Sunday 11 June 2017

អោក វ៉េត ៖ អតីតស្ថាបនិក LDP និយាយពីកំណើត LDP យ៉ាងឆ្អែតចិត្ត នឹង ខឹម វាសនា

By Khmer HD
Personal Blog

ដកស្រង់ចេញពីសំណេរ លោក Veth OK

ចាប់ពីចំណុចនេះទៅ ខ្ញុំសូមនិយាយកាត់ខ្លីៗ........... ការជួបគ្នាលើកទីមួយនៅ Parkway យើងបានពិភាក្សារឿងរ៉ាវទូទៅជាច្រើន ជាពិសេសគំរោងការរបស់គាត់ ក្នុងការបង្កើតគណបក្សនយោបាយ។ ក្នុងពេលនោះយើងនិយាយចុះសម្រុងគ្នា ខ្ញុំមានអារម្មណ៍ស្និតស្នាល ជាមួយគាត់។ ខ្ញុំបានគិតជាច្រើនថ្ងៃ ថាត្រូវសំរេចចិត្តយ៉ាងម៉េច? ទីមួយ ស្ដាយអាជីពដែលបានខិតខំជាងម្ភៃឆ្នាំមកហើយនិង ទីពីរ គឺចង់ធ្វើកិច្ចការដ៏ធំធេងមួយសំរាប់មាតុភូមិ និ ងជូនជនរួមជាតិ។ ជាចុងក្រោយខ្ញុំសម្រេចចិត្តចូល រួមធ្វើនយោបាយ ហើយបោះបង់ការយកចិត្តទុកដាក់ ធ្វើការងារក្រសួង និង ឈានដល់ការលាឈប់។ 

យើងស្រុះស្រួលគ្នាបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះឡើងដោយផ្តើមដំបូងមានគ្នា5-6 នាក់ប៉ុណ្ណោះ ខ្ញុំចាំបានថា មាន លោក ខឹម វាសនា លោក អុិត សារម្យ (អានលំអិត) អ៊ុំ ពឹងសយ ភរិយាគាត់អ៊ុំស្រី លីឆេងគី និងខ្ញុំ ព្រមទាំងមានអ្នកផ្សេង ខ្លះទៀតដែរ ដូច ជា សុខ ត្រសុំ (អានលំអិត) បង ស្រីពន្លក...........តែពួកគេមិនបានចូលពិភាក្សាលក្ខន្តិកៈ និង កម្មវិធីនយោបាយរបស់បក្សទេ។ 

ខ្ញុំនៅចាំបានថា ពង្រាងឯកសារទាំងនេះ គឺខ្ញុំជាអ្នករៀបចំ បើសិនជាខ្ញុំមិនច្រឡំទេនោះ។ ក្រោយឯកសារមូលដ្ឋានមានហើយអស់ស្នាមមេដៃ លោក ខឹម វាសនា បានរៀបចំស្ទើររួចរាល់ដែរ យើងត្រូវការលុយប្រមាណ 800$ ខ្ញុំបានលើកគំនិតថា យើងគួរចាប់ផ្តើបពន្យល់អ្នកជិតស្និត ពីគំនិតរបស់ពួកយើង និងដើម្បី អោយគេជួយឧបត្ថម្ភ ខ្ញុំប្រមូលបានប្រមាណ 300$ ខ្ញុំនៅចាំថា ពេលជួបពួកម៉ាកខ្ញុំៗ តែងប្រាប់គេថា "អញខ្មាស់ឯងណាស់ និង អញធ្វើមិនកើតទេ បើមកសុំ លុយឯងយកសំរាប់ខ្លួនអញ តែដើម្បីបុព្វហេតុឧត្តមគតិ មួយនេះអញធ្វើដោយពេញចិត្ត" ឯកសារបានបំពេញ ថវិកាសំរាប់ក្រសួងមហាផ្ទៃក៏មាន យើងបានបន្តការងារ រហូតក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ។ 

ខ្ញុំសូមជំរាបថារាល់ការពិភាក្សាការងារ របស់ពួកយើង គឺធ្វើក្នុងបន្ទប់ដេករបស់លោកវាសនា ព្រោះមានម៉ាស៊ីនត្រជាក់ ក្រោយពីការទទួលស្គាល់របស់ក្រសួងមហាផ្ទៃរួចមក លោក ខឹម វាសនា បានជាប់ឈ្មោះជាប្រធានស្ថាបនិក និង បានស្នើអ៊ុំស្រី លី ឆេងគី ជាអនុ និងខ្ញុំជា អគ្គលេខា និងលោក អុិត សារម្យ ជាសមាជិក ។ 

