លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអោយមានការតាមចាប់ខ្លួនជាបន្តបន្ទាប់ នូវអ្នកទាំងឡាយណាដែល ហ៊ាននិយាយថា "ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់សំរាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសយួន ជាផែនទីក្លែងក្លាយ"។ គួរបញ្ជាក់ថានៅថ្ងៃទី ១៨ សីហា ២០១៥ មន្រ្តីអង្គការសហប្រជាជាតិ បាននាំយកផែនទីកម្ពុជាខ្នាត UTM ចំនួន ១៨ ផ្ទាំងមកអោយកម្ពុជាខ្ចីប្រើតាមការស្នើសំុរបស់នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន។ ហើយនៅថ្ងៃទី ២០ សីហា ក៏មានពិធីចុះហត្ថលេខា ប្រគល់នឹងទទួលផែនទី១៨ផ្ទាំង នៅវិមានសន្តិភាព។ សូមអានព៌តមានបន្ថែម នៅទីនេះ ។
នៅក្រោយពីការផ្ទៀងផ្ទាត់ផែនទី រដ្ឋាភិបាល និង ផែនទី ១៨ ផ្ទាំងរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលបានប្រកាសថា ផែនទី ទាំងពីរ (រដ្ឋាភិបាល និង UN) គឺដូចគ្នាទាំងស្រុង។ ហើយលោក សុខ ទូច ក៏បានអះអាង ថា មានតែផែនទីរបស់រដ្ឋាភិបាលទើបអាចប្រើដើម្បីបោះបង្គោលជាមួយប្រទេសវៀតណាមបាន ។
ភ្លាមៗក្រោយពីការផ្ទៀងផ្ទាត់ រកឃើញថា ផែនទីរបស់រដ្ឋាភិបាល ដូចគ្នានឹងផែនទីរបស់ UN ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើរសារតាមទូរស័ព្ទ ដោយប្រើពាក្យសំដីធ្ងន់ៗ ដាក់លោក សម រង្សី ដែលកំពុងបំពេញទស្សនៈកិច្ចនៅប្រទេសអូស្រ្តាលី។ ខាងក្រោមនេះ ជាសារគំរាមរបស់លោក ហ៊ុន សែន ដែលដកស្រងចេញពីទំព័រ ហ្វេសប៊ុក មួយ៖
ដកស្រង់ចេញពី ហ្វេសប៊ុក លោក សុវណ្ណភូមិ ខ្មែរ Page 1 |
Page 2 |
ក្រោយពី ការចាប់ខ្លួនលោក ហុង សុខហួរ ជាព្រឹទ្ធសមាជិកនៃ គណបក្សសមរង្សុី និងក្រោយមកត្រូវព្រឹទ្ធិសភាពប្រជំុដកអភ័យឯកសិទ្ធិ។
ថ្មីៗនេះទៀតមានព័តមានថា តុលាការបានកោះហៅ ជំនួយការលោក ហុង សុខហួរ និងអ្នកបច្ចេកទេស Facebook Page របស់លោក សម រង្សុី ដើម្បីអោយចូលខ្លួនស្រាយបំភ្លីនៅតុលាការ អំពីករណីបង្ហោះវីដេអូក្លីបរបស់លោក ហុង សុខហួរ ក្នុង Facebook Page លោក សម រង្សុី។ បើតាម ដំណឹងនេះ ថា ពួកគេបានរត់គេចខ្លួននៅក្រៅប្រទេសអស់ហើយ។
ដកស្រង់ចេញពីទំព័រហ្វេសប៊ុក លោក Ir Channa |
ការតាមចាប់បន្តចាប់ខ្លួនអ្នក និយាយពីបញ្ហាព្រំដែន មិនមែនជាគោលដៅតែមួយនោះទេ ពេលនេះ ការបញ្ចេញមតិនៅលើហ្វេសប៊ុក បានក្លាយជាគោលដៅ នៃការបង្ក្រាបផងដែរ។ យុវជនម្នាក់នេះ ជានិសិ្សតនៅ សាកលវិទ្យាល័យខេមរៈ ត្រូវបានចាប់ខ្លួនដោយសារ ការបង្ហោះ Status ក្នុង Facebook របស់លោក។ គង់ រ៉ៃយ៉ា បានសរសេរថា ថ្ងៃណាមួយនៅពេលខាងមុខនេះ រូបគេនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។
ខាងក្រោមនេះជាព៌តមាន ពិស្តារ អំពីការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា៖ គេហទំព័រវិទ្យុបារាំងជាភាសាខ្មែរ
អង្គការសង្គមសុីវិលបានហៅ ការចាប់ខ្លួន យុវជនរូបនេះថា ជា ការរំលោភសិទ្ធិបញ្ចេញមតិ។
No comments:
Post a Comment