By Khmer HD
Personal Blog
បន្ទាប់ពីបង្ហោះប្រាប់ពីមូលហេតុ ដែលលោកសំរេចលាលែងចេញពី LDP លោក អោយក៏បានបង្ហាញពីប្រវត្តិរបស់ លោកនៅក្នុង ចលនា LDP ផងដែរ ។ លោកបាន សរសេររៀបរាប់ នៅ ថ្ងៃ ទី ០១ មិថុនា ឆ្នាំ ២០១៧ ថា៖
ដោយសារបងប្អូនខ្លះអត់បានស្គាល់ខ្ញុំ ហើយចោទខ្ញុំថារត់ចេញ ពី LDP ដើម្បី រកតំណែងក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដល់រកមិនបានក៏ចង់មកចូល LDP វិញ វាជារឿង ដែលគួរអោយអស់សំណើចណាស់។
លោក អោក វ៉េត បានបន្តថា៖ ខ្ញុំចង់ជំរាបពីប្រវត្តិខ្ញុំខ្លះៗ ដើម្បីបងប្អូនវិភាគមើល តើខ្ញុំជាមនុស្សប្រភេទណា? មុនចូលរួមបង្កើតគណបក្ស ldp ខ្ញុំជាប្រធាននាយកដ្ឋាននៅ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិពេលនោះ ldp មិនទាន់មានរូបរៀងនៅឡើយ។ ក្រោយពី ldp បានបង្កើតហើយ funcinpec បានទំនាក់
ទំនងមកពួកយើងអោយចូលរួមជាមួយ និងសន្យា អោយមុខតំណែង តែពួកយើងមិនព្រម រឿងនេះ លោកខឹម វាសនាដឹងច្បាស់ណាស់ ក្រោយមកទៀតខ្ញុំមានទំនាក់ទំនងល្អជាមួយ ឯ.ឧ យ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាបក្ស សិទ្ធិមនុស្ស និងខ្ញុំបានទៅជួយបង្រៀន យុវជនរបស់គណបក្ស សិទ្ធិមនុស្សពីជំនាញ ការងាររដ្ឋបាល លោក ខឹម វាសនា ក៏បានជ្រាប និង បានឯកភាពទៀតផងនៅពេល គណបក្ស សម រង្សី បង្រួបបង្រួមជាមួយ គណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ពួកយើង ldp ក៏បានជួប ឯ.ឧ.អ៊ូ ចន្ទរិទ្ធ តែយើងមិនត្រូវគ្នា ។

លោក បានបន្ថែមថា ៖ ឱកាសមាន សំរាប់ខ្ញុំ ដើម្បីឈោងចាប់តំណែងណា ក្នុងគណបក្សធំ ប្រសិនជាខ្ញុំស្រឡាញ់ តួនាទី មុខមាត់នោះ ហេតុអ្វីបានជាខ្ញុំមកចង់បានតួនាទី ក្នុងគណបក្សមួយដែលទើបបង្កើតទៅវិញ......????? មុននឹងទៅជួបក្រុមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្ញុំ ក៏បានប្រាប់លោក វាសនា ដែរនៅបន្ទប់ដេករបស់គាត់។ សូមបងប្អូនជ្រាបនិង ធ្វើការវិនិច្ឆ័យខ្លួនឯង ចុះ តើខ្ញុំជាមនុស្សប្រភេទណា ??????
លោកថា ៖ សូមជំរាបថា ខ្ញុំមានជំនាញជាអ្នកការទូត ដូច្នេះការជួបជជែក រកដំណោះស្រាយវាជារឿងត្រូវធ្វើ ជាពិសេសនោះ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ .....
No comments:
Post a Comment