ក្រោយមកក្នុងនាម អគ្គលេខា ខ្ញុំបានលើកសំណើរៀបចំ រចនាសម្ព័ន្ធបក្សជាដំបូងគឺ សមាជិកអចិន្រ្តៃយ៍ ពេលនោះ លោក ខឹម វាសនា បានលើកសំណើបញ្ចូលលោក សុខ ត្រសុំ (អានលំអិត) លោក ហេង សុវត្ថារ៉ា និងលោក ស៊ុយ សែនសីហៈ ដោយឡែក អ៊ុំ ពឹង សយ គាត់បានធ្វើការយ៉ាងសកម្ម និងបានឧបត្ថម្ភថវិកាជូនគណបក្ស យ៉ាងទៀងទាត់ និង មិនព្រមទទួលយកតួនាទីអ្វីទាំងអស់។ គាត់បានទទួលមរណភាពជាច្រើនឆ្នាំមកហើយ អ៊ុំ ជាមនុស្ស នឹងន ណាស់ មានបញ្ហាតានតឹងក្នុងចិត្ ខ្ញុំតែងសុំយោបល់ពីគាត់ អ៊ុំជាមនុស្សដែលខ្ញុំគោរព និងខ្ញុំចងចាំមិនភ្លេច។ 

ជាបន្តបន្ទាប់ យើងក៏ពង្រីកអោយមានគណៈកម្មាធិការនាយក ពួកគេទាំងនោះបានស្គាល់យើងតៗគ្នា និងអ្នកខ្លះស្គាល់តាមការស្ដាប់វិទ្យុកម្មវិធីអង្គការ TDO មូលហេតុដែលខ្ញុំចងចាំបាន ក៏ព្រោះតែរាល់ពេលប្រជុំ ទាំងអស់ខ្ញុំជាអ្នកកោះអញ្ជើញក្រោយពេលមានការ ឯកភាព ពីលោក ខឹម វាសនា រួច។ ខ្ញុំជាអ្នករៀបចំរបៀបវារៈ ហើយក៏ជាអ្នកធ្វើរបាយការណ៍ប្រជុំដែរ ធ្វើរបៀបនេះរហូតដល់ក្រោយសមាជលើកទីមួយ។ 

មានសំណួរលើកឡើងថា មូលហេតុអ្វីបានជាខ្ញុំសរសេរប្រវត្តិនេះ? ខ្ញុំសូមឆ្លើយយ៉ាងខ្លីថា៖ វាជាកាតព្វកិច្ចទទួលខុសត្រូវរបស់ខ្ញុំ ព្រោះពេលបង្កើតបក្សខ្ញុំបានចូលរួមពន្យល់ពលរដ្ឋ អោយចូលរួម ដូច្នេះដល់ពេលខ្ញុំចេញ ខ្ញុំក៏ត្រូវជំរាបពួកគាត់ ពីមូលហេតុដែលខ្ញុំចេញដែរ។ ចំណែកការសំរេចចិត្តយ៉ាងណា ជាសេរីភាពរបស់ពួកគាត់ទាំងអស់គ្នា។ 

ការសរសេររបស់ខ្ញុំសូមបញ្ចប់ដោយសង្ខបចុះ បើបងប្អូនមានចំងល់ចង់អោយខ្ញុំបញ្ជាក់រឿងអ្វីទៀត ខ្ញុំពេញចិត្តនឹងបញ្ជាក់ជូនតាមអ្វីដែលខ្ញុំនៅចងចាំ។ ជាថ្មីម្តងទៀតខ្ញុំសូមស្បថថា បើខ្ញុំមានចេតនា មួល បង្កាច់ឬ លាបព៌ណ ដូចក្រុមរបស់លោក ខឹម វាសនា ចោទខ្ញុំមែន សូមអោយរន្ទះបាញ់ឬឡានបុកស្លាប់ទៅចុះ។ ខ្ញុំមិនឆ្លើយឆ្លង នឹងសំណេរដែលប្រើភាសាប្រមាថ ថោកទាបនោះឡើយ តែបើប្អូននៅមានចំងល់ ឬមើលឃើញអ្វីដែលខ្ញុំសរសេរមានខ្វះចន្លោះ ឬជ្រុលហួស អាចសួរដេញដោលបាន ខ្ញុំយល់ថា អ្នកដែលខ្ញុំសរសេរពាក់ព័ន្ធទាំងនោះ គឺនៅមានជីវិតនៅឡើយ លើកលែងតែអ៊ុំប្រុស ពឹងសយ ។ 

សូមជូនពរអ្នកទាំងអស់។

អោក វ៉េត ៖ ខឹម វាសនា ជាមនុស្សដែលចូលចិត្តប្រមាថមើលងាយគេ

By Khmer HD
Personal Blog 

ដកស្រង់ចេញពីសំណេរ របស់ លោក អោក វ៉េត(អានបន្ថែម)

លោក ខឹម វាសនា ជាមនុស្សដែលចូលចិត្តប្រមាថមើលងាយគេ ត្រង់ចំណុចនេះ ខ្ញុំមិនបាច់សរសេររ៉ាយរ៉ាប់ទេ បងប្អូនកត់សំគាល់ខ្លួនឯងទៅ។ ឧ. ពេលគាត់ពន្យល់គេៗមិនយល់ គឺគាត់មិនដែលពិនិត្យមើលចំណុចខ្វះខាតខ្លួនឯងវិញទេ គឺ មានតែបន្ទោស ត្មិះតិដៀល ខុសពីការដែលគាត់ និយាយរឿយៗថាធ្វើដើម្បីជួយ.... ??????


