For Personal Notice
មហាជនធ្លាប់ស្គាល់ ធី សុវណ្ណថា តាមរយៈ Facebook ឬ ហៅថា តារា Facebook។ ធី សុវណ្ណថា បានលេចមុខដំបូងជា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាងត្រូវបានលើកតម្កើងអោយល្បីល្បាញ ដោយក្រុម ការងារយុវជនគណបក្សសង្គ្រោះជាតិ ក្នុងកំឡុងពេលបាតុកម្ម តវ៉ាលទ្ធផលបោះឆ្នោតជាតិ ឆ្នាំ២០១៣ ។ ធី សុវណ្ណថា បានទទួលការគាំទ្រ ភ្លូកទឹកភ្លូកដី ពីសំណាក់បងប្អូនខ្មែរ នៅក្រៅ និង ក្នុងប្រទេសកម្ពុជា រហូត ដល់ក្លាយជានិមិត្តរូបរបស់ យុវជន ជំទង់ មួយចំនួនផង។
ព្យុះក្នុងយុវជនសង្គ្រោះជាតិ
មិនយូរប៉ុន្មាន ក៏មានភាពរកាំរកូសផ្ទៃក្នុង រវាងនាង ធី សុវណ្ណថា និងយុវជនមួយចំនួន នៅក្នុងគណបក្ស ស្របពេលគ្នា នឹងផែនការជ្រៀតជ្រែក បំបែកផ្ទៃក្នុងរបស់ បុរសម្នាក់ឈ្មោះ ផែ សុវណ្ណារិទ្ធិ ដែលជាសកម្មជនយុវជន នៃគណបក្សប្រជាជនកម្ពុជា។
១ខែមុនពេលចាប់ផ្តើមប្រតិបត្តិការណ៏ ផែ សុវណ្ណារិទ្ធិ បានធ្វើការប្តាជ្ញាចិត្ត ជាឧឡារិក ថា "នឹងប្រើជីវិតរបស់ខ្លួន ការពារស្នាដៃគណបក្សប្រជាជនកម្ពុជា។ |
ផែ សុវណ្ណារិទ្ធិ បានធ្វើកិច្ចការជាច្រើន និង ទទួលបានផលច្រើនក្រាស់ក្រែង ពីសកម្មភាពរបស់ខ្លួន |
ផែនការបំផ្លាញបក្សប្រឆាំងចាប់ផ្តើម
លោក អ្នក អាចរកបាន ព៌តមាន ពី ធី សុវណ្ណថា បានដោយងាយ នៅតាមបណ្តាញសារព៌តមាន online នានា។ ប៉ុន្តែ ក៏ មានរឿងអាស្រូវជាច្រើន ដែលសារព៌តមានទាំងនេះ មិនបានចុះផ្សាយ ដែរ។
សកម្មភាព អុកឡុក (នៅខេត្តព្រះសីហុន)របស់ ក្រុយុវជន ធី សុវណ្ណថា ដឹកនាំដោយ ស្រី ចំរើន និងក្រុមយុវជន នៃគណបក្សប្រជាជន |
រូបភាព Facebook ប្រភព ក្រុមយុវជន ធី សុវណ្ណាថា មាន ផែ សុវណ្ណារិទ្ធិ ជាក្បាលម៉ាសុីនដឹកនាំ រីឯអ្នកឯទៀត សុទ្ធសឹងជា សកមាជិកគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ |
