អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ប្រចាំប្រទេសបារាំង និង ក្នុងពិភពលោក
ប្រភព៖ Facebook |
យ៉ោងតាមលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោក ឌី ការ៉េត ធ្វើ នៅទីក្រុងប៉ារីស ចុះថ្ងៃទិ ១៤ សីហា ២០១៥ ផ្ញើរជូនទៅ នាយកការផ្សាយនៃវិទ្យុអាសុីសេរី ជាភាសាខ្មែរ ដូចមានភ្ជាប់មកជាមួយស្រាប់។
សូមកត់សំគាល់ ចំណុចសំខាន់ៗជាប្រវត្តិសាស្រ្ត នៃលិខិតនេះដូចតទៅ៖
ថ្ងៃទី១៥ កក្កដា ១៨៧៣ អនុសញ្ញា បារាំង-កម្ពុជា បានចែងជាអាទិ៍ថា " នឹងត្រូវមានការបោះបង្គោល កំណត់ ព្រំដែនកម្ពុជា-កូសាំងសុីន-បារាំង ចំនួន ១២៤ " ដោយមានការបញ្ជាក់ជាស្រេច នៅទីកន្លែងដែលគេ ត្រូវបោះបង្គោលទាំង ១២៤ នោះ។ អនុសញ្ញា បារាំង-កម្ពុជា នេះ ត្រូវបានគេចំលងទុកក្នុងសៀវភៅ លោក សារិន ឆាត ស្តីពី "ព្រំដែននៃកម្ពុជា" ចេញឆ្នាំ ១៩៦៦ ទំព័រ ២០២ ។
ថ្ងៃទី១៩ កក្កដា ១៩៩៣ សម្តេច នរោត្តម សីហនុ ក្នុងនាមព្រះអង្គជា ប្រមុខរដ្ឋនៃកម្ពុជា និងជាប្រធាននៃ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានសរសេរលិខិតមួយទៅប្រាប់ សម្តេច នរោត្តម រណឬទ្ធិ និង លោក ហ៊ុន សែន ជាសហនាយកនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលប្រុងទៅជួបមេដឹកនាំយួន នាទីក្រុងហាណូយ ថា អោយលោកទាំងពីរ សុំអោយរដ្ឋាភិបាលយៀកណាម "យកបង្គោលព្រំដែនទាំងអស់ រវាង កម្ពុជា-យៀកណាម មកដាក់ដាំនៅទីកន្លែងដើមវិញ"។ យើងយល់ថា "បង្គោលព្រំដែនទាំងអស់" ដែលសម្តេច នរោត្តម សីហនុ បានលើកឡើងនេះ គឺ លោកដៅលើបង្គោលចំនួន ១២៤ ខាងលើនេះ។
ថ្ងៃទី ១១ តុលា ឆ្នាំ ២០០៥ លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់នៅក្នុងរដ្ឋសភា ថា បង្គោល ព្រំដែនដីគោករវាង កម្ពុជា-យៀកណាម ក្នុងផ្នែកអតីតកូសាំងសុីន មានចំនួន ១២៤ ដែរ ។ ការបញ្ជាក់នេះត្រូវ បានសរសេរទុកក្នុងសៀវភៅតូចមួយ បោះពុម្ភដោយទីស្តីការគណរដ្ឋមន្រ្តី នាទីក្រុងភ្នំពេញ ចុះខែ មករា ២០០៧ ទំព័រ ៣៧។
បញ្ហានៃបង្គោលព្រំដែនទាំង ១២៤ នេះ ត្រូវបានលើកយកមក ចោទជាសំនួរដោយលោក កែម ឡី អ្នកវិភាគ ការវិវឌ្ឍន៏សង្គម នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក ដូចខាងក្រោមនេះ ៖
តើនណា អាចឆ្លើយសំនួរទាំង៥ របស់ លោក កែម ឡី?
(សូមយុវជនកម្ពុជា តាមដាន ដោយយកចិត្តទុកដាក់ កំុបីធ្វេសប្រហែលឡើយ យើងនឹងស្វែងរក ចំលើយ និងដំណោះស្រាយទាំងអស់ គ្នា)
No comments:
Post a Comment