តើខ្ញុំស្គាល់លោក ខឹម វាសនា ដោយរបៀបណា? ខ្ញុំចាំថា ថ្ងៃមួយក្នុងចុងឆ្នាំ 2005 ខ្ញុំបានមើលទូរទស្សន៍ ទទក គេប្រជុំសភាពីសន្ធិសញ្ញាព្រំដែន មានការជជែកគ្នាយ៉ាងក្តៅគគុក រួចមកតំណាងរាស្រ្តគណបក្ស សម រង្សីបានដើរចេញពីរដ្ឋសភាទាំងអស់ លើកលែងតែ ឯកឧត្តម ខឹម វាសនា នៅទីនោះនឹងមានឱកាសបានបញ្ចេញយោបល់។ 


សូមរំលឹកថា ពេលនោះលោក កឹម សុខា ដែលនៅជាប្រធាន NGO និង លោក ម៉ម សូណង់ដូ ត្រូវបានរដ្ឋាភិបាលឃុំខ្លួន។ ឯ.ឧ ខឹម វាសនា បានបញ្ចេញមតិលើកដាក់យ៉ាងប៉ិនប្រសប់ ធ្វើអោយបរិយាកាសតានតឹងទៅជាធូស្រាល ហើយពាក្យមួយឃ្លា ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ និង ចងចាំដែលគាត់និយាយចង់អោយ សម្តេចហ៊ុន សែន ដោះលែង លោកកឹម សុខា និង ម៉ម សូណង់ដូ។ 

ឃ្លានេះអាចមិនដូចពាក្យដើមទាំងស្រុង ប៉ុន្តែមានន័យប្រហាក់ប្រហែល ៖
" សម្ដេច មនុស្សដែលគ្នាមិនដឹង ធ្វើកំហុស សម្តេចគួរតែលើកលែង ប៉ុន្តែមនុស្សដែលដឹងហើយនៅតែធ្វើខុសទៀតនោះ សម្តេច រិតតែត្រូវលើកលែង " សំរាប់រូបខ្ញុំ ឃ្លានេះបានបង្កប់ អត្ថន័យដ៏ជ្រាលជ្រៅ។ ចំណែករឿងគាត់បោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែន ខ្ញុំមិនបានយកចិត្ត ទុកដាក់ប៉ុន្មានទេ ព្រោះខ្ញុំយល់ថា បើគាត់មិនបោះសម្លេងគណបក្សពីរផ្សេងទៀត វាគ្រប់គ្រាន់ណាស់ទៅហើយ។ បន្ទាប់មកខ្ញុំបានធ្វើទំនាក់ទំនងដើម្បីស្គាល់ និងពិភាក្សាពីការងារស្រុកទេសផង។ 

យើងជួបគ្នាជាលើកទីមួយ នៅ cafe Parkway ម៉ៅសេទុង មានខ្ញុំ គាត់ (ខឹម វាសនា) និង អ៊ិត សារម្យ ។ ពេលនោះខ្ញុំនៅជាប្រធាននាយកដ្ឋានអឺរ៉ុប ក្រសួងការបរទេស នៅឡើយ មិនទាន់ឈប់ទេ។ 

អោក វ៉ែត៖ ខឹម វាសនា ជាមនុស្សមិនទទួលខុសត្រូវ


By Khmer HD 
Personal Blog

ដកស្រង់ចេញពីសំណេរផ្ទាល់ របស់លោក អោក វ៉េត(Read More)

ការទទួលខុសត្រូវ ជាលក្ខណៈសម្បត្តិមូលដ្ឋានមួយរបស់មនុស្ស មិនចាំបាច់ជាប្រមុខក្រុមឡើយ ប៉ុន្តែ លោក ខឹម វាសនា អត់មានទេ ជាក់ស្តែងនៅក្នុងប្រជុំអចិន្ត្រៃយថ្ងៃមួយក្រោយដក អុិត សារម្យ(អានបន្ថែម) រួច គាត់បាននិយាយថា លក្ខន្តិកៈបក្សដែលសមាជបានអនុម័តរួច ហើយនោះ គាត់មិនបានអានទេ គាត់ទុកចិត្តគ្នាយើងហើយ មិនគួរគេសរសេរផ្តេសផ្តាស់ចឹងសោះ ខ្ញុំហួសចិត្តណាស់ ព្រោះ លក្ខន្តិកៈ នេះបានពិភាក្សា ឯកភាពក្នុងអចិន្រ្តៃយរួចឆ្លងគណៈកម្មាធិការនាយក តំណាងខេត្ត និង អង្គសមាជ បានអនុម័តទៀត បែជាប្រធានអត់បានដឹង..ហាហាហា......

