Wednesday 31 May 2017

ទស្សនៈពលរដ្ឋ ចំពោះ កំណែទំរង់ការដឹកនាំនៅឃុំសង្កាត់

By Khmer HD
Personal Blog

ដកស្រង់ពីទស្សនៈ លោក Pen Sangha 

ទស្សនៈខ្ញុំអំពីការអភិវឌ្ឍន៏ ឃុំ-សង្កាត់
ជាដំបូងខ្ញុំយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមាន ១៦៤៦ ឃុំ-សង្កាត់ គួរបន្ថយមកនៅត្រឹម​១,២៣៤ឃុំ-សង្កាត់ និយាយដូច្នេះមិនមែនមានន័យថាធ្វើឲ្យបាត់បងទឹកដីទេ គឺព្រំដែនត្រូវការពារឲ្យបានគង់វង្ស។ការបន្ថយចំនួនឃុំ-សង្កាត់ គឺដើម្បីពង្រីក វិសាលភាពរបស់ឃុំនីមួយៗ សំដៅបង្កើនប្រសិទ្ធិភាពការងារ និងកាត់បន្ថយការចំណាយរដ្នបាល

ក្រៅពីការបោះឆ្នោតជ្រើសរើស មេឃុំ ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋត្រូវមានកាតព្វកិច្ចជ្រើសរើសមន្រ្តីរាជការសាធារណៈ ដើម្បីបំរើការនៅតាមឃុំសង្កាត់ទាំងអស៉ មិនត្រឹមតែស្មៀនឃុំម្នាក់នោះទេ ។​ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលនិស្សិតបញ្ចប់បរិញ្ញាប័ត្រទាំងពីសាលារដ្ន និងសាលាឯកជន ជាច្រើនពាន់ម៉ឺននាក់រៀងរាល់ឆ្នាំ វាមិនមែនជាការឧបសគ្គឡើយ ក្នុងជ្រើសរើសពួកគាត់ទៅធ្វើការនៅតាមសាលាឃុំសង្កាត់។ 

ឃុំសង្កាត់នីមួយៗ ត្រូវមានមន្រ្តីរាជាការយ៉ាងតិចណាស់ ២០រូប ទៅតាមជំនាញដែលត្រូវការ ហើយជំនាញដែលសំខាន់បំផុតនោះគឺ រដ្ឋបាលសាធារណៈ (ហិរញ្ញវត្ថុសាធាណៈ) អភិវឌ្ឍសេដ្នកិច្ច និងកសិកម្មជាដើម ព្រមទាំងផ្តល់ប្រាក់បៀវត្សយ៉ាងតិច ១,២០០,០០០រៀល ដល់ពួកគាត់។

ក្រៅពីនេះ រដ្ឋត្រូវបន្ថែមចំនួននគរបាលជាតិ (Police)​ ក្នុងមួយឃុំសង្កាត់យ៉ាងតិចឲ្យទៅដល់ ២០រូបដែរ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន និងសន្តិសុខសុវត្ថិភាពភូមិឃុំជាដើម ។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់ គួរលើកទឹកចិត្តពួកគាត់ឲ្យចូលបំរើការជានគរបាលជាតិ និងធ្វើការតាមឃុំសង្កាត់ជាដើម។

ក្នុងន័យនេះ ឃុំ-សង្កាត់ត្រូវមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីដំណើរការ និងអនុវត្តគម្រោងអភិវឌ្ឍមូលដ្នានរបស់ខ្លូួន។
បន្ថែមពីលើចំណុចខាងដើម សម្ភារៈឧបករណ៏ បរិក្ខា ត្រូវតែបំពាក់ជូនឃុំសង្កាត់ ព្រមទាំងយានជំនិះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ជាតិ ត្រូវមានតួនាទីជួយមេដឹកនាំថ្នាក់ឃុំ ដើម្បីឲ្យការងារទទួលបានជោគជ័យ។​

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...