Saturday, 10 June 2017

មូលហេតុ ដកតំណែង លោក អុិត សារម្យ អតីត អនុប្រធាន គណបក្ស LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) បាន សរសេរ ថា ៖ 

ការដក លោក អុិត សារម្យ ចេញពី អនុប្រធានបក្ស LDP ថ្ងៃមួយ ខ្ញុំបានទទួលទូរស័ព្ទ ពីសមាជិកម្នាក់ថា មានការប្រកែក គ្នាខ្លាំងណាស់រវាង លោក ខឹម វាសនា និងលោក អុិត សារម្យ នៅ ទីស្នាក់ការបក្ស ដែលជាកន្លែងរស់នៅរបស់ លោក ខឹម វាសនា ថ្ងៃបន្ទាប់ខ្ញុំបានកោះប្រជុំ លោក ខឹម វាសនា ពុំបានចូលរួមទេ តែបានផ្តាំខ្ញុំថា គាត់ស្នើអចិន្រ្តៃយ៍ដក អុិត សារម្យ ចេញ។


ក្នុងពេលប្រជុំ លោក អុិត សារម្យ បានរាយការណ៍ពីមូលហេតុ ដែលនាំអោយមានទំនាស់ គឺគាត់មើលឃើញថា ខឹម វាសនា មិនសុចរិត មានរឿងជំពាក់លុយគេ និង ទង្វើឈានទៅរកភាពផ្តាច់ការ ក្នុងបក្ស ខ្ញុំបានបន្ទោស អុិត សារម្យ ថាមិនគួរមកឈ្លោះឡូឡា ក្នុងស្នាក់ការទេ គួរយករឿងនេះមកជជែកគ្នាក្នុង អចិន្រ្តៃយ នេះ ជាកំហុសមួយយ៉ាងធំ។ ពេលនោះ ជំហររបស់អចិន្រ្តៃយមានការអល់ឯក។ ថ្ងៃក្រោយមកខ្ញុំបានអញ្ជើញលោក ខឹម វាសនា មកហូបបាយផ្ទះខ្ញុំ តែពីរនាក់ ដើម្បីពិគ្រោះប្តូរយោបល់គ្នា និង ជំរាបពី ជំហរ របស់អចិន្រ្តៃយ៍ ខ្ញុំស្នើអោយគាត់បន្ទន់ជំហរបន្តិច។ 

ក្រោយមកអចិន្រ្តៃ កោះប្រជុំម្ដងទៀត ដោយគ្មានវត្តមានលោក អុិត សារម្យ ។ លោក ខឹម វាសនា បានធ្វើសំណើដកលោក អុិត សារម្យ ពីអនុប្រធាន ដោយលើកមូលហេតុយ៉ាងច្រើន ខ្ញុំអត់ចាំទេ តែចំណុចមួយ ចោទថា អុិត សារម្យ មានសីលធ៌មមិនស្អាតស្អំ គឺផ្តើមលេងល្បែងរឿងនេះ អុិត សារម្យ បានរាយការណ៍ប្រាប់អចិន្រ្តៃយរួចម្ដងហើយៗយើងបានអោយ អុិត សារម្យ បញ្ឈប់។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពដក លោក អុិត សារម្យយ ពីអនុប្រធាន តែរក្សាជាសមាជិកអចិន្រ្តៃយ៍ គឺលោក ខឹម វាសនា ព្រមថយក្រោយមួយជំហ៊ាន។ 