តើគួរអោយអស់សំណើចទេ ??? ខឹម វាសនា ជាមនុស្សដែលចូលចិត្តអោយគេសរសើរណាស់ អញធំណាស់ ចឹងហើយ បានជាគាត់ចាញ់បោក យុវជនម្នាក់រហូតដល់បាត់មាត់ឈឹង។ យុវជន ឈ្មោះ ចំរើន មកបោកគាត់ថាជានិស្សិតពេទ្យ រៀនពូកែ នៅសឹង្ហបូរី និងជាកូនធ៌ម លោក លី ក្វាន់យូ អតីតប្រធានាធិបតីសឹង្ហបូរី តាមរយៈចំរើន លី ក្វាន់យូ ចង់ជួយ ldp និងចង់ជួបស្នាក់នៅជាមួយ ខឹម វាសនា នៅស្នាក់ការគណបក្ស និង អោយខឹម វាសនា ចូលសញ្ជាតិសឹង្ហបូរីទៀត បើ ខឹម វាសនា យល់ព្រម....(...មានរឿងច្រើនទៀតតែសុំសង្ខេបខ្លីៗ)

លោក ខឹម វាសនា ត្រេកអរណាស់ ប្រជុំក្នុងអចិន្រ្តៃយ៍ និងនិយាយប្រាប់គេឯងពីបញ្ហានេះ ខ្ញុំមិនសូវលូកមាត់ច្រើនទេ គ្រាន់តែប្រាប់គាត់ថាកុំនិយាយទៅក្រៅខ្ញុំគិតថា គាត់កំពុងតែយល់សប្តិជ្រៅណាស់ បើខ្ញុំនិយាយអី ក៏គាត់មិនជឿដែរ ថែមទាំងអាចចោទខ្ញុំជាអ្នករាំងស្ទះ ទំនាក់ទំនងល្អរបស់គាត់ផង។ ក្រោយមករឿងនេះគឺ មេបក្សដ៏ពូកែគ្មានពីរបានចាញ់បោក យុវជនឈ្មោះ ចំរើន នោះ មិនហ៊ានចេញស្តីមួយម៉ាត់ ហើយមិនបាននិយាយពាក្យសុំទោស ឬសោកស្ដាយមួយម៉ាត់ប្រាប់អចិន្រ្តៃយ៍ផង។ 

លោក ខឹម វាសនា ជាមនុស្សឆេវ ឆាវខ្លាំងណាស់ មិនបាច់ខ្ញុំនិយាយច្រើនទេលើចំណុចនេះ។ កូនក្មេងម្នាក់ក៏ អាចធ្វើអោយគាត់ឈ្លោះប្រកែកបានដែរ ជេរ ដៀលគេ មិនរើសមុខ...............

ប៉ុន្តែអ្វីដែលសំខាន់ គឺគាត់ពូកែសម្តែងណាស់ មនោសញ្ចេតនា ជ្រាលជ្រៅ ប៉ុន្តែលាក់មិនជិតទេបើបងប្អូនតាមដានសកម្មភាពរបស់គាត់ និងពាក្យសម្តីអោយបានយូរបន្តិចបងប្អូន នឹងបានដឹង បងប្អូនមិនឆ្ងល់ទេឬ? រឿងអីបានជាបាត់មនុស្សដែលគាត់ផ្ទាល់ធ្លាប់សរសើរថាល្អៗៗៗ នោះអស់ទៅណា? អ្នកស្ថាបនិក គណបក្សពីដើមៗមកបាត់ទៅណា???

ពួកគេទាំងនោះក្បត់ ល្ងង់ ឬក៏សម្រាម ????? ខ្ញុំសូមរំលឹកឈ្មោះខ្លះៗ បង កឹម ពេជ្រ បង ឈុន សៀមរាបគន្ធា សៀមរាប សាន្ត អូស្រ្តាលី មីង ផាន់ណា អ្នកលឿង លីម បាត់ដំបង សុវត្ថារ៉ា  គាត់ (ខឹម វាសនា) ជាមនុស្ស មានល្បិចខ្ពស់ណាស់ និងគ្មាន មនោសញ្ចេតនាអីទេ សរសើរ និងធ្វើជាស្និតស្នាលណាស់ ជាមួយអ្នកថ្មី តែទាត់ចោលអ្នកចាស់ដែលដឹងរឿងគាត់ច្រើន។ ហត់ហើយៗ..............

