Saturday 27 May 2017

ទស្សនពលរដ្ឋ ចំពោះ ខឹម វាសនា ហៅ អាគុកPJ ពោពេញដោយអញ និង បំបែកបំបាក់

By Khmer HD 
Personal Blog

ដកស្រង់ចេញពី Facebook Page ប្រជាពលរដ្ឋ-Citizen
Page ប្រជាពលរដ្ឋ-Citizen
ដំបូងឡើយខ្ញុំជឿតាមមិត្តភ័ក្តិ!
មិត្តភ័ក្តិខ្ញុំប្រាប់ថា ស្តាប់គាត់សិនទៅ យូរគង់តែយល់ពីបេះដូងគាត់ ចំពោះ សង្គម នាំទៅរកសង្គមមួយរីកចម្រើន ស្អាតស្អំ។​
ទោះជាខ្ញុំមិនសូវចូលចិត្ត ការប្រើពាក្យជេរ ប្រមាថ អសុរោះ យ៉ាងណា ក៏ព្យាយាមស្តាប់ព្រោះ ដើម្បីចង់បានប្រព័ន្ធដឹកនាំ​ មួយដែលប្រសើរជាងបច្ចុប្បន្ន រហូតដល់ធ្លាប់បានចូលលុយជាមួយបក្សនេះខ្លះដែរ។
តែដល់ពេលតាមដានយូរៗទៅ ហាក់ដូចជា ភ័យគឺថា គំនិតនេះ កំពុងធ្វើឲ្យជាតិកើតមានវិនាសកម្មទៀតហើយ។ 
មូលហេតុដែលយល់ថា នាំមកវិនាសកម្មគឺ៖
១ គាត់បណ្តុះឲ្យមនុស្សបែកបាក់សង្គម ឲ្យមនុស្សស្អប់គ្នា គឺ គាត់ថា អ្នកដែលមិនយល់ពីគាត់សុទ្ធតែមនុស្សល្ងង់ ឈ្លើងសង្គម សុទ្ធតែឈាមឆ្កែ។ ការពិតមនុស្សសុទ្ធតែមានគំនិតទស្សនៈផ្សេងគ្នា​ បើប្រើគំនិតដូចគាត់ចឹង ពេលក្រុមគាត់រីករាលដាលឡើងធំទៅ ហើយក្រុមផ្សេងទៀតធំដែរ ជៀសមិនរួចពីហិង្សា ឬ សង្គ្រាមទេ។​
២ គាត់មិនឲ្យតម្លៃការងារអ្នកផ្សេងក្រៅពីគាត់ទេ គាត់និយាយថា ពលរដ្ឋមានទុក្ខទៅពឹង ក្សត្រមិនបាន ពឹងរដ្ឋាភិបាល ពឹងសង្គមស៊ីវិល ពឹងអ្នកសារព័ត៌មានមិនបាន គឺអ្នកទាំងនោះសុទ្ធតែជាអ្នកមិនមានសមត្ថភាព និងគិតប្រយោជន៍ផ្ទាល់ខ្លួន។ ការពិតដើម្បីឲ្យសង្គមមួយទៅមុខត្រូវការមនុស្សចម្រុះគ្នា ជួយគ្នាតាម ជំនាញរឿងៗខ្លួន។
៣​ គាត់ជា មនុស្សប្រមាថ ជេរប្រមាថ ព្រះសង្ឃ ថា អាតាងោ អាចោរថង់យាមជា ដើម។ ជាការពិត ព្រះសង្ឃមានកំហុស សម័យណា ក៏មានកំហុសដែរ។ សម័យព្រះពុទ្ធកាលព្រះពុទ្ធ មិនទាន់ចូលនិព្វាន ក៏មានសង្ឃជាច្រើន បានប្រព្រឹត្តកំហុស ប៉ុន្តែវិធីសាស្ត្រដោះស្រាយមិនមែនជេរ ប្រមាថដូចគាត់ទេ។​
៤ គាត់ជាមនុស្សធ្វើឲ្យមានការរើសអើងបក្ស ខុសពីបក្សគាត់សុទ្ធតែអាក្រក់ទាំងអស់។ ដូចជា សម្តីគាត់ប្រមាថ ដៀមដាមហៅ បក្សប្រជាជនថា អាស៊ីភី ភ័យ បក្សសង្គ្រោះជាតិ អាបក្សសង្គ្រោះបន្ទាន់។ ឥរិយាបថនៃការហៅរបស់គាត់ពោរពេញទៅដោយហិង្សា។​​ យើងប្រើទស្សនៈយើង មិនមែនអ្នកទស្សនៈផ្សេង ត្រូវយកទៅសម្លាប់ទាំងអស់នោះទេ។​