ខ្ញុំ លោក ហេង សុវត្ថារ៉ា និងអ្នកស្រី ប៉ាង វ៉ាន់ថោន ទៅជួប អុិត សារម្យ និយាយរឿងនេះ និងសុំអោយគាត់សម្របសម្រួលទៅ ជាចុងក្រោយគាត់ក៏ព្រមស្ដាប់ពួកយើង។ តែរឿងនេះអត់ស្ងប់ស្ងាត់ដូចការសន្យាគ្នាទេ គេទាំងពីរ នៅបន្តដៀមដាមដាក់គ្នារហូតកើតជាបញ្ហាម្តងទៀត ដោយគ្មានគិតពី មនោសញ្ចេតនា ការលំបាកលំបិនជាមួយគ្នាឡើយ។ ទន្ទឹមនេះខ្ញុំបានទទួលទូរសព្ទពី សមាជិកសកម្មៗរបស់បក្សខ្លះ ដែលគេមិនឯកភាព នឹង ឥរិយាបថរបស់លោក ខឹម វាសនា ក្នុងនោះមានលោក សាន្ត នៅអូស្រ្តាលី ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់ លោក ខឹម វាសនា និងជាអ្នកឧបត្ថម្ភដ៏សំខាន់ម្នាក់ដល់ ldp ខ្ញុំក៏ចាប់ផ្តើមហត់នឿយបណ្តើរៗហើយ ........ក្នុងការងារ មួយនេះ.........ប៉ុណ្ណឹងសិនហើយ..(នៅមានបន្តទៀត)

សុខ ត្រសុំ អតីតសមាជិកអគ្គណកម្មការអចិន្ត្រៃ LDP


By Khmer HD
Personal Blog

1. លោក សុខ ត្រសុំ ជាមនុស្សម្នាក់ដែលស្គាល់ លោក ខឹម វាសនា ក្នុងពេលដែលលោកវាសនាធ្វើជា អ្នករត់ការបំពេញបែបបទ អោយពលរដ្ឋខ្មែរទៅរស់នៅបរទេស និង ជាតំណាងរាស្រ្តគណបក្ស សម រង្សី ។ អ្នកទាំងពីរ រស់នៅជាមួយគ្នា ស្គាល់គ្នាទៅវិញ ទៅមក  សុខ ត្រសុំ  ជួយការងាររកស៊ីផ្សេងៗដល់ លោក ខឹម វាសនា ជាពិសេស ការរត់ការទិញដី ដូច្នេះ រឿងរ៉ាវទាក់ទងលុយកាក់ទាំងប៉ុន្មាន លោក សុខ ត្រសុំ ដឹងស្ទើរទាំងអស់។ 


លោក  សុខ ត្រសុំ  ត្រូវបាន លោក ខឹម វាសនា ស្នើ ចូលអចិន្រ្តៃយ៍ នៅពេលរៀបចំរចនាសម្ព័ន្ធជាលើកដំបូង។ ក្រោយសមាជលើកទី1រួច លោក ខឹម វាសនា បានបដិសេធ សមាសភាព  សុខ ត្រសុំ  ពីអចិន្រ្តៃយ៍ថ្មី ដែលផ្ទុយពីការឯកភាព របស់ពួកយើងមុនពេលសមាជ ដោយលើកពីមូលហេតុយ៉ាងច្រើន សរុបគឺការមិនស្មោះត្រង់ កំហុសខ្លះមានតាំងពីយូរយារណាស់មកហើយ........។ 

ពេលនោះយើងបានពិភាក្សាគ្នាយ៉ាងយូរ ហើយខ្ញុំឯកភាព ដោយនឹកគិតថា ប្រហែលលោក ខឹម វាសនា ធ្វើសំណើដោយកំហឹង រងចាំបាត់ខឹង ខ្ញុំនឹងបញ្ចុះបញ្ចូលគ្នាវិញ ទន្ទឹម នោះខ្ញុំក៏បានឃាត់  សុខ ត្រសុំ សូមអោយនៅស្ងៀមសិន។ 

តើលោក អោក វ៉េត អតីត អគ្គលេខាធិការ LDP ជានណា?