សូមផ្អាកត្រឹមនេះសិនចុះ និងបន្តក្រោយទៀត
មានបងប្អូនខ្លះឆ្ងល់ថា ម៉េចបានខ្ញុំសរសេររឿងនេះ ????
ខ្ញុំនឹងឆ្លើយនៅពេលក្រោយ ..................

Saturday 10 June 2017

មូលហេតុដកតំណែង អ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP

By Khmer HD
Personal Blog

ដកស្រង់ទាំងស្រុងចេញពីសំណេរ លោក អោក វ៉េត (read more)

ករណីដកអ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP មួយរយៈធំក្រោយពេលដក អុិត សារម្យ(read more) ពីអនុប្រធាន រួចក៏មានការបញ្ចូល សមាជិកអចិន្រ្តៃយ៍ថ្មីៗសុទ្ធតែជាមនុស្សដើរតាមហែរហម លោក ខឹម វាសនា ទាំងអស់ ខ្ញុំគ្មានជំទាស់អ្វីទេ ព្រោះបានគិតថា នឹងដកខ្លួនជាបណ្តើរៗ។ 

ក្នុងថ្ងៃប្រជុំអចិន្ត្រៃយ៍ ម្តងនោះ ( ពុំមានវត្ត អ្នកស្រី ប៉ាង វ៉ាន់ថោន ទេ ) លោក ខឹម វាសនា បានស្នើដកអ្នកស្រី ប៉ាង វ៉ាន់ថោន ចេញពីអចិន្រ្តៃយ៍ និងអគ្គលេខាធិការរង ដោយហេតុផលថា ប៉ាង វ៉ាន់ថោនតែងតែប្រឆាំងនឹងគាត់ អ្វីដែលហួសហេតុនោះ គឺ លោក ខឹម វាសនា បានហៅ ប៉ាង វ៉ាន់ថោន សុទ្ទតែមីនេះ មីនោះ រហូតដល់ ដៀលពូជ ប៉ាង វ៉ាន់ថោន ទៀត នៅក្នុងអង្គប្រជុំអចិន្រ្តៃយ៍ផ្សេងទៀតក្នុងនោះក៏មាន នារីម្នាក់ដែរ គឺ អ្នកស្រី ម៉េង វរលក្ខ ពេលនោះដោយឃើញអកប្បកិរិយាមិនប្រក្រតី ចារិកដូចមនុស្សគ្មានការអប់រំ ខ្ញុំក៏បានឃាត់ និង សុំអោយលោក ខឹម វាសនា ប្រើពាក្យសម្តីអោយបានសមរម្យ ក្នុងអង្គប្រជុំ។ 

មូលហេតុចំបង ដែលដក ប៉ាង វ៉ាន់ថោន បើ តាមខ្ញុំដឹងគឺ ប៉ាង វ៉ាន់ថោន ចង់អោយធ្វើបញ្ជី ចំណូល ចំណាយរបស់បក្ស អោយបានត្រឹមត្រូវ ដែលធ្វើអោយប៉ះពាល់ លោក ខឹម វាសនា យ៉ាងខ្លាំង។ ដោយរួមនឹងហេតុការ និងព៌តមានផ្សេងៗទៀតដែលទទួលបាន ព្រមទាំងការសង្កេតរបស់ខ្ញុំផ្ទាល់ ខ្ញុំចាប់ផ្តើមស្គាល់ អត្តចារិកលោក ខឹម វាសនា កាន់តែច្បាស់ និង រកឱកាសដកខ្លួនពីលោក ខឹម វាសនា តែមិនចង់អោយ ប៉ះពាល់ដល់ ldpឡើយ។ 

ពេលមួយក្នុងអង្គប្រជុំអចិន្រ្តៃយ៍ ខ្ញុំបានសុំលាលែង ពីអគ្គលេខាធិការ លោក ខឹម វាសនា សួរខ្ញុំថាពេលខ្ញុំលាឈប់ថាគួរអោយអ្នកណាជំនួស ខ្ញុំស្នើអោយ លោក កូវ គា តែ កូវ គា អត់ព្រម ដូច្នេះខ្ញុំក៏ជូនយោបល់ ស្នើលោក ហ៊ុន ទិត្យា ហៅភ្នែកតូចកាន់នាទីជា អគ្គលេខា ខ្ញុំនៅជាសមាជិកអចិន្រ្តៃយ៍។ ខ្ញុំកាន់តែនឿយណាយ នឹងបាត់បង់ជំនឿបន្តិចម្ដងៗ លើលោក ខឹម វាសនា តែមិនទាន់អស់សង្ឃឹមទាំងស្រុងនៅឡើយ។ 