ធី សុវណ្ណថា ផែ សុវណ្ណារិទ្ធិ និង ស្រី ចំរឿន បានដឹកនាំក្រុមយុវជន មួយក្រុមដោយមានការឧបត្ថម្ភ គាំទ្រ បក្សប្រជាជន ទាំងផ្លូវចិត្ត មធ្យោបាយ ថវិកា ក្នុងគោលដៅបំផ្លាញគណបក្សសង្គ្រោះជាតិ។ ជាថ្នូរនឹងកិច្ចការនេះ នាងបានទទួលការដូរ ជារថយន្ត Lexus 570 មួយគ្រឿង។ ចាប់ពីពេលនោះមក មនុស្សម្នាបានមើលឃើញ ពីសារជាតិពិសពុល ពុតត្បុតរបស់នាង តាមរយៈឯកសារ ភស្តុតាងបង្ហាញពី ប្រភពនៃក្រុមយុវជន ធី សុវណ្ណថា គឺ សុទ្ធសឹងតែជាយុវជន នៃគណបក្សប្រជាជនកម្ពុជា សាខា រាជធានីភ្នំពេញ ។ ក្រុមនេះបានចំណាយ លុយអស់ជាច្រើន ធ្វើដំណើរតាមអុកឡុកគ្រប់វាទិកា គណបក្សសង្គ្រោះជាតិ ដែលមានព៌តមានលោក កឹម សុខា ដោយពួកគេប្រើប្រាស់ ព៌តមានអាស្រូវបុគ្គល ជាត្រីមុខ។
ក្រុម យុវជន ធី សុវណ្ណថា ដែលដឹកនាំដោយ ស្រី ចំរើន {មហាជនអោយសរហនាមថា យុវជន សុិចសាស្ត្រ} បានធ្វើអ្វីៗគ្រប់យ៉ាង រុញ លោក កឹម សុខា ដល់ស្ថានភាព ឃុំខ្លួនក្នុងទីស្នាក់ការគណបក្ស អស់រយៈពេលជិតកន្លះឆ្នាំ។
ផែនការប្រមូលយុវជន
- កម្មវិធី អារ៉ែង ៖ ក្រុម ធី សុវណ្ណថា បានឆក់យកគ្រប់ឱកាស បំបែកផង ប្រមូលផង។ ជាក់ស្តែង ក្រុមនាងបានលោតចូល ក្នុង យុទ្ធនាការផ្សព្វផ្សាយ និងការពារតំបន់អារ៉ែង ក្រុមរបស់នាង ព្យាយាមនាំមុន និង លុបលើក្រុមផ្សេងៗទៀត ដែលជាស្ថាបនិកការពារបរិស្ថាន ដែលបានចំណាយពេល ស្ម័គ្រចិត្ត ប្រថុយគ្រោះ ប្រឆាំងគំរោងវារីអគ្គីសនី អារ៉ែង តាំងតែពីដើមមក។
- អង្គការ យុវជន និង កម្មវិធី ផ្តល់ អាហារូបករណ៏ ៖ អង្គការ របស់ ធី សុវណ្ណថា បានបើសម្ភោធន៏ យ៉ាង គគ្រឹកគគ្រេង ដោយនាងប្រកាសថា ទទួលបានប្រាក់បរិច្ចាក ចំនួន ១០ម៊ឺនដុល្លា ពីអ្នកជំនាញនៅ សឹង្ហបូរី។ តែគ្មាននណាម្នាក់ ឬ ស្ថាប័នណាមួយដឹងអោយប្រាកដ ពីប្រភពលុយ យកមកបង្កើតអង្គការនោះទេ។
- នាយិកា សាកលវិទ្យាល័យ ៖ ការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលត្រូវបានគេឃើញ ផ្សាយនៅលើបណ្តាញ Facebook ហើយបានក្លាយជាប្រធានបទ ជជែក និង កំប្លែង "ធី សុវណ្ណថា ស្នើបង្កើតសាកលវិទ្យាល័យ"។ នាងបានប្រកាសថា នឹងផ្តល់អាហារូបករណ៏ ចំនួន ១ពាន់កន្លែង សំរាប់និស្សិតក្រីក្រ ទើបតែប្រលងជាប់ មានឱកាសសិក្សា។ ធាតុពិតនៅពីក្រោយផែនការនេះ គឺ ប្រមូលយុវជន ដើម្បី បំរើផែនការ គណបក្សប្រជាជន។
No comments:
Post a Comment