Personal Blog
យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ បានចាប់ផ្តើមនៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៧ ហើយនឹងបញ្ចប់ដោយកំហិត នៅថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៧។ ទិដ្ឋភាពទូទៅនៃថ្ងៃទី១ នៃយុទ្ធនាការ ត្រូវបានគេមើលឃើញថា មានភាពរលូន មានការសំរបសំរួលពីអាជ្ញាធរ មានរបៀបរៀបរយ និង គោរពតាមការកំណត់របស់ គជប ។ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ជាបក្សធំៗតែ២ គត់ដែលបានចាប់ផ្តើម ក្បួនឃោសនា ថ្ងៃដំបូងធំជាងគេ ក្នុងចំណោមគណបក្សដែលចូលរួម ការបោះឆ្នោតចំនួន ១២។
CNRP first day of commune electoral campaign |
បើទោះជាមានទស្សនៈ សុដ្ឋិនិយម ពីប្រជាពលរដ្ឋជាច្រើន ចំពោះយុទ្ធនាការថ្ងៃទី១ (ថ្ងៃ ២០ ឧសភា) ក៏ដោយ ក៏គណបក្សប្រឆាំង នៅតែទទួលរងសំពាធ ជាច្រើនករណីក្នុងរយៈពេល ៤ ថ្ងៃ នៃការចាប់ផ្តើម យុទ្ធនាការនេះដែរ ។ ក្នុងនោះ រួមមាន ៖
ករណីទី១៖ បក្ខជនក្រុមប្រឹក្សាសង្កាត់ បក្សប្រឆាំងម្នាក់នៅខេត្ត សៀមរាបរងការគំរាមកំហែង នេះបើតាមសេចក្តីរាយការណ៏ របស់ RFA។
ករណីទី២៖ កញ្ញា Pey Pey Ly អ្នកគាំទ្រដ៏សកម្មម្នាក់នៃគណបក្សសង្គ្រោះជាតិ ត្រូវរងការព្រមាន ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ដោយចោទប្រកាន់ថា នាងបាននិយាយដៀមដាម ដល់បក្សដទៃ ដែលរំលោភដល់ច្បាស់ ឃោសនាបោះឆ្នោត។
រូបភាព DNT News |
ករណីទី៣៖ នៅថ្ងៃទី ២៣ ឧសភា បេក្ខជនលេខរៀងទី២ នៃគណបក្សសង្គ្រោះជាតិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានជនមិនស្គាល់មុខ លួចដុតផ្ទះរបស់គាត់ ។
រូបភាព ៖ អាសុីសេរី |
ករណីទី៤៖ នៅថ្ងៃទី ២៤ ឧសភា បេក្ខនារីសមាជិកក្រុមប្រឹក្សាសង្កាត់ ក្រុងពោធិ៍សាត់ មកពីគណបក្សប្រឆាំង ១រូប ត្រូវម៉ូតូបុកស្លាប់ ។ តើមនុស្ស ២ នាក់ដែលជិះម៉ូតូបុក លោកស្រី ង៉ែត សុភាព ពីក្រោយជា នណា? នេះជាអំពើរព្រៃផ្សៃ ដែលមិនអាចលើកលែងអោយបាន ។
រូបភាព៖ អាសុីសេរី |
ករណីទី៥៖ ថ្ងៃទី ២៤ ឧសភា យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ ត្រូវរងការរំខាន និងបំពានយ៉ាងធ្ងន់ធ្ងរ ពីសំណាស់អាជ្ញាធរ មូលដ្ឋាន។ ហេតុការនេះបានកើតឡើង នៅខ័ណ្ឌសែនសុខ ដោយក្រុមសន្តិសុខ បានបំផ្លាញស្លាកសញ្ញា និង ឧបករណ៏ឃោសនារបស់គណបក្សសង្គ្រោះជាតិ ។
រូបភាព៖ Facebook |
ករណីទី៦៖ ថ្ងៃទី ២៤ ឧសភា នៅឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានជនអានាមិគ បានប្រព្រឹត្តនូវអំពើរថោកទាប ដោយយកដែកគោលទៅរាយតាមផ្លូវ មុនពេលដែលគណបក្សសង្គ្រោះជាតិ ដង្ហែរក្បួនឃោសនា។
រូបភាព ៖ Facebook |
ករណីទី៧៖ ថ្ងៃទី២៤ ឧសភា មន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្ដឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ចំពោះការរំលោភបទបញ្ជា និងនីតិវិធីស្ដីពីការឃោសនាបោះឆ្នោត រួមមានឃុំង៉ន ឃុំឈើទាល ឃុំក្លែង ក្នុងស្រុកសណ្ដាន់ ឃុំសាគ្រាម ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ឃុំច្រនៀង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
រូបភាព៖ អាសុីសេរី |
ករណីទី៨៖ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ឧសភា គឺមានមួយករណីនៅ ឃុំគគីរ ស្រុកមេមត់ ដែល មន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្ដឹងគណបក្សសង្គ្រោះជាតិ ថាមិនបានគោរពតាមបទបញ្ជារបស់គណៈកម្មការឃុំរៀបចំការបោះឆ្នោត។ ក្រៅពីនេះ ករណីមួយចំនួនទៀតនៅ ស្រុកតំបែរ ស្រុកពញាក្រែក គណៈកម្មការឃុំរៀបចំការបោះឆ្នោតបានណែនាំគណបក្សប្រឆាំង ឲ្យគោរពតាមបទបញ្ជា និងប្រតិទិនស្ដីពីការឃោសនាបោះឆ្នោត ជាដើម។
រូបភាព៖ អាសុីសេរី |
ករណីទី៩៖ ថ្ងៃទី ២៤ ឧសភា យោងតាមគេហទំព័រ Facebook ផ្លូវការ របស់លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណកម្មការប្រតិបត្តិបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានអោយដឹងថា ទាំងអាជ្ញាធរ មូលដ្នាន និង អាជ្ញាធរខេត្ត បានចេញមករារាំង ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ។
រូបភាព: Facebook |
នេះជាសំរង់ព្រឹត្តិការណ៏ គំរាម រារាំង អំពើរឧក្រិដ្ឋ ដែលកើតឡើង ទៅលើគណបក្សប្រឆាំងក្នុងរយៈពេល ៤ ថ្ងៃ ។
No comments:
Post a Comment