By Khmer HD
Personal Blog
លោក អោក វ៉េត (read more) បាន សរសេរ ថា ៖
ការដក លោក អុិត សារម្យ ចេញពី អនុប្រធានបក្ស LDP ថ្ងៃមួយ ខ្ញុំបានទទួលទូរស័ព្ទ ពីសមាជិកម្នាក់ថា មានការប្រកែក គ្នាខ្លាំងណាស់រវាង លោក ខឹម វាសនា និងលោក អុិត សារម្យ នៅ ទីស្នាក់ការបក្ស ដែលជាកន្លែងរស់នៅរបស់ លោក ខឹម វាសនា ថ្ងៃបន្ទាប់ខ្ញុំបានកោះប្រជុំ លោក ខឹម វាសនា ពុំបានចូលរួមទេ តែបានផ្តាំខ្ញុំថា គាត់ស្នើអចិន្រ្តៃយ៍ដក អុិត សារម្យ ចេញ។
ក្នុងពេលប្រជុំ លោក អុិត សារម្យ បានរាយការណ៍ពីមូលហេតុ ដែលនាំអោយមានទំនាស់ គឺគាត់មើលឃើញថា ខឹម វាសនា មិនសុចរិត មានរឿងជំពាក់លុយគេ និង ទង្វើឈានទៅរកភាពផ្តាច់ការ ក្នុងបក្ស ខ្ញុំបានបន្ទោស អុិត សារម្យ ថាមិនគួរមកឈ្លោះឡូឡា ក្នុងស្នាក់ការទេ គួរយករឿងនេះមកជជែកគ្នាក្នុង អចិន្រ្តៃយ នេះ ជាកំហុសមួយយ៉ាងធំ។ ពេលនោះ ជំហររបស់អចិន្រ្តៃយមានការអល់ឯក។ ថ្ងៃក្រោយមកខ្ញុំបានអញ្ជើញលោក ខឹម វាសនា មកហូបបាយផ្ទះខ្ញុំ តែពីរនាក់ ដើម្បីពិគ្រោះប្តូរយោបល់គ្នា និង ជំរាបពី ជំហរ របស់អចិន្រ្តៃយ៍ ខ្ញុំស្នើអោយគាត់បន្ទន់ជំហរបន្តិច។
ក្រោយមកអចិន្រ្តៃ កោះប្រជុំម្ដងទៀត ដោយគ្មានវត្តមានលោក អុិត សារម្យ ។ លោក ខឹម វាសនា បានធ្វើសំណើដកលោក អុិត សារម្យ ពីអនុប្រធាន ដោយលើកមូលហេតុយ៉ាងច្រើន ខ្ញុំអត់ចាំទេ តែចំណុចមួយ ចោទថា អុិត សារម្យ មានសីលធ៌មមិនស្អាតស្អំ គឺផ្តើមលេងល្បែងរឿងនេះ អុិត សារម្យ បានរាយការណ៍ប្រាប់អចិន្រ្តៃយរួចម្ដងហើយៗយើងបានអោយ អុិត សារម្យ បញ្ឈប់។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពដក លោក អុិត សារម្យយ ពីអនុប្រធាន តែរក្សាជាសមាជិកអចិន្រ្តៃយ៍ គឺលោក ខឹម វាសនា ព្រមថយក្រោយមួយជំហ៊ាន។
ខ្ញុំ លោក ហេង សុវត្ថារ៉ា និងអ្នកស្រី ប៉ាង វ៉ាន់ថោន ទៅជួប អុិត សារម្យ និយាយរឿងនេះ និងសុំអោយគាត់សម្របសម្រួលទៅ ជាចុងក្រោយគាត់ក៏ព្រមស្ដាប់ពួកយើង។ តែរឿងនេះអត់ស្ងប់ស្ងាត់ដូចការសន្យាគ្នាទេ គេទាំងពីរ នៅបន្តដៀមដាមដាក់គ្នារហូតកើតជាបញ្ហាម្តងទៀត ដោយគ្មានគិតពី មនោសញ្ចេតនា ការលំបាកលំបិនជាមួយគ្នាឡើយ។ ទន្ទឹមនេះខ្ញុំបានទទួលទូរសព្ទពី សមាជិកសកម្មៗរបស់បក្សខ្លះ ដែលគេមិនឯកភាព នឹង ឥរិយាបថរបស់លោក ខឹម វាសនា ក្នុងនោះមានលោក សាន្ត នៅអូស្រ្តាលី ដែលជាមិត្តភក្តិស្និទ្ធស្នាលរបស់ លោក ខឹម វាសនា និងជាអ្នកឧបត្ថម្ភដ៏សំខាន់ម្នាក់ដល់ ldp ខ្ញុំក៏ចាប់ផ្តើមហត់នឿយបណ្តើរៗហើយ ........ក្នុងការងារ មួយនេះ.........ប៉ុណ្ណឹងសិនហើយ..(នៅមានបន្តទៀត)
No comments:
Post a Comment