ដោយ Khmer HD
Personal Note
ប្រភព Facebook
គោលនយោបាយ សម្រាប់ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា មាន ១៣ ចំណុច៖
- បញ្ហាថវិកាឃុំសង្កាត់ ៖ ឃុំ/សង្កាត់ នឹងទទួលបានថវិកាមិនតិចជាង ២,៨ ភាគរយនៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ
- កសិកម្ម ៖ រដ្ឋនឹងគាំទ្រ ធានាបង្កើនផលិតកម្មកសិកម្ម និងរកទីផ្សារជូនកសិករ
- កាត់បន្ថយភាពក្រីក្រ និង បំណុល ៖ ខិតខំបន្ថយការប្រាក់ក្នុងមីក្រូហិរញ្ញវត្ថុក្នុងកម្រិតសមរម្យ និងការពារប្រជាជនក្រីក្រដែលជាអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ
- ដីធ្លី ៖ ប្រជាជនដែលគ្មានដី ខ្វះដី នឹងទទួលបានដីសម្រាប់សង់លំនៅដ្ឋាន និងបង្កបង្កើនផល តាមរយៈកម្មវិធីសម្បទានសង្គមកិច្ច។
- សេវារដ្ឋបាល ៖ លុបចោលនូវថ្ងៃសេវាចុះបញ្ជីអត្រានុកូលដ្ឋាន
- សេវាសុខភាព ៖ ពលរដ្ឋនឹងទទួលបានសេវាពិនិត្យ និងព្យាបាលកាន់តែប្រសើរ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។ ប្រជាជនក្រីក្រ និងខ្វះលទ្ធភាព នឹងទទួលបានសេវាព្យាបាលតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
- សេវាអប់រំ ៖ ឃុំ/សង្កាត់មួយ មានអនុវិទ្យាល័យមួយយ៉ាងតិច និងស្រុក/ខណ្ឌ ក្រុងមានវិទ្យាល័យមួយយ៉ាងតិចដែរ។
- ប្រព័ន្ធធរាសាស្រ្ត ទឹកស្អាត និង កសិកម្ម ៖ កសាងប្រព័ន្ធស្រោចស្រពកសិកម្ម និងទឹកស្អាតសម្រាប់ជីវភាពពលរដ្ឋក្នុងឃុំសង្កាត់។
- ថាមពល ៖ តបណ្តាញអគ្គិសនីគ្រប់ភូមិ និងតំលៃថោក ត្រឹមតែ ៦១០រៀលមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើតិចជាង៥០គីឡូវ៉ាត់ម៉ោង។
- ប្រព័ន្ធគមនាគមន៍ ៖ តភ្ជាប់ផ្លូវគមនាគមន៍ ទីប្រជុំជន ទៅគ្រប់ភូមិ និងកែលម្អពីផ្លូវពីដីទៅកៅស៊ូ និងបេតុង។
- ព្រំដែន ៖ កសាងសន្តិភាព និងការអភិវឌ្ឈ និងសហប្រតិបត្តិការល្អ ឃុំសង្កាត់ដែលនៅជាប់ព្រំដែន
- កម្មសិទ្ធិដីធ្លី ៖ អាជីវករលក់ដូរតាមផ្សារដែលស្ថិតនៅលើដីរដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន ដោយគ្មានអាណត្តិកំណត់
- សន្តិសុខ ៖ ពង្រឹងប្រសិទ្ធភាព គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយដាក់ចេញនូវវិធានការបន្ថែម និងលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធដែលមានស្នាដៃល្អ និងអនុវត្តវិធានការវិន័យចំពោះសមត្ថកិច្ចអសកម្ម និងខុសឆ្គង។
No comments:
Post a Comment