Personal Opinion
ទីបំផុត សេចក្តីព្រាងវិសោធនកម្មច្បាប់ដ៏ចំរូងចំរាស់ និង ប្រកបដោយការរិះគន់ គ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ បានត្រូវ ព្រឹទ្ធសភា អនុម័តទាំងស្រុងដោយលើដៃ សូមអាន ព៌តមានលំអិត នៅ ទីនេះ ។
បើទោះបីជាមានការបកស្រាយ របស់អ្នកនាំពាក្យ គណបក្សកាន់អំណាចយ៉ាងណាក្តី នណាក៏ដឹងដែរថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណង សំដៅរំលាយ គណបក្សគូរប្រកួត(គណបក្សសង្គ្រោះជាតិ) ដែលមានអានុភាពប្រកួតនឹងគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច ជាង ៣ ទសវត្ស) ។
ដើម្បីចង់ដឹងថា តើហេតុអ្វីច្បាប់នេះត្រូវបានគេរិះគន់ យ៉ាងខ្លាំងក្លា ចូរ យើងពិនិត្យ និង ពិចារណា លើមាត្រា ៦ ថ្មី នៃច្បាប់នេះ ៖
- ចំណុច ២ នៃមាត្រា ៦ ថ្មី ចែងថា "...... ធ្វើវិទ្ធង្សនា ប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ....... " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាសកម្មភាព វិទ្ធង្សនា? ក្រុមប្រឹក្សាធម្មនុញ្ញ និង ស្ថាប័នតុលាការ ដែលជាស្ថាប័ន ធានានូវការអនុវត្តន៏ច្បាប់ បកស្រាយច្បាប់ ឋិតក្រោយម ឥទ្ធិពលនយោបាយជាពិសេស ក្រោមឥទ្ធិពលរបស់ គណបក្សកាន់អំណាច ។ ដូច្នេះ ពាក្យ "វិទ្ធង្សនា" នេះនឹងក្លាយជាពាក្យគន្លឹះ ដើម្បីបំរើផលប្រយោជន៏ គណបក្សប្រជាជន កម្ពុជា តែប៉ុណ្ណោះ ។ គេអាចប្រើពាក្យ វិទ្ធង្សនា នេះ ក្រសោបលើក ការរិះគន់រដ្ឋាភិបាល(គោលនយោបាយ បញ្ហាព្រំដែន សិទ្ធិមនុស្ស) ការទំលាយឯកសារពុករលួយ ដែលសកម្មភាពទាំងអស់នេះ សុទ្ធសឹងជាសកម្មភាពប្រក្រតីរបស់បក្សប្រឆាំង និង ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ដែលសិទ្ធិត្រូវបានធានា ។
- ចំណុច ៣ នៃមាត្រា ៦ ថ្មី ចែងថា ".....ប៉ះពាល់សន្តិសុខ នៃរដ្ឋ។ " ។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា ប៉ះពាល់សន្តិសុខ នៃ រដ្ឋ ? កន្លងមក បាតុកម្មអហឹង្សា នៃ អ្នកគាំទ្រគណបក្សប្រឆាំង បាតុកម្មនៃជនរងគ្រោះដោយការរំលោភបំពានដីធ្លី តែងត្រូវបានគេបង្ក្រាប ក្រោមលេសថា "ប៉ះពាល់សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ" ។ អ្វីដែលគួរអោយអស់សំណើចជាងនេះ ទៅទៀតនោះ គឺ មានប្រពន្ធចុង ក៏ ប៉ះពាល់សន្តិសុខជាតិ ដែរ ។
- ចំណុច ៥ នៃមាត្រា ៦ ថ្មី ចែងថា "..... ញុះញង់ ដែលនាំអោយបែកបាក់ជាតិ "។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថាជាការ ញុះញង់ អោយបែកបាកត់ជាតិ ? ជាថ្មីម្តងទៀត ការបកស្រាយត្រូវបានគេធ្វើឡើង ដើម្បីបំរើតែផលប្រយោជន៏ របស់គណបក្សកាន់អំណាច ។ ជាក់ស្តែង ការបកស្រាយពីបញ្ហាព្រំដែន របស់លោក អ៊ុំ សំអាន ត្រូវបានគេចាត់ទុកថាជា អំពើរញុះញង់
ហេតុនេះហើយទើបខ្ញុំ គិតថា ច្បាប់នេះ ជា ច្បាប់បិសាច
No comments:
Post a Comment