ដកស្រង់ចេញពី Rule of Life
កុំ បង្ហាញ អ្នកដ៏ទៃ
KEEP IT UNDER YOUR HAT
អ្នកជិតក្លាយជាអ្នកអនុវត្តន៏ច្បាប់ អ្នកជិតចេញដំណើរផ្សងព្រេង ផ្លាស់ប្តូរជីវិតមួយនេះ ហើយវាអាចទៅរួច បើសិនជាអ្នកជ្រើសរើសធ្វើបេសកម្មរបស់អ្នក។ អ្នកអាចរកឃើញនូវមធ្យោបាយ ក្លាយជាមនុស្សម្នាក់ដែល គិតវិជ្ជមាន សប្បាយរីករាយជាងមុន និង ជោគជ័យលើគ្រប់អ្វីៗដែលអ្នកធ្វើ។ ដូច្នេះ អ្នកមិនចាំបាច់និយាយប្រាប់ នណាម្នាក់អំពីរឿងនេះទេ។ រក្សាភាពស្ងៀមស្ងាត់ ។ មិនមាននណាចូលចិត្តមនុស្សឆ្លាតទេ (no one liks a smart arse)។ នេះជាច្បាប់ទី១ "កុំបង្ហាញ"។
ក្រុងព្រះសីហនុ ដំណើរទៅកាន់ កោះរ៉ុង |
អាចមានពេលវេលាខ្លះអ្នកចង់និយាយ ប្រាប់មនុស្សដទៃអំពីអ្វីដែលអ្នកកំពុងធ្វើ ពីព្រោះថា ជួនកាលស្ងាត់ៗ អ្នកអាចចង់ចែករំលែក កិច្ចការ ឬ ពិសោធន៏នេះ ជាមួយនឹងមនុស្សផ្សេងទៀត។ ប៉ុន្តែ យកល្អ កុំប្រាប់គេអោយដឹង ហើយ ទុកអោយគេរកឃើញដោយខ្លួនឯងចុះ ។ អ្នកប្រហែលជាគិតថា វាមិនមែនជារឿងត្រឹមត្រូវ ប៉ុន្តែ ការពិតទៅ វាត្រឹមត្រូវជាអ្វីដែលអ្នកជឿទៅទៀត។ បើសិនជាអ្នកប្រាប់ពួកគេ នោះពួកគេនឹង អៀន ឬ មិនចង់បន្តមានទំនាក់ទំនងជាមួយអ្នក។
វាអញ្ចឹងមែន យើងគ្រប់គ្នាមិនចង់អោយអ្នកណា មកប្រដៅទូន្មាននោះទេ។ ឧទាហរណ៏ថា អ្នកឈប់ជក់បារី ហើយអ្នករកឃើញនូវ របៀបរស់នៅប្រកបដោយសុខមាលភាព។ ហើយជាធម្មតា អ្នកក៏ចង់ផ្លាស់ប្តូរ មិត្តភ័ក្រ របស់អ្នក អោយឈប់ជក់បារីដែរ។ បញ្ហានៅត្រង់ថា ពួកគេនៅមិនទាន់ត្រៀមខ្លួន ឈប់ជក់ ទាល់តែសោះ ពេលហ្នឹង អ្នកឃើញថា មិត្តភក្រទាំងនោះ មើលទៅ អ្នកថា "មោទនភាពជ្រុល ឬ អស្ចារ្យ អាចអាក្រក់ជាងនេះទៅទៀត"។ ហើយ យើងគ្រប់គ្នាពិតជាមិនចង់បានដូច្នេះទេ។
ដូច្នេះ វិធានទី១ គឺ រក្សាភាពស្ងៀមស្ងាត់ធម្មតា កុំប្រដៅ កុំឃោសនា កុំព្យាយាមផ្លាស់ប្តូរនណាម្នាក់ កុំសូម្បីតែនិយាយអំពីអ្វី ដែលអ្នកធ្វើ ។
អ្នក នឹងទទួលបានភាពកក់ក្តៅ ពីការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកចំពោះជីវិត ហើយ នឹងមានមនុស្សសួរនាំអ្នក អំពីអ្វីដែលអ្នកបានធ្វើ និង កំពុងធ្វើ ពេលហ្នឹងអ្នកអាចនិយាយថា "ប៉ុណ្ណឹង មានស្អីប្លែក"។ អ្នកមិនចាំបាច់ ឆ្លើយក្បោះក្បាយច្រើនទេ ព្រោះថាការពន្យល់នោះ មិនមែនជាអ្វីដែលគេចង់ដឹង។ ការពិត គឺ ផ្ទុយទៅវិញ ទេ។ វាមិនខុសអីពី គេសួរអ្នកថា "សុខសប្បាយទេ?" អ្វីដែលគេចង់ដឹងគឺពាក្យខ្លី ១ មាត់ "សុខធម្មតា"។ បើទោះបីជាអ្នក មើលទៅដូចពិបាកចិត្តក៏ដោយ ។ ហើយបើសិន អ្នក មិនឆ្លើយថា "សុខធម្មតា" បែរជាបញ្ចេញ ទុក្ខព្រួយ ពួកគេនឹងដកខ្លួនចេញយ៉ាងប្រញាប់។
No comments:
Post a Comment