ថ្ងៃមួយក្រោយពេលប្រជុំគណៈកម្មាធិការនាយក (ជាថ្ងៃចុងក្រោយដែលខ្ញុំចូលរួមប្រជុំក្នុងldp) ខ្ញុំ បានជួបខឹម វាសនា ក្នុងបន្ទប់ដេករបស់គាត់ ពិភាក្សាពី ចរន្តនយោបាយថ្មីរបស់ក្រុមបញ្ញាវន្ត យ៉ង់ សាំងកុមារ កែម ឡី និង ចង់អោយគាត់ជួបពិភាក្សាគ្នា តែ ខឹម វាសនា ជំទាស់ដាច់អហង្កា ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំនឹង ទៅជួបពួកគេ ព្រោះយើងត្រូវការមនុស្សដែលមាន សមត្ថភាព ជួយចូលរួមកសាងប្រទេស ពេលនោះ គាត់បានយល់ព្រម ហើយបាននិយាយបើមានព៌តមាន អ្វីជួយប្រាប់គាត់ផង។ 

សូមសង្ខេបត្រឹមនេះ និងនៅមានបន្តទៀតលើកក្រោយ...............

មូលហេតុ ដកតំណែង លោក អុិត សារម្យ អតីត អនុប្រធាន គណបក្ស LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) បាន សរសេរ ថា ៖ 

ការដក លោក អុិត សារម្យ ចេញពី អនុប្រធានបក្ស LDP ថ្ងៃមួយ ខ្ញុំបានទទួលទូរស័ព្ទ ពីសមាជិកម្នាក់ថា មានការប្រកែក គ្នាខ្លាំងណាស់រវាង លោក ខឹម វាសនា និងលោក អុិត សារម្យ នៅ ទីស្នាក់ការបក្ស ដែលជាកន្លែងរស់នៅរបស់ លោក ខឹម វាសនា ថ្ងៃបន្ទាប់ខ្ញុំបានកោះប្រជុំ លោក ខឹម វាសនា ពុំបានចូលរួមទេ តែបានផ្តាំខ្ញុំថា គាត់ស្នើអចិន្រ្តៃយ៍ដក អុិត សារម្យ ចេញ។


ក្នុងពេលប្រជុំ លោក អុិត សារម្យ បានរាយការណ៍ពីមូលហេតុ ដែលនាំអោយមានទំនាស់ គឺគាត់មើលឃើញថា ខឹម វាសនា មិនសុចរិត មានរឿងជំពាក់លុយគេ និង ទង្វើឈានទៅរកភាពផ្តាច់ការ ក្នុងបក្ស ខ្ញុំបានបន្ទោស អុិត សារម្យ ថាមិនគួរមកឈ្លោះឡូឡា ក្នុងស្នាក់ការទេ គួរយករឿងនេះមកជជែកគ្នាក្នុង អចិន្រ្តៃយ នេះ ជាកំហុសមួយយ៉ាងធំ។ ពេលនោះ ជំហររបស់អចិន្រ្តៃយមានការអល់ឯក។ ថ្ងៃក្រោយមកខ្ញុំបានអញ្ជើញលោក ខឹម វាសនា មកហូបបាយផ្ទះខ្ញុំ តែពីរនាក់ ដើម្បីពិគ្រោះប្តូរយោបល់គ្នា និង ជំរាបពី ជំហរ របស់អចិន្រ្តៃយ៍ ខ្ញុំស្នើអោយគាត់បន្ទន់ជំហរបន្តិច។ 

ក្រោយមកអចិន្រ្តៃ កោះប្រជុំម្ដងទៀត ដោយគ្មានវត្តមានលោក អុិត សារម្យ ។ លោក ខឹម វាសនា បានធ្វើសំណើដកលោក អុិត សារម្យ ពីអនុប្រធាន ដោយលើកមូលហេតុយ៉ាងច្រើន ខ្ញុំអត់ចាំទេ តែចំណុចមួយ ចោទថា អុិត សារម្យ មានសីលធ៌មមិនស្អាតស្អំ គឺផ្តើមលេងល្បែងរឿងនេះ អុិត សារម្យ បានរាយការណ៍ប្រាប់អចិន្រ្តៃយរួចម្ដងហើយៗយើងបានអោយ អុិត សារម្យ បញ្ឈប់។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពដក លោក អុិត សារម្យយ ពីអនុប្រធាន តែរក្សាជាសមាជិកអចិន្រ្តៃយ៍ គឺលោក ខឹម វាសនា ព្រមថយក្រោយមួយជំហ៊ាន។ 

