By Khmer HD
Personal Blog
ដកស្រង់ចេញពីសំណេរ របស់ លោក អោក វ៉េត(អានបន្ថែម)
លោក ខឹម វាសនា ជាមនុស្សដែលចូលចិត្តប្រមាថមើលងាយគេ ត្រង់ចំណុចនេះ ខ្ញុំមិនបាច់សរសេររ៉ាយរ៉ាប់ទេ បងប្អូនកត់សំគាល់ខ្លួនឯងទៅ។ ឧ. ពេលគាត់ពន្យល់គេៗមិនយល់ គឺគាត់មិនដែលពិនិត្យមើលចំណុចខ្វះខាតខ្លួនឯងវិញទេ គឺ មានតែបន្ទោស ត្មិះតិដៀល ខុសពីការដែលគាត់ និយាយរឿយៗថាធ្វើដើម្បីជួយ.... ??????
តើខ្ញុំស្គាល់លោក ខឹម វាសនា ដោយរបៀបណា? ខ្ញុំចាំថា ថ្ងៃមួយក្នុងចុងឆ្នាំ 2005 ខ្ញុំបានមើលទូរទស្សន៍ ទទក គេប្រជុំសភាពីសន្ធិសញ្ញាព្រំដែន មានការជជែកគ្នាយ៉ាងក្តៅគគុក រួចមកតំណាងរាស្រ្តគណបក្ស សម រង្សីបានដើរចេញពីរដ្ឋសភាទាំងអស់ លើកលែងតែ ឯកឧត្តម ខឹម វាសនា នៅទីនោះនឹងមានឱកាសបានបញ្ចេញយោបល់។
សូមរំលឹកថា ពេលនោះលោក កឹម សុខា ដែលនៅជាប្រធាន NGO និង លោក ម៉ម សូណង់ដូ ត្រូវបានរដ្ឋាភិបាលឃុំខ្លួន។ ឯ.ឧ ខឹម វាសនា បានបញ្ចេញមតិលើកដាក់យ៉ាងប៉ិនប្រសប់ ធ្វើអោយបរិយាកាសតានតឹងទៅជាធូស្រាល ហើយពាក្យមួយឃ្លា ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ និង ចងចាំដែលគាត់និយាយចង់អោយ សម្តេចហ៊ុន សែន ដោះលែង លោកកឹម សុខា និង ម៉ម សូណង់ដូ។
ឃ្លានេះអាចមិនដូចពាក្យដើមទាំងស្រុង ប៉ុន្តែមានន័យប្រហាក់ប្រហែល ៖
" សម្ដេច មនុស្សដែលគ្នាមិនដឹង ធ្វើកំហុស សម្តេចគួរតែលើកលែង ប៉ុន្តែមនុស្សដែលដឹងហើយនៅតែធ្វើខុសទៀតនោះ សម្តេច រិតតែត្រូវលើកលែង " សំរាប់រូបខ្ញុំ ឃ្លានេះបានបង្កប់ អត្ថន័យដ៏ជ្រាលជ្រៅ។ ចំណែករឿងគាត់បោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែន ខ្ញុំមិនបានយកចិត្ត ទុកដាក់ប៉ុន្មានទេ ព្រោះខ្ញុំយល់ថា បើគាត់មិនបោះសម្លេងគណបក្សពីរផ្សេងទៀត វាគ្រប់គ្រាន់ណាស់ទៅហើយ។ បន្ទាប់មកខ្ញុំបានធ្វើទំនាក់ទំនងដើម្បីស្គាល់ និងពិភាក្សាពីការងារស្រុកទេសផង។
យើងជួបគ្នាជាលើកទីមួយ នៅ cafe Parkway ម៉ៅសេទុង មានខ្ញុំ គាត់ (ខឹម វាសនា) និង អ៊ិត សារម្យ ។ ពេលនោះខ្ញុំនៅជាប្រធាននាយកដ្ឋានអឺរ៉ុប ក្រសួងការបរទេស នៅឡើយ មិនទាន់ឈប់ទេ។
No comments:
Post a Comment