិនៅឡើយទេ ហើយក៏មិនសង្ឃឹមថា នឹងទទួលបានប្រាក់សំណងនោះដែរ ព្រោះពួកគេជាពលករក្រីក្រ មិនមានអំណាចអ្វីដើម្បីទៅតតាំងជាមួយគេបាននោះទេ ៕

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...