By Khmer HD
Personal Blog
ដកស្រង់ចេញពីសំណេរផ្ទាល់ របស់លោក អោក វ៉េត(Read More)
ការទទួលខុសត្រូវ ជាលក្ខណៈសម្បត្តិមូលដ្ឋានមួយរបស់មនុស្ស មិនចាំបាច់ជាប្រមុខក្រុមឡើយ ប៉ុន្តែ លោក ខឹម វាសនា អត់មានទេ ជាក់ស្តែងនៅក្នុងប្រជុំអចិន្ត្រៃយថ្ងៃមួយក្រោយដក អុិត សារម្យ(អានបន្ថែម) រួច គាត់បាននិយាយថា លក្ខន្តិកៈបក្សដែលសមាជបានអនុម័តរួច ហើយនោះ គាត់មិនបានអានទេ គាត់ទុកចិត្តគ្នាយើងហើយ មិនគួរគេសរសេរផ្តេសផ្តាស់ចឹងសោះ ខ្ញុំហួសចិត្តណាស់ ព្រោះ លក្ខន្តិកៈ នេះបានពិភាក្សា ឯកភាពក្នុងអចិន្រ្តៃយរួចឆ្លងគណៈកម្មាធិការនាយក តំណាងខេត្ត និង អង្គសមាជ បានអនុម័តទៀត បែជាប្រធានអត់បានដឹង..ហាហាហា......
តើគួរអោយអស់សំណើចទេ ??? ខឹម វាសនា ជាមនុស្សដែលចូលចិត្តអោយគេសរសើរណាស់ អញធំណាស់ ចឹងហើយ បានជាគាត់ចាញ់បោក យុវជនម្នាក់រហូតដល់បាត់មាត់ឈឹង។ យុវជន ឈ្មោះ ចំរើន មកបោកគាត់ថាជានិស្សិតពេទ្យ រៀនពូកែ នៅសឹង្ហបូរី និងជាកូនធ៌ម លោក លី ក្វាន់យូ អតីតប្រធានាធិបតីសឹង្ហបូរី តាមរយៈចំរើន លី ក្វាន់យូ ចង់ជួយ ldp និងចង់ជួបស្នាក់នៅជាមួយ ខឹម វាសនា នៅស្នាក់ការគណបក្ស និង អោយខឹម វាសនា ចូលសញ្ជាតិសឹង្ហបូរីទៀត បើ ខឹម វាសនា យល់ព្រម....(...មានរឿងច្រើនទៀតតែសុំសង្ខេបខ្លីៗ)
លោក ខឹម វាសនា ត្រេកអរណាស់ ប្រជុំក្នុងអចិន្រ្តៃយ៍ និងនិយាយប្រាប់គេឯងពីបញ្ហានេះ ខ្ញុំមិនសូវលូកមាត់ច្រើនទេ គ្រាន់តែប្រាប់គាត់ថាកុំនិយាយទៅក្រៅខ្ញុំគិតថា គាត់កំពុងតែយល់សប្តិជ្រៅណាស់ បើខ្ញុំនិយាយអី ក៏គាត់មិនជឿដែរ ថែមទាំងអាចចោទខ្ញុំជាអ្នករាំងស្ទះ ទំនាក់ទំនងល្អរបស់គាត់ផង។ ក្រោយមករឿងនេះគឺ មេបក្សដ៏ពូកែគ្មានពីរបានចាញ់បោក យុវជនឈ្មោះ ចំរើន នោះ មិនហ៊ានចេញស្តីមួយម៉ាត់ ហើយមិនបាននិយាយពាក្យសុំទោស ឬសោកស្ដាយមួយម៉ាត់ប្រាប់អចិន្រ្តៃយ៍ផង។
លោក ខឹម វាសនា ជាមនុស្សឆេវ ឆាវខ្លាំងណាស់ មិនបាច់ខ្ញុំនិយាយច្រើនទេលើចំណុចនេះ។ កូនក្មេងម្នាក់ក៏ អាចធ្វើអោយគាត់ឈ្លោះប្រកែកបានដែរ ជេរ ដៀលគេ មិនរើសមុខ...............
ប៉ុន្តែអ្វីដែលសំខាន់ គឺគាត់ពូកែសម្តែងណាស់ មនោសញ្ចេតនា ជ្រាលជ្រៅ ប៉ុន្តែលាក់មិនជិតទេបើបងប្អូនតាមដានសកម្មភាពរបស់គាត់ និងពាក្យសម្តីអោយបានយូរបន្តិចបងប្អូន នឹងបានដឹង បងប្អូនមិនឆ្ងល់ទេឬ? រឿងអីបានជាបាត់មនុស្សដែលគាត់ផ្ទាល់ធ្លាប់សរសើរថាល្អៗៗៗ នោះអស់ទៅណា? អ្នកស្ថាបនិក គណបក្សពីដើមៗមកបាត់ទៅណា???
ពួកគេទាំងនោះក្បត់ ល្ងង់ ឬក៏សម្រាម ????? ខ្ញុំសូមរំលឹកឈ្មោះខ្លះៗ បង កឹម ពេជ្រ បង ឈុន សៀមរាបគន្ធា សៀមរាប សាន្ត អូស្រ្តាលី មីង ផាន់ណា អ្នកលឿង លីម បាត់ដំបង សុវត្ថារ៉ា ។ គាត់ (ខឹម វាសនា) ជាមនុស្ស មានល្បិចខ្ពស់ណាស់ និងគ្មាន មនោសញ្ចេតនាអីទេ សរសើរ និងធ្វើជាស្និតស្នាលណាស់ ជាមួយអ្នកថ្មី តែទាត់ចោលអ្នកចាស់ដែលដឹងរឿងគាត់ច្រើន។ ហត់ហើយៗ..............
សូមផ្អាកត្រឹមនេះសិនចុះ និងបន្តក្រោយទៀត
មានបងប្អូនខ្លះឆ្ងល់ថា ម៉េចបានខ្ញុំសរសេររឿងនេះ ????
ខ្ញុំនឹងឆ្លើយនៅពេលក្រោយ ..................
No comments:
Post a Comment