By Khmer HD 
Personal Blog


បន្ទាប់ពីបង្ហោះប្រាប់ពីមូលហេតុ ដែលលោកសំរេចលាលែងចេញពី LDP លោក អោយក៏បានបង្ហាញពីប្រវត្តិរបស់ លោកនៅក្នុង ចលនា LDP ផងដែរ ។ លោកបាន សរសេររៀបរាប់ នៅ ថ្ងៃ ទី ០១ មិថុនា ឆ្នាំ ២០១៧ ថា៖
ដោយសារបងប្អូនខ្លះអត់បានស្គាល់ខ្ញុំ ហើយចោទខ្ញុំថារត់ចេញ ពី LDP ដើម្បី រកតំណែងក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដល់រកមិនបានក៏ចង់មកចូល LDP វិញ វាជារឿង ដែលគួរអោយអស់សំណើចណាស់។ 

លោក អោក វ៉េត បានបន្តថា៖ ខ្ញុំចង់ជំរាបពីប្រវត្តិខ្ញុំខ្លះៗ ដើម្បីបងប្អូនវិភាគមើល តើខ្ញុំជាមនុស្សប្រភេទណា? មុនចូលរួមបង្កើតគណបក្ស ldp ខ្ញុំជាប្រធាននាយកដ្ឋាននៅ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិពេលនោះ ldp មិនទាន់មានរូបរៀងនៅឡើយ។ ក្រោយពី ldp បានបង្កើតហើយ funcinpec បានទំនាក់
ទំនងមកពួកយើងអោយចូលរួមជាមួយ និងសន្យា អោយមុខតំណែង តែពួកយើងមិនព្រម រឿងនេះ លោកខឹម វាសនាដឹងច្បាស់ណាស់ ក្រោយមកទៀតខ្ញុំមានទំនាក់ទំនងល្អជាមួយ ឯ.ឧ យ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាបក្ស សិទ្ធិមនុស្ស និងខ្ញុំបានទៅជួយបង្រៀន យុវជនរបស់គណបក្ស សិទ្ធិមនុស្សពីជំនាញ ការងាររដ្ឋបាល លោក ខឹម វាសនា ក៏បានជ្រាប និង បានឯកភាពទៀតផងនៅពេល គណបក្ស សម រង្សី បង្រួបបង្រួមជាមួយ គណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ពួកយើង ldp ក៏បានជួប ឯ.ឧ.អ៊ូ ចន្ទរិទ្ធ តែយើងមិនត្រូវគ្នា ។ 

លោក បានបន្ថែមថា ៖ ឱកាសមាន សំរាប់ខ្ញុំ ដើម្បីឈោងចាប់តំណែងណា ក្នុងគណបក្សធំ ប្រសិនជាខ្ញុំស្រឡាញ់ តួនាទី មុខមាត់នោះ ហេតុអ្វីបានជាខ្ញុំមកចង់បានតួនាទី ក្នុងគណបក្សមួយដែលទើបបង្កើតទៅវិញ......????? មុននឹងទៅជួបក្រុមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំ ក៏បានប្រាប់លោក វាសនា ដែរនៅបន្ទប់ដេករបស់គាត់។ សូមបងប្អូនជ្រាបនិង ធ្វើការវិនិច្ឆ័យខ្លួនឯង ចុះ តើខ្ញុំជាមនុស្សប្រភេទណា ?????? 

លោកថា ៖ សូមជំរាបថា ខ្ញុំមានជំនាញជាអ្នកការទូត ដូច្នេះការជួបជជែក រកដំណោះស្រាយវាជារឿងត្រូវធ្វើ ជាពិសេសនោះ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ .....

លោក អោក វ៉េត ប្រាប់ពីមូលហេតុ លោកដើរចេញពី LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) ជាអតីតអគ្គលេខាធិការ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអក្សរកាត់ថា LDP ដឹកនាំដោយ ខឹម វាសនា ។ 


អត្ថបទនេះ ដកស្រង់ចេញទាំងស្រុងពី ទំព័រ Facebook របស់លោក អោក វ៉េត ផ្ទាល់ដែល បង្ហោះកាលពី ថ្ងៃ ទី ៣១ ឧសភា ឆ្នាំ ២០១៧ មានខ្លឹមសារដូច ខាងក្រោម ៖ 

មានមូលហេតុជាច្រើនដែលធ្វើអោយខ្ញុំសំរេចលាលែងពីអគ្គលេខា ldp។ ខ្ញុំនឹងបក ស្រាយមួយចំណុចម្តងៗពីហេតុការទាំងអស់នេះ៖

1.លោក ខឹម វាសនា បដិសេធមិនអោយលោក សុខ ត្រសុំ (Read more) បន្តជា សមាជិកអចិន្ត្រៃយ៍ តើលោក សុខ ត្រសុំ ជាអ្នកណា ?

