Saturday 10 June 2017

មូលហេតុដកតំណែង អ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP

By Khmer HD
Personal Blog

ដកស្រង់ទាំងស្រុងចេញពីសំណេរ លោក អោក វ៉េត (read more)

ករណីដកអ្នកស្រី ប៉ាង វ៉ាន់ថោន ពីអគ្គលេខាធិការរង LDP មួយរយៈធំក្រោយពេលដក អុិត សារម្យ(read more) ពីអនុប្រធាន រួចក៏មានការបញ្ចូល សមាជិកអចិន្រ្តៃយ៍ថ្មីៗសុទ្ធតែជាមនុស្សដើរតាមហែរហម លោក ខឹម វាសនា ទាំងអស់ ខ្ញុំគ្មានជំទាស់អ្វីទេ ព្រោះបានគិតថា នឹងដកខ្លួនជាបណ្តើរៗ។ 

ក្នុងថ្ងៃប្រជុំអចិន្ត្រៃយ៍ ម្តងនោះ ( ពុំមានវត្ត អ្នកស្រី ប៉ាង វ៉ាន់ថោន ទេ ) លោក ខឹម វាសនា បានស្នើដកអ្នកស្រី ប៉ាង វ៉ាន់ថោន ចេញពីអចិន្រ្តៃយ៍ និងអគ្គលេខាធិការរង ដោយហេតុផលថា ប៉ាង វ៉ាន់ថោនតែងតែប្រឆាំងនឹងគាត់ អ្វីដែលហួសហេតុនោះ គឺ លោក ខឹម វាសនា បានហៅ ប៉ាង វ៉ាន់ថោន សុទ្ទតែមីនេះ មីនោះ រហូតដល់ ដៀលពូជ ប៉ាង វ៉ាន់ថោន ទៀត នៅក្នុងអង្គប្រជុំអចិន្រ្តៃយ៍ផ្សេងទៀតក្នុងនោះក៏មាន នារីម្នាក់ដែរ គឺ អ្នកស្រី ម៉េង វរលក្ខ ពេលនោះដោយឃើញអកប្បកិរិយាមិនប្រក្រតី ចារិកដូចមនុស្សគ្មានការអប់រំ ខ្ញុំក៏បានឃាត់ និង សុំអោយលោក ខឹម វាសនា ប្រើពាក្យសម្តីអោយបានសមរម្យ ក្នុងអង្គប្រជុំ។ 

មូលហេតុចំបង ដែលដក ប៉ាង វ៉ាន់ថោន បើ តាមខ្ញុំដឹងគឺ ប៉ាង វ៉ាន់ថោន ចង់អោយធ្វើបញ្ជី ចំណូល ចំណាយរបស់បក្ស អោយបានត្រឹមត្រូវ ដែលធ្វើអោយប៉ះពាល់ លោក ខឹម វាសនា យ៉ាងខ្លាំង។ ដោយរួមនឹងហេតុការ និងព៌តមានផ្សេងៗទៀតដែលទទួលបាន ព្រមទាំងការសង្កេតរបស់ខ្ញុំផ្ទាល់ ខ្ញុំចាប់ផ្តើមស្គាល់ អត្តចារិកលោក ខឹម វាសនា កាន់តែច្បាស់ និង រកឱកាសដកខ្លួនពីលោក ខឹម វាសនា តែមិនចង់អោយ ប៉ះពាល់ដល់ ldpឡើយ។ 

ពេលមួយក្នុងអង្គប្រជុំអចិន្រ្តៃយ៍ ខ្ញុំបានសុំលាលែង ពីអគ្គលេខាធិការ លោក ខឹម វាសនា សួរខ្ញុំថាពេលខ្ញុំលាឈប់ថាគួរអោយអ្នកណាជំនួស ខ្ញុំស្នើអោយ លោក កូវ គា តែ កូវ គា អត់ព្រម ដូច្នេះខ្ញុំក៏ជូនយោបល់ ស្នើលោក ហ៊ុន ទិត្យា ហៅភ្នែកតូចកាន់នាទីជា អគ្គលេខា ខ្ញុំនៅជាសមាជិកអចិន្រ្តៃយ៍។ ខ្ញុំកាន់តែនឿយណាយ នឹងបាត់បង់ជំនឿបន្តិចម្ដងៗ លើលោក ខឹម វាសនា តែមិនទាន់អស់សង្ឃឹមទាំងស្រុងនៅឡើយ។ 

ថ្ងៃមួយក្រោយពេលប្រជុំគណៈកម្មាធិការនាយក (ជាថ្ងៃចុងក្រោយដែលខ្ញុំចូលរួមប្រជុំក្នុងldp) ខ្ញុំ បានជួបខឹម វាសនា ក្នុងបន្ទប់ដេករបស់គាត់ ពិភាក្សាពី ចរន្តនយោបាយថ្មីរបស់ក្រុមបញ្ញាវន្ត យ៉ង់ សាំងកុមារ កែម ឡី និង ចង់អោយគាត់ជួបពិភាក្សាគ្នា តែ ខឹម វាសនា ជំទាស់ដាច់អហង្កា ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំនឹង ទៅជួបពួកគេ ព្រោះយើងត្រូវការមនុស្សដែលមាន សមត្ថភាព ជួយចូលរួមកសាងប្រទេស ពេលនោះ គាត់បានយល់ព្រម ហើយបាននិយាយបើមានព៌តមាន អ្វីជួយប្រាប់គាត់ផង។ 

សូមសង្ខេបត្រឹមនេះ និងនៅមានបន្តទៀតលើកក្រោយ...............

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...