៥​ គាត់ថា បក្សគាត់ប្រើអ្នកឈាម ថ្មីទាំងអស់ បញ្ញវន្ត គរជើងសុទ្ធតែគិតប្រយោជន៍បុគ្គល។ គាត់ថា យុវជនបក្សគាត់ ណែនាំខ្លះៗទៅ យល់ការងារ អាចធ្វើការងារទាំងនេះកើតហើយ។ ចំណុចនេះចូលដូចខ្មែរក្រហមហើយ គេហៅថា ទស្សនៈជ្រុលនិយមបង្កគ្រោះថ្នាក់ដល់ជាតិ សម្លាប់ពេទ្យ គ្រូបង្រៀន បញ្ញវន្តផ្សេងអស់ យកក្មេងទៅពន្យល់តិចតួច ចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់រាប់មិនអស់។​​
៦ គាត់ថា បំបែកអំណាចប្រមូលផ្តុំ ប៉ុន្តែក្នុងបក្ស គឺ គាត់ហូសពីបុគ្គលនិយមទៅទៀត គឺជា បុគ្គលអាទិទេព។ ពេលគាត់ឡើងយន្តទៅក្រៅប្រទេស ហែហមម្តង ក្បួនរថយន្ត មុខក្រោយ ចុះទម្រាំគាត់ជា នាយករដ្ឋមន្ត្រីទៀត នឹងទៅជាយ៉ាងណា? ចំណុចណាថា មិនបង្កើតកម្លាំងអង្គរក្សផ្ទាល់ខ្លួននាយករដ្ឋមន្ត្រីនោះ? យុវជនខ្លះយល់ថា ម៉ែឪ មិនមានគុណទេ បែរដឹងគុណលោក ខឹម វាសនាទៅវិញ។​ 
៧ គាត់មិនយកយោបល់អ្នកដទៃទេ ។ ពេលគេផ្តល់យោបល់គាត់និយាយតាមវិទ្យុថា ឲ្យរន្ធគូថ គាត់ស្តាប់ ឬ ថា បើមិនយល់ទេ មិនបាច់និយាយរឿងនយោបាយជាមួយគាត់ទេ។​ អនុប្រធានគាត់ លោក អ៊ិត សារម្យ អគ្គលេខាធិការបក្ស លោក ឱក វ៉េត និង សមាជិកបក្សមួយចំនួនទៀត រិះគន់គាត់ ត្រូវដេញចេញទាំងអស់។​ នេះ ប្រជាធិបតេយ្យ ឬ ផ្តាច់ការ? បើគាត់ជាប់ ជាមេដឹកនាំ ប្រហែល វាយដំ ឬ សម្លាប់អ្នករិះគន់ខ្លាំងជាង បក្សប្រជាជន រាប់រយដង។​
៨ គាត់ថា បក្សគាត់ បោះឲ្យដោយរាស្ត្រ និង ទម្លាក់ដោយរាស្ត្រ ។ ទម្លាក់យ៉ាងម៉េច បើអ្នកដែលយល់ខុសគាត់ គឺគាត់ជេរ សុទ្ធតែ អាក្បាលដែកគោល អាល្ងង់ដដែរហ្នឹង ចឹងពេលទៅប្រាប់គាត់ថា បងធ្វើខុសហើយខ្ញុំចង់ឲ្យបងចុះចេញពីតំណែងវិញ គាត់ច្បាស់ជាជេរប្រទិចដដែលថា យើងល្ងង់មិនយល់ពីសកម្មភាពគាត់ទៀត ហើយ។ 
ខ្ញុំមិនយល់ថា គាត់ជា មនុស្សយកលុយពីបក្សប្រជាជនធ្វើនយោបាយ​ បំបែកបក្សប្រឆាំង ឬ គាត់មានចេតនា បំផ្លាញជាតិទេគឺគាត់ស្រលាញ់ជាតិ ប៉ុន្តែគាត់ជ្រុលនិយម ធ្វើឲ្យជាតិគ្រោះថ្នាក់ដោយអចេតនា ដូចលោក ប៉ុល ពតចឹង។ ​

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...