2.ការដកលោក អ៊ិត សារម្យ (read more) ពី អនុប្រធានបក្ស

3.ការដក អ្នកស្រី ប៉ាង វ៉ាន់ថោន(read more) ពីអគ្គលេខារង

4.លោក ខឹម វាសនា ជាមនុស្សមិនទទួលខុសត្រូវ (អានបន្ថែម) មនុស្សឆេវឆាងច្រង៉េងច្រង៉ាង តែចូលចិត្តពាក្យបញ្ជោ មាន ល្បិចកលច្រើន ពូកែសំដែង និង មិនសុចរិតដូចពាក្យ ដែលខ្លួននិយាយ

5.លោក ខឹម វាសនា ប្រមាថមើលងាយគេ(អានបន្ថែម) ជាពិសេសមនុស្សចាស់ក្នុង ក្រុមជាមួយ។ ទោះជាយ៉ាងនេះក្តី លោក ខឹម វាសនា ក៏មានលក្ខណៈសម្បត្តិ ខ្លះដែលខ្ញុំនឹងរៀបរាប់ជាបន្តៗ។ 






Wednesday, 31 May 2017

ទស្សនៈពលរដ្ឋ ចំពោះ កំណែទំរង់ការដឹកនាំនៅឃុំសង្កាត់

By Khmer HD
Personal Blog

ដកស្រង់ពីទស្សនៈ លោក Pen Sangha 

ទស្សនៈខ្ញុំអំពីការអភិវឌ្ឍន៏ ឃុំ-សង្កាត់
ជាដំបូងខ្ញុំយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមាន ១៦៤៦ ឃុំ-សង្កាត់ គួរបន្ថយមកនៅត្រឹម​១,២៣៤ឃុំ-សង្កាត់ និយាយដូច្នេះមិនមែនមានន័យថាធ្វើឲ្យបាត់បងទឹកដីទេ គឺព្រំដែនត្រូវការពារឲ្យបានគង់វង្ស។ការបន្ថយចំនួនឃុំ-សង្កាត់ គឺដើម្បីពង្រីក វិសាលភាពរបស់ឃុំនីមួយៗ សំដៅបង្កើនប្រសិទ្ធិភាពការងារ និងកាត់បន្ថយការចំណាយរដ្នបាល

ក្រៅពីការបោះឆ្នោតជ្រើសរើស មេឃុំ ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋត្រូវមានកាតព្វកិច្ចជ្រើសរើសមន្រ្តីរាជការសាធារណៈ ដើម្បីបំរើការនៅតាមឃុំសង្កាត់ទាំងអស៉ មិនត្រឹមតែស្មៀនឃុំម្នាក់នោះទេ ។​ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលនិស្សិតបញ្ចប់បរិញ្ញាប័ត្រទាំងពីសាលារដ្ន និងសាលាឯកជន ជាច្រើនពាន់ម៉ឺននាក់រៀងរាល់ឆ្នាំ វាមិនមែនជាការឧបសគ្គឡើយ ក្នុងជ្រើសរើសពួកគាត់ទៅធ្វើការនៅតាមសាលាឃុំសង្កាត់។ 

ឃុំសង្កាត់នីមួយៗ ត្រូវមានមន្រ្តីរាជាការយ៉ាងតិចណាស់ ២០រូប ទៅតាមជំនាញដែលត្រូវការ ហើយជំនាញដែលសំខាន់បំផុតនោះគឺ រដ្ឋបាលសាធារណៈ (ហិរញ្ញវត្ថុសាធាណៈ) អភិវឌ្ឍសេដ្នកិច្ច និងកសិកម្មជាដើម ព្រមទាំងផ្តល់ប្រាក់បៀវត្សយ៉ាងតិច ១,២០០,០០០រៀល ដល់ពួកគាត់។

