លោក គង់ គាំ ប្រធានគណបក្ស សម រង្សុី បានប្រតិកម្មខ្លាំងៗទៅនឹងការកោះប្រជុំ របស់ព្រឹទ្ធសភាដើម្បី ដកអភ័យឯកសិទ្ធិរបស់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ខាងគណបក្ស សម រង្សី ដែលបានត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១៥ សីហា ២០០១៥ ក្រោមបញ្ជារបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ សីហា ក្នុងពិធីប្រគល់សញ្ញាប័ត្រ។
ភ្លាមៗក្រោមបញ្ជារបស់ ហ៊ុន សែន កងកំលាំងពិសេសរបស់រដ្ឋា បានឡោមព័ទ្ធស្ថានទូតបារាំង និង បណ្តាស្ថានទូតបណ្តាប្រទេស មហាអំណាចផ្សេង ក្រែង លោក ហុង សុខហូរ រត់ទៅរកអន្តរាគមន៏ នៅទីនោះ។
សមាជិកព្រឹទ្ធសភា គណបក្ស សម រង្សុីទាំងអស់ បានធ្វើពហិការមិនចូលរួម កិច្ចប្រជុំដកអភ័យឯកសិទ្ធិរបស់ លោក ហុង សុខហួរ ដោយបានហៅកិច្ចប្រជុំនេះថា ជាកិច្ចប្រជុំបង្គ្រប់កិច្ច។ សូមអាន ព៌តមានលំអិត ។
ខាងក្រោមនេះជារូបភាពខ្លះៗ អំពីព្រឹត្តិការណ៏ចាប់ ខ្លួនលោក ហុង សុខហួរ៖
លោក ហុង សុខហួរ នៅក្នុងគេហដ្ឋាន តំណាងរាស្រ្តម្នាក់ នៅភ្នំពេញ មុនពេលប្រគល់ខ្លួនអោយអាជ្ញាធរ |
លោក ហុង សុខហួរ ដៃទាំង២ជាប់ខ្នោះទៅក្រោយ |
លោក ហុង សុខហួរ និង ភរិយា លោកស្រី គន្ធ លំអង |
លោក ហុង សុខហួរ ថ្ងៃទី ១៦ សីហា ២០១៥ នៅតុលាការក្រុងភ្នំពេញ ក្នុងខណៈលោកត្រូវបញ្ជូនខ្លួនទៅសាក សួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ចំនួន ៣ ករណី។
សូមអាន ព៌តមានលំអិត
No comments:
Post a Comment