ខែ កុម្ភៈ ឆ្នាំ ២០១៧
ទីបំផុត សេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បានលេចចេញជារូបរាង តាមការផ្តួចផ្តើមគំនិត របស់ លោក ហ៊ុន សែន ក្នុងគោលបំណង កំទេចដៃគូប្រកួតនយោបាយ ដ៏ធំបំផុត នៅកម្ពុជា គឺ គណបក្សសង្គ្រោះជាតិ ។ ទោះបីអ្នកនាំពាក្យគណបក្សប្រជាជន បានប្រកែក និងមានលេសជាច្រើន ថាច្បាប់នេះគ្មានមហិច្ឆិតា គៀបសង្កត់បក្សប្រឆាំងក្តី ក៏ ប្រជាពលរដ្ឋខ្មែរទូទៅ ក្រុមអ្នកវីភាគ តាមដានសង្គម និង បណ្តាអ្នកឃ្លាំមើលអន្តរជាតិ មើលឃើញយ៉ាងច្បាស់ពី មហិច្ឆិតា រក្សាអំណាចរបស់ គណបក្សប្រជាជន រួចទៅហើយ ។
យើងលើកយក មានត្រា ច្បាប់ម្តងមួយៗ មកពិចារណា ។
នៅត្រង់ ចំណុច លេខ ១ ការដាក់ ឪសាន្តវាទ ៩០ ថ្ងៃ បង្ខំអោយគណបក្សនយោបាយ ត្រូវជ្រើសរើស ប្រធានបក្ស ថ្មី មកជំនួស តំណែង ដែលទំនេរនោះ មានន័យថា ៖
- ទី១ ៖ ច្បាប់នេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ គណបក្ស នយោបាយ ដែលមាន លក្ខន្តិកៈរបស់គណបក្សរួចទៅហើយ ដែលមានចែក ពីនីតិវិធីក្នុងការជ្រើសរើស ថ្នាក់ដឹកនាំរបស់ខ្លួន
- ទី២ ៖ នៅក្នុងស្ថានការណ៏នយោបាយបច្ចុប្បន្ន ច្បាប់នេះ មានចរន្ត ប្រឆាំងនឹងឆន្ទៈ នៃ គណបក្សសង្គ្រោះជាតិ ដែល ចង់រក្សាតំណែងប្រធានគណបក្ស អោយនៅទំនេររហួតដល់ ពាក់កណ្តាល ឆ្នាំ ២០១៨ ។ សូម បញ្ជាក់ថា លោក សម រង្សុី បានប្រកាសលាលែងពីតំណែងប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី ១១ កុម្ភៈ ២០១៧ ថ្មីៗនេះ ។ យើងយោងតាម ឪសាន្តវាទ រយៈពេល ៣ ខែ មានន័យថា តំណែងប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែបំពេញ ជាកំហិត យ៉ាងយូរបំផុតត្រឹម ដើម ខែ ឧសភា ឆ្នាំ ២០១៧ ។ យ៉ោងតាមសំដី លោក សុខ ទូច បានអោយដឹងថា គណបក្សដែលគ្មានប្រធាន ដឹកនាំ នឹងឈានទៅដល់ការ រំលាយ ....
នៅត្រង់ ចំណុច លេខ ២ ច្បាប់នេះសរសេរ មិនបានច្បាស់លាល់ទាល់តែសោះ ពីមុខតំណែង និង តួនាទី ដែល មាត្រា នេះ នឹងត្រូវយកទៅអនុវត្តន៏ ។
- ទី១ ៖ ភាពស្រពិចច្រពិលនៃច្បាប់នេះ អនុញ្ញាតអោយតុលាការ ដែលមិនឯករាជ្យ (នៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច) អាចបកស្រាយ ដើម្បី បំរើមហិច្ឆិតា នយោបាយរបស់ពួកគេ ។
- ទី២ ៖ ច្បាប់នេះ ចូលទៅកកូ កកាយ កិច្ចការផ្ទៃក្នុងរបស់គណបក្ស នយោបាយ ដោយចំហ ។ ឋិនក្នុងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលដឹកនាំ បក្សកាន់អំណាច គណបក្សកាន់អំណាច មានសិទ្ធិអំណាច ទាំងស្រុង លើរដ្ឋាភិបាល ដូច្នេះ មានន័យស្មើ បក្សកាន់អំណាច ជ្រៀតជ្រែកកិច្ចការគណបក្សផ្សេងៗ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៏ និង យន្តការរដ្ឋ ជាអ្នកអនុវត្តន៏ ។
No comments:
Post a Comment