ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៧ ពីទីក្រុងបារីស ប្រទេសបារាំង លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជេញ លិខិត សុំលាលែង ពីមុខតំណែង ប្រកបដោយការភ្ញាក់ផ្អើល ទាំងក្នុងស្រទាប់មហាជន អ្នកគាំទ្រ អ្នកតាមដាន និង អ្នកវិភាគ បញ្ហាសង្គម នយោបាយ ។ ខាងក្រោយ នេះ ជាសម្រង់ព្រឹត្តិការណ៏ ក្នុងរយៈពេល ២៤ ម៉ោងក្រោយការប្រកាស លាលែងតំណែងរបស់លោក សម រង្សុី ។
លោក គឹម សុខ អ្នកវិភាគនយោបាយ និង សង្គម បានបញ្ចេញ ទស្សនៈ ថា ៖ ការសំរេចចិត្ត របស់លោក សម រង្សុី គឺ ជាវិធីសាស្ត្រឆ្លាតបំផុត ក្នុងកាលៈទេសនយោបាយបច្ចុប្បន្ន ។ ឆ្លាតនៅត្រង់ថា បើសិនជាច្បាប់ស្តីពីគណបក្សនយោបាយ ដែលគេធ្វើវិសោធនកម្ម និងប្រុងដាក់អោយ រដ្ឋសភា អនុម័ត និង អនុវត្តន៏ ទៅតាមបំណងនយោបាយរបស់គេបាន ដូច្នេះ បើលោក សម រង្សុី មិនលាលែង គណបក្សសង្គ្រោះជាតិ នឹង មានបញ្ហា កាន់តែធំឡើងៗ។ បញ្ហាធំ នៅត្រង់ថា គាត់នឹងអស់សិទ្ធិជាប្រធានគណបក្ស ហើយក្នុងពេលភ្លាមៗ គាត់មិនអាចរៀបចំ រកអ្នកថ្មីមកជំនួស ដែលតំណាងអោយសម្ព័ន្ធភាពរបស់គាត់ និង លោក កឹម សុខា នោះទេ។ ដូច្នេះការលាលែងរបស់គាត់នៅពេលនេះ ជាវិធីឆ្លាតបំផុត ។ ឆ្លាតត្រង់ថា មានពេលគ្រប់គ្រាន់ នឹងជជែកជាមួយ លោក កឹម សុខា ដើម្បីរកអ្នកណាដែលជាប្រធានថ្មី និង មានសមត្ថភាព ជំនួសគាត់ ក្នុងសម្ព័ន្ធភាព រវាងគាត់ នឹង លោក កឹម សុខា ។ សូមស្តាប់សំលេង លោក គឹម សុខ ផ្ទាល់ តាម Link នេះ ។
លោក គឹម សុខ បានបន្តថា ប្រធានបក្សថ្មី អាចជាអ្នកមានសមត្តភាព មានប្រជាប្រិយ កំរិតអន្តរជាតិ ឧទាហរណ៏ លោកស្រី ជូឡុង ស៊ូម៉ូរ៉ា ឬ លោកស្រី មួរ សុខហួរ ។ល។ ការលាលែងរបស់ លោក សម រង្សុី ក្នុងតំណាក់កាលនេះមានន័យថា គាត់បានរៀបចំខ្លួន និង មានពេលគ្រប់គ្រាន់ ក្នុងការរៀបចំផ្ទៃក្នុងបក្សរបស់គាត់ កុំអោយធ្លាក់ចូលក្នុងអន្ទាក់នយោបាយ នៃច្បាប់ថ្មី ដែលនឹងបណ្តេញគាត់ចេញ និង គ្មានសិទ្ធិ ។ ដូច្នេះ គេមានលេសគ្រប់គ្រាន់ក្នុងការរើសប្រធានថ្មី ទៅតាមល្បិចកលនយោបាយ ដូចដែលធ្លាប់កើតមាន លើ គណបក្ស ហ្វ៊ុនសុិនបុិច កន្លងមក ។
ជីវិតនយោបាយរបស់អ្នកនយោបាយ មិនអាចចប់ទេទោះបីជាគាត់ប្រើពាក្យ លាលែងក៏ដោយ ដរាបប្រជាជន នៅតែគាំទ្រក្នុងចំនួនច្រើន លើសលប់ ក្នុងចំនួនមួយដែលអាចឈ្នះបាន នោះជីចវិតនយោបាយរបស់គាត់មិនចប់ទេ ។ មិនចប់នៅត្រង់ថា គាត់លាលែងហើយ គាត់ រើសអ្នកថ្មី ទៅដឹកនាំក្នុងនាមសម្ព័ន្ធភាពរបស់គាត់ និង លោក កឹម សុខា
ខាងក្រោមនេះ ជាទស្សនៈយល់ឃើញរបស់លោក ព្រាប កុល ប្រធាន អង្គការ តម្លាភាព កម្ពុជា ដែលខ្ញុំបានដកស្រង់ចេញពី Facebook របស់លោកផ្ទាល់ ។
ខាងក្រោមនេះ ជាទស្សនៈយល់ឃើញរបស់លោក ព្រាប កុល ប្រធាន អង្គការ តម្លាភាព កម្ពុជា ដែលខ្ញុំបានដកស្រង់ចេញពី Facebook របស់លោកផ្ទាល់ ។
No comments:
Post a Comment