លោកបណ្ឌិត សុខ ទូច បានអះអាងម្តងហើយម្តងទៀតថា លោក បានទទួលផែនទីពីគ្រប់ភាគី ក្នុងនោះក៏បានទទួលពី គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្នុងពិភពលោក របស់លោក ស៊ាន ប៉េងសែ ដែរ។
ដោយឡែកនៅ ថ្ងៃទី ១១ សីហា គឺមួយថ្ងៃក្រោយពេលការបដិសេធ របស់លោក ស៊ាន ប៉េងសែ ក្រុមរាជបណ្ឌិសភារបស់លោក សុខ ទូច បានមានប្រត្តិកម្ម បកស្រាយឆ្លើយតបវិញ ដោយ អះអាងថា "អគ្គហិរញ្ញិករបស់លោក ស៊ាន ប៉េងសែ គឺលោក ហម ប៊ុនឆាយ បានផ្ញើមកក្រុមការងាររបស់លោកចំនួន ៣លើក លើកទី១ ចំនួន ៤៦សន្លឹក លើកទី២ ឯកសារជាសំណេរស្ដីពីសកម្មភាពរបស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្នុងពិភពលោក ៤៨៦ទំព័រ និងចុងក្រោយគឺផែនទី ១២៦សន្លឹកនៃប្រទេសកម្ពុជា ទាំងមូល និងបណ្ដោយព្រំដែន"។ សូមអានព៌តមានបន្ថែម នៅទីនេះ

វាជារឿងគួរអោយឆ្ងល់ថា ហេតុអ្វីបានជាលោក ស៊ាន ប៉េងសែ ដែលជាប្រធាន គណៈកម្មាធិការព្រំដែនកម្ពុជា មិនបានដឹងពីការប្រគល់ផែនទី ទៅអោយក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភា របស់លោក សុខ ទូច? នៅក្នុងវាទិកាអ្នកស្តាប់វិទ្យុអាសុីសេរី លោក សុខ ទូច បានប្រមានថា លោក នឹងចាក់បង្ហាញ សារអុីម៉ែល និងសំលេង ទំនាក់ទំនងរបស់ក្រុមលោកផ្ទាល់ និង លោក ស៊ាន ប៉េងសែ ប្រសិនបើលោក ស៊ាន ប៉េងសែ នៅតែប្រកែកទៀត។ សូមស្តាប់សំលេង របស់ បណ្ឌិត សុខ ទូច៖
ជាមួយគ្នានេះ លោក ស៊ាន ប៉េងសែ ក៏បានគូសបញ្ជាក់ថា ផែនទីរបស់លោកមាននោះ គឺជាផែនទីកម្ពុជា ខ្នាត ១/១០០.០០០ ចំនួន ១២៦ផ្ទាំង ដែលបានរៀបចំដោយប្រទេសបារាំង ចន្លោះពីឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ហើយបានវិទ្យាស្ថានភូមិសាស្ត្របារាំង បោះពុម្ពផ្សាយ ហើយថា គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្នុងពិភពលោក គ្មានទំនាក់ទំនង និងការទទួលខុសត្រូវបែបណាមួយជាមួយភ្នាក់ងារណា ឬក្រុមណាឡើយ៕
តើវាអាចទៅរួចឬទេ ដែលមានពាក្យចចាមអារាម ថា "សហការីរបស់លោក ស៊ាន ប៉េងសែ មិនមានភាពស្មោះត្រង់ជាមួយ លោក" ទើបមានការប្រគល់ផែនទីទៅអោយ ក្រុមរាជបណ្ឌិតសភា ដោយលោក ស៊ាន ប៉េងសែ មិនបានដឹង? ហើយប្រកាសបង្ការជាស្រេចថា គណកម្មាធិការរបស់លោក មិនទទួលខុសត្រូវ ចំពោះភ្នាក់ងារណា ឬ ក្រុមណាឡើយ?
No comments:
Post a Comment