ខ្ញុំ លោក ហេង សុវត្ថារ៉ា និងអ្នកស្រី ប៉ាង វ៉ាន់ថោន ទៅជួប អុិត សារម្យ និយាយរឿងនេះ និងសុំអោយគាត់សម្របសម្រួលទៅ ជាចុងក្រោយគាត់ក៏ព្រមស្ដាប់ពួកយើង។ តែរឿងនេះអត់ស្ងប់ស្ងាត់ដូចការសន្យាគ្នាទេ គេទាំងពីរ នៅបន្តដៀមដាមដាក់គ្នារហូតកើតជាបញ្ហាម្តងទៀត ដោយគ្មានគិតពី មនោសញ្ចេតនា ការលំបាកលំបិនជាមួយគ្នាឡើយ។ ទន្ទឹមនេះខ្ញុំបានទទួលទូរសព្ទពី សមាជិកសកម្មៗរបស់បក្សខ្លះ ដែលគេមិនឯកភាព នឹង ឥរិយាបថរបស់លោក ខឹម វាសនា ក្នុងនោះមានលោក សាន្ត នៅអូស្រ្តាលី ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់ លោក ខឹម វាសនា និងជាអ្នកឧបត្ថម្ភដ៏សំខាន់ម្នាក់ដល់ ldp ខ្ញុំក៏ចាប់ផ្តើមហត់នឿយបណ្តើរៗហើយ ........ក្នុងការងារ មួយនេះ.........ប៉ុណ្ណឹងសិនហើយ..(នៅមានបន្តទៀត)

សុខ ត្រសុំ អតីតសមាជិកអគ្គណកម្មការអចិន្ត្រៃ LDP


By Khmer HD
Personal Blog

1. លោក សុខ ត្រសុំ ជាមនុស្សម្នាក់ដែលស្គាល់ លោក ខឹម វាសនា ក្នុងពេលដែលលោកវាសនាធ្វើជា អ្នករត់ការបំពេញបែបបទ អោយពលរដ្ឋខ្មែរទៅរស់នៅបរទេស និង ជាតំណាងរាស្រ្តគណបក្ស សម រង្សី ។ អ្នកទាំងពីរ រស់នៅជាមួយគ្នា ស្គាល់គ្នាទៅវិញ ទៅមក  សុខ ត្រសុំ  ជួយការងាររកស៊ីផ្សេងៗដល់ លោក ខឹម វាសនា ជាពិសេស ការរត់ការទិញដី ដូច្នេះ រឿងរ៉ាវទាក់ទងលុយកាក់ទាំងប៉ុន្មាន លោក សុខ ត្រសុំ ដឹងស្ទើរទាំងអស់។ 


លោក  សុខ ត្រសុំ  ត្រូវបាន លោក ខឹម វាសនា ស្នើ ចូលអចិន្រ្តៃយ៍ នៅពេលរៀបចំរចនាសម្ព័ន្ធជាលើកដំបូង។ ក្រោយសមាជលើកទី1រួច លោក ខឹម វាសនា បានបដិសេធ សមាសភាព  សុខ ត្រសុំ  ពីអចិន្រ្តៃយ៍ថ្មី ដែលផ្ទុយពីការឯកភាព របស់ពួកយើងមុនពេលសមាជ ដោយលើកពីមូលហេតុយ៉ាងច្រើន សរុបគឺការមិនស្មោះត្រង់ កំហុសខ្លះមានតាំងពីយូរយារណាស់មកហើយ........។ 

ពេលនោះយើងបានពិភាក្សាគ្នាយ៉ាងយូរ ហើយខ្ញុំឯកភាព ដោយនឹកគិតថា ប្រហែលលោក ខឹម វាសនា ធ្វើសំណើដោយកំហឹង រងចាំបាត់ខឹង ខ្ញុំនឹងបញ្ចុះបញ្ចូលគ្នាវិញ ទន្ទឹម នោះខ្ញុំក៏បានឃាត់  សុខ ត្រសុំ សូមអោយនៅស្ងៀមសិន។ 

តើលោក អោក វ៉េត អតីត អគ្គលេខាធិការ LDP ជានណា?

By Khmer HD 
Personal Blog


បន្ទាប់ពីបង្ហោះប្រាប់ពីមូលហេតុ ដែលលោកសំរេចលាលែងចេញពី LDP លោក អោយក៏បានបង្ហាញពីប្រវត្តិរបស់ លោកនៅក្នុង ចលនា LDP ផងដែរ ។ លោកបាន សរសេររៀបរាប់ នៅ ថ្ងៃ ទី ០១ មិថុនា ឆ្នាំ ២០១៧ ថា៖
ដោយសារបងប្អូនខ្លះអត់បានស្គាល់ខ្ញុំ ហើយចោទខ្ញុំថារត់ចេញ ពី LDP ដើម្បី រកតំណែងក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដល់រកមិនបានក៏ចង់មកចូល LDP វិញ វាជារឿង ដែលគួរអោយអស់សំណើចណាស់។ 