ក្រៅពីនេះ រដ្ឋត្រូវបន្ថែមចំនួននគរបាលជាតិ (Police)​ ក្នុងមួយឃុំសង្កាត់យ៉ាងតិចឲ្យទៅដល់ ២០រូបដែរ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងសន្តិសុខសុវត្ថិភាពភូមិឃុំជាដើម ។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់ គួរលើកទឹកចិត្តពួកគាត់ឲ្យចូលបំរើការជានគរបាលជាតិ និងធ្វើការតាមឃុំសង្កាត់ជាដើម។

ក្នុងន័យនេះ ឃុំ-សង្កាត់ត្រូវមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីដំណើរការ និងអនុវត្តគម្រោងអភិវឌ្ឍមូលដ្នានរបស់ខ្លូួន។
បន្ថែមពីលើចំណុចខាងដើម សម្ភារៈឧបករណ៏ បរិក្ខា ត្រូវតែបំពាក់ជូនឃុំសង្កាត់ ព្រមទាំងយានជំនិះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ជាតិ ត្រូវមានតួនាទីជួយមេដឹកនាំថ្នាក់ឃុំ ដើម្បីឲ្យការងារទទួលបានជោគជ័យ។​

Saturday, 27 May 2017

ទស្សនពលរដ្ឋ ចំពោះ ខឹម វាសនា ហៅ អាគុកPJ ពោពេញដោយអញ និង បំបែកបំបាក់

By Khmer HD 
Personal Blog

ដកស្រង់ចេញពី Facebook Page ប្រជាពលរដ្ឋ-Citizen
Page ប្រជាពលរដ្ឋ-Citizen
ដំបូងឡើយខ្ញុំជឿតាមមិត្តភ័ក្តិ!
មិត្តភ័ក្តិខ្ញុំប្រាប់ថា ស្តាប់គាត់សិនទៅ យូរគង់តែយល់ពីបេះដូងគាត់ ចំពោះ សង្គម នាំទៅរកសង្គមមួយរីកចម្រើន ស្អាតស្អំ។​
ទោះជាខ្ញុំមិនសូវចូលចិត្ត ការប្រើពាក្យជេរ ប្រមាថ អសុរោះ យ៉ាងណា ក៏ព្យាយាមស្តាប់ព្រោះ ដើម្បីចង់បានប្រព័ន្ធដឹកនាំ​ មួយដែលប្រសើរជាងបច្ចុប្បន្ន រហូតដល់ធ្លាប់បានចូលលុយជាមួយបក្សនេះខ្លះដែរ។
តែដល់ពេលតាមដានយូរៗទៅ ហាក់ដូចជា ភ័យគឺថា គំនិតនេះ កំពុងធ្វើឲ្យជាតិកើតមានវិនាសកម្មទៀតហើយ។ 
មូលហេតុដែលយល់ថា នាំមកវិនាសកម្មគឺ៖
១ គាត់បណ្តុះឲ្យមនុស្សបែកបាក់សង្គម ឲ្យមនុស្សស្អប់គ្នា គឺ គាត់ថា អ្នកដែលមិនយល់ពីគាត់សុទ្ធតែមនុស្សល្ងង់ ឈ្លើងសង្គម សុទ្ធតែឈាមឆ្កែ។ ការពិតមនុស្សសុទ្ធតែមានគំនិតទស្សនៈផ្សេងគ្នា​ បើប្រើគំនិតដូចគាត់ចឹង ពេលក្រុមគាត់រីករាលដាលឡើងធំទៅ ហើយក្រុមផ្សេងទៀតធំដែរ ជៀសមិនរួចពីហិង្សា ឬ សង្គ្រាមទេ។​
២ គាត់មិនឲ្យតម្លៃការងារអ្នកផ្សេងក្រៅពីគាត់ទេ គាត់និយាយថា ពលរដ្ឋមានទុក្ខទៅពឹង ក្សត្រមិនបាន ពឹងរដ្ឋាភិបាល ពឹងសង្គមស៊ីវិល ពឹងអ្នកសារព័ត៌មានមិនបាន គឺអ្នកទាំងនោះសុទ្ធតែជាអ្នកមិនមានសមត្ថភាព និងគិតប្រយោជន៍ផ្ទាល់ខ្លួន។ ការពិតដើម្បីឲ្យសង្គមមួយទៅមុខត្រូវការមនុស្សចម្រុះគ្នា ជួយគ្នាតាម ជំនាញរឿងៗខ្លួន។
