លោក បណ្ឌិត សុខ ទូច និង លោកតំណាងរាស្រ្ត អ៊ុំ សំអាន បកស្រាយ
១-លោក សុខ ទូច បកស្រាយនៅក្នុង Hello VOA តាមប្រសាសន៏ផ្ទាល់ថា៖
ហេតុអ្វីយើងប្តឹងសៀមបាន? ពីព្រោះយើងមានសន្ធិសញ្ញា បារាំង-សៀម ហើយប្រទេសសៀម បានចុះហត្ថលេខា ជាមួយ ICJ ប៉ុន្តែ យួន អត់មានចុះហត្ថលេខាជាមួយ ICJ ទេ អញ្ចឹងមិនអាចប្តឹងយួនបានទេ ។
២-លោក តំណាងរាស្រ្ត អ៊ុំ សំអាន ដូចភ្ជាប់ក្នុងវីដេអូនេះស្រាប់
Video Source: Facebook
មាត្រា ៣៦ នៃលក្ខន្តិកៈរបស់ ICJ ដែលចែងថា ត្រូវតែប្រកាសទទួលស្គាល់លក្ខន្តិកៈ យុត្តាធិការ របស់ ICJ ។ ភាគីនិមួយៗ អាចប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ ពេលណាក៏បានដែរ ឬ មិនប្រកាសក៏មិនអី ។
នៅក្នុងបញ្ជី បណ្តាប្រទេស ដែលប្រកាសទទួលស្គាល់ យុត្ថាធិការរបស់ ICJ គឺ គ្មានប្រទេសវៀតណាម គ្មានប្រទេសចិន និងគ្មានប្រទេស ថៃ ទេ។ ប៉ុន្តែ៖
- នៅឆ្នាំ ១៩៦២ សម្តេចតា បានឈ្នះក្តីប្រាសាទព្រះវិហារ ជាមួយនឹងប្រទេស សៀម
- យួន គំរាមប្តឹង ចិន ទៅ ICJ ដែលប្រទេសទាំង ២ មិនបានទទួលយុត្តាធិការ របស់ ICJ ផង
- ហ្វីលីពីន បានប្តឹង ចិន ទៅ ICJ រួចហើយ ។ បើ ចិន មិនទទួលស្គាល់ យុត្តាធិការ ICJ ផង ហេតុអី ហ្វីលីពីន ប្តឹង ចិនបាន ?
- ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ក៏បានប្តឹងអោយសើុរើ រឿងក្តីប្រសាទព្រះវិហារទៅ ICJ ដែរ តើថៃមិនបានទទួលស្គាល់ យុត្តាធិការ ICJ ផងហេតុអីរដ្ឋាភិបាលកម្ពុជាប្តឹងបាន?
ធម្មនុញ្ញអង្គការសហប្រជាជាតិ មាត្រា ៩៣៖ សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ គីជាភាគី នៃ លក្ចន្តិកៈ របស់ ICJ ។ដូច្នេះ កម្ពុជាអាចយកបញ្ហាព្រំដែន ប្តឹងប្រទេសវៀតណាម ទៅតុលាការ ICJ បាន អាស្រ័យលើកម្ពុជា ចង់ប្តឹង ឬ អត់ ។
No comments:
Post a Comment