លោក អោក វ៉េត បានបន្តថា៖ ខ្ញុំចង់ជំរាបពីប្រវត្តិខ្ញុំខ្លះៗ ដើម្បីបងប្អូនវិភាគមើល តើខ្ញុំជាមនុស្សប្រភេទណា? មុនចូលរួមបង្កើតគណបក្ស ldp ខ្ញុំជាប្រធាននាយកដ្ឋាននៅ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិពេលនោះ ldp មិនទាន់មានរូបរៀងនៅឡើយ។ ក្រោយពី ldp បានបង្កើតហើយ funcinpec បានទំនាក់
ទំនងមកពួកយើងអោយចូលរួមជាមួយ និងសន្យា អោយមុខតំណែង តែពួកយើងមិនព្រម រឿងនេះ លោកខឹម វាសនាដឹងច្បាស់ណាស់ ក្រោយមកទៀតខ្ញុំមានទំនាក់ទំនងល្អជាមួយ ឯ.ឧ យ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាបក្ស សិទ្ធិមនុស្ស និងខ្ញុំបានទៅជួយបង្រៀន យុវជនរបស់គណបក្ស សិទ្ធិមនុស្សពីជំនាញ ការងាររដ្ឋបាល លោក ខឹម វាសនា ក៏បានជ្រាប និង បានឯកភាពទៀតផងនៅពេល គណបក្ស សម រង្សី បង្រួបបង្រួមជាមួយ គណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ពួកយើង ldp ក៏បានជួប ឯ.ឧ.អ៊ូ ចន្ទរិទ្ធ តែយើងមិនត្រូវគ្នា ។ 

លោក បានបន្ថែមថា ៖ ឱកាសមាន សំរាប់ខ្ញុំ ដើម្បីឈោងចាប់តំណែងណា ក្នុងគណបក្សធំ ប្រសិនជាខ្ញុំស្រឡាញ់ តួនាទី មុខមាត់នោះ ហេតុអ្វីបានជាខ្ញុំមកចង់បានតួនាទី ក្នុងគណបក្សមួយដែលទើបបង្កើតទៅវិញ......????? មុននឹងទៅជួបក្រុមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំ ក៏បានប្រាប់លោក វាសនា ដែរនៅបន្ទប់ដេករបស់គាត់។ សូមបងប្អូនជ្រាបនិង ធ្វើការវិនិច្ឆ័យខ្លួនឯង ចុះ តើខ្ញុំជាមនុស្សប្រភេទណា ?????? 

លោកថា ៖ សូមជំរាបថា ខ្ញុំមានជំនាញជាអ្នកការទូត ដូច្នេះការជួបជជែក រកដំណោះស្រាយវាជារឿងត្រូវធ្វើ ជាពិសេសនោះ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ .....

លោក អោក វ៉េត ប្រាប់ពីមូលហេតុ លោកដើរចេញពី LDP

By Khmer HD
Personal Blog

លោក អោក វ៉េត (read more) ជាអតីតអគ្គលេខាធិការ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអក្សរកាត់ថា LDP ដឹកនាំដោយ ខឹម វាសនា ។ 


អត្ថបទនេះ ដកស្រង់ចេញទាំងស្រុងពី ទំព័រ Facebook របស់លោក អោក វ៉េត ផ្ទាល់ដែល បង្ហោះកាលពី ថ្ងៃ ទី ៣១ ឧសភា ឆ្នាំ ២០១៧ មានខ្លឹមសារដូច ខាងក្រោម ៖ 

មានមូលហេតុជាច្រើនដែលធ្វើអោយខ្ញុំសំរេចលាលែងពីអគ្គលេខា ldp។ ខ្ញុំនឹងបក ស្រាយមួយចំណុចម្តងៗពីហេតុការទាំងអស់នេះ៖

1.លោក ខឹម វាសនា បដិសេធមិនអោយលោក សុខ ត្រសុំ (Read more) បន្តជា សមាជិកអចិន្ត្រៃយ៍ តើលោក សុខ ត្រសុំ ជាអ្នកណា ?

2.ការដកលោក អ៊ិត សារម្យ (read more) ពី អនុប្រធានបក្ស

3.ការដក អ្នកស្រី ប៉ាង វ៉ាន់ថោន(read more) ពីអគ្គលេខារង

4.លោក ខឹម វាសនា ជាមនុស្សមិនទទួលខុសត្រូវ (អានបន្ថែម) មនុស្សឆេវឆាងច្រង៉េងច្រង៉ាង តែចូលចិត្តពាក្យបញ្ជោ មាន ល្បិចកលច្រើន ពូកែសំដែង និង មិនសុចរិតដូចពាក្យ ដែលខ្លួននិយាយ

5.លោក ខឹម វាសនា ប្រមាថមើលងាយគេ(អានបន្ថែម) ជាពិសេសមនុស្សចាស់ក្នុង ក្រុមជាមួយ។ ទោះជាយ៉ាងនេះក្តី លោក ខឹម វាសនា ក៏មានលក្ខណៈសម្បត្តិ ខ្លះដែលខ្ញុំនឹងរៀបរាប់ជាបន្តៗ។ 






មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...