៣​ គាត់ជា មនុស្សប្រមាថ ជេរប្រមាថ ព្រះសង្ឃ ថា អាតាងោ អាចោរថង់យាមជា ដើម។ ជាការពិត ព្រះសង្ឃមានកំហុស សម័យណា ក៏មានកំហុសដែរ។ សម័យព្រះពុទ្ធកាលព្រះពុទ្ធ មិនទាន់ចូលនិព្វាន ក៏មានសង្ឃជាច្រើន បានប្រព្រឹត្តកំហុស ប៉ុន្តែវិធីសាស្ត្រដោះស្រាយមិនមែនជេរ ប្រមាថដូចគាត់ទេ។​
៤ គាត់ជាមនុស្សធ្វើឲ្យមានការរើសអើងបក្ស ខុសពីបក្សគាត់សុទ្ធតែអាក្រក់ទាំងអស់។ ដូចជា សម្តីគាត់ប្រមាថ ដៀមដាមហៅ បក្សប្រជាជនថា អាស៊ីភី ភ័យ បក្សសង្គ្រោះជាតិ អាបក្សសង្គ្រោះបន្ទាន់។ ឥរិយាបថនៃការហៅរបស់គាត់ពោរពេញទៅដោយហិង្សា។​​ យើងប្រើទស្សនៈយើង មិនមែនអ្នកទស្សនៈផ្សេង ត្រូវយកទៅសម្លាប់ទាំងអស់នោះទេ។​
៥​ គាត់ថា បក្សគាត់ប្រើអ្នកឈាម ថ្មីទាំងអស់ បញ្ញវន្ត គរជើងសុទ្ធតែគិតប្រយោជន៍បុគ្គល។ គាត់ថា យុវជនបក្សគាត់ ណែនាំខ្លះៗទៅ យល់ការងារ អាចធ្វើការងារទាំងនេះកើតហើយ។ ចំណុចនេះចូលដូចខ្មែរក្រហមហើយ គេហៅថា ទស្សនៈជ្រុលនិយមបង្កគ្រោះថ្នាក់ដល់ជាតិ សម្លាប់ពេទ្យ គ្រូបង្រៀន បញ្ញវន្តផ្សេងអស់ យកក្មេងទៅពន្យល់តិចតួច ចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់រាប់មិនអស់។​​
៦ គាត់ថា បំបែកអំណាចប្រមូលផ្តុំ ប៉ុន្តែក្នុងបក្ស គឺ គាត់ហូសពីបុគ្គលនិយមទៅទៀត គឺជា បុគ្គលអាទិទេព។ ពេលគាត់ឡើងយន្តទៅក្រៅប្រទេស ហែហមម្តង ក្បួនរថយន្ត មុខក្រោយ ចុះទម្រាំគាត់ជា នាយករដ្ឋមន្ត្រីទៀត នឹងទៅជាយ៉ាងណា? ចំណុចណាថា មិនបង្កើតកម្លាំងអង្គរក្សផ្ទាល់ខ្លួននាយករដ្ឋមន្ត្រីនោះ? យុវជនខ្លះយល់ថា ម៉ែឪ មិនមានគុណទេ បែរដឹងគុណលោក ខឹម វាសនាទៅវិញ។​ 
៧ គាត់មិនយកយោបល់អ្នកដទៃទេ ។ ពេលគេផ្តល់យោបល់គាត់និយាយតាមវិទ្យុថា ឲ្យរន្ធគូថ គាត់ស្តាប់ ឬ ថា បើមិនយល់ទេ មិនបាច់និយាយរឿងនយោបាយជាមួយគាត់ទេ។​ អនុប្រធានគាត់ លោក អ៊ិត សារម្យ អគ្គលេខាធិការបក្ស លោក ឱក វ៉េត និង សមាជិកបក្សមួយចំនួនទៀត រិះគន់គាត់ ត្រូវដេញចេញទាំងអស់។​ នេះ ប្រជាធិបតេយ្យ ឬ ផ្តាច់ការ? បើគាត់ជាប់ ជាមេដឹកនាំ ប្រហែល វាយដំ ឬ សម្លាប់អ្នករិះគន់ខ្លាំងជាង បក្សប្រជាជន រាប់រយដង។​
៨ គាត់ថា បក្សគាត់ បោះឲ្យដោយរាស្ត្រ និង ទម្លាក់ដោយរាស្ត្រ ។ ទម្លាក់យ៉ាងម៉េច បើអ្នកដែលយល់ខុសគាត់ គឺគាត់ជេរ សុទ្ធតែ អាក្បាលដែកគោល អាល្ងង់ដដែរហ្នឹង ចឹងពេលទៅប្រាប់គាត់ថា បងធ្វើខុសហើយខ្ញុំចង់ឲ្យបងចុះចេញពីតំណែងវិញ គាត់ច្បាស់ជាជេរប្រទិចដដែលថា យើងល្ងង់មិនយល់ពីសកម្មភាពគាត់ទៀត ហើយ។ 
ខ្ញុំមិនយល់ថា គាត់ជា មនុស្សយកលុយពីបក្សប្រជាជនធ្វើនយោបាយ​ បំបែកបក្សប្រឆាំង ឬ គាត់មានចេតនា បំផ្លាញជាតិទេគឺគាត់ស្រលាញ់ជាតិ ប៉ុន្តែគាត់ជ្រុលនិយម ធ្វើឲ្យជាតិគ្រោះថ្នាក់ដោយអចេតនា ដូចលោក ប៉ុល ពតចឹង។ ​

