Saturday 8 August 2015

ជជែកដេញដោយគ្នា រវាង សុខ ទូច និង អ៊ុំ សំអាន


ដកស្រង់ចេញពី Hello VOA
០៨ សីហា ២០១៥
Source: VOA
សូមស្តាប់វិដេអូ និង សំលេង ប្រភពហ្វេសប៊ុក

ឯកសារ ត្រូវស្វែងរក និង ចំណុចត្រូវស្វែងយល់ 
១-ផែនទីឆ្នាំ១៩៦៤ ៎=> អង្គការសហប្រជាជាតិ រកមិនទាន់ឃើញ សូមអានលិខិតរបស់លោក Ban Ki-Moon
លោក សុខទូច បានហៅផែនទីឆ្នាំ១៩៦៤ ដែលដាក់តម្កល់នៅ UN ជាជំងឺប្រវត្តិសាស្រ្ត។ នៅពេលដែលអង្គការសហប្រជាជាតិ មកដល់ស្រុកខ្មែរ ពាក្យនេះនឹងត្រូវរំលាយចោល ហើយលោកមានផែនទីនៅនឹងដៃ ផែនទីនោះជាផែនទីប្តឹងរបស់ប្រទេសជិតខាង គឺ អាធេវគី និង សហរដ្ឋអាមេរិកដែលទំលាក់គ្រាប់បែក នៅឆ្នាំ១៩៦៤។ លោកបានហៅ ប្រវត្តិសាស្រ្ត អត់មានការពិតបន្លំខ្មែរ តៗ គ្នា។ សុខ ទូច ថាផែនទីឆ្នាំ១៩៦៤ មិនមែនផែនទីតំកល់ទេ គឺជាផែនទីប្តឹង ។ 
សុខ ទូច ថាបើសិន យកផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា២ នៅចន្លោះឆ្នាំ ១៩៣០ ដល់ ១៩៥៣ កម្ពុជា នឹងបាត់ទឹកដីមួយភាគធំទៅអោយវៀតណាម គឺ ដាក់ហ៊ូត សុខ ទូច និយាយថា ប្រហែលជារដ្ឋាភិបាលខ្លាចជជែកមិនឈ្នះភាគីវៀតណាម ចឹងទុកដើម្បីចចារជាមួយវៀតណាម ដើម្បីងាយស្រួល។ *** បើយកផែនទី ១៩៣៣ តែ ដាក់ហ៊ូត ធ្វើនៅឆ្នាំ១៩១៤។ ផែនទី ជាមួយកម្ពុជា និង ថៃធ្វើនៅឆ្នាំ ១៩០៤ ហើយបោះបង្គោលឆ្នាំ ១៩០៨ អញ្ចឹង ការប្រើផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ វាខុសជាមួយនឹងព្រំដែនខាង ប្រទេសថៃ ។ បើប្រផែនទី បោន ខ្នាត ១/១០០.០០០ គឺត្រូវបានតែ វៀតណាម ទេ តែខុសជាមួយនឹងថៃ ប្រើខ្នាត 1/200.000 ឡាវប្រើខ្នាត 1/300.000. 

អុំ សំអាន ផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា២ អោយប្រើផែនទីដែលធ្វើនៅចន្លោះ ១៩៣៣ ដល់ ១៩៥៣ ខ្នាត ១/១០០.០០០។ សេចក្តីសំរេចរបស់អគ្គទេសាភិបាលបារាំង ប្រចាំនៅ ឥណ្ឌូចិន ឆ្នាំ ១៩១៤ អាចប្រើបាន ព្រោះមិននិយាយ ពីផែនទីទេ។ ជាមួយប្រទេសថៃ មានសន្ធិសញ្ញា ១៩០៤ និង ១៩០៧ នេះជាសន្ធិសញ្ញា មិនមានពាក់ព័ន្ធជាមួយនឹងផែនទីទេ។ កាលណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ នឹងបើកផ្លូវអោយប្រើផែនទី អាមេរិកកាំង ហើយធ្វើអោយសន្ធិសញ្ញា ១៩៨៥ ក្លាយទៅជាស្របច្បាប់ទាំងអស់។ 