Friday, 26 May 2017

ខឹម វាសនា ទទួលស្គាល់ ពួកក្បាលដែកគោល ថា ភ្លើ

ដោយ KHMER HD 
Personal Blog 

ពាក្យ "ពួកអាក្បាលដែកគោល" ត្រូវបានបង្កើតឡើងដោយលោក អុិត សារម្យ (អតីតអនុប្រធាន និង ស្ថាបនិក LDP) សំដៅសំគាល់ សមាជិក LDP ដែលជារឿយៗ មិននិយមប្រើប្រាស់បញ្ញា ប៉ុន្តែ ចេះត្រឹមតែ ជេរប្រមាថ និង ស្តាប់បញ្ជាមេ ។ 

នៅក្នុងកម្មវិធី Facebook LIVE មួយរបស់ ខឹម វាសនា កាលពីថ្ងៃទី ២៧ ឧសភា ២០១៧ ខឹម វាសនា បាន ផ្តាំប្រាប់នៅក្រុមអ្នកដើរតាម LDP ថា "ក្រុមអ្នកស្តាប់ LDP ជាក្រុមក្បាលដែកគោល ជាពួកភ្លើ ប៉ុន្តែ អ្នកមិនស្តាប់ LDP ជាពួកថោក" ។ 

បើតាមការសង្កេត រយៈពេល២នាទីក្នុង វីដេអូនេះ ខឹម វាសនា ហាក់បីដូចជាមនុស្សដែលបាត់បង់គោលការណ៏ វង្វេង លែងដឹងខុសត្រូវ ហាក់ដូចជាអស់ពាក្យត្រូវនិយាយ ។ 

ពេលនេះ ខឹម វាសនា បានទទួលស្គាល់ពាក្យ "ក្រុមក្បាលដែកគោល" ហើយ ។ នៅសល់ពាក្យ "អាគុកPJ" តើ ខឹម វាសនា នឹងទទួលស្គាល់នៅពេលណា? 

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...