២-សន្ធិសញ្ញា១៩៨២ សន្ធិសញ្ញា១៩៨៣ និង សន្ធិសញ្ញា១៩៨៥ 
លោក សុខ ទូច បាននិយាយថា សន្ធិសញ្ញា ១៩៨២ ១៩៨៣ និង ១៩៨៥ មិនបាននិយាយផែនទីទេ បើអ្នកណាហ៊ាននិយាយគឺ ខុស។
សន្ធិសញ្ញា ១៩៨២ និង ១៩៨៣ គឺ និយាយពីនីតិវិធី ទី១៖ បើសិនជា វាស់ចំទឹកជ្រៅ ត្រូវគិតតាមច្បាប់អន្តរជាតិ ដែលយកជំរៅទឹកធ្វើជា អាក់។ ទី២ បើសិនជាវាស់ចំភ្នំ ត្រូវយកកំពូលនៃភ្នំ។ សន្ធិសញ្ញាទាំង២នេះ វាគោរពទៅតាមសន្ធិសញ្ញានៃ ការវាស់វែង។ បើសិនជាលក្ខណៈប្រវត្តិសាស្រ្ត បើជាតិសាសន៏មួយរស់នៅ ៣ ឬ ៤ តំណរ មានន័យថាត្រូវផ្តល់ឪកាសហ្នឹង ហើយដោះដូរទៅតាមនីតិវិធី ។ 
៣-ផែនទីអាមេរិកាំង UTM ខ្នាត 1/50.000 ធ្វើឡើងក្នុងទស្សវត្ស ៦០ និង ៧០ 
អុំ សំអាន ផែនទី UTM ធ្វើតំរូវវៀតណាមខាងត្បូង កាលណាពួក យាកកុង នៅត្រង់ណា អាមេរិកកាំងគូសមកដើម្បីទំលាក់គ្រាប់បែក ដូច្នេះកម្ពុជាត្រូវខាត។ ហើយផែនទីនោះមិនមែនជា ផែនទីសំរាប់កំណត់ព្រំដែនទេ វាជាផែនទីទ័ព ដើម្បីទំលាក់គ្រាប់បែក
៤-តំបន់ ដាក់ដាំ និង ដាក់ហ៊ូត
តាមផែនទីបារាំង កំណត់ដោយតំបន់ ដាក់ដាំ មានន័យថា ព្រែក ដាក់ដា។ ប៉ុន្តែសារចរណ៏របស់អគ្គទេសាភិបាលបារាំង ប្រចាំ នៅឥណ្ឌូចិន ឆ្នាំ ១៩១៤ គឺនិយាយកំណត់ព្រំដែនដោយព្រែក ដាក់ហ៊ូត។ បើគិតពីព្រែក ដាក់ដាំ ទៅ ដាក់ហ៊ូត វាមានចំងាយ ប្រហែលជា ៥០ គីឡូម៉ែតការ៉េ។ ដូច្នេះហើយបានជា ហ៊ុន សែន និយាយថាអាច មានបាត់បង់ទឹកដីខ្មែរប្រហែល ៥០ គីឡូម៉ែត្រការ៉េ។ 

 យើងទាំងអស់គ្នាបន្តតាមដាន..... 

No comments:

Post a Comment

មនុស្ស ពីក្រោយគណនី Facebook ក្លែងក្លាយ

By Khmer HD Personal Blog តើ មនុស្សដែលពួនពីក្រោយ គណនី Facebook ក្លែងក្លាយ ទទួលបានប្រយោជន៏អ្វី ពីទង្វើរបស់ខ្លួន? បណ្តាញសង្គមបានក្លាយទៅជាម៉ាសុ...